-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿងនិងប្រេងឥន្ធនៈដល់កងកម្លាំងចម្រុះការពារទប់ស្កាត់ ធនធានធម្មជាតិនៅខេត្តកំពង់ធំ

កំពង់ធំ៖ម៉ូតូ១៤គ្រឿងនិងប្រេងសាំង១.០០០លីត្រ ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រគល់ជូនកងកម្លាំងចម្រុះទី បញ្ជាការស្រាលទាំង៧ក្នុងចំណោម១៤គោលដៅ កាលពីចុងសប្ដាហ៍នេះ។ មធ្យោបាយទាំងនេះសម្រាប់បម្រើឱ្យសកម្មភាព ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។អំណោយនេះទៀតសោតត្រូវបានផ្តល់ជូនតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ។ ក្នុងឱកាសប្រគល់សម្ភារៈឧត្តមសេនីយ៍ទោ សោម ស៊ុន បានរំលឹកបន្ថែមកងកម្លាំងចម្រុះទាំងអស់ត្រូវបន្តរួមគ្នាមិនដកថយ,ត្រូវការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីជាដាច់ខាត។ដោយឡែកផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននិងត្រូវបានដកហូតកន្លងមក ត្រូវរក្សាការពារឱ្យបានល្អនិងមានវិធានការដាំស្ដារព្រៃឈើឡើងវិញបន្ថែមទៀត៕ដោយ៖ ប៊ុន រដ្ឋា
-
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល

ក្រចេះ៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងបានដាក់ចុះវិធានការនានា ដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។ នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដែលដឹកនាំដោយឯកឧរ្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ។ ការផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅពេលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចំពោះសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។ «សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយកង្វល់ទាំងនេះ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា…
-
មហោស្រពភាពយន្តកម្ពុជាអាស៊ី នឹងរួមចំណែកលើកកម្ពស់វិស័យភាពយន្តរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ី

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងចាត់ទុកកម្មវិធី មហោស្រពភាពយន្តកម្ពុជាអាស៊ី ជាវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះ នៃសិល្បៈវប្បធម៌ តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី។ សកម្មភាពនេះ ក៏បានរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេស ក្នុង វិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផងដែរ ។ នេះជាការលើកឡើងរបស់ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីចែក ពានរង្វាន់ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២ នៅប៉េងហួត Grand Hall នាយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ។ ក្នុងឱកាសនេះ លោក Malcolm Clarke ប្រធានមេប្រយោគ នៃមហោស្រព ភាពយន្ត កម្ពុជាអាស៊ី បានបង្ហាញអារម្មណ៍ រីករាយ ដែលបានចូលរួមក្នុងកម្មវិធី មហោស្រពភាព យន្ត កម្ពុជាអាស៊ី…
-
កម្ពុជា អញ្ជើញផលិតករភាពយន្ត សិល្បករ សិល្បការិនីជាតិ និងអន្តរជាតិ ចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា អាស៊ី លើកទី២

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផលិតករភាពយន្ត សិល្បករ សិល្បការិនីជាតិ និងអន្តរជាតិ ចូលរួមទស្សនាភាពយន្ត ក្នុងកម្មវិធី “មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី២” នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យារាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ដែលសកម្មភាពនេះ គឺបានរួមចំណែក ក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេស ក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ ។ លោក Teddy Chen Director China មកពីទីក្រុងហុហកុង សាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា នេះគឺជាលើកទី២ ដែលលោកបានមកប្រទេសកម្ពុជា ខណៈលោកសង្កេតថា ភាពយន្តរបស់កម្ពុជា ល្អមែនទែន ហើយក៏មានការអភិវឌ្ឍជាងមុនច្រើន ជាពិសេសម្ហូបអាហារខ្មែរ មានរសជាតិឆ្ងាញ់ ។ លោកថា ការបង្កើតព្រឹត្តិការណ៍ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទីពីរនេះ គឺបានជួយដល់ផលិតកម្មខ្មែរច្រើន ហើយនៅពេលដែលគេ មើលឃើញពីភាពយន្តរបស់ខ្មែរ មានការអភិវឌ្ឍ…
-
សិស្សខ្មែរ ២រូប ធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា នោះគឺ ការចូលរួមប្រលងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្ស មកពី ១៨០ប្រទេស

(ភ្នំពេញ)៖ សិស្សខ្មែរ ២រូប ធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា តាមរយៈការចូលរួមប្រលងជាអន្តរជាតិ ទទួលបានចំណាត់ថ្នាក់លេខ១ ពិភពលោក ក្នុងចំណោមសិស្សដទៃមកពី ១៨០ប្រទេស លើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម នៃកម្មវិធីសិក្សា គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ហើយទទួលបានការរៀបចំកម្មវិធីអបអរសារទរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដោយវិទ្យាស្ថានខេមអេដ ។ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ មានប្រសាសន៍ដោយមោទកភាព ដែលនិស្សិត ២រូប រួមមាន៖ កញ្ញា រ៉េត ស៊ីវហុង បានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក លើមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundations in Audit-FAU) និង លោក ពឹង ធៀមហេង ចំណាត់ថ្នាក់លេខ១ទូទាំងពិភពលោកលើមុខវិជ្ជាមូលដ្ឋានគ្រឹះ នៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) នៃកម្មវិធីសិក្សាគណនេយ្យករជំនាញ អេ…
-
អាជ្ញាធរជាតិអប្សរារៀបចំកម្រាលផ្លូវដើរសម្រាប់ភ្ញៀវទស្សនាប្រាសាទ និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត។កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤អាជ្ញាធរជាតិអប្សរាក៏បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលពេលវេលាបើក បិទ ទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ថា គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដីឬភក់ប្រឡាក់ជាប់ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួលដល់ទេសចរធ្វើដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។ កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឱ្យភ្ញៀវងាយស្រួលដើរទស្សនាប្រាសាទ កាត់បន្ថយការនាំយកកំណកដីជាប់ជាមួយស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។ ម្យ៉ាងទៀត ក៏ដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងភ្ញៀវដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល៕ ដោយ៖ដេប៉ូ
-
ឆ្លើយតបប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងទទួលពលរដ្ឋចូលកំសាន្តដោយមិនគិតថ្លៃសំបុត្រថ្ងៃចុងសប្តាហ៍ រយៈពេល ៤ខែ

(ខេត្តមណ្ឌលគិរី)៖ លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត ( Mondul K Resort ) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញាដល់ ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះគឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍និងធម្មជាតិ។ នាយិការូបនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន ៣០ នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥…
-
ក្រសួងព័ត៌មាន បោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មានដោយឥតគិតថ្លៃដើម្បីជាមូលដ្ឋានគ្រឹះពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជំនឿទុកចិត្ត

(ភ្នំពេញ)៖ ក្រោយពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថ្មីៗនេះ បន្ទាប់ពីបានចំណាយពេលតាក់តែងចងក្រងជាង៤ខែ, ក្រសួងព័ត៌មាន បានបោះពុម្ពធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មានចំនួន ២០,០០០ច្បាប់ សម្រាប់ចែកជូនអ្នកសារព័ត៌មាន យកទៅអាននិងអនុវត្ត ក្នុងគោលបំណងតម្រង់ទិសអ្នកសារព័ត៌មានកុំឱ្យដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមាន និងដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងព័ត៌មាននឹងចែកជូនកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធទាំងអស់ដោយឥតគិតថ្លៃ។ នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទបូកសរុបការងារដឹកនាំក្រសួងព័ត៌មានរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនសម្រេចបានដោយក្រសួងព័ត៌មានក្នុងរយៈពេលមួយឆ្នាំមកនេះ នឹងជួយលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ នេះជាលើកទី១ ដែលកម្ពុជាមានធម្មនុញ្ញក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈដែលត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន និងសម្រាប់អ្នកសារព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នេះ មិនមែនជាក្រមសីលធម៌ធម្មតានោះទេ ប៉ុន្តែ វាជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលសមាគម និងអង្គភាពសារព័ត៌មានអាចយកជាមូលដ្ឋានក្នុងការពង្រីកនិងបង្កើតជាក្រមសីលធម៌សម្រាប់ការអនុវត្តសម្រាប់សមាគម អង្គភាពសារព័ត៌មានរបស់ខ្លួន។ ចំណុចនេះជាមូលដ្ឋានរួមដែលមិនអាចនរណាម្នាក់បកស្រាយផ្សេងពីគ្នាបាននោះទេ ប៉ុន្តែ ត្រូវឈរនៅលើមូលដ្ឋានគោលការណ៍រួមតែមួយ។ ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយនិងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា…
-
រដ្ឋមន្ត្រីកសិកម្មជំរុញឱ្យកសិករបង្កើនការផលិតពូជស្រូវសែនក្រអូប និងផ្កាម្លិះឱ្យបានច្រើន

កំពង់ស្ពឺ៖ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តផង និងជំរុញផងដល់កសិករនៅខេត្តកំពង់ស្ពឺឱ្យបង្កើនការផលិតពូជស្រូវសែនក្រអូប និងពូជស្រូវផ្កាម្លិះដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស ខណៈបច្ចុប្បន្នពូជស្រូវនេះ កំពុងទទួលបានការចាប់អារម្មណ៍និងមានតម្លៃខ្ពស់។ ការលើកឡើងនេះក្នុងដំណើរពិនិត្យទិដ្ឋភាពជាក់ស្តែងនូវសមត្ថភាព គុណភាព បច្ចេកវិទ្យានិងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ក្នុងនោះនៅរោងម៉ាស៊ីនកិនស្រូវអប្សារារ៉ាយស៍(ខេមបូឌា ឯ.ក)និងរោងម៉ាស៊ីនកិនស្រូវព្រីម្លិះ ខបភើរេសិន ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។ដំណើរទស្សនកិច្ចនោះក៏បានការចូលរួមពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។ ឯកឧត្តម ឌិត ឌីណា បានលើកឡើងថា អង្ករផ្កាម្លិះរបស់កម្ពុជាបានជាប់ជ័យលាភីលំដាប់ថ្នាក់ពិភពលោកក្នុងការប្រកួតប្រជែងវេទិកាស្រូវ-អង្ករពិភពលោក៥លើកមកហើយ។ជ័យលាភីនេះគឺដោយសារតែអង្ករកម្ពុជាមានរូបសម្បត្តិប្រវែងគ្រាប់អង្ករល្អស្មើគ្នាពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករមានលក្ខណៈទាក់ទាញ ។ក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរនិងមានឱជារសឆ្ងាញ់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានគូសបញ្ជាក់បន្ថែមថា ចំណែកពូជស្រូវសែនក្រអូបក៏ជាពូជស្រូវមួយប្រភេទរបស់កម្ពុជាដែលកំពុងទទួលបានការចាប់អារម្មខ្លាំងផងដែរ ប៉ុន្តែកសិករហាក់មិនសូវធ្វើការដាំដុះនោះទេ ដោយសារតែចំណាយពេលវែងនិងហុចផលមិនស័ក្តិសម ។បច្ចុប្បន្នកសិករនិយមដាំដុះស្រូវចម្រុះដែលចំណាយពេលខ្លី ហើយទទួលបានទិន្នផលល្អ ។ ឯកឧត្តម ឌិត ឌីណា ក៏បានជំរុញដល់ម្ចាស់ច្រវាក់ផលិតកម្មឱ្យបង្កើនតម្លៃទីផ្សារស្រូវសែនក្រអូបឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីឱ្យកសិករមានទឹកចិត្តក្នុងការពង្រីកការផលិតឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារស្រូវអង្ករ ពិសេសសម្រាប់ការផលិតនាំចេញទៅលក់លើទីផ្សារពិភព៕…
-
យុវជនរងគ្រោះដោយគ្រឿងញៀនចំនួន ១៥៤នាក់បានបញ្ចប់វគ្គជំនាញខ្លី

បាត់ដំបង៖ជាផ្នែកមួយនៃការសន្តោស និងធ្វើសមាហរណកម្មមក ក្នុងសង្គម ពិសេសការបង្កើតមុខរបរបន្ទាប់ពីបានធ្លាក់ខ្លួនជាជនរងគ្រោះនោះ យុវជន-យុវនារី និងអ្នករងគ្រោះដោយសារគ្រឿង ញៀនចំនួន១៥៤ នាក់ បានបញ្ចប់នូវវគ្គបណ្តុះបណ្តាលរយៈពេលខ្លីទាំងផ្នែកទ្រឹស្តី និងវគ្គជំនាញខ្លី ក្រោយពីពួកគេទទួលបាននូវការ បន្សាបនិងការស្តារនីតិសម្បទាពីមជ្ឈមណ្ឌលបន្សាបស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អញ្ជើញចូលរួមក្នុងពិធីផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញខ្លីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបង បានលើកទឹកចិត្តដល់យុវជន-យុវនារី អ្នករងគ្រោះដោយ គ្រឿងញៀនទាំងកំពុងស្នាក់នៅព្យាបាល និងត្រៀមបញ្ចប់វិលត្រឡប់ ទៅជួបជុំក្រុមគ្រួសារក្នុងសហគមន៍របស់ខ្លួនវិញ សូមប្រើចំណេះ ជំនាញនេះកសាងជីវិតជាថ្មីនិងរស់នៅដោយសុចរិត ជាពលរដ្ឋល្អ មានជីវភាពល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានរំលឹកទៀតថាយើងមកទីនេះ គឺសំខាន់ធ្វើការកែប្រែ និងព្យាបាល ដើម្បីបន្សាបនិងស្តារនីតិសម្បទារបស់ខ្លួនឡើងវិញ ហើយត្រូវតែ”ឆ្លើយថា ទេ! ចំពោះគ្រឿង ញៀន”។ឯកឧត្តមក៏បានកោតសរសើរផងដែរ ដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបន្សាបស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបងដែលបានរួមចំណែកយ៉ាងធំធេងក្នុងការជួយដល់ជនរងគ្រោះដោយគ្រឿនញៀន។ តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត កែស៊ីនួន ប្រធានមជ្ឈមណ្ឌល បន្សាប ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ…