Category: ព័ត៌មានសង្គម

  • គ្រូពេទ្យច្បាស់ និងពូកែព្យាបាល ទើបអ្នកជម្ងឺ ឆាប់ជា

    គ្រូពេទ្យច្បាស់ និងពូកែព្យាបាល ទើបអ្នកជម្ងឺ ឆាប់ជា

    ភ្នំពេញ៖ ជាទូទៅ អ្នកជម្ងឺ តែងតែស្វែងរកគ្រូពេទ្យដែលច្បាស់ និងពូកែព្យាបាល ទើបធ្វើឱ្យជម្ងឺរបស់គាត់ឆាប់ជាសះស្បើយ ។ នេះជាការលើកឡើងរបស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយដល់យោធិនរបួស មានជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ តាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានបង្ហាញថា ប្រធានមន្ទីរពេទ្យ ដឹកនាំបានល្អ ទាំងថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យ បានយកអស់ស្មារតីទទួលខុសត្រូវរបស់ខ្លួន ខិតខំបំពេញភារកិច្ចប្រកបដោយភាពទន់ភ្លន់ និងមានជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការពិនិត្យព្យាបាលនិងថែទាំអ្នកជម្ងឺ ។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ បានបន្តធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារថ្មីមួយចំនួនថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ នៃបរិមាណអ្នកជម្ងឺ ។ ទន្ទឹមនឹងនេះក្រសួងការពារជាតិ ក៏បានបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើបៗបន្ថែមមួយចំនួន ដែលជាជំនួយរបស់ប្រទេសជាមិត្តផង និងទិញបំពាក់ដោយផ្ទាល់ផង ដើម្បីបង្កើននិងពង្រឹងកម្រិតសមត្ថភាពបច្ចេកទេស ព្យាបាលជម្ងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ មន្ទីរពេទ្យព្រះកេតុមាលា ទើបទទួលបានសមិទ្ធផលថ្មីមួយទៀត គឺ “អាគារសម្តេចពិជ័យសេនា ទៀ បាញ់…

  • ភូមិឋាន ផ្លូវ ច្រាំងទន្លេមួយចំនួននៅខេត្តកំពង់ចាម រងផលប៉ះពាល់​ដោយទឹកទន្លេមេគង្គឡើងលើសកម្ពស់ជាង១៤ម៉ែត្រ

    ភូមិឋាន ផ្លូវ ច្រាំងទន្លេមួយចំនួននៅខេត្តកំពង់ចាម រងផលប៉ះពាល់​ដោយទឹកទន្លេមេគង្គឡើងលើសកម្ពស់ជាង១៤ម៉ែត្រ

    កំពង់ចាម៖ ភូមិឋាន ផ្លូវ និងច្រាំងទន្លេមួយចំនួនក្នុងភូមិសាស្ត្រ​ខេត្តកំពង់ចាម បានរងផលប៉ះពាល់ ដោយសារជំនន់ទឹកទន្លេ​មេគង្គខេត្តកំពង់ចាម ខណៈទឹកហក់ឡើងជាបន្តបន្ទាប់ ។ជាក់ស្តែង ស្ថិតនៅក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ក៏មាន​ករណីបាក់ស្រុតច្រាំងទន្លេប្រមាណជាង៦០ម៉ែត្រ ហើយត្រូវបាន​មន្ទីរពាក់ព័ន្ធ​ច្រកបាវខ្សាច់ទម្លាក់នៅ​កន្លែងទីតាំងបាក់ស្រុកនោះ។ ។ចំណែកស្ថិតនៅឃុំកោះសូទិនក៏មានផ្ទះមួយចំនួនបានជន់លិច ។ផ្ទះខ្លះត្រូវរំកិលទីតាំងទៅកន្លែងថ្មី ។ចំណែកផ្លូវដី និងផ្លូវបេតុង​រាប់ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រមួយចំនួនត្រូវបានជន់លិច​ដូចគ្នា។នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន​ខាងលើ។ ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ ថា ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី២៥ ខែកញ្ញានេះ បានបន្តឡើង ថែមទៀតដល់កម្ពស់១៤,១០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹក​ឡើង​០,២០ម៉ែត្រ ។កម្ពស់ទឹកពេលនេះធៀបទៅឆ្នាំ២០២៣ក្នុងអំឡុង​ពេលដូចគ្នា ទឹកទន្លេមានកម្ពស់១២,៦៦ម៉ែត្រ។ លោកបន្ថែមថា ខេត្តកំពង់ចាមកម្ពស់ទឹកចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ប្រភបដដែលបង្ហាញថា ស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃទី២៥ ខែ​កញ្ញានេះឡើងដល់កម្ពស់ជាង១៤ម៉ែត្រដែលធ្វើឱ្យព្រែក​ចំនួន៣៦​ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន៖១.ស្រុកស្ទឹងត្រង់ព្រែកចំនួន​៥ លើព្រែក៥​,២.ស្រុកកំពង់​សៀម​៩​ព្រែក​លើ១១ព្រែក,៣.ស្រុកកងមាស ១០ព្រែកលើ១៣ព្រែក,  ៤.ស្រុកកោះសូទិន ៥ព្រែកលើ ៥ព្រែកនិង៥.ស្រុកស្រីសន្ធរ ៧​ព្រែកលើ ៧ព្រែក។ លោក អ៊ុម វិបុល បានបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពធាតុអាកាស​មានភ្លៀងផ្គររន្ទះកម្រិតតិចទៅបង្គួរក្នុងបរិមាណជា​មធ្យម​ពី២០%​ទៅ៣០% និងមានខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤​ម៉ែត្រក្នុង១វិនាទី៕ ដោយ៖លី ពៅ

