Category: ព័ត៌មានសង្គម

  • រដ្ឋលេខាធិការបរិស្ថាន៖ មន្រ្តីឧទ្យានុរក្ស ជាអ្នកជួរមុខដើម្បីរក្សា​បាននូវធនធានធម្មជាតិ

    រដ្ឋលេខាធិការបរិស្ថាន៖ មន្រ្តីឧទ្យានុរក្ស ជាអ្នកជួរមុខដើម្បីរក្សា​បាននូវធនធានធម្មជាតិ

    កែប៖ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្នុងឋានៈជាតំណាង​ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធី​ទិវា​បរិស្ថានពិភពលោកនៅឧទ្យានជាតិខេត្តកែបកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានថ្លែងថា មន្រ្តីឧទ្យានុរក្សជាកម្លាំងជួរមុខ និងជាអ្នកអនុវត្តទីវាលនៅតាមតំបន់ការពារធម្មជាតិ ក្នុងកិច្ចការពារ ការអភិរក្ស ការត្រួតពិនិត្យ ការគ្រប់គ្រងភ្លើងឆេះព្រៃ ការអនុវត្តច្បាប់ និងការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជាដើម។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបដែល​មានវត្តមាន​ក្នុងពិធីនេះដែរបានឱ្យដឹងថា ខេត្តកែបមានឧទ្យានជាតិ​មួយចំ​កណ្តាល​ក្រុង ដែលជួយលើកកម្ពស់សោភណភាពក្រុងទាំងមូលឱ្យរក្សា​បាន​នូវភាពបៃតងគ្រប់រដូវកាល តាមរយៈការខិតខំ​ការពារ​ពីសំណាក់​មន្រ្តីឧទ្យានុរក្ស ។ដោយសារមន្រ្តីឧទ្យានុរក្សធ្វើឧទ្យានជាតិមួយនេះរក្សាបាននូវធម្មជាតិដើម​និងបន្តជាទីចាប់អារម្មណ៍​របស់​​សាធារណជន​ទូទៅ។ តាមរយៈ​ការប្រារព្វទិវានេះឡើង និងជួយផ្សព្វផ្សាយដល់សាធារណៈជន និងសហគមន៍ កាន់តែយល់​ច្បាស់ពី តួនាទី ភារកិច្ច និងការលះបង់​របស់មន្ដ្រីឧទ្យានុរក្ស ក្នុងការបំពេញបេសកម្ម ដើម្បីការពារធនធាន​ធម្មជាតិ ដែលជា​កេរ្ដិ៍ដំណែង​សម្រាប់មនុស្សគ្រប់ជំនាន់។ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ការប្រារព្ធទិវាឧទ្យានុរក្សពិភពលោក ឆ្នាំ២០២៤ លើកទី១៧ ក្នុង​គោលបំណងលើកទឹកចិត្ត និងជាការដឹងគុណដល់មន្ដ្រីឧទ្យានុរក្ស ក្នុងការខិតខំបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការ​ការពារ បរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តមបន្តថាដោយសារកត្តាសន្តិភាព កម្ពុជាមានឱកាសបង្កើត​តំបន់​ការពារ​ធម្មជាតិ តាមមុខងារនៃប្រព័ន្ធអេកូឡូស៊ីផ្សេងៗ រហូតដល់ចំនួន ៧៣តំបន់…

  • អ្នកសារព័ត៍មាន ៣៧ស្ថាប័នចូលរួមបេសកកម្ម ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

    អ្នកសារព័ត៍មាន ៣៧ស្ថាប័នចូលរួមបេសកកម្ម ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ រួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន, និងវៀតណាម សរុបចំនួនជិត៦០នាក់ មកពី៣៧ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។ បេសកកម្មសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថា ជា «បុប្ផាលាក់ខ្លួន»។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា បេសកកម្មលើកនេះ ជាយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ។ សក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍ លើវិស័យនានា ដូចជាការវិនិយោគលើវិស័យអគ្កិសនី រោងចក្រតម្លើងរថយន្ត និងការអភិរក្សតំបន់បៃតង ។ ល។ នៅក្នុងខេត្តពោធិ៍សាត់ដែលធ្លាប់ជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជា និងជាខេត្តដែលធ្លាប់គ្របដណ្តប់ដោយគ្រាប់មីន នឹងត្រូវបានអ្នកសារព័ត៌មាន រំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយ នឹងចែកចាយទូលាយទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង។…

