-
បងប្អូនកម្មករ និងប្រជាពលរដ្ឋ មានជំនឿទុកចិត្តលើការដឹកជញ្ជូន តាមរយៈរថយន្តក្រុង ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ការដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ តាមរយៈរថយន្តក្រុង ដោយមិនគិតថ្លៃ ក្នុងមួយឆ្នាំៗបានកើនឡើងប្រមាណ ១០ទៅ១៥ភាគរយ។ ការកើនឡើងនូវចំនួនអ្នកជិះជាបន្តបន្ទាប់នេះ គឺដោយសារពួកគាត់មានជំនឿទុកចិត្តលើការដឹកជញ្ជូនរបស់ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះការលើកឡើងរបស់ឯកឧត្ដមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្ដម,ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក៏មានការចូលរួមពីអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរួមដំណើរអញ្ជើញទៅជូនដំណើរ បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកព្រមលឹមថ្ងៃអាទិត្យទី២៩កញ្ញាឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាល់ពីធីបុណ្យជាតិធំៗម្តងៗ ដូចជាបុណ្យចូលឆ្នាំនិងបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ កម្មករ កម្មការិនីនិងនិយោជិត…
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញដល់មន្រ្តីមណ្ឌលសុខភាព ខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល ឈរលើគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព

(តាកែវ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញដាក់បិណ្ឌក្នុងខេត្តតាកែវ ឯកឧត្តមបានឆ្លៀតចូលសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដូចជាការកត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ ការរក្សាអនាម័យឱ្យបានស្អាតក្នុងមណ្ឌល រួមទាំងបរិស្ថានជុំវិញ និងខិតខំថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាសុខភាព ឈរលើគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលខិតខំប្រើប្រាស់សមត្ថភាពវិជ្ជាជីវៈជាពេទ្យ យកអស់ កម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមជូនពរដល់មន្រ្តី បុគ្គលិកនៅមណ្ឌលសុខភាពក្រាំងស្លា ក៏ដូចជានៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស សូមមានសុខភាពល្អបរិបូណ៍ សំរេចបានជោគជ័យគ្រប់ភារកិច្ចការងារចំពោះមុខ និងសូមអោយការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ភាពរីករាយគ្រប់ទីកន្លែង ៕ ដោយ ៖…
-
សកម្មភាពប្រជាពលរដ្ឋសង្កាត់ព្រែកក្មេង ក្រុងអារិយក្សត្រ ខេត្តកណ្តាល ធ្វើត្រីឆ្អើរ !!! សូមចូលរួមគាំទ្រផលិតខ្មែរ

-
រដ្ឋាភិបាល និងវិស័យឯកជន គាំទ្រយុទ្ធនាការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុន ខេមប្រ៊ូវ រួមទាំងក្រុមហ៊ុន Grab បានប្រកាសគាំទ្រ និងបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ» ដែលពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ។ យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ រៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ សហការជាមួយក្រុមហ៊ុន Grab ក្នុងគោលបំណងគាំទ្ររាល់ការអបអរប្រកបដោយ ការទទួលខុសត្រូវ និងជំរុញឲ្យតម្លៃទៅលើការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានបង្ហាញការគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុស ហើយជឿជាក់ថា នឹងចូលរួមលើកកម្ពស់សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរួមគ្នាប្រកាសបន្តយុទ្ធនាការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ក្នុងការគាំទ្រឲ្យមានឧស្សាហកម្មគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវ, ការអប់រំលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីការទទួលទានគ្រឿង។ ជាពិសេសផលប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង ស្រ្តីមានផ្ទៃពោះ អនីតិជន និងគាំទ្រដល់ការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ។ លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន…
-
ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី៣៤ភាគរយ

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូងបានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ ។៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖
-
រថយន្តក្រុងចំនួន ៦៥៣គ្រឿង ដែលដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដោយឥតគិថ្លៃ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ នឹងចេញដំណើរចាប់ពី ថ្ងៃអាទិត្យទី២៩នេះហើយ

(ភ្នំពេញ)៖ យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានណែនាំឱ្យរដ្ឋបាល រាជធានីភ្នំពេញ កែសម្រួលកាលបរិច្ឆេទ នៃការដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ០៦ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២៤ វិញ “ជិះមិនបង់ប្រាក់” ដោយប្រើប្រាស់រថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើ សេវាដឹកជញ្ជូនសាធារណៈ ក្នុងនោះ៖ ១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់តម្រាយផ្លូវរតីក្នុងរាជធានីភ្នំពេញ។ ២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ (បណ្តាខេត្តនានា ក្រៅពីតំបន់ភូមិភាគឦសាន)៖ សូមចូលទៅមើលតម្រាយផ្លូវរថយន្តក្រុង ចំនួន ៤៩៧គ្រឿង ដែលមានគោលដៅ និងទីតាំង ដូចខាងក្រោម៖ ដោយ ហេង…
-
ខេត្តចំនួន៧ របស់កម្ពុជា ទទួលរងផលប៉ះពាល់ទឹកជំនន់ និងស្រូវជាង ១ម៉ឺនហិកតាទទួលរងផលប៉ះពាល់