  • រដ្ឋមន្ត្រីក្រសួងធនធានទឹក ជូនអង្គភាពសម័្ពន្ធមេត្រីភាពព្រំដែនកម្ពុជា-ថៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    រដ្ឋមន្ត្រីក្រសួងធនធានទឹក ជូនអង្គភាពសម័្ពន្ធមេត្រីភាពព្រំដែនកម្ពុជា-ថៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ព្រះវិហារ៖រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមឯកឧត្តម ចាន់ យុត្ថា តំណាងឯកឧត្តមរដ្ឋមន្រ្តី​បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយ​ចំនួនរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅជូននាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពវរសេនាតូចលេខ២ ចំណុះបញ្ជាការ​ដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលឈរជើងនៅព្រំដែន​កម្ពុជា-ថៃ នៃតំបន់អានសេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ អំណោយដែលប្រគល់ជូនផ្ទាល់ដៃដល់អង្គភាពសម័្ពន្ធមេត្រីភាពកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា រួមមាន អង្ករ មីកញ្ចប់ ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកក្រូច ទឹកបរិសុទ្ធ ត្រីខកំប៉ុងនិងទាំងថវិកាមួយចំនួន។ ពេលទទួលគណៈប្រតិភូនិងអំណោយ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវដំណើរចុះ​សួរសុខទុក្ខ និងអរគុណចំពោះគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ដែលបានគិតគូ យកចិត្ត​ទុកដាក់ខ្ពស់ ចំពោះកងទ័ពប្រចាំព្រំដែនក្នុងបុព្វហេតុការជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា។ ចំណែកឯកឧត្តម ចាន់ យុត្ថា តំណាងឯកឧត្តមរដ្ឋមន្រ្តីបាននាំការផ្តាំ​ផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម ជូនចំពោះកងកម្លាំងប្រចាំព្រំដែន នាឱកាសពិធីកាន់បិណ្ឌ,ភ្ជុំបិណ្ឌ​និងបានកោតសរសើរ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ មិនគិតពីបុណ្យទាន ឬ…

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងស្រកបន្តិចបន្តួច

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងស្រកបន្តិចបន្តួច

    ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹករបស់ក្រសួងធនធានទឹក និង ឧតុនិយម គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤បានឱ្យ ដឹងថា គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងកំពុងស្រកបន្តបន្តិចបន្តួច៕សូមជូនព្រឹត្តបត្រ

  • ស្ថានភាពធាតុអាកាស៖សម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា

    ស្ថានភាពធាតុអាកាស៖សម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤។ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង បានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៤៥ភាគរយ។ ២.តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប ដណ្ដប់ លើផ្ទៃដី៤០ភាគរយ ។ ៣.តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប ដណ្ដប់ លើផ្ទៃដី១៥ភាគរយ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • អង្គការក្តីសង្ឃឹមថ្មី បានប្រគល់ផ្ទះទី៤០ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅ​ឋាន ពីតំបន់រមណីយដ្ឋានអង្គរ

    អង្គការក្តីសង្ឃឹមថ្មី បានប្រគល់ផ្ទះទី៤០ ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅ​ឋាន ពីតំបន់រមណីយដ្ឋានអង្គរ

    ភ្នំពេញ៖ អង្គការក្តីសង្ឃឹមថ្មី បានធ្វើកម្មវិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន១ខ្នង ក្នុងក្រុងរុនតាឯកតេជោសែន ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៤ ជូនក្រុមគ្រួសារលោក ជា សុខហេង ដែលបានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋានពីតំបន់រមណីយដ្ឋានអង្គរមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន ។ លោក សូត្រ សួរ ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាក និងដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ក្រុមគ្រួសារមួយនេះ តាមរយៈការសម្របសម្រួលរបស់អង្គការក្តីសង្ឃឹមថ្មី នៅកម្ពុជា (New Hope Cambodia) សហការជាមួយក្រុមអ្នកស្ម័គ្រចិត្តមកពីប្រទេសអូស្រា្តលី ដែលជាម្ចាស់ជំនួយក្នុងការសាងសង់ផ្ទះមួយខ្នងនេះ ដើម្បីជាអំណោយដ៏ថ្លៃថ្លាសម្រាប់គ្រួសារមួយនេះ។ លោក សូត្រ សួរ បន្តថា អង្គការក្តីសង្ឃឹមថ្មី ក្រៅពីផ្តល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត ក៏បានចូលរួមជួយលើកកម្ពស់ វិស័យអប់រំ សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងជួយឧបត្ថម្ភផ្នែកសង្គមកិច្ចដល់ប្រជាពលរដ្ឋ និងកុមារក្រីក្រជាង ៥០០នាក់ តាមរយៈអាហាររូបករណ៍សិក្សាលើជំនាញបដិសណ្ឋារកិច្ច ផ្នែកសណ្ឋាគារ ទេសចរណ៍ និងមគ្គុទេសចរផងដែរ។លោក ប្រធានក្រុមប្រឹក្សាភិបាល ក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន ដៃគូឯកជន…

  • ជនជាតិដើមពូនង នៅកែសីមា នៅតែរក្សាភាសា និងទំនៀមទម្លាប់ប្រពៃណីយ៉ាងខ្ជាប់ខ្ជួន

    ជនជាតិដើមពូនង នៅកែសីមា នៅតែរក្សាភាសា និងទំនៀមទម្លាប់ប្រពៃណីយ៉ាងខ្ជាប់ខ្ជួន

    (មណ្ឌលគិរី)៖ នៅតាមផ្ទះជាលក្ខណៈតូចៗសង់បែបឈើ និងខ្លះជាថ្មបែបសម័យទំនើបផងដែរ ជនជាតិដើមព្នងឬពូនងរស់នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី នៅតែអាចរក្សាភាសានិយាយរបស់ខ្លួនយ៉ាងល្អ ហើយពិសេសជាងនេះទាំងការរស់នៅនិង ការប្រតិបត្តិពីទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌នៅតែប្រកាន់យ៉ាងខ្ចាប់ខ្ជួន ដែលហាក់ពុំមានអ្វីប្រែប្រួលខ្លាំងឡើយ ។ នៅតាមផ្ទះនីមួយៗគេឃើញបងប្អូនជនជាតិដើមភាគតិចទាំងនេះទាំងចាស់ក្មេងអាចនិយាយភាសាពូនងបានយ៉ាងស្ទាត់ជំនាញដែលយើងមិនអាចស្តាប់បាន។មិនថាចាស់ៗទេសូម្បីតែក្មេងតូចៗក៏អាចនិយាយភាសាជនជាតិរបស់គេឆ្លើយឆ្លងគ្នាយ៉ាងសប្បាយរីករាយផងដែរ។ក្រៅពីនិយាយភាសាពូនងក្មេងៗក៏អាចនិយាយភាសាខ្មែរបានដូចគ្នា។ ក្នុងវ័យ ៥០ប្លាយ ស្រ្តីឈ្មោះលឹក ភូអេ រស់នៅ ភូមិពូត្រុំ សង្កាត់រម្យនា ក្រុង សែនមនោរម្យ ខេត្ត មណ្ឌលគិរីបានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថាអ្នកស្រីចេះភាសាខ្មែរតិចតួចណាស់ ។ ក្នុងដើមកំណើតនៅទីនេះអ្នកស្រីពុំសូវបានចេញទៅក្រៅទេ ពោលគឺរស់នៅតែស្រុកភូមិតែប៉ុណ្ណោះ ។ កំពុងជក់បារី ដែលអមជាមួយអ្នកបកប្រែជាជំនួយផងអ្នកស្រី ភូអេ ប្រាប់ថាបច្ចុប្បន្នអ្នកស្រីរស់នៅបែបជនជាតិដែលបន្សល់ពីដូនតាមក។ គ្រួសារអ្នកស្រីតែងនិយាយតែភាសាជនជាតិដើមពូនងភាគច្រើន។ លោក សាម ក្រេះ អាយុ ៥២ឆ្នាំ រស់នៅភូមិពូត្រុំនេះដែរបានឱ្យដឹងពីជនជាតិពូនង ពួកគាត់នៅតែរក្សាទំនៀមទំលាប់តាមបែបប្រពៃណីរបស់ខ្លួននៅពេលដែលពួកគេរៀបចំពិធីអ្វីមួយនៅតាមស្រុកភូមិរបស់ខ្លួនដោយមានការបែបន់ការលាបំណន់អ្វីមួយ។ លោកថា ក្រៅពីនេះ ពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចពូនងតែងមានចាស់ទុំឬមេកន្ទ្រាញ បានកោះហៅទាំងក្មេងចាស់ប្រុសស្រីឲ្យមកប្រមូលផ្តុំគ្នា យកនំចំណី អាហារ មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជាដង្វាយមកសែនព្រេនដល់អ្នកតាម្ចាស់ស្រុក សុំឲ្យពរជ័យមកកូនចៅដោយទទួលបានសេចក្តីសុខ សេចក្តីចម្រើនទាំងអស់គ្នា និងសូមឲ្យរស់នៅប្រកបដោយសុខក្សេមក្សាន្ត ។…

  • ស្ថានភាពធាតុអាកាស៖ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់គ្រប​ដណ្ដប់លើផ្ទៃ​ដី ៥០ភាគរយ

    ស្ថានភាពធាតុអាកាស៖ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់គ្រប​ដណ្ដប់លើផ្ទៃ​ដី ៥០ភាគរយ

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព​ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៤​ខែកញ្ញា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អាន ដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាង​ត្បូង នៅបន្ត​មាន ឥទ្ធិពលខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃ​អាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រ​កម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៖ ១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និង​សីតុណ្ហភាពមធ្យមអតិបរមា ៣៤ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥៥ភាគរយ។ ២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហ​ភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់​ជាមួយ​ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥០ភាគរយ ។ ៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ។អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៤៥ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យ​មអតិបរមា១,៧៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • ឯកឧត្ដមឃួង ស្រេង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវ បេតុង អបប្រឡាយស្ទឹងមានជ័យ

    ឯកឧត្ដមឃួង ស្រេង ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវ បេតុង អបប្រឡាយស្ទឹងមានជ័យ

    ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២៣ កញ្ញានេះ បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគីរី ឆ្ពោះមកកាន់ រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាព នៃការបាក់កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក្រោយពីឯកឧត្ដមដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងការធ្វើទស្សនៈកិច្ចមើលបង្គោលព្រុំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូអាម ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។ កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣ កញ្ញានេះ ហើយការចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីសំណាក់ ឯកឧត្ដមឃួង ស្រេង ធ្វើឡើងដើម្បីស្វែងរកមូលហេតុ ឈានទៅទប់ស្កាត់កុំឱ្យបាក់បន្ត និងការបញ្ជៀសនូវហានិភ័យផ្សេងៗចំពោះប្រជាពលរដ្ឋអ្នកដំណើរនិងប្រជាពលរដ្ឋរស់នៅតំបន់នេះ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនិងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ៖ កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន(ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារចូលរួមរំលែកទុក្ខ និងអភិបាលស្រុកចិត្របុរី បាននាំយកអំណោយសាខាកាកបាទក្រហម ឧបត្ថម្ភដល់ក្រុមគ្រួសារសព ៣រូប ដែលលិចទូកនៅកណ្តាលបឹងរាំង

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារចូលរួមរំលែកទុក្ខ និងអភិបាលស្រុកចិត្របុរី បាននាំយកអំណោយសាខាកាកបាទក្រហម ឧបត្ថម្ភដល់ក្រុមគ្រួសារសព ៣រូប ដែលលិចទូកនៅកណ្តាលបឹងរាំង

    ខេត្តក្រចេះ៖ អភិបាលស្រុកចិត្របុរី ខេត្តក្រចេះ លោក យ៉ិន វណ្ណៈ បានដឹកនាំក្រុមការ​ងារ​ថ្នាក់ស្រុក និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យមួយចំនួន​របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ រួមទាំង​គ្រឿងឧបភោគ បរិភោគរបស់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចិត្របុរី ទៅផ្តល់​ជូនក្រុម​គ្រួសារសពទាំង ៣រូប ដែលបានជួបឧបទ្ទវហេតុភ្លៀងខ្យល់ខ្លាំង បណ្តាលឱ្យ​លិចទូកដឹកដំឡូងមី នៅកណ្តាលបឹងរាំង កាលពីរសៀលថ្ងៃទី២០កញ្ញា២០២៤ កន្លងទៅ។ អភិបាលស្រុកចិត្របុរី លោក យ៉ិន វណ្ណៈ បានពាំនាំប្រសាសន៍ ផ្តាំផ្ញើចូលរួមរំលែកមរណ​ទុក្ខ​ដ៏ក្រៀមក្រមនេះ ជាមួយក្រុមគ្រួសារសពទាំង ៣រូប ដែលលិចទូកដឹកដំឡូងមី ពីសំ​ណាក់​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងមនោសញ្ចេតនាសម្តែងការសោកស្តាយជាពន់ពេក ។ ស្របពេលជាមួយគ្នានោះ លោក យ៉ិន វណ្ណៈ ក៏បានប្រគល់សារចូលរួមរំលែកមរណទុក្ខ និងបច្ច័យរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា…