Category: ព័ត៌មានសង្គម

  • អភិបាលខេត្តពោធិ៍សាត់ ជម្រុញឱ្យមន្ទីរ អង្គភាពក្នុងខេត្ត ប្រកួតប្រជែងសមត្ថភាព

    អភិបាលខេត្តពោធិ៍សាត់ ជម្រុញឱ្យមន្ទីរ អង្គភាពក្នុងខេត្ត ប្រកួតប្រជែងសមត្ថភាព

    ពោធិ៍សាត់៖ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​ពោធិ៍សាត់ប្រចាំខែកញ្ញាកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៤ ឯកឧត្តម ខួយ រីដា អភិបាលខេត្តនិងជាប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកទឹកចិត្តនិងជំរុញឱ្យ មន្ទីរអង្គភាពទាំងអស់នៅក្នុងខេត្ត ត្រូវធ្វើការប្រកួតប្រជែង​សមត្ថភាពការងារ ដែលខ្លួនទទួលខុសត្រូវនៅក្នុងអង្គភាព​របស់​ខ្លួន។ ឯកឧត្តមអភិបាលខេត្តបានផ្តោតលើមន្ទីរចំនួនពីរដែលត្រូវយកចិត្តទុកដាក់និងពង្រឹងបន្ថែមឱ្យកាន់តែប្រសើរបន្ថែមទៀត។គឺ ១.វិស័យសុខាភិបាល បើទោះបីវិស័យនេះឈានមុខគេទទួល​បានជ័យលាភីទូទាំងប្រទេសក៏ដោយក៏មិនត្រូវមានការធ្វេស ប្រហែសឡើយ ត្រូវខិតខំបន្តទៀតនិងទី២.វិស័យអប់រំ ត្រូវមាន​ការ​ប្រកួតប្រជែង ចាប់តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីទទួលបាននូវធនធានមនុស្សល្អដែលជាទំពាំងស្នងឬស្សី ជាគ្រាប់ពូជដ៏ល្អសម្រាប់ប្រទេសជាតិ។ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទាំងអស់ ដែល​បាន​​យកចិត្តទុកដាក់ ខិតខំអនុវត្តនូវរាល់សកម្មភាពការងារ​ដែល​​បានគ្រោងទុក និងការងារបន្ទាន់មួយចំនួនដែលថ្នាក់ ដឹកនាំប្រគល់ជូន។ទាក់ទងការងារផ្ដល់សេវាសាធារណៈ ឯកឧត្តមរំលឹកថា ត្រូវប្រកាន់យកនូវគោលការណ៍៣គឺ” ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព” ៕ដោយ៖ចេងពុំ

  • សត្វល្មិចចំនួន៣ក្បាល ត្រូវបានលែងចូលក្នុង​សមុទ្រនៃ​ខេត្តកែបវិញ

    សត្វល្មិចចំនួន៣ក្បាល ត្រូវបានលែងចូលក្នុង​សមុទ្រនៃ​ខេត្តកែបវិញ

    កែប៖ដោយមានកិច្ចសហការជាមួយ​គណៈកម្មាធិការជាតិ​សន្តិសុខលម្ហ​សមុទ្រ កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែបបានអញ្ជើញ​ចូលរួមលែងសត្វល្មិចឬហៅអណ្តើកសមុទ្រចំនួន៣ក្បាលចូលទៅសមុទ្រវិញស្ថិតនៅកោះពោធិ៍ ភូមិកែប សង្កាត់កែប ក្រុងកែប។កន្លងមកក៏ដូចជាបច្ចុប្បន្ន អាជ្ញាធរខេត្តកែប​និងមន្រ្តី​នៃមន្ទីរជំនាញ បានយកចិត្តទុកដាក់ការពារ ថែរក្សា និងបង្កើត​ឱ្យមានការគ្រប់ គ្រងតំបន់អភិរក្សជលផលនៅក្នុង​សមុទ្រនិង​តាមបណ្តាកោះ នានាទើបទទួលបានលទ្ធផលដូចថ្ងៃនេះ។ បន្ទាប់ពីលែង​អណ្ដើក​សមុទ្រ​ទម្ងន់សរុប​ជាង១០០គីឡូក្រាម​​ ឯកឧត្តមក៏បានបន្តសួរ​សុខទុក្ខ​កងកម្លាំង​ប្រចាំការ​នៅតាម បណ្ដាកោះ​ ក្នុងភូមិសាស្រ្ត​ខេត្តកែបផងដែរ។ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថាការលែងសត្វល្មិចនាពេលនេះ បានបញ្ជាក់ពីការចូលរួមរវាងអ្នកនេសាទ និងមន្ត្រីជំនាញក្នុងការ​ថែរក្សាជីវចម្រុះដ៏កម្រក្នុងសមុទ្រ​ខេត្តកែបឱ្យបានគង់វង្ស ។ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ជាពិសេសប្រជានេសាទ  ត្រូវបន្តចូលរួមថែរក្សាសត្វសមុទ្រ ប្រភេទសត្វកម្រ ដូចជា ត្រីដូហ្វីន ជ្រូកទឹក និងសត្វល្មិចនេះជាដើម។ក្រៅពីនេះ​ត្រូវបង្កើនការការពារ អភិរក្សដោយប្រើប្រាស់ ធនធានជលផល​សមុទ្រប្រកបដោយនិរន្តរភាពស្របតាមចក្ខុវិស័យជលផលជាតិនិងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។ គប្បីជម្រាបថា កន្លងមកមន្ទីរជំនាញបានធ្វើការណែនាំអប់រំ ផ្សព្វផ្សាយ ដល់ប្រជានេសាទឱ្យយល់ដឹងអំពីប្រយោជន៍ក្នុងការ ថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទ​សត្វល្មិចនេះជាដើម៕អត្ថបទនិងរូបភាព៖ សិលា សារិន

  • សិស្សានុសិស្សជិត ១ពាន់នាក់ នៅសាលាបឋមសិក្សាព្រៃផ្តៅ ទទួលបានការអប់រំ សីលធម៌ រយៈពេលខ្លី ពីសំណាក់ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ

    សិស្សានុសិស្សជិត ១ពាន់នាក់ នៅសាលាបឋមសិក្សាព្រៃផ្តៅ ទទួលបានការអប់រំ សីលធម៌ រយៈពេលខ្លី ពីសំណាក់ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ បានការនិមន្តពីសាលាអនុគណស្រុកសំរោងទង និងលោកនាយកសាលាបឋមសិក្សាព្រៃផ្តៅ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ព្រះអង្គបានចុះអប់រំចរិយាធម៌ សីលធម៌ រយៈពេលខ្លី ដល់សិស្សានុសិស្ស ចំនួន ៨៩៦នាក់បន្ទាប់ពីគោរពទង់ជាតិរួចរាល់។ សង្គមខ្មែរបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា មានការធ្លាក់ចុះផ្នែកសីលធម៌សង្គម។ ក្នុងនោះ សិស្សានុសិស្សនៅតាមសាលាមួយចំនួន ក៏បានធ្វើសកម្មភាពឆ្គាំឆ្គងបាត់បង់​ចរិយាធម៌។ ជាលទ្ធផល គឺសិស្សានុសិស្ស មានការយល់ដឹងច្រើនជាងមុនអំពីសារៈ​សំខាន់​នៃការធ្វើសមាធិ អប់រំចិត្ត និងតាំងចិត្តខិតខំសិក្សារៀនសូត្រ។ មានសង្ឃដីកានៅក្នុងឱកាសនោះដែរ ព្រះរតនសោភ័ណ ម៉ន បឿន សូមកោតសរសើរចំពោះការគិតគូរបស់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានសម្របសម្រួល និងបង្កើតឱ្យបានកម្មវិធីនេះ។ «ពត់បន្លាទាន់នៅខ្ចី ប្រដៅកូនប្រុសស្រីទាន់នៅក្មេង»។ ជាលទ្ធផល គឺសិស្សានុសិស្ស មានការយល់ដឹងច្រើនជាងមុនអំពីសារៈសំខាន់នៃការធ្វើសមាធិ អប់រំចិត្ត និងតាំងចិត្តខិតខំសិក្សារៀនសូត្រ។ សូមរំលឹកថា នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា កាលពីយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅក្រុងញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…

  • នាំអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការ​ស្រាលប្រចាំការ ការពារភូមិសាស្ត្រព្រៃឡង់

    នាំអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការ​ស្រាលប្រចាំការ ការពារភូមិសាស្ត្រព្រៃឡង់

    កំពង់ធំ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកា គ្រឿង​ឧបភោគ បរិភោគ និងប្រេងឥន្ធៈដល់ទីបញ្ជាការស្រាលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅតំបន់អូរអាចម៍ដៃក ក្នុង​​ភូមិសាស្ត្រព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ តាមរយៈឯកឧត្តម​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និងសហការីបាន​នាំយកអំណោយសម្ដេចធិបតី ទៅប្រគល់ជូនទីបញ្ជា​ការស្រាល​ប្រចាំការ​កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោក លី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានទីបញ្ជាការ​ស្រាល​ប្រចាំទិសអូរអាចម៍ដែកក្នុងតំបន់ព្រៃឡង់ បានឱ្យ​ដឹងពី​លទ្ធផលនៃការ​ប្រើប្រាស់កម្លាំងចម្រុះក្នុងការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ក្នុងការការពារធន​ធាន​ធម្មជាតិ ក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសនេះដែរឯកឧត្តមមេបញ្ជាការបានកោតសរសើរ កងកម្លាំង​ប្រដាប់អាវុធទាំងបី និងមន្ត្រីឧទ្យានុរបរិស្ថាន ដែលបានខិតខំ​រួមគ្នា​ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយ​ទទួលខុសត្រូវ ដោយមិនមានការកាប់ទន្ទ្រានជាថ្មី៕ដោយ៖ ប៊ុន រដ្ឋា

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលឹកដល់មន្ត្រីនគរបាលជាតិ ត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលឹកដល់មន្ត្រីនគរបាលជាតិ ត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់

    (ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា នៅសាលប្រជុំទីស្តីការក្រសួងមហផ្ទៃ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីនគរបាលជាតិ ត្រូវតែមានស្មារតីគោរពវិន័យឱ្យបានច្បាស់លាស់ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញពីផ្សព្វផ្សាយអនុក្រឹត្យនេះ ថា អនុក្រឹត្យនេះ មាន ៨ជំពូក និង ២១មាត្រា មានគោលបំណងកំណត់ឱ្យបានច្បាស់អំពីរបបនៃការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា និងធានានូវនិរន្តរភាពការងារ ព្រមទាំងលើកកម្ពស់ សុខុមាលភាពរបស់មន្រ្តីនគរបាលជាតិ ។ នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បានបន្តថា យោងតាមខ្លឹមសារនៃអនុក្រឹត្យនេះ មន្រ្តីនគរបាលជាតិកម្ពុជា ដែលបានតាំងស៊ុបក្នុងក្របខ័ណ្ឌ មានសិទ្ធិទទួលបានច្បាប់ឈប់ សម្រាកចំនួន ១៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងមួយឆ្នាំ ដោយអាចស្នើសុំមួយលើក ឬច្រើនលើក ខណៈមន្រ្តីនគរបាលជាតិជាស្រ្តី ត្រូវបានអនុញ្ញាតច្បាប់ ឈប់សម្រាកលំហែមាតុភាពរយៈពេល…

  • អភិបាលខេត្តកំពង់ចាមចុះពិនិត្យនិងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សានុសិស្ស

    អភិបាលខេត្តកំពង់ចាមចុះពិនិត្យនិងផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សានុសិស្ស

    កំពង់ចាម៖កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ឧត្តម​សេនីយ៍​ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអម​ដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមអញ្ជើញចុះសំណេះ​សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចុះពិនិត្យការផ្ដល់​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។ សូមជម្រាបថា សកម្មភាពផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ បន្ទាប់អនុសាសន៍ណែនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការយក​ចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិបាលខេត្តកំពង់ចាមឱ្យ កម្លាំង​ជំនាញខេត្ត បានចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ នៅតាម ភូមិ-ឃុំ/សង្កាត់ និងផ្ដល់អត្តសញ្ញាណ​បណ្ណជូនសិស្សា​នុសិស្ស នៅតាមបណ្ដាសាលារៀន៕ដោយ៖លី ពៅ

  • ពលរដ្ឋងាយរងគ្រោះ ៥១គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបាន​អំណោយពីកាកបាទក្រហមកម្ពុជា

    ពលរដ្ឋងាយរងគ្រោះ ៥១គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ទទួលបាន​អំណោយពីកាកបាទក្រហមកម្ពុជា

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជា​ប្រធាន​គណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​កាលពីព្រឹកថ្ងៃទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៤​ បាន​នាំយកអំណោយរបស់សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ទៅចែក​ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៥១គ្រួសារ មកពី ២៣ភូមិ នៃឃុំទាំង ១១ ក្នុងស្រុកស្ទឹងត្រង់។ ដោយភ្ជាប់ជាមួយក្តីកង្វល់ និងបណ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិ​បណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេស សម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  , ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយ  សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន។ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , បរិភោគដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង។ ឯកឧត្តម អ៊ុន ចាន់ដា បានគូសរំលេចថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មានសន្តិភាព ដូចនេះ​សន្តិភាព​ជាមរតកសម្តេចតេជោ មានតម្លៃធំធេងណាស់ សម្រាប់ប្រជាជន​កម្ពុជា។ បើគ្មានសន្តិភាព…

  • មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិជន​ជាតិដើមភាគតិច

    មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិជន​ជាតិដើមភាគតិច

    បាត់ដំបង៖ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើក​ទី៣០​និងលើកទី២០នៅកម្ពុជា ក្រោមប្រធានបទ៖ ” ការការពារ​សិទ្ធិរស់នៅ និងប្រាស្រ័យទាក់ទង តាមបែបប្រពៃណីជនជាតិ​ដើមភាគតិចដោយ​ស្ម័គ្រចិត្ត ” បានប្រារព្ធក្រោមអធិបតីភាពលោក ផេង សិទ្ធី អភិបាលរង​ខេត្តបាត់ដំបងនៅក្នុងសហគមន៍ជនជាតិដើមភាគតិចព័រ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត កាលពី​ថ្ងៃទី១២​ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងពិធីដែលរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានរំលឹកថា ការប្រារព្ធ​ទិវា​អន្តរជាតិជនជាតិដើមភាគតិច គឺធ្វើឡើងក្នុងគោលបំណង ដើម្បី​ចូលរួមការលើកគុណតម្លៃវប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់,ភាសា​និងបង្កើនការចូលរួមពីជនជាតិដើមភាគតិចក្នុងការធ្វើផែនការនិងវាយតម្លៃនៃដំណើរការធ្វើផែនការអភិវឌ្ឍន៍ក្នុងសហគមន៍ជនជាតិដើមភាគតិចនិងផែនការអភិវឌ្ឍន៍ជាតិ។ លោក វ៉ាន់ ថុល បន្តថា ជនជាតិដើមភាគតិចមានប្រពៃណី និងអត្ត​សញ្ញាណមួយចំនួនដោយឡែកពីពលរដ្ឋទូទៅ តាមរយៈការ​ប្រតិបត្តិ និងពីរបៀបរស់នៅ ការសែនព្រេន ការអាស្រ័យផលនិងការប្រើប្រាស់​ភាសារបស់ខ្លួន។​បច្ចុប្បន្នជនជាតិដើមភាគតិច​មាន​ភាពប្រែប្រួលមួយ​ចំនួនគួរឱ្យកត់សម្គាល់ ដោយបានផ្លាស់ប្ដូរឥរិយាបថនិងពុំសូវ​ប្រកាន់​ប្រពៃណីទំនៀមទម្លាប់ដូនតា ដោយសារ​ទទួលឥទ្ធិពលពីការរីកចម្រើនៃ​បច្ចេកវិទ្យា។ លោកប្រធានមន្ទីរបានបន្ថែមថា ដើម្បីអភិរក្សប្រពៃណី ទំនៀមទម្លាប់​របស់ ជនជាតិដើមភាគតិចឱ្យ​បានឋិតថេរ​យុវជនជាជន​ជាតិ​ដើម​ភាគតិចមានតួនាទីសំខាន់ក្នុងការកៀរគរនិងខិតខំប្រមូលផ្ដុំយុវជនជាជនជាតិដើមភាគតិចនៅតាមតំបន់ផ្សេងៗត្រូវខិតខំរួម​គ្នាសិក្សា ចងក្រងសិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណ​របស់ជនជាតិដើមភាគតិច។ យុវជន​ជនជាតិដើម​ភាគតិចត្រូវធ្វើ​ជាតួអង្គយ៉ាងសំខាន់បំផុតក្នុងការអភិវឌ្ឍនិងការអភិរក្ស ដើម្បីសំដៅ​ដល់ការដឹកនាំគ្រប់គ្រង​ថែរក្សា នូវ អត្តសញ្ញាណ វប្បធម៌ ប្រពៃណី ដីធ្លីនិងធនធានធម្មជាតិជាសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចរបស់ខ្លួនឱ្យបាន​គង់វង្ស​តទៅមុខ។ មានវត្តមានក្នុងឱកាសនេះដែរ លោក…

  • ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ស្នើដល់អង្គការ​សង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺឱ្យបន្តកិច្ចសហការ

    ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ស្នើដល់អង្គការ​សង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺឱ្យបន្តកិច្ចសហការ

    កំពង់ស្ពឺ៖មន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានស្នើដល់អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ ត្រូវបន្ត​ធ្វើ​សកម្មភាព​របស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័ននិងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអនុវត្ត​សកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរ​មាននិងលក្ខន្តិកៈរបស់ខ្លួន។​ការស្នើ​នេះ​ធ្វើឡើងក្នុងវេទិកាសន្ទនា​ជាមួយ​អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ ក្រោមប្រធានបទស្តីពី “ការឈ្វេងយល់អំពីតួនាទី​អង្គការ​សង្គមស៊ីវិល ក្នុងក្របខ័ណ្ឌ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១”កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គម​ស៊ីវិល​បានលើកឡើងថា​ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយ​ភាពស្វាហាប់ និងវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិន​ដែលភ្លេចអង្គការសង្គមស៊ីវិលនោះទេ ។ផ្ទុយទៅវិញនៅតែបន្ត​យកចិត្តទុកដាក់និងផ្តល់សារៈសំខាន់ខ្ពស់ដល់​អង្គការ​សង្គម​ស៊ីវិល​ជាដៃគូដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបង្កលក្ខណៈងាយស្រួល និងលំហសេរីភាពដល់អង្គការ​សង្គម​ស៊ីវិល​អាច​ធ្វើសកម្មភាពនានាស្របតាមលក្ខន្តិកៈរបស់ខ្លួន។ លោក ជីវ វិជ្ជាក់ អភិបាលខេត្តរងខេត្តកំពង់ស្ពឺបានឱ្យដឹងថា បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺមានអង្គការមិនមែនរដ្ឋាភិបាលចំនួន៨៤ក្នុងនោះ​មាន​សកម្មភាព៤១និងគ្មានសកម្មភាព៤៣ និងមានសមាគមចំនួន​៤៦មានសកម្មភាព១៧និងគ្មានសកម្មភាព២៩។អង្គការ សមាគម និងសហគមន៍ទាំងអស់គឺសុទ្ធតែត្រូវបានចុះបញ្ជីទទួលស្គាល់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តតួនាទីភារកិច្ចទៅតាម​លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន៕អត្ថបទ៖ ម៉ុន សំអាត

  • រដ្ឋបាលក្រុងកំពង់ចាមបើកវេទិការសាធារណៈដើម្បីស្តាប់ប្រជាពលរដ្ឋ

    រដ្ឋបាលក្រុងកំពង់ចាមបើកវេទិការសាធារណៈដើម្បីស្តាប់ប្រជាពលរដ្ឋ

    កំពង់ចាម៖ក្រុមប្រឹក្សានិងគណៈអភិបាលក្រុងកំពង់ចាមកាលពី​ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤បានរៀបចំវេទិកា​ផ្សព្វផ្សាយ​ និងពិគ្រោះយោបល់​សម្រាប់ឆ្នាំទី១​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សា​ក្រុងកំពង់ចាម នៅបរិវេណវត្តជោតនារាម​ (បឹងកុក​ )ភូមិបឹងកុក២​ សង្កាត់បឹងកុក​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម ដោយមានការអញ្ជើញ​ចូលរួមពីលោកស្រី​ ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សា​តំណាង​លោក​ នាង​ ឈុនហ៊ាង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ លី​ សុវណ្ណ​ អភិបាលក្រុង​កំពង់ចាម​ ។ វេទិកានេះក៏មានការចូលរួមពី​លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាក្រុង​ មន្រ្តីអង្គភាព​ចំណុះរដ្ឋបាលក្រុង​ ​ ចៅសង្កាត់ទាំងបួន​ និងប្រជាពល​រដ្ឋ​សរុបចំនួន២៦៧​នាក់ (ស្រី១៣៥​ នាក់)​ ។ក្នុងឱកាសនេះ លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានស្តាប់និង​ទទួលយកសំណូមពរពីប្រជាពលរដ្ឋ​ដោយករណី​មួយចំនួនបានដោះ​ស្រាយ​បាននៅនឹងកន្លែង។រីឯករណីខ្លះផ្សេងទៀតយកមកប្រជុំពិភាក្សា​ដោះស្រាយតាមក្រោយ៕ ដោយ៖លី ពៅ