  • អភិបាលខេត្តកំពង់ធំត្រួតពិនិត្យកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    អភិបាលខេត្តកំពង់ធំត្រួតពិនិត្យកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

    កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំកាលពីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យកង កម្លាំងអន្តរា​គមន៍​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​ប្រគល់​ភារកិច្ចចាំបាច់មួយចំនួន ។ រាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចរួមជាមួយសម្ភារៈគ្រឿង បំពាក់​គ្រប់គ្រាន់ និងមធ្យោបាយនានា ដើម្បីការពាររាជរដ្ឋា​ភិបាល​ស្រប​ច្បាប់ និងកម្ចាត់ចោលជនទាំង ឡាយណា ដែល​មានបំណង​បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជន​កម្ពុជា ។ លោកបន្តថា យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​កំពង់ធំទាំងអស់ប្តេជ្ញាចិត្តដាច់ខាតក្នុងការគោរពតាមបទបញ្ជា របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ។ ឯកឧត្តម នួន ផារ័ត្ន កោតសរសើរចំពោះកងកម្លាំងទាំងអស់​និង​បានពន្យល់បន្ថែមអំពីសារសំខាន់នៃ​តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាការអភិវឌ្ឍរបស់ប្រទេសនីមួយៗរៀងៗខ្លួននិងជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទប់ស្កាត់បទ​ល្មើស​គ្រឿងញៀន ។ល។ដោយ៖ ប៊ុន រដ្ឋា

  • គយ បង្ក្រាប និងដុតបំផ្លាញចោលសាច់បង្កក​ខូចគុណភាព​ជាងប្រាំមួយតោននៅខេត្តកំពង់ស្ពឺ

    គយ បង្ក្រាប និងដុតបំផ្លាញចោលសាច់បង្កក​ខូចគុណភាព​ជាងប្រាំមួយតោននៅខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖សាច់បង្កកទម្ងន់ជាងប្រាំមួយតោននត្រូវបានកម្លាំង​មន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានដុតបំផ្លាញចោលកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីបង្រ្កាបបាន​កាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែសីហាស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា មន្ត្រីគយនិងរដ្ឋាករសហការជាមួយកម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបរថយន្តដឹកទំនិញពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកក្នុងទិសដៅពីរាជធានី ភ្នំពេញទៅខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១១ ខែសីហានៅចំណុចគីឡូម៉ែត្រលេខ K31+800ស្ថិតនៅភូមិ ជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។រថយន្តបានបែកកង់ក្រឡាប់ចាក់ទំនិញជាសាច់បង្កករាយនៅពេញផ្លូវ ។ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានបន្តថាក្រោយកើតហេតុមន្រ្តីគយក៏បានស្នើសុំកិច្ចសហការពីមន្រ្តីនគរ បាល​ចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​ធ្នាប់សាធារណ:ដែលប្រចាំការលើផ្លូវល្បឿនលឿនដើម្បី រៀបចំ​សណ្ដាប់ធ្នាប់។ លោកបន្តថា សាច់បង្កកដែលផ្ទុកក្នុងរថយន្តខាងលើបានផ្ទេរ​ដាក់លើរថយន្តផ្សេង ហើយនាំយកមកសាខាគយនិងរដ្ឋាករ ខេត្តកំពង់ស្ពឺ ដោយអនុវត្តនីតិវិធីជាធរមាន។ទំនិញជាសាច់​បង្កកបានចំនួន១៤មុខ ក្នុងនោះមាន៖១-ពងត្រីបង្កកចំនួន ១០០កេស,២-ប្រហិតសាច់មាន់បំពងម្សៅចំនួន៤០កេស,៣-ប្រហិតSHENGLONGចំនួន ៤៥កេស,៤-ប្រហិតបន្ទះសាច់ មាន់បំពងម្សៅចំនួន៤៦កេស,៥-សាច់មាន់ចង្កាក់​ប្រឡាក់គ្រឿងចំនួន២៤កេស,៦-ឈាមទាចំនួន៤៩កេស,៧-ពោះគោ ចំនួន៥កេស,៨-ព្រុយត្រីសាម៉ុន ចំនួន៤កេស,៩-កន្ទុយជ្រូកចំនួន២៤កេស,១០-សាច់មាន់ចំនួន២៩កេស,១១-សាច់គោ ចំនួន៤០កេស,១២-ក្រលៀនគោចំនួន២កេស,១៣-ពោះវៀនជ្រូកចំនួន១០កេសនិង១៤-ឆ្អឹងជំនីជ្រូកចំនួន២០កេស។ សរុបចំនួន៤៣៨ កេសស្មើនឹង៦១៩៩គីឡូក្រាម។ ក្រោយកិច្ចសហការពីមន្ត្រីជំនាញក.ប.ប បានពិនិត្យឃើញថា សាច់បង្កកបានទាំង១៤មុខខាងលើមន្រ្តីក.ប.បបានពិសោធន៍ បញ្ជាក់ថា សាច់បង្កកខាងលើខូចគុណភាពមិនអាចឱ្យចរាចរណ៍ លើទីផ្សារឡើយ។សាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ,មន្រ្តីជំនាញ ក.ប.ប និងកម្លាំងកងរាជហត្តខេត្តកំពង់ស្ពី និង សមត្ថកិច្ច ពាក់ព័ន្ធ…