(ភ្នំពេញ)៖ គិតរហូតមកដល់ចុងខែកញ្ញានេះគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន ៧ក្នុងប្រទេសកម្ពុជាដែលក្នុងនេះបង្កឱ្យខូចខាតផលដំណាំស្រូវប្រមាណជាង ១ម៉ឺនហិកតា។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមនារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០៤នេះ លោក ជំទាវ អ៊ឹម រចនាមន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្នុងចំណោមខេត្តដែលទទួលរងផលប៉ះពាល់ទាំងនេះមានដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ មន្រ្តីនាំពាក្យរូបនេះបានឱ្យដឹងដែរថា ក្នុងការវាយលុកដោយទឹកជំនន់នេះគេបានរកឃើញផលប៉ះពាល់ដែលកើតទៅលើដំណាំស្រូវមានចំនួន ១២ ០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា។ គួរបញ្ជាក់ថាភ្លៀងធ្លាក់រយៈពេលជិតមួយខែមកនេះបានធ្វើការពន្លិចប្រទេសជិតខាងកម្ពុជាក្នុងនេះមានដូចជា ថៃ វៀតណាម ភូមានិង ឡាវ។ប្រទេសទាំងនេះសុទ្ធតែ បានទទួលរង ឥទ្ធិពលធ្ងន់ធ្ងរពីព្យុះ Yagi ដែលបង្កឱ្យមនុស្សបាត់បង់ជីវិត សរុបនៅទូទាំងតំបន់ ៧០២នាក់។ ក្នុងនោះ មីយ៉ាន់ម៉ា មានអ្នកស្លាប់ច្រើនជាងគេ គឺ៣៨៤នាក់ ខណៈវៀតណាមមាន ២៩៩នាក់។ ក្រៅពីនេះសាលារៀន ជិត ១,០០០កន្លែង នៅវៀតណាមនិងថៃ បានរងការខូចខាតដែលធ្វើឱ្យសិស្សជាច្រើន ពត្រូវផ្អាកការរៀនសូត្រ៕ ដោយ ៖ម៉ាដេប៉ូ
-
កាដូក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ផ្លូវក្រាលក្រួសក្រហមប្រវែង១០គីឡូម៉ែត្រនៅឃុំសាលាវិស័យត្រូវបានជួសជុល

កំពង់ធំ៖ ផ្លូវក្រាលក្រួសក្រហមប្រវែងជាង១០គីឡូម៉ែត្រដែលខូចខាតដោយសារទឹកភ្លៀង ត្រូវបានអាជ្ញាធរឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដាក់គ្រឿងចក្រជួលជុលវិញនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ លោក ជិន ហ៊ីន មេឃុំសាលាវិស័យបានប្រាប់ថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងសម្រាប់ការធ្វើដំណើរឆ្លងកាត់ឬដឹកកសិផលនានាទៅកាន់ទីផ្សារ។ ផ្លូវនេះជួយផ្សារភ្ជាប់សហគមន៍ ទៅទីកន្លែងផ្សេងៗ ដូចជាសាលារៀន មន្ទីរពេទ្យ និងទីផ្សារជាដើម។ អាជ្ញាធរឃុំសាលាវិស័យបានបញ្ជាក់ថា ការជួលជុលឡើងវិញមុនថ្ងៃភ្ជុំបិណ្ឌមកដល់នេះ ក៏ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់វត្តអារាមផងដែរ។ សូមបញ្ជាក់ថា ផ្លូវលំមួយខ្សែនេះចាប់ចំណុចផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិអណ្តាស ដល់វត្តតាឡែកចាស់ ស្ថិតនៅតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ប្រវែងជាង១០គីឡូម៉ែត្រ៕ដោយ៖ប៊ុនរដ្ឋា
-
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នាំអំណោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនដល់កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺក្នុងសប្ដាហ៍នេះបាននាំអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូនកងកម្លាំងអាវុធហត្ថខេត្តក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងកោតសរសើរចំពោះកងកម្លាំងដែលប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ៕ ដោយ៖ ម៉ុន សំអាត
-
ស្ថានភាពទឹកជំនន់ក្នុងឃុំកោះសំរោង ជម្លៀសប្រជាជន៤៥គ្រួសារ

កំពង់ចាម៖ តាមរបាយការណ៍លោកមេឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាមបានឱ្យដឹងថាគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ក្នុងឃុំកោះសំរោងបានទទួលផលប៉ះពាល់រងគ្រោះដោយសារទឹកជំនន់នៅជាច្រើនកន្លែង។ ប្រភពបញ្ជាក់ថា ក្នុងនេះ ទឹកលិចកាត់ផ្លូវក្នុងភូមិទី៦ទាំងស្រុងបណ្ដាលឱ្យការធ្វើដំណើឆ្លងកាត់ទៅកំពង់ចម្លងក្នុងភូមិទី១បណ្ដាលជួបការលំបាក។ទឹកហូរច្រោះដាច់ផ្លូវបេតុងប្រវែង៦ម៉ែត្រតាមមាត់ទន្លេក្នុងភូមិទី១។ទឹកលិចសាលាបឋមសិក្សា២កន្លែងស្ថិតក្នុងភូមិចុងកោះនិងក្នុងវត្តព្រះអង្គខ្មៅត្រូវផ្អាកការសិក្សាជាបណ្ដោះអាសន្ន។ទឹកលិចវត្តចំនួន២មាន៖វត្តព្រះអង្គខ្មៅ ភូមិទី៦,វត្តឥន្ទកោសី ភូមិទី៤។ បាក់ច្រាំងទន្លេនៅកោះដាច់បង្ខំត្រូវរុះរើផ្ទះនិងរំកិលចូលក្នុងចំនួន១៣ខ្នងផ្ទះ។លិចចម្ការដំណាំចំនួន៤ហិតាបណ្ដាលឱ្យខូចខាតទាំងស្រុង។លិចផ្ទះប្រជាពលរដ្ឋចំនួន៧៦ខ្នងផ្ទះ។ របាយការណ៍ដដែលបន្ថែមថា ជាវិធានការដោះស្រាយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋក្នុងភូមិកោះដាច់ចំនួន៤៥គ្រួសារនិងសត្វពាហនៈជាង១០០ក្បាលទៅកាន់ទីទួលសុវត្ថិភាព៕ដោយ៖ លីពៅ