Category: ព័ត៌មានសង្គម

  • ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាបអាចមានភ្លៀង ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃ​ដី៥៥ភាគរយ

    ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាបអាចមានភ្លៀង ផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃ​ដី៥៥ភាគរយ

    ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព​ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៤។ព្យុះទី១៤ឈ្មោះ ពូលឡាសាន(Pulasan) ជាមួយ​និងព្យុះទី១៥ឈ្មោះ ស៊ូលីក(Soulik) បានកើតនៅសមុទ្រ​ចិនខាងត្បូង នៅបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប​នៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជា​ណា​ចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី៥៥ភាគរយ២.តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៦០ភាគរយ៣.តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៤៥ភាគរយរលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ១ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្ទាប់

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្ទាប់

    ភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២១​ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យ​ដឹងថា ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងជាបន្តបន្ទាប់។អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្ត​ទុកដាក់ប្រុង​ប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ​ដែលអាចកើតមានឡើងជាយថាហេតុ៕សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • ហ៊ិននីគែន ខេមបូឌា និងដៃគូខ្សែសង្វាក់តម្លៃទ្រទ្រង់ការងារជាង ៦៦០០០ នៅទូទាំងប្រទេសកម្ពុជា

    ហ៊ិននីគែន ខេមបូឌា និងដៃគូខ្សែសង្វាក់តម្លៃទ្រទ្រង់ការងារជាង ៦៦០០០ នៅទូទាំងប្រទេសកម្ពុជា

    ភ្នំពេញ : ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជាង ៧០០នាក់ និងជួយទ្រទ្រង់ការងារចំនួន ៦៦.០០០នាក់បន្ថែមទៀតនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍ផលវិជ្ជមានសេដ្ឋកិច្ចសង្គមដែលត្រូវបានសិក្សាពីផលវិជ្ជមានរបស់ក្រុមហ៊ុននេះមកលើសង្គម និងសេដ្ឋកិច្ចប្រទេសកម្ពុជាដែលការសិក្សានេះជាផ្នែកនៃខួបលើកទី ៣០ របស់ក្រុមហ៊ុន។ របាយការណ៍ដែលបានបោះពុម្ភផ្សាយលើកទី ១ ដែលមានចំណងជើងថា «ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះព្រះរាជាណាចក្រកម្ពុជា» ត្រូវបានបង្ហាញជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកំឡុងជំនួបសម្តែងការគួរសមពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Steward Redqueen ដែលជាក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃផលវិជ្ជមាន។ យោងតាមរបាយការណ៍នេះ ចំនួនការងារដែល ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ទៅប្រជាជននៅក្នុងប្រទេសកម្ពុជាគឺស្មើនឹង ០,៧% នៃកម្លាំងពលកម្មការងាររបស់ប្រទេសកម្ពុជា។ រាល់បុគ្គលិករបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា…

  • ស្ថានភាពធាតុអាកាសថ្ងៃទី២០ ខែកញ្ញា៖សម្ពាធទាបនៅបន្តគ្រប​ដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា

    ស្ថានភាពធាតុអាកាសថ្ងៃទី២០ ខែកញ្ញា៖សម្ពាធទាបនៅបន្តគ្រប​ដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា

    ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងអំពីស្ថានភាព​ធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ក្នុងនេះព្យុះទី១៤ឈ្មោះ ពូលឡាសាន(Pulasan) ជាមួយនិងព្យុះទី១៥ឈ្មោះ ស៊ូលីក(Soulik) បានកើតនៅ​សមុទ្រ​ចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់​លើ​សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប​នៅបន្តគ្រប​ដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណា​ចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤៖១.តំបន់វាលទំនាបអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី ៥០ភាគរយ,២.តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៦០ភាគរយ និងទី៣.តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់​ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្រប​ដណ្ដប់​លើផ្ទៃដី៥០ភាគរយរលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យម​អតិបរមា២,២៥ម៉ែត្រ៕សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖

  • ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើង និងស្រកបន្តិចបន្តួច

    ព្យាករណ៍កម្ពស់ទឹក៖ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើង និងស្រកបន្តិចបន្តួច

    ភ្នំពេញ៖ ក្រសួងធនធាន និងឧតុនិយម បានបង្ហាញព្រឹត្តិបត្រព័ត៌មាន កម្ពស់ទឹកគិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងស្រកបន្តិចបន្តួច។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែល​រស់នៅ តាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕សូមជូនព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក៖

  • ក្រសួងសុខាភិបាល ចេញប្រកាសអំពី «ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»