  • ប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង និងអួនក្រឡាញឹក គឺល្មើសនឹងច្បាប់

    ប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង និងអួនក្រឡាញឹក គឺល្មើសនឹងច្បាប់

    កំពង់ធំ: ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង និងចំណុចផ្សោត ចំណុចកោះតាបរ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ សមត្ថកិច្ចជំនាញបានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់មួយចំនួនធំនិង លែងកូនត្រីចម្រុះចំនួន២០០គីឡូក្រាមចូលទន្លេវិញ។មន្រ្តីជំនាញដែលចុះអនុវត្តច្បាប់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឧបករណ៍ដែលបំផ្លាញចោលគឺជាឧបករណ៍ល្មើសច្បាប់។ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ រួមជាមួយមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម និងសង្កាត់រដ្ឋបាលជលផលពាមបាង និង អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបលោក កើត គា នាយអធិការ កម្លាំងទីបញ្ជាការស្រាលទាំងពីរ អមដំណើរ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប។ ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានធ្វើចាប់ពីចំណុចភូមិបាឡត ចំណុចកំព្រាម ក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង និងចំណុចផ្សោត ចំណុចកោះតាបរ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។ក្នុងសកម្មភាពនេះសមត្ថកិច្ចបានរកឃើញការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ និងបានធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនិងលើសប្រវែងនៅនឹងកន្លែងចំនួនបីករណី រួមមាន របាំងសាច់អួនក្រឡាញឹក ១២កន្លែង ,ឡុកចំនួន២៤ឡុកប្រវែង៤.៥០០ម៉ែត្រ,របាំងសាច់អួនលើសប្រវែង ៣កន្លែង ប្រវែង១២០០ម៉ែត្រ,លូចំនួន៣០មាត់ បង្គោលចម្រឹងចំនួន២.៥០០ដើមនិងលែងកូនត្រីចម្រុះចំនួន២០០គីឡូក្រាម។ ក្រុមការងារក៏បានចុះពិនិត្យស្ថានភាពកន្លែងអភិរក្សជលផលទន្លេឆ្មារ  ភូមិបាឡត …

  • ប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិកអញ្ជើញដាំកូនឈើនៅតំបន់កសិន្ធអង្គរទុកជាអនុស្សាវរីយ៍

    ប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិកអញ្ជើញដាំកូនឈើនៅតំបន់កសិន្ធអង្គរទុកជាអនុស្សាវរីយ៍

