-
ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

-
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.១៨១ គ្រួសារ មកពី១៩ភូមិ ក្នុងស្រុកត្បូងឃ្មុំ ទទួលអំណោយកាកបាទក្រហមកម្ពុជា

(ត្បូងឃ្មុំ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១.១៨១គ្រួសារ មកពីភូមិចំនួន១៩ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា…
-
ឯកឧត្តម ឃួង ស្រេង ដឹកនាំគណៈប្រតិភូសាលារាជធានីទៅចូលរួមកិច្ចប្រជុំពេញអង្គ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងប៉ារីសប្រទេសបារាំង

(ភ្នំពេញ)៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៍លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី១០២របស់(AIMF)ក្រោមមតិស្វាគមរបស់លោកជំទាវ Anne HIDALGO អភិបាលក្រុងប៉ារីសនិងជាប្រធានសមាគមAIMF។នៅថ្ងៃទី៤ខែតុលា ឯកឧត្តមអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅទី ក្រុងVillers.Cotterets ។ នាឱកាសនោះ ក៏មានសន្ទរកថាស្វាគមន៍ដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង,ប្រធានាធិបតីសាធារណៈរដ្ឋទុយនេស៊ី និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី ផងដែរ។ នាឱកាសនោះ ក៏មានរៀបចំពិធីប្រគល់សិទ្ធជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីសាធារណៈរដ្ឋទុយនេស៊ី ទៅសាធារណៈរដ្ឋបារាំង។កម្មវិធីបន្តគឺ និយាយពីបញ្ហាប្រឈមនៃប្រជាពលរដ្ឋហ្រ្វង់កូហ្វូនីទៅកាន់យុគ្គសម័យបច្ចេកវិទ្យា,ព័ត៌មានពិត, ព័ត៌មានមិនពិត,ការសម្របសម្រួល,ពហុភាសា និងបញ្ញាសិប្បនិមិ្មតផងដែរ៕ ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ
-
ប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់ បានចាកចេញពីរាជធានីភ្នំពេញ តាមរយៈរថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ មកកាន់ខេត្តក្រចេះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ខេត្តក្រចេះ)៖ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ហើយ បន្ទាប់ពីពិធីបុណ្យកាន់បិណ្ឌ ដែលមានរយៈពេល ២សប្តាហ៍ នឹងត្រូវបានបិទបញ្ចប់ ទៅតាមទំនៀមទំលាប់ ប្រពៃណីជាតិ ដែលដូនតាខ្មែរ បានប្រារព្ធធ្វើឡើងជារៀងរហូតមកនោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានណែនាំ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ឱ្យរៀបចំរថយន្តក្រុង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្ត នៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលការដឹកជញ្ជូននោះ នឹងធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ «ជិះមិនបង់ប្រាក់» ដើម្បីប្រើប្រាស់រថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ។ ដោយឡែក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ រថយន្តក្រុង ១៨គ្រឿង ក្នុងចំណោម ២០គ្រឿង បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ មកខេត្តក្រចេះ…
-
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមកាន់បិណ្ឌទី១៣ នៅវត្តមុន្នីរង្សី ហៅវត្តថ្មី

កំពង់ធំ៖លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត នៅថ្ងៃទី៣០ ខែកញ្ញា នេះរួមកងកម្លាំងបានអញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តមន្នីរង្សី ហៅវត្ដថ្មី ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ត្រី ហេង សុផល និងក្រុមការងារបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន ជីដូន ជីតាញាតិការទាំង ប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ៕ដោយ៖ប៊ុនរដ្ឋា
-
តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និង លោកជំទាវបណ្ឌិត

ព្រះវិហារ៖រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងនាំយកដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ ក្នុងពិធីសំណេះសំណាលនិងពិធីប្រគល់កាលពីថ្ងៃអាទិត្យទី២៩ ខែកញ្ញា ឆ្នាំ២០២៤ អំណោយដ៏ថ្លៃថ្លារួមមាន៖ អង្ករ១០តោន ទឹកត្រី២០០យួរ ទឹកស៊ីអ៊ីវ២០០យួរ មីជាតិ២០០កេស និងត្រីខ១០០កេស ដើម្បីធ្វើការងារមនុស្សធម៌ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានគូសរំលេចថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ គ្រឿងសំណង់ជាច្រើនដល់អង្គភាពតំបន់សឹករងខេត្ត ដើម្បីបម្រើការងារមនុស្សធម៌ ចែកជូនបងប្អូនអតីតយុទ្ធជន កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុណាមួយ។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន…
-
រដ្ឋបាលខេត្តកំពង់ធំ និងរាជធានីភ្នំពេញសហការគ្នាដឹកជញ្ជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ក៏ដូចជាបណ្ដាខេត្តដទៃដែរ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នួនផារ័ត្ន អភិបាលខេត្តកំពង់ធំ ,លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំបានដឹកនាំក្រុមការងារចាំទទួល បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋដែលធ្វើដំណើរតារថយន្តក្រុងរបស់រាជរដ្ឋាភិបាលនិងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ដោយជិះមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែ។ការដឹកជញ្ជូនមកកាន់ខេត្តកំពង់ធំចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដែលមានទីតាំង ស្ថិតនៅភោជនីយដ្ឋានស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានបញ្ជាក់នៅថ្ងៃទី៣០ ខែកញ្ញានេះថា យោងតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកញ្ញា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាលរាជ ធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទនៃការដឹកជញ្ជូនបង ប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ។ ជាពិសេសទៅកម្សាន្តនៅតាម បណ្តាខេត្ត ភាគឦសានក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេល៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ខែតុលា ដោយជិះមិនបង់ប្រាក់ និងប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ២៥ ខេត្ត…
-
ស្ថានភាពធាតុអាកាស៖ព្យុះទី១៧ឈ្មោះ ជីប៊ី និងព្យុះទី១៨ឈ្មោះ ក្រាតធន បានកើតនៅសមុទ្រចិនខាងត្បូង

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤៖ព្យុះទី១៧ឈ្មោះ ជីប៊ី (Jebi) និងព្យុះទី១៨ឈ្មោះ ក្រាតធន (Krathon) បានកើតនៅសមុទ្រចិនខាងត្បូង នៅបន្តមានឥទ្ធិពលលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប នៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៣៥ភាគរយ។ ២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ ។ ៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖
-
ព្យាករណ៍កម្ពស់ទឹក៖ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់

-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រារព្ធពិធីកាន់បិណ្ឌវេនទី១២

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ននិងលោកជំទាវ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងកូនចៅ ចៅទួតរបស់សម្តេច បានរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅសាលាបុណ្យ ដែលស្ថិតនៅគេហដ្ឋានរបស់សម្តេចផ្ទាល់ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងអ្នកចូលរួមទាំងអស់ បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លាជាទីបំផុត។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ…