Category: ព័ត៌មានសង្គម

  • សកម្មភាពបាញ់ថ្នាំសម្លាប់មូស នៅរាជធានីភ្នំពេញនៅតែបន្ត

    សកម្មភាពបាញ់ថ្នាំសម្លាប់មូស នៅរាជធានីភ្នំពេញនៅតែបន្ត

    ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនិងសុខមាលភាពប្រជាពលរដ្ឋ បានចាត់ឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយ ក្រុមការងារកងពលតូច (ង៧០) ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសបានជាច្រើនខណ្ឌនៅក្នុងរាជធានីភ្នំពេញ។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងបានអោយដឹងថា៖ លទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ មន្ទីរសុខាភិបាលរាជធានី សហការជាមួយកងពលតូច លេខ ៧០ និងអាជ្ញាធរដែនដី បានចុះបាញ់ថ្នាំមូសជូនប្រជាពលរដ្ឋបាន១២សង្កាត់ ក្នុងខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រួមមាន៖ សង្កាត់ក្រាំងធ្នង់,សង្កាត់ឈ្មួញ,សង្កាត់កាកាបទី២,សង្កាត់ច្រាំងចំរេទី១,សង្កាត់ផ្សារដេប៉ូទី២,សង្កាត់ផ្សារដើមគរសង្កាត់ទំនប់ទឹក,សង្កាត់ផ្សារថ្មីទី២,សង្កាត់បឹងរាំង,សង្កាត់ផ្សារកណ្តាលទី១,សង្កាត់ច្បារអំពៅទី១,សង្កាត់ច្បារអំពៅទី២។ ចំពោះលទ្ធផលនៃយុទ្ធនាការបាញ់ថ្នាំមូស ក្នុងមូលដ្ឋាននៅថ្ងៃទី២១ ខែសីហា វិញ បានចំនួន១២សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌទួល គោក ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។ សង្កាត់ត្រពាំងក្រសាំង,សង្កាត់សំរោងក្រោម,សង្កាត់ច្រាំងចំរេទី២,សង្កាត់ស្វាយប៉ាក,សង្កាត់ផ្សារដេប៉ូទី១,សង្កាត់ផ្សារដេប៉ូទី៣,សង្កាត់ផ្សារដើមថ្កូវ,សង្កាត់មនោរម្យ,សង្កាត់វាលវង់,សង្កាត់ចតុមុខ,សង្កាត់ព្រែកថ្មី,សង្កាត់និរោធ។ ដោយឡែក…

  • ថ្នាំ Paclobutrazol ប្រើលើសកម្រិតនាំឱ្យស្រូវមានសភាពឡើងលឿង និងមានស្នាមអុចស្លឹកដែលនាំឱ្យធ្លាក់ទិន្នផល

    ថ្នាំ Paclobutrazol ប្រើលើសកម្រិតនាំឱ្យស្រូវមានសភាពឡើងលឿង និងមានស្នាមអុចស្លឹកដែលនាំឱ្យធ្លាក់ទិន្នផល

    ពោធិ៍សាត់៖ ដំណាំស្រូវដែលមានសភាពលឿង គឺបណ្តាលមកពីការប្រើប្រាស់ថ្នាំ Paclobutrazol លើសកម្រិតណែនាំ គួបផ្សំបញ្ហារអាកាសធាតុក្តៅខ្លាំងអូសបន្លាយនិង​មិនមានភ្លៀងធា្លក់។ការប្រើថ្នាំប្រភេទនេះខុសបច្ចេកទេសមិនត្រឹមធ្វើឱ្យស្រូវឡើងលឿង ស្នាមអុជស្លឹកទេ តែវាក៏ប្រឈមបង្កឱ្យទិន្នផលថយចុះមួយចំនួនផងដែរ។នេះបើតាមការឱ្យដឹងពីសំណាក់អ្នកជំនាញរបស់អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គួរបញ្ជាក់ថាចាប់ពីថ្ងៃទី២១-២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានការពារ​ដំណាំ អនាម័យ និងភូតគាមអនាម័យ និងនាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋាន​កសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យនិងវាយតម្លៃ​ពីផល​ប៉ះពាល់លើដំណាំស្រូវដោយសារការប្រើប្រាស់ថ្នាំកសិកម្មមិនត្រឹមត្រូវតាមបច្ចេកទេស ក្នុង ខេត្តពោធិ៍សាត់។ តាមប្រភពពីអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៤ថាលក្ខណៈជាទូទៅចំពោះកម្រិតនៃការប្រើប្រាស់ថ្នាំ Paclobutrazol លើដំណាំស្រូវ គឺ ២០-២៥ក្រាម ក្នុងមួយធុង (២៥លីត្រ) ដោយបាញ់ចំនួន ៨-១០ធុងក្នុងមួយហិកតា ស្នើនឹង១៦០-២៥០ក្រាមក្នុងមួយហិកតា។ទោះបីយ៉ាង​ណាជាក់ស្តែងរបស់កសិករគឺ បានប្រើប្រាស់ក្នុង កម្រិត​១០០០-១៥០០ក្រាម​ក្នុងមួយហិកតា គឺបានលើសកម្រិតនៃការណែនាំ ប្រើប្រាស់ យ៉ាងខ្លាំង។ ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា៖តាមការពិនិត្យជាក់ស្តែង ក្រុមអ្នកជំនាញ​រអាចសន្និដ្ឋានបានថាក្នុងការប្រើថ្នាំ Paclobutrazol ច្រើនលើសកម្រិត អាចបង្អាក់​ការលូតលាស់ បង្កឱ្យគែមស្លឹកស្រូវលឿងហើយមានស្នាមអុចៗស្លឹក និងស្លឹកខ្លះ​មានសភាពក្រៀមស្ងួត។បច្ចុប្បន្ន ស្ថានភាពដំណាំស្រូវនៅក្នុងដំណាក់កាលពន្លូតដើម គឺមិនបង្កឱ្យមានការខូតខាតទាំងស្រុងនោះឡើយ…

  • មិនធ្វេសប្រហែស បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ពង្រឹងការងារសន្តិសុខ

    មិនធ្វេសប្រហែស បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ពង្រឹងការងារសន្តិសុខ

    ព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តម​សេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញត្រួតពិនិត្យកម្លាំងទ័ព នៅ​ក្នុងភូមិសាស្ត្រ​គ្រប់គ្រង និងទទួលខុសត្រូវ ព្រមទាំងបានបន្តផ្សព្វផ្សាយ​សភាពការណ៍ថ្មីៗ បន្ថែមទៀត ជូននាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចបណ្តាអង្គភាពចំណុះ បញ្ជាការដ្ឋានតំបន់​ប្រតិបត្តិ​ការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ ។ ក្នុងសកម្មភាពកាលពីរាត្រីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានប្រគល់ភារកិច្ច​សំខាន់ៗ​ចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍ប្រចាំទិសនីមួយៗ ឱ្យត្រៀមកម្លាំង គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ រង់ចាំបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ក្នុងភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំងរាល់ឧបាយកលញុះញង់ បង្កចលាចល បំផ្លាញសុខសន្តិភាព នៅកម្ពុជា ៕ដោយ៖ឡុង សំបូរ

  • ក្លិបអ្នកកាសែតកម្ពុជា ចុះអនុស្សរណៈជាមួយក្រុមហ៊ុនហួវៃ ដើម្បី​បន្ថែមចំណេះ​ដឹងលើបច្ចេកវិទ្យាដល់អ្នកសារព័ត៌មាន

    ក្លិបអ្នកកាសែតកម្ពុជា ចុះអនុស្សរណៈជាមួយក្រុមហ៊ុនហួវៃ ដើម្បី​បន្ថែមចំណេះ​ដឹងលើបច្ចេកវិទ្យាដល់អ្នកសារព័ត៌មាន

    ភ្នំពេញៈក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក)កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ បានចុះហត្ថលេខាលើ​អនុស្សរណៈ​យោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនហួវៃ( Huawei) ដែលជា​ក្រុមហ៊ុន​ឈានមុខមួយលើវិស័យបច្ចេកវិទ្យា​ហើយដែលកំពុង​ប្រតិបត្តិការនៅកម្ពុជា។ សកម្មភាពនេះក្នុងគោលបំណងដើម្បីចូល​រួមពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន​លើ​បច្ចេកវិទ្យា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.អ.ក បានបញ្ជាក់ថា ការចុះ MoU ជាមួយក្រុមហ៊ុន ហួវៃ នៅថ្ងៃទី២២ ខែសីហានេះ គឺជាការបោះ​ជំហានថ្មីមួយទៀតនៃបេសកកម្មរបស់ ក.អ.ក ក្នុងការបំពេញបន្ថែម​ចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់អ្នកសារព័ត៌មាន​ដើម្បីលើកកម្ពស់​គុណភាពសារព័ត៌មាន ហើយធ្វើយ៉ាងណាជំរុញឱ្យអំណាចទី៤នេះ​ដើរទាន់បរិបទនៃបរិវត្តកម្មឌីជីថលក្នុងយុគ​សម័យ​ឧស្សាហកម្ម៤.០ ។ ក.អ.ក គូសរំលេចថា បេសកកម្មស្នូលមួយរបស់ ក.អ.ក គឺការបណ្ដុះ​បណ្ដាល និងការធ្វើវិក្រឹតការដល់អ្នកសារព័ត៌មាន។ ហេតុដូច្នេះ​ហើយទើបក្នុងពេលកន្លងមកថ្មីៗនេះ ក្នុងសកម្មភាពស្រដៀងគ្នានេះ ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ផ្តល់ការគាំទ្រដល់ក.អ.ក ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអក្ខកម្មឌីជីថល និងការផលិត​ព័ត៌មានដោយប្រើប្រាស់ទូរសព្ទឆ្លាតវៃដល់អ្នកសារព័ត៌មាន។ ក.អ.ក យល់ឃើញថា ការបន្តចាប់យកឱកាសពីវត្តមាន និងការវិវត្តនៃបច្ចេក​វិទ្យាថ្មីៗគឺជាភាពចាំបាច់ដែល ក.អ.ក ត្រូវបន្តស្វែង​រកកិច្ច​សហប្រតិ​បត្តិការបន្ថែមទៀតជាមួយក្រុមហ៊ុននានាដែលជំនាញលើវិស័យបច្ចេកវិទ្យា ជាពិសេសជាមួយក្រុមហ៊ុនឈាន​មុខគេមួយនៅកម្ពុជា គឺក្រុមហ៊ុន​ហួវៃនាពេលនេះ។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ក.អ.ក បើកទូលាយ​ដល់ស្ថាប័នរដ្ឋ និងវិស័យឯកជនដទៃទៀតដើម្បីចូលរួមទ្រទ្រង់ គាំទ្រ ដល់បេសកកម្មរបស់ ក.អ.ក សំដៅពង្រឹងសមត្ថភាពក្រមសីលធម៌ វិជ្ជាជីវៈ និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា៕ ដោយ៖មុនី

  • ពិធីប្រគល់ផ្ទះ ជូនជនមានពិការភាពក្រីក្រ និងចែកអំណោយជូនជនមានពិការភាពក្រីក្រ ២០នាក់នៅខេត្តបន្ទាយមានជ័យ

    ពិធីប្រគល់ផ្ទះ ជូនជនមានពិការភាពក្រីក្រ និងចែកអំណោយជូនជនមានពិការភាពក្រីក្រ ២០នាក់នៅខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និងលោកជំទាវ រួមទាំងប្រតិភូអមដំណើរ ឯកឧត្តម អ៊ុ រាត្រី អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះជូនជនមានពីការភាពក្រីក្រ​មួយគ្រួសារ និងជួបសំណេះសំណាលជាមួយបងប្អូនជនមានពីការភាពក្រីក្រ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ព្រមទាំងមាន​ការអញ្ជើញចូលរួមពី លោកប្រធាន សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាខេត្តបន្ទាយមានជ័យ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​មានប្រសាសន៍ថា រយៈពេលកន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា តែងតែបានផ្ដល់បណ្ណសមធម៌កញ្ចប់សង្គ្រោះបន្ទាន់ពីមូលនិធិជនពិការ ជូនដល់​បងប្អូនដែលមានពិការភាព និងបាន បើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសមួយ​ចំនួន​ជូន​ដល់បងប្អូនជនមានពិការភាព ដើម្បីយកមកប្រកបរបរចិញ្ចឹមជីវិត។ ជាក់ស្តែងការសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រតាមសហគមន៍ ជាការងារ អាទិភាពមួយរបស់មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ដែលផ្តោតសំខាន់ លើការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជន​មាន​ពិការភាព ពិសេសទទួលបានទីជម្រកសមស្រប។ នៅក្នុងឱកាសនេះ ផ្ទះមួយខ្នងនេះ…

  • ក្រុមជំនាញកំពុងរៀបចំជួសជុលរចនាសម្ពន្ធប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ

    ក្រុមជំនាញកំពុងរៀបចំជួសជុលរចនាសម្ពន្ធប្រព័ន្ធចង្អូរបង្ហូរទឹក ចម្លាក់ក្បាលមករ

    ភ្នំពេញ៖ ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ) ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទ បេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប កំពុង រងការខូចខាតយ៉ាងខ្លាំង។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថានាពេលនេះក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរ ទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។ គួរបញ្ជាក់ថាបុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វ​មករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្ត​ហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕ ដោយ ៖ ម៉ាដេប៉ូ

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការកោតសរសើរ មន្រ្តីសុខាភិបាលមណ្ឌលសុខភាពនាងកុក ខេត្តកោះកុង ផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការកោតសរសើរ មន្រ្តីសុខាភិបាលមណ្ឌលសុខភាពនាងកុក ខេត្តកោះកុង ផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់

    (កោះកុង)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពនាងកុក នៃខេត្តកោះកុង ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ មន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបម្រើផ្តល់ជូនសេវាថែទាំសុខភាព​ជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនាងកុក សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺពង្រឹងសមត្ថភាពជំនាញបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តតាមគ្រប់រូបភាព ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។ ឯកឧត្តម និងប្រតិភូ បានសម្តែងក្តីរីករាយ ព្រោះបានជ្រាបថា ទាំងថ្នាក់ដឹកនាំ និង​បុគ្គលិក​​មណ្ឌល មានឆន្ទៈ និងចូលរួមយ៉ាងសកម្មរៀនសូត្រអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បានយ៉ាងទៀងទាត់ និងបានយកចំណេះដឹងមកអនុវត្តជាក់ស្តែងជាបន្តបន្ទាប់ ៕ ដោយ ៖ ហេង សម្បត្តិ

  • វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ទាយឆ្មារ បំផុសសិស្សនិងយុវជនឱ្យលេងកីឡាក្រៅម៉ោងសិក្សា

    វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបន្ទាយឆ្មារ បំផុសសិស្សនិងយុវជនឱ្យលេងកីឡាក្រៅម៉ោងសិក្សា

    បន្ទាយមានជ័យ៖ថ្នាក់ដឹកនាំនៃគណៈកម្មការគ្រប់គ្រងវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារបានលើកទឹកចិត្ត​ ដោយ​ជំរុញដល់​សិស្សានុ​សិស្ស និងយុវជន ឱ្យចូលរួមលេងកីឡានៅក្រៅ ម៉ោងសិក្សាឱ្យបានកាន់តែច្រើនថែមទៀត​ ខណៈបច្ចុប្បន្ន​វត្តមាន នៃការលេងកីឡារបស់ពួកគេ​មានការរីកចម្រើនបង្គួរហើយ។ ថ្លែងក្នុងពិធីសម្ពោធតារាងបាល់ទាំងបីប្រភេទនៅវិទ្យាល័យបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រទី១៦ខែសីហា ឆ្នាំ២០២៤ លោកម៉ៅ ស៊ី អនុប្រធានគណៈកម្មការគ្រប់គ្រង​វិទ្យាល័យចំណេះទូទៅ​និងបច្ចេកទេសបន្ទាយឆ្មារបានលើកឡើង ថា ការលេងកីឡា នឹងធ្វើនឹងសិស្ស និងយុវជនមិនត្រឹមតែមាន សុខភាពល្អប៉ុណ្ណោះទេ តែនឹងចៀសវាងបានពី​គ្រឿង​ញៀន​និងការ ប្រព្រឹត្តិអំពើផ្តេសផ្ដាសក្នុងសង្គមផងដែរ។ ចំណែកលោក ខ្លូត សម័យ នាយកវិទ្យាល័យចំណេះទូទៅនិង បច្ចេកទេសបន្ទាយឆ្មារបានបញ្ជាក់បន្ថែមថា ខាងសាលា​និងគណៈ​កម្មការគ្រប់គ្រងបានយកម៉ោងទំនេរក្រៅពីម៉ោងសិក្សា នាំសិស្ស និងយុវជនក្នុងមូលដ្ឋាន មកហ្វឹកហាត់កីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ ដើម្បីជួយឱ្យសិស្សានុសិស្ស ក៏ដូចជាយុវជន មានសុខភាពល្អ ចៀសចៀសវាងពីគ្រឿងញៀន និងការអូសទាញ​ដោយជនអគតិ នាំទៅប្រព្រឹត្តិអំពើឧបាយមុខនិងបង្ក អសន្តិសុខ សង្គម ។ លោក ខ្លូត សម័យ បានបន្តថា កន្លងសាលាបានរៀបចំជាក្រុម បាល់ទះ និងបាល់ទាត់ ចំនូនប្រាំ​ក្រុម​ក្នុងនោះកីឡាការិនី ពីរក្រុម​ដែលក្រុម កីឡាទាំងនោះធ្លាប់ទទួលបានពានរង្វាន់ថ្នាក់ខេត្ត ថ្នាក់រាជធានីផងដែរ ។ ប៉ុន្តែវិទ្យាល័យនេះ…

  • ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ៖ ក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌជាគន្លឹះសម្រាប់កូនៗក្នុងការរីកចម្រើន និងឈានដល់សក្តានុពលពេញលេញ

    ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ៖ ក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌជាគន្លឹះសម្រាប់កូនៗក្នុងការរីកចម្រើន និងឈានដល់សក្តានុពលពេញលេញ

    ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ អគ្គនាយកសាលាអន្តរជាតិ ចុងអុីង (Zhong Ying International School – ZYIS) បានលើកឡើងថា ក្តីស្រលាញ់អាចជាអាវុធមុខពីរ។ មានតែក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងគ្មានលក្ខខណ្ឌប៉ុណ្ណោះ ទើបអាចជួយឲ្យកូនៗរីកចម្រើន និងឈានទៅដល់ចំណុចកំពូលនៃសក្ដានុពលពេញលេញរបស់ពួកគេបាន។លោកបានបញ្ជាក់ថា ការសិក្សានឹងផ្តល់នូវលទ្ធផលជាទីពេញចិត្តគ្មានព្រំដែនហើយកូនៗនឹងរៀនសូត្របានល្អបំផុត នៅពេលដែលពួកគេមានចំណង់ចំណូលចិត្ត និងការស្រលាញ់ពិតប្រាកដចំពោះវិស័យណាមួយ។ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ក៏បានបន្ថែមថា សុខភាពល្អ គឺជាគ្រឹះសំខាន់ក្នុងការចិញ្ចឹមបីបាច់កូនៗឱ្យមានកាយសម្បទារឹងមាំ និងចិត្តគំនិតវិជ្ជមាន។ លោកបានលើកទឹកចិត្តឱ្យអ្នកអាណាព្យាបាលផ្តោតលើការញាំល្អ ហាត់ប្រាណល្អ និងគេងល្អ ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍកូនៗឱ្យមានការរីកចម្រើនយ៉ាងល្អឥតខ្ចោះ។ ក្នុងនាមជាអគ្គនាយកសាលាអន្តរជាតិ ចុងអុីង ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ បានលើកឡើងថា សាលាអន្តរជាតិ ចុងអុីង នឹងខិតខំប្រឹងប្រែងពង្រឹងគុណភាពអប់រំប្រកបដោយប្រសិទ្ធភាព ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិកម្ពុជាយើង។ ហេតុអ្វីជ្រើសរើស ZYIS?

  • សត្វផ្សោតញីជំទង់មួយក្បាល បានងាប់នៅក្បែរអន្លង់កាំពី​នៃខេត្តក្រចេះ

    សត្វផ្សោតញីជំទង់មួយក្បាល បានងាប់នៅក្បែរអន្លង់កាំពី​នៃខេត្តក្រចេះ

    ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា មានសត្វផ្សោត​ជំទង់ញីមួយក្បាល បានងាប់ត្រង់ចំណុចក្បាល​កោះព្រហ្មចារី ក្បែរអន្លង់កាំពី នៃភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២៤ ដោយជាប់នឹងមងនេសាទក្រឡា១៥សង់ទីម៉ែត្រ។ ក្រសួងកសិកម្មបញ្ជាក់ថា សត្វផ្សោតដែលងាប់នេះ មានលេខកូដ​សម្គាល់​១៣៩ ភេទញី ប្រវែង២,១០ម៉ែត្រ ទម្ងន់១០៨​គីឡូក្រាម អាយុប្រមាណពី៨ទៅ១០ឆ្នាំ។ ក្រសួងបានចាត់ទុកការស្លាប់របស់សត្វផ្សោតជំទង់នេះ ជាការ​បាត់បង់រតនសម្បត្តិ​ធម្មជាតិដ៏មានតម្លៃ​របស់កម្ពុជានិងពិភពលោក។ ទន្ទឹមនេះ ​ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ ត្រូវបញ្ឈប់​ការប្រើឧបករណ៍នេសាទមងក្នុងតំបន់​ផ្សោតរស់នៅ​និង​ឧបករណ៍​ឆក់ជាបន្ទាន់ និងសូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញ​មានអ្នកប្រើឧបករណ៍ឆក់ត្រីនិងមងក្នុងតំបន់​ផ្សោត​រស់នៅ ។ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទធ្លាប់បានបញ្ជាក់ថា​តាមរយៈ​កិច្ចខិតខំប្រឹងប្រែងរបស់​ក្រសួង​កសិកម្មកន្លងមក បានធ្វើឲ្យអត្រាស្លាប់របស់សត្វផ្សោតទន្លេមេគង្គ​ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២២ មានសត្វផ្សោត​ស្លាប់​ចំនួន១១ក្បាល តែនៅឆ្នាំ២០២៣ អត្រាស្លាប់របស់ប្រភេទសត្វជិតផុត​ពូជមួយនេះបានថយចុះមកនៅតែ ៥ក្បាលប៉ុណ្ណោះ ខណៈដែល​អត្រាកំណើតបានកើនឡើងពី ៦ក្បាលក្នុងឆ្នាំ២០២២ ដល់ ៨ក្បាល​នៅឆ្នាំ២០២៣។ សម្រាប់រយៈពេលប្រាំមួយខែដើមឆ្នាំ២០២៤ នេះ ផ្សោតកើតកូនបាន៨​ក្បាលទៀត តែបានងាប់ទៅវិញចំនួន២ក្បាល។ កំណើនកូន​ផ្សោត​នេះត្រូវបានក្រសួងកសិកម្មចាត់ទុកជាដំណឹងដ៏គួរឲ្យរំភើបរីករាយ ព្រោះវាបានធ្វើឲ្យសត្វផ្សោតទន្លេមេគង្គមានសរុបប្រមាណ ១០៥​ក្បាល។ គប្បីរំលឹកថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិ​ជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មាន​តម្លៃនេះ​ស្ថិតនៅ​ក្នុងបញ្ជីក្រហមរបស់អង្គការIUCN…