-
រកឃើញបំណែកក្បាលនាគ បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម

(ភ្នំពេញ)៖ក្នុងការធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម ក្រុមអ្នកជំនាញបានរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ គួរបញ្ជាក់ថា ការរកឃើញនេះបន្ទាប់ពីក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ដែលកំពុងធ្វើកំណាយនៅទីកន្លែងមួយនេះរួចមក។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទតាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។ប៉ុន្តែ បំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។ ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជាតាមជំនឿ។ បុរាណវិទូរូបនេះ ឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗមួយចំនួនទៀត មានដូចជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើងទម្រ ព្រះសិរ ជាដើមព៕…
-
នៅពេលនេះជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរយៈពេលខ្លី បានស្រក់អស់ហើយ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងដែលចាល់ពីផ្នែកម្ខាងហូរឆ្លងកាត់មកលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លីនៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិម១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្រកហើយ។ នៅពេលនេះ ក្រុមការងារក្រមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកៀរភក់ និងលាងសម្អាតផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ ។ កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន នៅតែអន្តរាគមន៍ដើម្បីសម្រួលនិងបញ្ជាចរាចរណ៍ ៕ ដោយ ៖ លីដា
-
នាយទាហាន កំពុងសម្រាកព្យាបាលរបួស និងជំងឺ បានទទួលថវិកាឧបត្ថម្ភពីមេបញ្ជាការតំបន់សឹករង និងកងកម្លាំងរួមអង្គភាព

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ បានដឹកនាំសហការី ជាថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ ទៅសំណេះសំណាល សាកសួរសុខទុក្ខ លោកវរសេនីយ៍ទោ ប៉ែន ឡន នាយសេនាធិការរង នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលរងគ្រោះថ្នាក់ដោយឧបទ្ទវហេតុ បណ្ដាលឱ្យបាក់ឆ្អឹងដងកាំបិតខាងឆ្វេង និងប៉ះពាល់រាងកាយមួយចំនួនទៀត ដោយត្រូវធ្វើការវះកាត់ ហើយកំពុងសម្រាកព្យាបាលរបួស និងជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយ ចំពោះការគ្រោះថ្នាក់ដោយឧបទ្ទវហេតុនេះ ហើយបានណែនាំ ដល់លោកវរសេនីយ៍ទោ ប៉ែន ឡន ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ក្នុងការព្យាបាលរបួស និងជំងឺ ដើម្បីឆាប់បានជាសះស្បើយ វិល ត្រឡប់ទៅបំពេញភារកិច្ចនៅក្នុងអង្គភាពវិញ ។ នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បាននាំយកកន្ត្រកផ្លែឈើ និងថវិកាចំនួន ៣លានរៀល ដែលជាជំនួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង…
-
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន

សៀមរាប៖ អង្ករ២០តោន , មី ៣០០កេស , ទឹកបរិសុទ្ធ ៣០០កេស និងត្រីខកំប៉ុង ២០កេស ត្រូវបានលោកស្រី សម្បត្តិ ដាញ៉ែល តំណាងក្រុមហ៊ុនសករាជ នាំយកមកប្រគល់ជូនដល់ រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។ លោកស្រី សម្បត្តិ ដាញ៉ែល បានបញ្ជាក់ថា ការប្រគល់ជូនអំណោយនាពេលនេះ ដោយមើលឃើញ នូវភាពចាំបាច់ របស់រដ្ឋបាលខេត្តសៀមរាប និង ជាការជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត ក្នុងពេលដោះស្រាយ នូវរាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាតក្នុងរដូវវស្សានេះ ក៏ដូចប្រជាពលរដ្ឋបានជួបនូវប្រធានស័ក្តណាមួយ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ក្នុងនាមតំណាងរដ្ឋបាលខេត្ត លោក សេង តុងបុត្តា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានថ្លែងអំណរគុណ នូវទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងគោលដៅរួមចំណែក ដោះស្រាយដល់ប្រជាពលរដ្ឋ ខ្វះខាត និងប្រឈមងាយរងគ្រោះ នៅមូលដ្ឋានក្នុងខេត្តសៀមរាប ៕ ដោយ៖ ប៊ុន រដ្ឋា
-
មន្ទីរពេទ្យ អុីនធ័រឃែរ បើកដំណើរការសាខា អ៊ិចប្រេស ថ្មីរបស់ខ្លួន ដើម្បីផ្តល់សេវាថែទាំសុខភាពចម្បងកាន់តែជិតលោកអ្នក

ភ្នំពេញ : មន្ទីរពេទ្យ អុីនធ័រឃែរ ដែលតែងតែផ្តល់សេវាកម្មថែទាំសុខភាពឈានមុខគេ នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤ បានប្រកាសពីការបើកដំណើរការនៃ អុីនធ័រឃែរ អ៊ិចប្រេស ដែលជាគំនិតផ្តួចផ្តើមក្នុងការនាំយកសេវាថែទាំសុខភាពឲ្យកាន់តែជិតសហគមន៍របស់អ្នក។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ដំណោះស្រាយបញ្ហាសុខភាពជាមួយនឹងភាពងាយស្រួល និងទំនុកចិត្ត ដូច្នេះសាខា អុីនធ័រឃែរ អ៊ិចប្រេស ទាំងពីរមានគោលបំណងផ្តល់នូវការថែទាំសុខភាពតាមតម្រូវការនិងយកចិត្តទុកដាក់លើសហគមន៍បន្ថែមទៀតផ្តោតលើសុខភាព និងសុខមាលភាពលោកអ្នក។ សាខាអុីនធ័រឃែរ អ៊ិចប្រេស ថ្មីនេះមានទីតាំងស្ថិតនៅ វិមានកុលាប និង Urban Village (ផ្លូវ ៦០ ម៉ែត្រ) ដើម្បីបន្ថែមសេវាកម្មថែទាំសុខភាពរវាងមន្ទីរពេទ្យធំ និងការថែទាំបឋម ដោយផ្តល់នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាពសំខាន់ៗយ៉ាងឆាប់រហ័ស។ សាខា អុីនធ័រឃែរ អ៊ិចប្រេស នឹងផ្តល់ការពិនិត្យនិងព្យាបាលមួយសម្រាប់អ្នកជំងឺដែលសែ្វងរកសេវាសុខភាពរហ័សនៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាការបញ្ចូនទៅកាន់មន្ទីរពេទ្យ អុីនធ័រឃែរ ទាន់ពេលវេលាដែលជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិ។ អុីនធ័រឃែរ អ៊ិចប្រេស នឹងផ្តល់ជូននូវសេវាកម្មថែទាំសុខភាពជាច្រើនជាមួយទំនុកចិត្តខ្ពស់ រួមមានការពិគ្រោះជំងឺទូទៅ ការចាក់វ៉ាក់សាំង ការពិនិត្យសុខភាព ជំនួយសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ឧបករណ៍ឆក់បេះដូងស្វ័យប្រវត្តិ (AEDs)។ ដើម្បីជាការអបអរសាទរសម្រាប់ការបើកដំណើរការថ្មី អុីនធ័រឃែរ អ៊ិចប្រេស នឹងមានការផ្តល់ជូនពិសេស រួមទាំងការបញ្ចុះតម្លៃ ២០%…
-
ដល់រដូវជំងឺគោ ក្របី អាជ្ញាធរខេត្តកំពង់ឆ្នាំងរំលឹកឱ្យប្រជាពលរដ្ឋឱ្យនាំយកគោ ក្របី មកចាក់វ៉ាក់សាំង

កំពង់ឆ្នាំង៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺគោ ក្របី បានចាប់ផ្តើមនៅភូមិត្រពាំងក្របៅ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីលោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។ ថ្លែងក្នុងយុទ្ធនាការនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់គោ ក្របីសូមរូតរះនាំយកសត្វពាហនៈមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គោ ក្របី។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងថាការយកគោ ក្របី មកចាក់ទាន់ពេលវេលានាពេលនេះមិនចំណាយលុយកាក់។ការចាក់ថ្នាំការពារ គឺប្រសើរជាងការព្យាបាល។ លោកបានផ្តល់ជាគំនិត បើអាចសូមផ្លាស់ប្ដូរពីការចិញ្ចឹមគោដែលជាពូជតូចៗមកចិញ្ចឹមគោដែលមានពូជធំៗព្រោះវាអាចជួយបង្កើនជីវភាពគ្រួសារ។ យោងតាមរបាយការណ៍របស់ លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុជាព្យាបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាខេត្តកំពង់ឆ្នាំង មានសត្វចិញ្ចឹមជាង៤លានក្បាល ក្នុងនោះគោ ក្របីជាង ២លាន៥សែនក្បាល,បក្សីជាង២លានក្បាល ,ពពែជាង២ពាន់ក្បាល។ ដោយឡែកថ្ងៃនេះសម្រាប់ការចាក់ថ្នាំបងប្អូនប្រជាពលរដ្ឋនៅឃុំខ្លុងពពកនាថ្ងៃនេះមានចំនួន ៥០០ក្បាល ។បើការចាក់វ៉ាក់សាំង នៅថ្ងៃនេះមិនអស់ មន្ត្រីពេទ្យសត្វភូមិចាក់បន្តរហូតដល់អស់គោក្របីក្នុងឃុំខ្លុងពពក៕ដោយ៖សុខ គឹមសៀន
-
អភិបាលខេត្តស្ទឹងត្រែងនាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតទៅចែកជូនកងកម្លាំងនៅតំបន់ព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង៖កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ អភិបាលខេត្ត ស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា ។អំណោយនេះក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៨ ខែកញ្ញាឆាប់ៗខាងមុខ។ ក្នុងពិធីផ្តល់អំណោយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចកោះទន្សាយនាទីបញ្ជាការដ្ឋានស្រាលយោធភូមិភាគទី១ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឯកឧត្តម សរ សុពុត្រា បាននាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ សែន ប្រធានព្រឹទ្ធសភាជាតិ ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ,សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ទាំងនៅទិសជួរមុខ និងជួរក្រោយ។ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមថែរក្សាបាន នូវសុខសន្តិភាព ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។ អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវ រួមមាន៖ កម្លាំងបញ្ជាការដ្ឋានស្រាលយោធភូមិភាគទី១និងកម្លាំងកងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបានដូចគ្នា មាន អង្ករ…
-
អគារមជ្ឈមណ្ឌលកណ្តាល អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត នឹងបើកការដា្ឋនសាងសង់ នៅថ្ងៃនេះ

ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា អគារមជ្ឈមណ្ឌលកណ្តាល អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នៅថ្ងៃស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងសាងសង់នេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាព និងសុខមាលភាពដោយធានាបានការថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយ ព្រមទាំងអាទិភាពជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។ អគារមជ្ឈមណ្ឌលកណ្តាល នឹងរួមចំណែកដល់ការបង្កើនសមត្ថភាពមន្ទីរពេទ្យក្នុងការទទួលពិនិត្យព្យាបាលអ្នកជំងឺ ដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសមត្ថភាពបច្ចេកទេស តាមជំនាញឯកទេសនីមួយៗ ប្រកបដោយនវានុវត្តដែលផ្តោតលើគុណភាពជាមូលដ្ឋាន។ មជ្ឈមណ្ឌលកណ្តាលនេះមានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង ៤៩,៥០ម៉ែត្រ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ…
-
កាកបាទក្រហមកម្ពុជា រៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែតដើម្បីអបអរសាទរទិវា ពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ“សង្គ្រោះបឋម និងកីឡា”

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែតដើម្បីអបអរសាទរទិវា ពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ“សង្គ្រោះបឋម និងកីឡា”ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានកីឡាករកីឡាការិនីចូលរួមចំនួន៣០០នាក់ ដោយបែងចែកជា ២ក្រុមគឺ(១) ក្រុមប្រកួតប្រជែងនិង(២) ក្រុមអ្នកស្ម័គ្រចិត្ត ដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើង ។ លោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា ប្រធានបទទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤នេះ បានរួមបញ្ចូល គ្រប់អាយុ គ្រប់ វ័យទាំងអស់ រាប់ទាំងកុមារ មនុស្សពេញវ័យ និងមនុស្សចាស់ ។ ប្រធានបទសង្គ្រោះបឋមនិងកីឡា គឺបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការយកចិត្តទុកដាក់ ខាងវេជ្ជសាស្ត្រភ្លាមៗ នៅក្នុងបរិបទ នៃការរងរបួសទាក់ទងនឹងកីឡា។ វាបញ្ជាក់ពីតម្រូវការ ជាយុទ្ធសាស្ត្រ សម្រាប់បង្ការ ការរងរបួស កាន់តែធំ ពិធីសារប្រកបដោយប្រសិទ្ធភាព និងការអនុម័ត គោលនយោបាយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាពក្នុងខណៈដែលកីឡា មានហានិភ័យ នៃការរងរបួស ដោយផ្ទាល់ ការយល់ដឹងពី គោលការណ៍ ជាមូលដ្ឋាន…
-
ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកអូររាំងឪ

(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្មគ្រចិត្តប្រទេសកូរ៉េ នៃមន្ទីរពេទ្យ Pohang Stroke and Spine Hospital នៃខេត្តឃ្យុងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចំនួន២០នាក់ ក្នុងនោះគ្រូពេទ្យនារីចំនួន១០នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌិត Dr. Kim Munchul, ប្រធានមន្ទីរពេទ្យ រួមជាមួយគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលណឺរ៉ូន ដែលមានក្រុមគ្រូ និងគិលានុបដ្ឋាក សរុប ១០នាក់ បានរៀបចំកម្មវិធីអប់រំអនាម័យបរិស្ថាន សុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានចំនួន ៤៥៣នាក់ ក្នុងនោះស្រ្តីចំនួន ២៣៩នាក់ មកពីឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់អស់ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ដែលបានគិតគូរការថែទាំសុខភាព និងបានសហការរៀបចំកម្មវិធីនាថ្ងៃនេះ។ សូមបញ្ជាក់ថាក្នុងឱកាសអញ្ជើញពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យស្មគ្រចិត្តកូរ៉េ បានផ្តល់ជូនអាជ្ញាធរមូលដ្ឋាន រួមមាន៖ កៅអីសម្រាប់ជនពិការ ចំនួន៣ គ្រឿង ធុងចម្រោះទឹកស្អាត ចំនួន៣…