    ក្រសួងសុខាភិបាល ចេញប្រកាសអំពី «ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី «ការការ​ពារ​សុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់» ក្រោយទទួលបានសចក្ដី​ជូន​ដំណឹងស្ដីពី ស្ថានភាពអាកាសធាតុរបស់ក្រសួង​ធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើង​ជាបន្តបន្ទាប់ ហើយហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសង​ខាងទន្លេមេគង្គ ក្នុងអំឡុងសប្ដាហ៍មុន អាចនឹងបង្ករឱ្យមានទឹកជំនន់ ដែលបណ្ដា​ល​ឱ្យមានផលប៉ះពាល់ដល់ហេដ្ឋា រចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និង​អាយុជីវិតប្រជាជន។ ដូច្នេះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ត​តាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម៖ ដោយ ៖ ហេង សម្បត្តិ

  • បេក្ខជន ២០០នាក់ បានប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងយកក្របខណ្ឌ ធ្វើជាគ្រូមត្តេយ្យសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា

    បេក្ខជន ២០០នាក់ បានប្រឡងជាប់ជាស្ថាពរនៃការប្រឡងប្រជែងយកក្របខណ្ឌ ធ្វើជាគ្រូមត្តេយ្យសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា

    ភ្នំពេញ៖ បេក្ខជនចំនួន ២០០នាក់ ក្នុងនោះស្ត្រី១៥២ នាក់ បានប្រឡងជាប់ជាស្ថាពរ នៃការប្រឡងប្រជែងយកក្រប ខណ្ឌធ្វើជាគ្រូមត្តេយ្យនៃក្រសួងអប់រំ យុវ ជននិងកីឡា ។នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានធ្វើ ការប្រកាសលទ្ធផលប្រឡង លើកទី២ ជ្រើសរើសគ្រូមត្តេយ្យចំនួន ២០០នាក់បានប្រឡងជាប់ជាស្ថាពរក្របខណ្ឌនៃ ក្រសួងអប់រំ យុវជន និង កីឡា ។ ការប្រឡងលើកទី២ មានបេក្ខជនចំនួន ៦៣២ នាក់(ស្រី៤៨៣ នាក់)ចូលរួមប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យលើកទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ។ បេក្ខជនប្រឡងលើកទី២មានចំនួន៦៣២ នាក់ជ្រើសរើសយកតែចំនួន ២០០នាក់ ដើម្បីបណ្តុះបណ្តាលគរុកោសល្យ មុននឹងអនុញ្ញាតឲ្យទៅបង្រៀន នៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស ។ ការប្រឡង និងកំណែវិញ្ញាសាប្រឡង ស្ថិតនៅក្រោមការសង្កេតឃ្លាំមើលដោយយក ចិត្តទុកដាក់ពីសំណាក់ក្រុមអ្នកសង្កេត…

  • អភិបាលខេត្តកំពង់ធំ សង់ផ្ទះថ្មីមួយខ្នងជូនចាស់ជរានៅឃុំចំណាលើ

    អភិបាលខេត្តកំពង់ធំ សង់ផ្ទះថ្មីមួយខ្នងជូនចាស់ជរានៅឃុំចំណាលើ

    កំពង់ធំ៖ ផ្ទះថ្មីមួយខ្នងជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាល​ខេត្តកំពង់ធំ និងលោកជំទាវ ត្រូវបានប្រគល់ជូនចាស់ជរា និងមានពិការ​ភាពជាប់ខ្លួន រស់នៅភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំនៅ​ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២៤។ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់ថា នេះជាផ្ទះទី២ ដែលជាអំណោយឯកឧត្តម នួន ផារ័ត្នជូនចាស់ជរា នៅក្នុងស្រុកស្ទោង។ផ្ទះនេះមានទំហំ ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី និង​ដំបូលស័ង្កសី។ក្នុងឱកាសនេះលោកបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវ ដែលឯកឧត្តមនិងលោកជំទាវ តែងតែគិតគូរយក​ចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ពិសេសគ្រួសារ​ចាស់ជរាហើយមានពិការភាពថែមទៀត។  លោកតា សែម សូត្រ និងលោកយាយ ឆឺន ណូ ដែលបានទទួលផ្ទះថ្មី បានថ្លែងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវនិងក្រុម​ការងារដែលបានផ្តល់ជម្រកដ៏កក់ក្តៅដល់គ្រួសាររបស់លោកតា៕ដោយ៖​ប៊ុន ​រដ្ឋា

  • អ្នកជំនាញកំពុងជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មឡើងវិញ

    អ្នកជំនាញកំពុងជួសជុលខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មឡើងវិញ

    (ភ្នំពេញ)៖ខ្លោងទ្វារទិសខាងត្បូងប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុងអស់ជាច្រើន​ឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើមជាបណ្ដើរៗហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេល​ជា​ច្រើនខែកន្លងមកនេះ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២៤នេះថាការជួសជុល​ខ្លោងទ្វា​រខាងត្បូងនៃប្រាសាទតាព្រហ្មឡើងវិញបានចាប់ផ្តើមតាំង​ពីពាក់កណ្តាល​ឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយ​ពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់​សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើមមកផ្គុំ​សាកល្បងឱ្យត្រូវតាមទីតាំងដើម ព្រមទាំងជួសជុលថ្មបាក់បែក ឬខូចខាតមួយចំនួន កំណាយបុរាណវិទ្យា ពិសោធន៍ដីគ្រឹះជាដើម។ អ្នកគ្រប់គ្រងការដ្ឋានបន្ថែមថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះខ្លោងទ្វារនិងខឿន ជញ្ជាំងមួយចំនួនតាមលំនាំឡើងវិញជាបន្តបន្ទាប់។ កិច្ចការនេះអាចរលូនទៅបានឆាប់រហ័សដោយសារតែថ្មដើមរបស់ខ្លោងទ្វារ អាចរកឃើញប្រមាណជា៩៥ភាគរយយកមកដាក់នៅទីតាំងដើមឡើងវិញ។ លោក Chitranjan Kumar បញ្ជាក់ទៀតថា ការងារជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទ​តាព្រហ្មនេះ ត្រូវបានអភិរក្សទាំងដើមឈើផង ស្របតាមអនុសាសន៍ របស់​ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk)៕ ដោយ ៖ ម៉ាដេប៉ូ

  • អ្នកនាំពាក្យក្រសួងបរិស្ថានលើកទឹកចិត្តពលរដ្ឋ និងពុទ្ធបរិស័ទចូលរួមរក្សាអនាម័យ និង កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    អ្នកនាំពាក្យក្រសួងបរិស្ថានលើកទឹកចិត្តពលរដ្ឋ និងពុទ្ធបរិស័ទចូលរួមរក្សាអនាម័យ និង កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    (ភ្នំពេញ)ស្របពេលដែលពិធីកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌកំពុងឈានមកដល់នេះ ក្រសួង​បរិស្ថាន​បានលើកទឹកចិត្តឱ្យពលរដ្ឋ និងពុទ្ធបរិស័ទចូលរួមរក្សាអនាម័យនៅតាមគេហ​ដ្ឋាន ភូមិឋាន ទីធ្លាសាធារណៈ ទីវត្តអារាម ដោយរួមគ្នាកាត់បន្ថយការប្រើប្រាស់​ថង់ប្លា​ស្ទិក ដើម្បីរួមគ្នាថែរក្សាបរិស្ថានស្អាតនៅកម្ពុជា។ ថ្លែងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤នេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថាដើម្បីភាពស្រស់ស្អាត បរិស្ថានល្អ និងពិសេសនោះការចូលរួមថែរក្សាអនាម័យល្អទាំងតាមលំនៅដ្ឋាន ទីវត្តអារាម និងទីសាធារណៈនោះ ពលរដ្ឋត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវចោលសំរាម និងថង់ប្លាស្ទិកពាសវាលកាល ដែលនាំឱ្យ ប៉ះពាល់ដល់បរិស្ថានទេ នៅបង្កឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ថែមទៀត។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងដែរថា” ការចូលរួមអនុវត្តអនាម័យ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងទីវត្តអារាម នឹងធ្វើឱ្យវត្តអារាម មានសោភ័ណភាព ស្រស់ស្អាត មិនមានសំរាមប្លាស្ទិកត្រូវបានបោះចោលពាសវាលពាសកាលជាដើម”។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថាកាលណាប្រជាពលរដ្ឋចូលរួមទាំងអស់ ពីការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក នឹងធ្វើភូមិឋានយើងស្អាត វត្តអារាមយើងស្អាត មិនមានការបំពុលដោយថង់ប្លាស្ទិកនោះនឹងធ្វើឱ្យកម្ពុជាយើងស្អាត។ ឯកឧត្តម ខ្វៃ អាទិត្យា មានប្រសាសន៍ដែរថា សំណល់សំរាមនិងប្លាស្ទិកមិនមែន ជាបញ្ហា​របស់កម្ពុជាទេ គឺជាបញ្ហាសកល។…