-
ឯកឧត្តមបណ្ឌិត កៅ ថាច សំណេះសំណាលជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារយុវជន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤។កម្មវិធីនេះមានការចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់ តំណាងរដ្ឋបាលស្រុកខ្សាច់កណ្តាល តំណាងការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក ខ្សាច់កណ្តាល និងតំណាងអាជ្ញាធរមូលដ្ឋានផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន-ROTA ខ្សាច់កណ្តាលមានវាសនាល្អណាស់ ដោយសារទី១ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាពិសេស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយក ចិត្តទុកដាក់ណាស់ដូចជាកសាងវិទ្យាល័យ ឲ្យបានធំទូលាយនិងមានផាសុខភាព។ លើសពីនេះឯកឧត្តមបណ្ឌិតបានថ្លែងអំអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនដល់ថ្នាក់បំប៉នទី១២ កន្លងមក ចំពោះប្អូនៗសិស្សានុសិស្ស ដើម្បីឲ្យប្រលងជាប់និទ្ទេសល្អ បានច្រើនជាពិសេស…
-
ឯកឧត្តម ហេង សួរ អញ្ជើញបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ នៅបរិវេណវត្តតិក្ខប្បញ្ញោ នៃសង្កាត់សំរោងក្រោមដែលមានប្រជាពលរដ្ឋប្រមាណជិត ៦០០នាក់ចូលរួម ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាសង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ខណ្ឌក្នុងការឆ្លើយតបទៅនឹងសំណើនានារបស់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋ ដើម្បីប្រមូលនិងពិភាក្សាអំពីសំណើ និងមតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ។ បន្ថែមពីនេះ វេទិកាក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដើម្បីលើកជាសំណើ សំណូមពរ អនុសាសន៍ និងបញ្ហាដែលបានជួបប្រទះនៅក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក៏បានផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋតំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខណ្ឌប្រកបដោយចីរភាព និងប្រសិទ្ធភាព៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យទីតាំងត្រៀម បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលកណ្តាល នៃមន្ទីរពេទ្យកាល់ម៉ែត កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ជូនដល់បុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ ណែនាំដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សារបស់មន្ទីរពេទ្យ ដើម្បីយកទៅអនុវត្តក្នុងការប្រតិបត្តិការងារ ធ្វើយ៉ាងណាសំដៅប្រសិទ្ធភាពខ្ពស់ និងជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានឆ្លៀតពេលចុះសួរសុខទុក្ខ បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងមនោសញ្ចេតនាគោរពដឹងគុណជូនដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើសេវាសុខាភិបាល នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជានៅគ្រប់បណ្តាមូលដ្ឋានសុខាភិបាលទូទាំប្រទេស ដែលបងប្អូនញាត្តិមិត្តបានអញ្ជើញទៅដល់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ដេីម្បីសួរសុខទុក្ខនិងសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព ចូលរួមជំរុញការអភិវឌ្ឍន៍សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ៕ ដោយ ៖ ហេង សម្បត្តិ
-
អភិបាលខេត្តកំពង់ធំប្រគល់រថយន្តមួយគ្រឿងដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

កំពង់ធំ៖ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងសប្ដាហ៍នេះបានអញ្ជើញប្រគល់រថយន្តមួយគ្រឿង(រថយន្តស៊ីរ៉ែន) ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ទុកបម្រើកិច្ចការងារនៅក្នុងអង្គភាព។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលមានចិត្តសប្បុរសឧបត្ថម្ភរថយន្តដល់កងកម្លាំងសម្រាប់បំពេញការងារ៕ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋលេខាធិការ ៖កម្មវិធីអភិវឌ្ឍន៍ដើមឆ្នាំ២០២៥សម្ដេចធិបតីផ្តោត លើខេត្តទាំងបួន

ស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំរវាងក្រុមការងារអន្តរក្រសួងនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនិងជាអគ្គលេ ខា ធិការនៃអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជាបានដាក់កម្មវិធីអភិវឌ្ឍន៍នៅដើមឆ្នាំ២០២៥ ដោយ សម្តេចធិបតី ចង់ឱ្យមានការទាក់ទាញវិនិយោគិន មកវិនិយោគលើ ខេត្តទាំងបួនរួមមាន ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ ឯកឧត្តមបន្តថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីក្នុង ពិធីសំណេះសំណាល និងពិសា ភោជនាហារសាមគ្គីមហា គ្រួសារ ឧកញ៉ា កម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅ កម្ពុជា កាល ពីថ្ងៃទី២ ខែសីហាកន្លងទៅ បានឱ្យគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)សិក្សា និងរៀបចំដាក់ចេញនូវកម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង បួន នៅភូមិភាគឦសាន ។ ក្នុងឱកាសនេះដែរលោក ធូ…
-
មន្រ្តីជាន់ខ្ពស់សង្ឃ និមន្តជួបព្រះមន្ត្រីសង្ឃទូទាំងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអគ្គាធិការរងនៃ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤បាននិមន្តសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃទូទាំងខេត្តស្ទឹងត្រែង។ខណៈនេះជំនួបនេះសម្ដេចបានក្រើនរំលឹកអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃនៅក្នុងខេត្ត។ ក្នុងពិធីនេះដែរ ឯកឧត្តម អន ធាងអាន រដ្ឋលេខាធិការតំណាង លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានទូលប្រគេននូវក្តីគោរពពីឯកឧត្តមរដ្ឋមន្រ្តីដល់មន្រ្តីសង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្ត។ឯកឧត្តមបានទូលដល់មន្រ្តីសង្ឃ និងព្រះចៅអធិការវត្តសូមចូលរួមគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃ។ ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្តឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗដែលនាំប៉ះប៉ះពាល់តម្លៃព្រះពុទ្ធសាសនា ។ព្រះសង្ឃ គ្រប់អង្គដែល ប្រើប្រាស់ បណ្តាញសង្គមនានាឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ ព្រះពុទ្ធ សាសនាជៀសវាងការចែករំលែក នូវសកម្មភាពដែលនាំឱ្យប៉ះពាល់ ដល់សន្តិសុខសង្គម និងនយោបាយ ។ ចំណែកសម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន បានរំលឹកថា អ្នកបួស ត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប។សូមព្រះចៅអធិការគ្រប់វត្តទាំងអស់ ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ភិក្ខុ សាមណេរ ៕ដោយ៖ដេង ម៉ាវិន
-
មន្រ្តីក្រសួងព័ត៌មាន៖សមត្ថភាពផលិតអត្ថបទរបស់មន្រ្តីព័ត៌មានគឺជារឿងសំខាន់

កំពង់ធំ៖ ក្នុងកិច្ចប្រជុំនិងពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នៅមន្ទីរព័ត៌មានខេត្តកំពង់ធំកាលព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកគ្រប់គ្រងវិស័យព័ត៌មាន ក្នុងខេត្តកំពង់ធំ បានលើកឡើងថា សមត្ថភាពសរសេរព័ត៌មាននិងធ្វើបទយកការណ៍របស់មន្ត្រី គឺជាផ្នែកមួយដែលសំខាន់ជាងគេ ។ដូច្នេះមន្ទីរត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាលមន្ត្រី ដើម្បីលើកកម្ពស់វិស័យព័ត៌មាននៅមូលដ្ឋាន។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា រូបភាពគឺត្រូវតែបង្ហាញពីខ្លឹមសារនៃអត្ថបទ ។ការថតរូបត្រូវតែមានជំនាញក្នុងការចាប់ប្លង់ និងគុណភាពរូបផងដែរ ។ចំណងជើងអត្ថបទ ក៏ត្រូវតែមានភាពទាក់ទាញ បង្កើនចំណាប់អារម្មណ៍របស់អ្នកអាន។ មួយវិញទៀត ខ្លឹមសារនៃអត្ថបទ ត្រូវសរសេរឱ្យមានខ្លឹមសារ និងមានន័យគ្រប់គ្រាន់ ចៀសវាងអត្ថបទធ្វើឱ្យអ្នកអាន មិនយល់ន័យ និងលែងចូលចិត្តការសរសេររបស់យើង៕ដោយៈប៊ុន រដ្ឋា
-
បារម្ភពីសុខភាពអតិថិជន Walmart ប្រមូលទឹកផ្លែប៉ោមជាង ១ម៉ឺនកេសមកវិញ

វ៉ាស៊ីនតោន : ក្រុមហ៊ុនលក់រាយធំបំផុតរបស់អាមេរិក Walmart បានប្រកាសប្រមូលទឹកផ្លែប៉ោមជិត ១០,០០០កេសមកវិញ បន្ទាប់ពីចែកចាយលក់នៅតាមហាងនានាទូទាំងសហរដ្ឋអាមេរិក ក្រោយរកឃើញថា មានការកើនឡើងសារធាតុអាសេនិចអសរីរាង្គ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ។ ការប្រមូលទឹកផ្លែប៉ោមមកវិញនេះ អនុវត្តចំពោះទឹកផ្លែប៉ោមម៉ាក Great Value ចំនួន ៩.៥៣៥កេស ដែលបានចែកចាយលក់ក្នុងរដ្ឋ២៥ របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នមិនមានប្រភពណាមួយទម្លាយឱ្យដឹងពីចំនួនមនុស្សរងផលប៉ះពាល់ ពីការបរិភោគទឹកផ្លែប៉ោមនេះនៅឡើយទេ។ អ្នកនាំពាក្យក្រុមហ៊ុន Walmart អ្នកស្រី Molly Blakeman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សុខភាព និងសុវត្ថិភាពរបស់អតិថិជនរបស់យើង គឺជាអាទិភាពកំពូល។ ដូច្នេះយើងបានដកផលិតផលនេះចេញពីហាងដែលរងផលប៉ះពាល់របស់យើង ហើយកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីស៊ើបអង្កេតករណីនេះ។ យោងតាមវិទ្យាស្ថានជាតិសុខភាពអាមេរិក បានឱ្យដឹងថា កម្រិតទាបនៃសារធាតុអាសេនិចសរីរាង្គ និងអសរីរាង្គ ត្រូវបានរកឃើញនៅក្នុងផលិតផលអាហារជាច្រើនប្រភេទ។ ប៉ុន្តែបើសិនសារធាតុអាសេនិចកើនឡើងតែបន្តិច នោះនឹងបណ្តាលឱ្យអ្នកបរិភោគមានរោគសញ្ញា ដូចជាក្អួត ឈឺពោះ រាគ ស្ពឹកសារពាង្គកាយ និងរមួលសាច់ដុំជាដើម។ ដោយឡែក ទីភ្នាក់ងារការពារបរិស្ថានអាមេរិក បានដាក់ស្លាកសារធាតុអាសេនិចអសរីរាង្គថា ជាសារធាតុបង្កជំងឺមហារីក៕ ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កូរ៉េខាងត្បូងស្នើឱ្យក្រុមហ៊ុនបណ្តាញសង្គមធំៗ ជួយទប់ស្កាត់ឧក្រិដ្ឋកម្មផ្លូវភេទតាមប្រព័ន្ធឌីជីថល

សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ពួកគេមានផែនការស្នើសុំក្រុមហ៊ុន Telegram, Facebook, X និង Instagram ព្រមទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ឱ្យជួយចូលរួមកាន់តែសកម្មបន្ថែមទៀត ដើម្បីលុបបំបាត់ និងទប់ស្កាត់មាតិកាមានលក្ខណៈស្រើបស្រាលផ្នែកផ្លូវភេទ ដែលកំពុងកើនឡើងខ្លាំង។ សំណើរបស់អាជ្ញាធរកូរ៉េខាងត្បូងនេះ កើតឡើងចំពេលផ្ទុះការខឹងសម្បារពីសាធារណៈជន និងអ្នកនយោបាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានរាយការណ៍ថា រូបភាព និងវីដេអូមិនពិតបែបអាសអាភាសរបស់ស្រ្តីកូរ៉េខាងត្បូង ត្រូវបានរកឃើញជាញឹកញាប់ក្នុងគ្រុបជជែកតាម Telegram។ គណៈកម្មការស្តង់ដារទំនាក់ទំនងកូរ៉េបាននិយាយថា ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង ដើម្បីជួយដល់ជនរងគ្រោះត្រូវបានបង្កើតឡើង ហើយចំនួនបុគ្គលិកនិយតកម្មដែលឃ្លាំមើលឧក្រិដ្ឋកម្មផ្លូវភេទតាមឌីជីថល នឹងកើនឡើងទ្វេដងនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ទីភ្នាក់ងារប៉ូលិសជាតិកូរ៉េនឹងចាត់វិធានការជំរុញការងារនេះក្នុងរយៈពេល៧ខែ ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មផ្លូវភេទតាមអ៊ីនធឺណិត។ ចំនួនករណីឧក្រិដ្ឋកម្មផ្លូវភេទក្លែងក្លាយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងពី ១៥៦ករណីក្នុងឆ្នាំ ២០២១ ដល់ ២៩៧ករណី គិតមកទល់ពេលនេះ ដោយជនល្មើសភាគច្រើនជាក្មេងជំទង់ នេះបើយោងតាមទិន្នន័យរបស់ប៉ូលីសជាតិកូរ៉េ។ ជនរងគ្រោះភាគច្រើនជាស្ត្រី ហើយរាប់បញ្ចូលទាំងសិស្សសាលា ក៏ដូចជាទាហានស្រីនៅក្នុងជួរយោធាកូរ៉េខាងត្បូងផងដែរ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ពលករ និងពលរដ្ឋខ្មែរនៅថៃ ពេញចិត្តបរិច្ចាគថវិកាជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ដើម្បីបូរណភាពទឹកដី

(ភ្នំពេញ)៖ បងប្អូនពលករខ្មែរនៅប្រទេសថៃ បង្ហាញពីការស្រលាញ់ជាតិពិតប្រាកដតាមរយៈការសប្បាយរីករាយ បរិច្ចាគថវិកាជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីបុព្វហេតុការពារទឹកដី ភ្នំ ព្រៃឈើ ធនធានធម្មជាតិនៅតំបន់ព្រំដែន ពិសេសដើម្បីប្រទេសជាតិមានការអភិវឌ្ឍ ប្រកបដោយចីរភាព និងនិរន្តរភាព។ អ្នកស្រីខន ស្រីតុ ពលការិនីនៅប្រទេសថៃ បានចូលរួមថវិកា ហើយបានបង្ហោះបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការចូលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិ ក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត។ លើបណ្តាញសង្គមហ្វេសប៊ុក កម្មការិនី អ៊ុង ភក្តី ដែលបានចូលរួមក្នុងសកម្មភាពនេះ បានអំពាវនាវដល់ពលករខ្មែរនៅថៃ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ផងដែរ។ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង ១១លានដុល្លារហើយ ៕ ដោយ ៖ ង៉ាន់ ទិត្យប្រភព ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