    សៀមរាប៖ ស្របពេលដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃ​សហ​​ភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណី​យ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បាន​អញ្ជើញ​ដាំកូនឈើប្រណិតប្រភេទដើមនាងនួននៅតំបន់កសិន្ធអង្គរ ទុកជា​អនុស្សាវរីយ៍ ដែលជាការចូលរួមគ្នាដាំកូនឈើដើម្បីលើក កម្ពស់គម្របព្រៃឈើ បរិស្ថាន និងការអភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ ការដាំដើមឈើនេះ គឺដើម្បីរួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតង​ដល់​បរិស្ថាន​នៅក្នុងតំបន់អង្គរ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។ ពិសេស គឺបណ្តុះគំនិត ប្រជាពលរដ្ឋគ្រប់ជាតិសាសាន៍ ឱ្យមានការចូលរួម ស្រលាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញឱ្យផុលផុសបំផុតដើម្បីថែរក្សាបរិយាកាស រួមទាំងការរស់នៅមានខ្យល់បរិសុទ្ធដល់មនុស្សសត្វផង។ ក្នុងរមណីយដ្ឋានអង្គរ មានដើមឈើច្រើនប្រភេទ និងច្រើនដើម ដុះស្អេកស្កះផ្ដល់ជា​សម្រស់​ទាក់ទាញទេសចរ និងជាផ្នែកមួយជួយដល់កិច្ចការអភិរក្សប្រាសាទ។ ក្រៅពី​ផ្ដល់ម្លប់ និងទស្សនីយភាពដល់ទេសចរ រួមទាំងកិច្ចការអភិរក្សប្រាសាទ ដើមឈើក៏ផ្ដល់​ហានិភ័យ នៅពេលមានដើមធំ ចាស់ ងាប់ និងពុកផុយ។ ស្ថេរភាពរបស់ប្រាសាទ ត្រូវមានទំនាក់ទំនងនឹងទឹកក្រោមដី ដោយដើមឈើនឹង​ជួយ​កាត់បន្ថយភាពរំហួតនៃទឹកនៅក្រោមដី។លើសពីនេះ ដើមឈើដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើជារស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុ​នាំឱ្យថ្មមិនងាយប្រេះ ឬរលំ…

  • បង្រ្កាបបទល្មើសនេសាទ និងបានដុតកម្ទេចោល ស្បៃមុង របាំងស្បៃមុង និងឧបករណ៍នេសាទខុសច្បាប់ នៅខេត្តកណ្តាល

    បង្រ្កាបបទល្មើសនេសាទ និងបានដុតកម្ទេចោល ស្បៃមុង របាំងស្បៃមុង និងឧបករណ៍នេសាទខុសច្បាប់ នៅខេត្តកណ្តាល

    (ភ្នំពេញ)៖ បទល្មើសនេសាទមួយត្រូវបានបង្រ្កាប និងធ្វើការរឹបអូសបាននូវប្រភេទលូស្បៃមុងសរុប ៤៥មាត់ របាំងស្បៃមុង ២ ៣០០ម៉ែត្រ បង្គោលចម្រឹង ៤៧០ដើម និងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ស្ថិតនៅក្នុងភូមិព្រែកតាទែន ឃុំព្រែកតាទែន និងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤ថាកាលពីថ្ងៃម្សិលម៉ិញ(ថ្ងៃទី១១ ខែសីហា) មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកពញាឮ ដោយមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកណ្ដាល ផ្នែករដ្ឋបាលជលផលបាសាក់ សង្កាត់រដ្ឋបាលជលផលពញាឮ អធិការដ្ឋានស្រុកពញាឮ កងរាជអាវុធហត្ថស្រុកពញាឮ និងក្រុមអ្នកស្ទូចត្រី ចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្ត្រក្នុងខេត្តកណ្តាល។ ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងដែរថាក្នុងប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងសរុប ចំនួន៥៥នាក់ និងមធ្យោបាយកាណូត ចំនួន៥គ្រឿង ដោយបង្រ្កាបបាននូវ ឧបករណ៍នេសាទខុសច្បាប់ខាងលើ ត្រូវបានដុតបំផ្លាញចោល។ ចំណែកកូនត្រីចម្រុះត្រូវបានចាក់លែងចូលក្នុងដែនធម្មជាតិវិញ៕ ដោយ ៖ ម៉ាដេប៉ូ

  • ក្រិកជម្លៀសមនុស្សរាប់ពាន់នាក់ពីភ្លើងឆេះព្រៃដ៏កំណាច

    ក្រិកជម្លៀសមនុស្សរាប់ពាន់នាក់ពីភ្លើងឆេះព្រៃដ៏កំណាច

    អាថែន៖ ប្រទេសក្រិច កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏កំណាច។ ស្របពេលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងដុតដៃដុតជើងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ “គ្រោះថ្នាក់” នៅជិតទីក្រុងអាថែន កាលពីយប់ថ្ងៃអាទិត្យ រដ្ឋាភិបាលក្រិកបានបញ្ជាឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់។ សេវាសង្គ្រោះបន្ទាន់បានចេញបញ្ជាជម្លៀសខ្លួនប្រជាជននៅតាមបណ្តាទីក្រុងជាច្រើន ក្នុងនោះរួមទាំងទីតាំងប្រវត្តិសាស្ត្រម៉ារ៉ាតុងផងដែរ។ គិតត្រឹមរសៀលថ្ងៃអាទិត្យម្សិលមិញ អ្នកពន្លត់អគ្គីភ័យបានដោះស្រាយភ្លើងឆេះចំនួន ៣៣កន្លែង ក្នុងចំណោម ៤០កន្លែង យ៉ាងឆាប់រហ័សក្នុងរយៈពេល ២៤ម៉ោង នេះបើតាមអ្នកនាំពាក្យរបស់កងពន្លត់អគ្គីភ័យបានប្រាប់សារព័ត៌មាននៅក្នុងសន្និសីទបន្ទាន់មួយ។ អ្នកពន្លត់អគ្គិភ័យជាង ៤០០នាក់ គាំទ្រដោយរថយន្ត ១១០គ្រឿង យន្តហោះពន្លត់អគ្គីភ័យ ២៩គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធនឹងអណ្តាតភ្លើង ដែល ក្នុងករណីជាច្រើនបានឡើងដល់កម្ពស់ជាង ២៥ ម៉ែត្រ។ នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis បានកាត់បន្ថយថ្ងៃឈប់សម្រាករបស់គាត់ ហើយបានត្រឡប់ទៅរដ្ឋធានីអាថែនវិញនៅល្ងាចថ្ងៃអាទិត្យ ដើម្បីដោះស្រាយវិបត្តិភ្លើងឆេះព្រៃ។ បន្ទាប់ពីជួបប្រទះរដូវរងាតែបែរជាមានសីតុណ្ហភាពក្តៅ បំផុត ក្នុង កំណត់ត្រា ប្រទេសក្រិកក៏បានប្រឈម នឹង ខែ មិថុនា និងខែកក្កដា ដែលជាខែក្តៅ បំផុត ចាប់ តាំង ពី ការ…

  • អភិបាលខេត្តកំពង់ធំប្តេជ្ញាចិត្តបន្តអនុវត្ត គាំទ្រ មើលថែ ដោះស្រាយ​ជីវភាពជូនអតីតយុទ្ធនៅទូទាំងខេត្តកំពង់ធំ

    អភិបាលខេត្តកំពង់ធំប្តេជ្ញាចិត្តបន្តអនុវត្ត គាំទ្រ មើលថែ ដោះស្រាយ​ជីវភាពជូនអតីតយុទ្ធនៅទូទាំងខេត្តកំពង់ធំ

    កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តដែលត្រូវបាន​ប្រកាស​ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាន​ប្តេជ្ញាចិត្តបន្តអនុវត្ត គាំទ្រ មើលថែ ដោះស្រាយជីវភាពជូនអតីត​យុទ្ធនៅទូទាំងខេត្តកំពង់ធំឱ្យបានល្អប្រសើរ ។ ការបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន ដូច្នេះ ក្នុងពិធីប្រកាសតែងតាំង និងប្រគល់សេចក្តីសម្រេច ជូនឯកឧត្តម នួន ផារ័ត្ន ជាប្រធាន​កិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ , ឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត និងលោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្ត​កំពង់ធំ ត្រូវបានតែងតាំង ជាអនុប្រធានគណៈ​កម្មាធិការ​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមវត្តមាន​ឯកឧត្តមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាន។ តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអនុវត្ត​កន្លងមកដូចជា ការសាងសង់ផ្ទះជូនអតីតយុទ្ទជន ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម​អតីតយុទ្ធជនកម្ពុជា បានចំនួន…

  • ប្រពៃណីសុំទឹកភ្លៀងអ្នកស្រុកនៅឃុំបន្ទាយឆ្មារខេត្តបន្ទាយមានជ័យលើកគ្នាធ្វើពិធីហែរ”នាងមៀវ”(ឆ្មារ)ដើម្បីសុំទឹកភ្លៀវព្រោះរាំងស្ងួតពេក

    ប្រពៃណីសុំទឹកភ្លៀងអ្នកស្រុកនៅឃុំបន្ទាយឆ្មារខេត្តបន្ទាយមានជ័យលើកគ្នាធ្វើពិធីហែរ”នាងមៀវ”(ឆ្មារ)ដើម្បីសុំទឹកភ្លៀវព្រោះរាំងស្ងួតពេក

    បន្ទាយមានជ័យ៖ អ្នកស្រុកនៅឃុំបន្ទាយឆ្មារខេត្តបន្ទាយមានជ័យ លើកគ្នាធ្វើពិធីហែរ”នាងមៀវ” (ដង្ហែរឆ្មាដាក់ក្នុងទ្រូ) ដើម្បីសុំទឹកភ្លៀងស្រោចស្រពដំណាំកសិកម្ម និងទឹកប្រើប្រាស់ប្រចាំថ្ងៃ ។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។ ពីធីបែបនេះតែងនិយមធ្វើដែរស្ទើររៀងរាល់ឆ្នាំភូមិឯទៀតក្នុងស្រុកខ្លះក្នុងខេត្តនេះ ,ខេត្តឧត្តរមានជ័យ ។ បើតាមមន្ត្រីរដ្ឋបាលស្រុកថ្មពួកនិងអ្នករៀបចំនៅឃុំបន្ទាយឆ្មារបានអោយដឹង ថា នេះជាទំនៀមទម្លាប់របស់ប្រជាកសិករខ្មែរនៅទីនេះ និងស្រុកជុំវិញ ដែលមានពីដើមរៀងមក គឺនៅពេលអាកាសធាតុក្តៅខ្លាំង មេឃរាំង ឬអត់មានភ្លៀងធ្លាក់នៅរដូវវស្សា គេតែងតែរៀបចំពិធីហែរនាងមៀវ ឬម៉ែវ ឬសត្វឆ្មារ ដើម្បីសុំទឹកភ្លៀង ។ ប្រជាពលរដ្ឋរស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីដង្ហែរនាងមៀវ គឺដង្ហែរឆ្មាដាក់ក្នុងទ្រូដើរកាត់ភូមិជាមួយនឹងការរាំច្រៀង ការប្រកូកប្រកាស បួងសួងសុំព្រះភិរុណ ព្រះគង្គារអោយបង្អុរទឹកភ្លៀងមកច្រើនៗ។ ពិធីសុំទឹកភ្លៀង ពីដើមគេហែដំរី តែភូមិសាស្ត្រពុំមាន ទើបអ្នកភូមិនាំគ្នាចាប់សត្វឆ្មារដាក់ក្នុងទ្រុង ឬទ្រូ ហើយជះបាចទឹកចូលឱ្យវាទទឹក រងារញ័រញាក់ ហើយស្រែកយំឱ្យឮគ្រលួចឡើងទៅដល់អាទិភាពដើម្បីសុំទឹកភ្លៀង ។ ប្រភពខាងលើឱ្យដឹងបន្តថា ៖ ពិធីដូចគ្នានេះ នៅតំបន់ខ្លះគេធ្វើពិធីសូត្រធម៌ព្រលែងត្រីផ្ទក់ បន់ស្រន់សុំទឹកភ្លៀងពីម្ចាស់ទឹម្ចាស់ដី អ្នកតា ក៏ដូចជាវត្ថុសក្តិដែលមាននៅលើភូមិសាស្ត្ររបស់ខ្លួន ។ អ្នកស្រុកបានអះអាងថា ៖ កន្លងមក…