-
ប្រជាពលរដ្ឋរងគ្រោះ៨០គ្រួសារ នៅស្រុកសៀមបូក បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងព្រមទាំងមន្ត្រីជាសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត អាជ្ញាធរដែនដីបាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពលំបាក ខ្វះខាត ជនចាស់ជរា គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ជនមានពិការភាព និងស្ត្រីទើបសម្រាលកូន ៨០គ្រួសារ នៅក្នុងបរិវេណ”អនុវិទ្យាល័យកោះស្រឡាយ” ស្ថិតក្នុងភូមិកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ។ ក្នុងពិធីដែលបានប្រារព្ធកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងបាននាំនូវផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំង ៨០គ្រួសារ ដោយភ្ជាប់មកនូវក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដែលបានផ្តល់ជូនមាន អង្ករ ត្រីខ មី ឃីតមួយកញ្ចប់ (ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាមួយផ្ទាល់ខ្លួនរបស់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងមួយចំនួន៕ ដោយ៖ឡុង សំបូរ
-
រូបសំណាកគ្រួសារដំរីនៅរមណីយដ្ឋានបឹងកន្សែង ជានិមិត្តរូបនៃការស្វាគមន៍ទេសចរជិតឆ្ងាយ

រតនគិរី៖ដោយចាប់ផ្តើមពីការទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ រដ្ឋបាលខេត្តរតនគិរីបានសាងសង់រូបសំណាកគ្រួសារសត្វដំរីដ៏ធំប៉ុនដំរំពិតប្រាកដដែលមាន ដំរីឈ្មោលមួយក្បាល ដំរីញីមួយក្បាល និងកូនរបស់វាមួយក្បាល តម្កល់បង្ហាញនៅទីតាំងខាងត្បូងមាត់បឹងកន្សែង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។ ការរៀបចំលើករូបសំណាកគ្រួសារសត្វដំរីនេះបានកំណត់យកម៉ោង៩និង៩នាទីព្រឹកថ្ងៃទី៩ ខែឆ្នាំ២០២៤ក្រោមវត្តមានឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្រ្តីជាថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធជាច្រើន។ និយាយដល់តំបន់អេកូទេសចរណ៍នៃខេត្តភាគឦសាន រមណីយដ្ឋានបឹងកន្សែង ស្ថិតនៅក្រុងបាលុងដែលជាបេះដូងនៃខេត្តរតនគិរី។ បឹងកន្សែងពោរពេញដោយបរិស្ថានស្អាត បរិយាកាសល្អ និងមានសោភណភាពស្រស់បំព្រងគ្រប់រដូវកាល។ទិដ្ឋភាពបែបនេះ បន្ទាប់ពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានដាក់ចេញគម្រោងរៀបចំកែលម្អជុំវិញបរិវេណរមណីយដ្ឋានបឹងធម្មជាតិមួយនេះ ដោយកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញមាត់បឹង ការរៀបចំសួនច្បារ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ ។ពិសេសនាពេលនេះបានបន្ថែមរូបសំណាកគ្រួសារដំរី ,រូបសំណាកសត្វអកញីឈ្មោល ដែលជាសត្វបក្សីរំលេចក្នុងបទចម្រៀងដ៏លន្លង់លន្លោច , ការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ ឧបករណ៍សម្រាប់កុមារកុមារី និងការរៀបចំឱ្យមានបន្ទប់អនាម័យសាធារណៈជាដើម។ សកម្មភាពកាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅក៏ជាផ្នែកនៃបង្ហាញការអភិវឌ្ឍនៅខេត្តភាគឦសានប្រទេស ការទទួលស្វាគមន៍ភ្ញៀវជិតឆ្ងាយ ក្នុង និងក្រៅប្រទេសដែលធ្វើដំណើរមកលំហែនៅខេត្តរតនគិរីដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ។ពិសេសគឺបើករង្វង់ដៃទទួលភ្ញៀវដែលធ្វើដំណើរទស្សនកិច្ចរាល់ចុងសប្ដាហ៍ដោយមិនចំណាយប្រាក់ដែលបានចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា និងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៤នេះ ៕ ដោយ៖ គតិ យុត្ត
-
ក្រុមអ្នកជំនាញ បន្តជួសជុលរចនាសម្ពន្ធមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

(ភ្នំពេញ)៖ តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)អាជ្ញាធរជាតិអប្សរា បានបន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។នេះបើតាមការឱ្យដឹងពីសំណាក់ អាជ្ញាធរជាតិអប្សរា។ ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ពន្ធដំបូល។ លោកបានបន្តឱ្យដឹងថា៖ បច្ចុប្បន្នក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ពន្ធចង្ការនៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះមានរូបរាងដូចដើមឡើងវិញ។ ក្រុមការងារមានការត្រេកអរដែលអ្នកជំនាញអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត ហើយខ្លោងទ្វារទាំងមូលនឹងបង្ហាញរូបរាងពេញលេញតាមលំនាំដើមក្នុងពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើម ជួសជុលកាលពីដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២៤ខាងមុខ។ នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌ ទ្រោម ខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះ នៃស្លាបសងខាងប៉ុណ្ណោះ តែគ្មានលំនឹង ហែក ក្រៀកចេញពីគ្នាក្នុងស្ថានភាព ហានិភ័យខ្ពស់ ៕ ដោយ៖ម៉ាដេប៉ូ
-
វេទិកាផ្សព្វផ្សាយមិត្តអប់រំមិត្ត ស្ដីពីសុខភាព អនាម័យ ការសន្សំប្រាក់ បញ្ហាគ្រឿងញៀន យល់ដឹងពីបណ្តាញសង្គម និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

ខេត្តកំពង់ចាម៖ ក្លឹបយុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង បានរៀបចំវេទិកាផ្សព្វផ្សាយមិត្តអប់រំមិត្ត ស្ដីពីសុខភាពអនាម័យ ការសន្សំប្រាក់ បញ្ហាគ្រឿងញៀន យល់ដឹងពីបណ្តាញសង្គមនិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅអនុវិទ្យាល័យ និងបឋមសិក្សារាយប៉ាយ ដែលស្ថិតនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហម សាកលវិទ្យល័យជាតិគ្រប់គ្រង ឱ្យដឹងថា វេទិកាផ្សព្វផ្សាយប្រធានបទទាំង៤នេះ មានគោលបំណងចូលរួម សកម្មភាពលើកកម្ពស់ ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ ដែលជាអនុសាសន៍ណែនាំ របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងប្រសាសន៍ណែនាំថ្មីៗរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាដើម្បីជំរុញសកម្មភាពថ្មីដល់យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាក្នុងការចូលរួមធ្វើសកម្មភាពជាយុវជនគម្រូ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លើកឡើង អំពីការយកចិត្តទុកដាក់ របស់…
-
សប្បុរសជនចូលរួមព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍នាំយកសម្ភារៈសិក្សានិងដើមឈើជាង ១០០ដើមដាំក្នុងសាលាបឋមសិក្សាតាភន

កំពង់ឆ្នាំង៖ សប្បុរសជនដែលចូលរួមនៅក្នុងកម្មវិធីកីឡាដើម្បីទេសចរណ៍ ដែលប្រារពធ្វើឡើង នៅក្នុង តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិ ក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំ រួមជាមួយក្រុមហ៊ុនឯកជន ក្នុងនោះ ក៏មានការចូលរួមពីក្រសួងមន្ទីរពាក់ព័ន្ធ រួមមានក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បាននាំកុំព្យូទ័រ អំពូលសូឡា សម្ភារៈសិក្សា និងដើមឈើជាង១០០ដើម ដាំ នៅក្នុងបរិវេណសាលាបឋមសិក្សាតាភន។ បេន យ៉ាមីន ប្រធានក្រុមអ្នករៀបចំកីឡាព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ការកៀគរសប្បុរសនាំយកនូវសម្ភារៈមួយចំនួនចែកជូនសិស្សានុសិស្ស និងសាលារៀន និងដាំកូនឈើ គឺជាសកម្មភាពមួយនៃថ្ងៃទី១ក្នុងកម្មវិធីកីឡាដើម្បីទេសចរណ៍។ លោកថា មូលហេតុដែលនាំឱ្យក្រុមការងារយើងបង្កើតកម្មវិធីសប្បុរសធម៍ និងដាំកូនឈើនៅក្នុងសាលារៀនមុននិងកម្មធីធំដែលនិងប្រារពធ្វើឡើងនេះ គឺជាកាយវិការបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះសង្គម និងធ្វើជាគូរូដល់កុមារ៉ាកុមារីឱ្យពួកគេមើលឃើញពីការចេះជួយគ្នា និងការចេះស្រលាញ់នូវបរិស្ថាន អនាម័យ នៅក្នុងមូលដ្ឋានដែលខ្លួនបានរស់នៅ ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងនាមតំណាងឱ្យក្រសួងបរិស្ថាន ពិតជាមានក្តីរំភើបរីករាយ ដែលមើលឃើញមានការចូលរួមយកចិត្តទុកលើវិស័យបរិស្ថាន ពីសំណាក់អាជ្ញាមូលដ្ឋាន វិស័យឯកជន និងយុវជននេះ បានធ្វើឱ្យយើងខ្ញុំដែលបម្រើការងារក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននេះ មានមោទនភាព។ ឯកឧត្តម អនុរដ្ឋលេខាធិការ…
-
ធនាគារជាតិ រៀបចំផែនការជួយដល់សិស្សានុសិស្ស ស្វែងយល់នូវមូលដ្ឋានគ្រឹះនឹងតម្រូវការទីផ្សារការងារ

(កំពង់ធំ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័នជំនាញ បើកសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និង ការជ្រើសរើសជំនាញសិក្សា សម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីធ្វើការស្វែងយល់នូវមូលដ្ឋានគ្រឹះមួយចំនួន ទៅនឹងតម្រូវការទីផ្សារការងារនា ពេលបច្ចុប្បន្ន និងអនាគត ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្ស ស្វែងយល់ អំពីចំណុចគន្លឹះចំនួនរួមមាន៖ ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់តាមរយៈការពិនិត្យលើចំណូលចិត្ត ជំនាញ គុណតម្លៃ និង បុគ្គលិកលក្ខណៈរបស់ខ្លួនឯង, ស្វែងយល់ពីអាជីព និងមុខរបរដែលសមស្របតាមជំនាញឯកទេស, ស្វែងយល់ពីតម្រូវការកម្លាំង ពលកម្មតាមជំនាញឯកទេស និងទិន្នន័យនៃប្រាក់បៀរវត្ស សម្រាប់ពេលបច្ចុប្បន្ននិងអនាគត ទាំងកម្រិតក្នុងប្រទេស និងកម្រិតតំបន់, ស្វែងយល់ពីលទ្ធភាព កត្តាជំរុញ និងកត្តារារាំង ចំពោះការសម្រេចគោលដៅរបស់ខ្លួន, និងរៀបចំផែនការអាជីព និងការសិក្សាឱ្យបាន សមស្រប និងកែសម្រួលទៅតាមរយៈកាលខ្លី ឬវែង។ លោកជំទាវបណ្ឌិត បន្តថា តាមរយៈការសិក្សានេះ ធនាគារជាតិនៃកម្ពុជា…
-
សក្តានុពលកសិឧស្សាហកម្ម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

(ខេត្តរតនគិរី)៖ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ពិេសស ដំណាំកៅស៊ូ និងដំណាំស្វាយចន្ទី ដោយក្នុងមូលដ្ឋានស្រុកអូរយ៉ាដាវទាំងមូល គឺមានផ្ទៃដីដាំដុះដូចជា៖ បន្ថែមពីនេះ ស្រុកអូរយ៉ាដាវ ក៏មាននូវរោងចក្រកែច្នៃដំឡូងមី ចំនួន ១ និងរោងចក្រកែច្នៃជ័រកៅស៊ូ ចំនួន ២ ផងដែរ ៕ ប្រភព ៖ ខេត្តរតនគិរី
-
កំណាត់ផ្លូវជាតិលេខ៧៨ ស្ទឹងត្រែង -រតនគិរី កន្លងមកបានប្រើប្រាស់បម្រើដល់យុទ្ធសាស្ត្រយោធាតាំងតែពីផ្លូវនៅដីក្រហម បច្ចុប្បន្ន ផ្លូវនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍

(រតនគិរី)៖ ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ កន្លងមក ផ្លូវនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវនៅដីក្រហមមកម្ល៉េះ ។ បច្ចុប្បន្ន ផ្លូវជាតិលេខ៧៨ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងរីកចម្រើន ។ បន្ថែមពីនេះ ផ្លូវជាតិលេខ៧៨ ក៏ត្រូវប្រើប្រាស់ផងដែរ នៅក្នុងការដឹកកសិផលរបស់កម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុកបានកាន់តែលឿនផងដែរ ប្រកបដោយប្រសិទ្ធភាព ដែលរក្សាបាននូវគុណភាពកសិផល ។ គូសរំលេចផងដែរថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់…
-
មន្រ្តីកាកបាទក្រហមកម្ពុជា៖ការលើកម្ពស់សុខភាពសហគមន៍ ចាត់ទុកវិជ្ជាសង្គ្រោះបឋម និងកីឡា ជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ

កំពង់ធំ៖ លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជានិង អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកវិជ្ជាសង្រ្គោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ”សង្គ្រោះបឋម និងកីឡា” និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជានៅបរិវេណវិទ្យាល័យតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងឱកាសនេះលោកស្រី លំ គន្ធារី បានលើកឡើងថា ការលើកម្ពស់សុខភាពសហគមន៍ ចាត់ទុកវិជ្ជាសង្គ្រោះបឋម និងកីឡា ជាការងារស្នូល និងត្រូវអនុវត្តជាប្រចាំ។លោកស្រីបានបន្ថែមទៀតថា តួនាទីសំខាន់ដែលសង្គ្រោះបឋម អាចដើរតួនាទីសំខាន់ក្នុង បរិបទកីឡា ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិក អ្នកទស្សនា និងប្រជាជនក្នុងសហគមន៍ទូទាំងពិភពលោក។ ពិភពកីឡាមានសារៈសំខាន់ និងមានថាមពល ដើម្បីស្វែងយល់ពីរបៀបសង្គ្រោះបឋម ព្រឹត្តិការកីឡា ចាប់ពីប្រណាំងថ្នាក់ដំបូង រហូតដល់ការប្រកួតអន្តរជាតិ សុទ្ធសឹងតែទាក់ទាញអ្នកចូលរួម និងអ្នកទស្សនាពីគ្រប់មជ្ឈដ្ឋាន ជាពិសេសភាពស្វាហាប់នៃកីឡា ធ្វើឱ្យបុគ្គលម្នាក់ៗ ប្រឈមនិងហានិភ័យផ្សេងៗ រួមទាំងការបាក់ឆ្អឹងកងខ្នង ការបាក់ឆ្អឹង ការប៉ះទង្គិចនានា និងការសង្គ្រោះបឋមនៃចលនាបេះដូង។ លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា បានបញ្ជាក់បន្ថែមពីប្រធានបទ«សង្គ្រោះបឋម…
-
ជំនួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ជូនទីបញ្ជាការស្រាល បង្ក្រាបបទល្មើសធនធានធម្មជាតិស្រុកកំពង់ស្វាយ

កំពង់ធំ ៖ ជំនួយឧបត្ថម្ភរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុនអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ យកទៅប្រគល់ជូនទីបញ្ជាការស្រាលការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាប នៅតំបន់បត់ត្រង់ ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ក្នុងរយៈពេល៤ខែកន្លង ទទួលបានលទ្ធផលល្អ ដោយគ្មានការកាប់ទន្ទ្រានជាថ្មីទាំងនៅភូមិសាស្ត្រប៉ែកខាងលើខេត្ត និងនៅក្នុងតំបន់ព្រៃលិចទឹក ដែលកងកម្លាំងចម្រុះកំពុងធ្វើសកម្មភាពជាប្រចាំ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ។ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអភិបាលខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវរាល់ការលំបាកជូនដល់កងកម្លាំង ក្នុងការបំពេញភារកិច្ច៕ដោយ៖ ប៊ុន រដ្ឋា