-
សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព

-
ឯកឧត្តម ឌិត ទីណា ណែនំឱ្យអាជ្ញាធរ យកចិត្តទុកដាក់ផ្ដល់សេវា សាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក ក្រុមការងារភូមិ ឃុំ ក្នុងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ ។ ជំនួបនេះ រៀបចំធ្វើនៅស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ និងនៅស្រុកថ្មពួក និងស្រុកស្វាយចេក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ទីណា បានណែនាំដល់អង្គពិធីនៅស្រុកទាំង៤ ឱ្យយកចិត្តទុកដាក់ផ្ដល់ សេវាសាធារណៈជូនប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយសម្រួល និងសម្រេចការងារនេះ។ កន្លងមក ឯកឧត្តម ប្រធានក្រុមការងា បានរៀបចំដាក់បន្ថែមនូវមន្ដ្រីកិច្ចសន្យានៅគ្រប់ឃុំ និងគ្រប់ស្រុកទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។ សម្រាប់ ឯកឧត្តម សេវាសាធារណៈដែលល្អប្រសើរ លឿនរហ័ស ប្រកបដោយភាពម៉ត់ចត់ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ នឹងជួយឱ្យប្រជាពលរដ្ឋចំណេញពេលវេលា កាត់បន្ថយការចំណាយនិងសម្ពាធផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បង្ហាញពីការបំពេញ តួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើប្រជាជនផងដែរ។ ក្រៅពីផ្ដល់អនុសាសន៍ណែនាំនេះ ឯកឧត្តម…
-
ក្រឡាប់រថយន្តចូលប្រឡាយ៖ មនុស្សបួននាក់ស្លាប់និងម្នាក់របួសធ្ងន់

ត្រាំកក់៖ មនុស្សបួននាក់បានបាត់បង់ជីវិត និងម្នាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបង្កដោយខ្លួនឯង ធ្លាក់ចូលប្រឡាយទឹក កាលពីយប់ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តក្រឡាប់ខ្លួនឯងម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867បើកបរដោយ ឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ បានស្លាប់នៅកន្លែងកើតហេតុ។ រថយន្តមានអ្នករួមដំណើរចំនួនបួននាក់៖ ទី១ឈ្មោះ ស៊ន សៀងលី ភេទស្រី អាយុ៨ឆ្នាំ ស្លាប់នៅនឹងកន្លែង, ទី២ ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់នៅនឹងកន្លែង ។ទាំងពីរនាក់រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ។ ទី៣ ឈ្មោះ…
-
ម្ចាស់កសិដ្ឋានចិញ្ចឹមគោ ប្រាប់ថា គោប្រាម៉ាន់ផ្តល់ចំណូលខ្ពស់

កំពង់ធំ៖ លោក អន ចំរ៉ើន ប្រធានបច្ចេកទេសទីផ្សារតំបន់កំពង់ធំនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤បានដឹកនាំក្រុមភ្នាក់ងារ សត្វភូមិនិងយុវជន ដែលជាសិក្ខាកាមទៅអនុវត្តជាក់ស្ដែងនៅកសិដ្ឋានចិញ្ចឹមគោប្រាម៉ាន់ ស្ថិតនៅសង្កាត់ដំរីជាន់ខ្លា ក្រុង ស្ទឹងសែនខេត្តកំពង់ធំបន្ទាប់ពីទទួលបានបណ្ដុះបណ្ដាលលើផ្នែកទ្រឹស្តីរយៈពេលមួយថ្ងៃរួចមក។នៅទីនោះសិក្ខាកាមបានជ្រួតជ្រាប បន្ថែមលើការបង្កាត់ពូជគោប្រាម៉ាន់សិប្បនិម្មិត។ លោក តឹប ម៉េងលឹម ម្ចាស់កសិដ្ឋានចិញ្ចឹមគោប្រាម៉ាន់ស្ថិតនៅភូមិពោធិ៍ក បានអធិប្បាយថាកន្លងមកលោកចិញ្ចឹមពូជគោក្នុងស្រុកធម្មតារយៈពេល១០ឆ្នាំមកហើយ ។ការចិញ្ចឹមគោក្នុងស្រុក លទ្ធផលពុំសូវមានការរីកចម្រើនទេដោយសារតម្លៃទីផ្សារ កាន់តែទាប។ដូច្នេះលោកបានទៅរៀនសូត្រតាមរយៈអង្គការដៃគូផ្សេងៗ ពិសេសគឺ ក្រុមហ៊ុន អេសវី រេញ អ៉ីនវេសម៉ិន ខេមបូឌាំ (SV Ranch Investment Cambodia)ដែលបានបង្រៀនពីបច្ចេកទេសក្នុងការបង្កាត់ពូជគោប្រាម៉ាន់ដល់ពួកគាត់។ លោកបន្តទៀតថាតាមរយៈនៃការសិក្សានិងការចិញ្ចឹមពូជគោប្រាម៉ាន់បានធ្វើឱ្យគ្រួសារលោកមានជីវភាពភាពល្អប្រសើរថែមទៀត។លោកថាគ្រួសារលោកបានទទួលចំណូលច្រើនដោយការចិញ្ចឹមគោបែបបច្ចេកទេសដែលជាតម្រូវទីផ្សារនិងមានតម្លៃខ្ពស់។គោប្រាម៉ាន់មានទម្ងន់ធ្ងន់ជាងគោធម្មតា។ការចិញ្ចឹមគោក្នុងស្រុកប្រើរយៈពេលដូចគ្នាប៉ុន្តែផលចំណេញគឺចិញ្ចឹមគោសិប្បនិម្មិតប្រាម៉ាន់នេះផ្ដល់អត្ថប្រយោជន៍ជាច្រើន។ តាមរយៈសិក្ខាកាម លោកបានបញ្ជូនជាសារដល់ប្រជាពលរដ្ឋថា ការចិញ្ចឹមគោប្រាម៉ាន់ផ្តល់នូវចំណូលច្រើន ព្រោះតម្រូវ ទីផ្សារត្រូវការសាច់ស្រស់មានគុណភាព។ ចំណែកឯតម្លៃវិញក៏មានតម្លៃថ្លៃនិងរកប្រាក់ចំណូលបានងាយស្រួលព្រមទាំង ចំណេញពេលវេលា។ លោក អន ចំរ៉ើន បានបញ្ជាក់ពីគោលដៅសំខាន់ៗទាក់ទងនឹងការបង្កាត់ពូជគោប្រាម៉ាន់ដែលធានាបានទាំងបរិមាណនិង គុណភាព។លោកថាសិក្ខាកាមនឹងពង្រឹងសមត្ថភាពកសិករខ្នាតតូចឱ្យមានជំនាញចិញ្ចឹមគោប្រាម៉ាន់តាមបែបវិទ្យាសាស្រ្តទំនើប។ទទួលបានចំណេះដឹងលើការអភិវឌ្ឍសហគ្រាសផលិតចំណីគោតាមស្តង់ដាអន្តរជាតិ។អភិវឌ្ឍសហគ្រាសផលិតសាច់គោស្រស់និងប្រកបទៅដោយអនាម័យនិងគុណភាព។ពង្រឹងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងវិស័យឯកជនដើម្បី ជំរុញចិញ្ចឹមពូជគោប្រាម៉ាន់នៅកម្ពុជា៕ដោយ៖ប៊ុនរដ្ឋា
-
ព្រឹត្តិការណ៍ Gumball 3000 នឹងបង្កើតកំណត់ត្រាពិភពលោកនៅមុខប្រាសាទអង្គវត្ត

ភ្នំពេញ៖ ដូចការគ្រោងទុកព្រឹត្តិការណ៍ត្រៀមមុនសម្រាប់ព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លីនៅព្រះរាជាណាចក្រកម្ពុជា (Pre-Gumball 3000 Rally in Cambodia )ដែលដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងទេសចរណ៍សហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានាបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃ១ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងអតីតអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។តាមរយៈព្រឹត្តិការណ៍ហ្កាំប៊ល ៣០០ រ៉ាល់លីនៅកម្ពុជានឹងបង្កើតកំណត់ត្រាពិភពលោកហ្គីណេស “ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត”។ ដោយឡែកចំពោះព្រឹត្តិការណ៍ហ្កាំប៊ល ៣០០០ រ៉ាល់លី កម្ពុជានឹងប្រារព្ធជាផ្លូវការនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប។រាល់ថវិកាដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។ នៅថ្ងៃទី១ ខែកញ្ញា នេះមានការបើកបរសាកល្បង (Drag Race) រថយន្ត Gumball 3000 ចំនួនប្រមាណ៦០ គ្រឿង និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ។កម្មវិធីបើកបរសាកល្បងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប នាថ្ងៃទី១ ខែកញ្ញា មានការចូលរួមដោយផ្ទាល់ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទៀ ស្យាម…
-
ខេត្តបាត់ដំបងបំពាក់ឧបករណ៍ត្រួតពិនិត្យការបញ្ចេញសំណល់រាវនិងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ

បាត់ដំបង៖សុខុមាលភាពប្រជាជនរស់នៅខេត្តបាត់ដំបងត្រូវបានយកចិត្តទុកដាក់មួយកម្រិតថែមទៀត បន្ទាប់ពីមន្ត្រីបច្ចេកទេសនិងអ្នកជំនាញ នៃក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រក្នុងក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial)ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល របស់ ខេត្តបាត់ដំបង។ ការបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យនិងរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យថ្មីនៃការបញ្ចេញសំណល់រាវនៅក្នុងរោងចក្រផលិត សំបកថ្នាំពេទ្យខាងលើនេះគឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់និងលុបបំបាត់ការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែដែលជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបង។ លោក ង៉ុប ដួង អ្នកជំនាញផ្នែកដំឡើងគ្រឿងនិងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ បានប្រាប់ទូរទស្សន៍អប្សរាថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាននូវក្នុងការ តាមដាននិងការត្រួតពិនិត្យទប់ស្កាត់និងចាត់វិធានការបានទាន់ពេលវេលានៅពេលមានករណីលេចជ្រាបឬការលួចបង្ហូរទឹកកខ្វក់ឬក៏សារធាតុរាវពុលចេញពីរោងចក្រណាមួយដែលបានបំពាក់នូវឧបករណ៍នេះរួចដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេ ។អ្នកជំនាញរូបនេះបន្តថារាល់ទិន្នន័យទាំងអស់នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង ហើយទិន្នន័យទាំងនោះទោះក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងភ្លាមៗ។ក្រោយពេលដែលនៅតាមបណ្តារោងចក្រនានាត្រូវបានកំណត់និងបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យនេះរួចរាល់ហើយនោះនៅគ្រប់រោងចក្រទាំងអស់នោះមិនអាចលួចបង្ហូរសារធាតុពុលឬទឹកកខ្វក់ចូលទៅក្នុងស្ទឹងទន្លេបានទៀតនោះទេ។ គប្បីរំលឹកជូនថា កន្លងមកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានកំណត់យ៉ាងច្បាស់លាស់និងបញ្ជាក់ ពីវិធានការម៉ឺងម៉ាត់ឱ្យគ្រប់រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅតាមបណ្តោយដងស្ទឹងសង្កែត្រូវបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពទឹកជាដាច់ខាត ដើម្បីបញ្ចៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវដែលមានសារធាតុពុល ចូលទៅក្នុងស្ទឹងសង្កែ។បន្ទាប់ពីក្រសួងបំពាក់ឧបករណ៍ត្រួតពិនិត្យគុណភាពទឹករួចរាល់នៅតាមរោងចក្រសហគ្រាសដែលជាប់ប្រភពទឹកស្ទឹងសង្កែនោះ ការលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងសង្កែនឹងលែងកើតមានទៀតហើយ៕./.អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប
-
ស្រូវផ្ការំដួល និងសែនក្រអូបមានទីផ្សារខ្ពស់នៅក្រៅស្រុក ខណៈក្រសួងកសិកម្មអំពាវនាវឱ្យកសិករដាំដុះឱ្យបានច្រើន

(ភ្នំពេញ)៖ អង្ករផ្ការំដួល និងអង្ករសែនក្រអូបគឺជាអង្ករល្បីល្បាញឈ្មោះរបស់កម្ពុជា ដែលបានឈ្នះពានរង្វាន់ជាអង្ករល្អនៅលើឆាកអន្តរជាតិកន្លងមក ពេលនេះត្រូវបានមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឱ្យកសិករដាំដុះឱ្យបានច្រើនដើម្បីទទួលបានផលកម្រៃខ្ពស់ និងក៏ដូចជានាំចេញទៅលក់ក្រៅប្រទេសឱ្យបានកាន់តែច្រើនថែមទៀត។ នៅក្នុងឃ្លីប វីដេអូមួយ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន អំពាវនាវដល់កសិករ គួរជ្រើសរើសពូជស្រូវផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះពីព្រោះថាស្រូវទាំង២ប្រភេទនេះ កំពុងមានតម្រូវការទីផ្សារខ្ពស់ ឋិតថេរ និងតម្លៃសមរម្យ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះបានបញ្ជាក់ដែរថា ប្រភេទស្រូវផ្ការំដួល និងស្រូវពូជសែនក្រអូបជាប្រភេទស្រូវពូជជាតិរបស់ខ្មែរយើងផលិត។ពិសេសជាងនេះពូជស្រូវទាំង ២ប្រភេទនេះ ជាពូជស្រូវមានតម្រូវការទីផ្សារខ្ពស់ ហើយរោងម៉ាស៊ីន និង ក្រុមហ៊ុនត្រូវការប្រមូលទិញសម្រាប់កែច្នៃនាំចេញទៅលក់នៅលើទីផ្សារក្រៅស្រុកទៀតផង។ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងដោយបញ្ជាក់ប្រាប់បន្ថែមថា៖ក្រសួងកសិកម្មនឹងចូលរួមសម្របសម្រួលលើស្រូវទាំង២ដែលកសិករបានផលិតនេះដើម្បីបានសហការគ្នាល្អជាមួយ រោងម៉ាស៊ីន និង ក្រុមហ៊ុនក្មុងស្រុក ក្នុងការប្រមូលទិញស្រូវទាំងនេះឱ្យបានទាន់ពេលវេលា និងពិសេសតម្លៃទៀតសោតក៏សមរម្យតាមទីផ្សារ។ គួរបញ្ជាក់ថាអង្ករផ្ការំដួល បានជាប់ពានរង្វាន់ World Best Rice 2022 ជាអង្ករល្អដាច់គេលំដាប់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវអង្ករពិភពលោកដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃនាអំឡុងពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមក។ ដោយឡែកពូជស្រូវសែនក្រអូប០១ ជាប្រភេទពូជស្រូវដែលត្រូវបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់នៅឆ្នាំ២០១៩…
-
សម្តេចធិបតី ជូនកុំព្យូទ័រមួយកំប្លេរនិងសម្ភារៈការិយាល័យដល់ក្រុមប្រឹក្សាឃុំដងកាំបិត

កំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បាននាំយកកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ សម្ភារៈការិយាល័យ ទៅប្រគល់ជូនប្រធានក្រុមប្រឹក្សាឃុំ ដងកាំបិតសម្រាប់ប្រើប្រាស់បំពេញការងារ។សម្ភារៈទាំងនេះជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឳកាសនៃពិធីផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ក្រៅពីសម្ភារៈខាងលើសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតក៏បានផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាការពារមានជីភាពលំបាកខ្វះខាត២២ គ្រួសារមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង។ដោយឡែកប្រជាការពារ៦០ នាក់ក៏បានទទួលថវិកាមួយចំនួន។ លោក លន់ យេន ប្រធានក្រុមប្រឹក្សាឃុំ អគុណសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារអតីតយុទ្ធជន ប្រជាជននៅតាមមូលដ្ឋាននានា ពិសេសនៅឃុំដងកាំបិត ស្រុកសណ្តាន់ ។លោកក៏ថ្លែងអំណរគុណផងដែរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ដែលតែងតែជួយដល់ក្រុមប្រឹក្សាឃុំ…
-
បង្រៀនការបង្កាត់សិប្បនិម្មិតគោ ដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំ

កំពង់ធំ៖ សមាគមអ្នកអភិវឌ្ឍពូជគោប្រាម៉ាន់កម្ពុជា-អាមេរិក (CABBA) សហការជាមួយក្រុមហ៊ុនអេសវីរេញ អ៉ីនវេសម៉ិន ខេមបូឌា(SV Ranch Investment Cambodia)បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្កាត់សិប្បនិម្មិតគោ ដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ។ ការបណ្តុះបណ្តាលមានរយៈពេលពីរថ្ងៃនេះ ក្នុងគោលបំណងដើម្បីផ្តល់ជូនដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅក្នុងខេត្ត លើចំណេះជំនាញបង្កាត់សិប្បនិម្មិតគោ ប្រកបដោយភាពត្រឹមត្រូវ។លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់សូមយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងស្រង់យកបទពិសោធន៍សម្រាប់យកទៅអនុវត្តនិងពង្រីកជំនាញរបស់ខ្លួនពេលត្រឡប់ទៅវិញ។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពី លោក នី ផាន់ណេង នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អេសវីរេញ អ៉ីនវេសម៉ិន ខេមបូឌា និងលោក អាន លីហ៊ាន់ នាយកប្រតិបត្តិនៃសមាគមអ្នកអភិវឌ្ឍន៍គោប្រាម៉ាន់កម្ពុជាសហរដ្ឋអាមេរិក។ សិក្ខាកាមគឺជាភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំជាច្រើនរូប៕ដោយៈ ប៊ុន រដ្ឋា
-
ក្រសួងបរិស្ថានប្រាប់ឱ្យរោងចក្រសហគ្រាសបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវនិងទឹកកខ្វក់

(ភ្នំពេញ)៖ក្នុងន័យដើម្បីមិនឱ្យមានការបំពុលទឹកដែលជាប្រភពទឺកស្អាតបស់ពលរដ្ឋប្រើប្រាស់ ក្រសួងបរិស្ថានបានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ។ គួរបញ្ជាក់ថាក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤បានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial)ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ការចុះត្រួតពិនិត្យនេះត្រូវបានក្រសួងបរិស្ថានចាត់ទុកថា គឺជាវិធានការម៉ឺងម៉ាត់មួយក្នុងការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យ លើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់មួយ ភ្ជាប់ជាមួយបឹងទន្លេសាប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងសហគ្រាស សហការចូលរួមសហការ ក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថានកម្ពុជាលើកកម្ពស់ភាពស្អាត មានអនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ គ្មានការបំពុលដោយសំរាមប្លាស្ទិក និងទឹកកខ្វក់។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ជាកត្តាដ៏សំខាន់ធានាជួយធានាការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ កម្មការិនី និងនិយោជិតទាំងអស់ ដែលរស់នៅក្បែរប្រភពទឹក និងបំពេញការងារនៅតាមរោងចក្រសហគ្រាសទាំងនោះ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា…