-
ប្រធានកិត្តិយសសមាគមនារីខេត្តកំពតប្រាប់ប្រជាពលរដ្ឋឲ្យជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាល

(ខេត្តកំពត)៖ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បានប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV- DTA) កុំជឿតាមការញុះញ៉ុងរបស់ពួកអគតិ ។ ថ្លែងនៅក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ជនចាស់ជរា និងស្ត្រីក្រីក្រងាយរងគ្រោះ នៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី ១០ ខែសីហានេះ លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសាខាសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ក្នុងនាមសាខាសមាគមនារីខេត្តកំពត និងក្នុងនាមលោកជំទាវផ្ទាល់ សូមសំដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបពុកម៉ែបងប្អូន អ៊ុពូមីងទាំង៣០គ្រួសារ ដែលអញ្ជើញមកពីភូមិទាំង៥ ក្នុងឃុំកណ្តោល ស្រុកទឹកឈូ។ លោកជំទាវក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរពីសុខទុក្ខ និងជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន។ លោកជំទាវក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ខេត្តរបស់ឯកឧត្តមអភិបាលខេត្តជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត , កសាងរូបសំណាកត្រីសេះសមុទ្រ កសាងនាឡិកាយក្ស មានទម្ងន់ជើងទម្រ ប្រហែលជា ៧០តោន និងនាឡិកាទម្ងន់ប្រហែលជិត ១០តោន…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លើកទឹកចិត្តអាជ្ញាធរលុបបំបាត់គ្រឿងញៀនត្រូវផ្តើមចេញពីមូលដ្ឋាន…

(ខេត្តត្បូងឃ្មុំ)៖ គណៈបញ្ជាការឯកភាពស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២.០០០ដុល្លារអាមេរិក ដល់ការបង្រ្កាបទប់ស្កាត់ប្រឆាំងនឹងគ្រឿងញៀនចំនួន២ករណី នៅក្នុងមូលដ្ឋាន។ អាជ្ញាធរបានបញ្ជូនជនសង្ស័យ ចំនួន២នាក់ ដែលជាមេក្លោងបានប្រព្រឹត្តការជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុងស្រុកពញាក្រែក ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។ សូមបញ្ជាក់ថា កន្លងមក ដើម្បីអនុវត្តន៍បាននូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានប្រកាសលើកទឹកចិត្ត និងផ្តល់ថវិកាលើកទឹកចិត្តចំនួន ១.០០០ដុល្លារ ក្នុង១ករណី ដល់កងកម្លាំងសមត្ថកិច្ច ដែលបង្រ្កាប និងចាប់បាន មេក្លោងជួញដូរគ្រឿងញៀន និងបញ្ជូនជនល្មើសទៅកាត់ទោសតាមច្បាប់ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ។ ការគាំទ្រនឹងលើកទឹកចិត្ត របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដល់អាជ្ញាធរខេត្តត្បូងឃ្មុំ បានបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរក្នុងការពង្រឹងការផ្សព្វផ្សាយ ទប់ស្កាត់ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន…
-
ជនជាតិដើមភាគតិចអះអាងថា រាជរដ្ឋាភិបាលបានផ្ដល់នូវសិទ្ធិសេរីភាពស្មើគ្នាពេញលេញ ក្នុងសង្គមដល់ពួកគេ

(ខេត្តបាត់ដំបង)៖ ក្រសួងអភិវឌ្ឍន៍ជនបទរៀបចំ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលពិធីនេះធ្វើឡើងនៅខេត្តបាត់ដំបង មានប្រធានបទ “ការការពារសិទ្ធិរស់នៅ និង ប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត” ។ បងប្អូនជនជាតិដើមភាគតិចដែលមកចូលរួមក្នុងទិវាខាងលើនេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាថា ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជនជាតិដើមភាគតិចរបស់ពួកគាត់ តាមរយៈការផ្ដល់ឱកាសឲ្យទទួលបានការសិក្សារៀនសូត្រ ជាពិសេសក្នុងការផ្ដល់នូវសិទ្ធិសេរីភាពស្មើគ្នាយ៉ាងពេញលេញក្នុងការរស់នៅក្នុងសង្គម។ ឯកឧត្តម ឆាយ ឫទ្ធីសែន លើកឡើងថា ៖ ការប្រារព្ធទិវានេះ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងភាសា របស់បងប្អូនជនជាតិដើមភាគតិចដែលត្រូវបានធានាដោយច្បាប់ជាតិ និងគោលនយោបាយជាតិនានា។ ជាពិសេស ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងដើម្បីចូលរួមជួយផ្សព្វផ្សាយឲ្យបានយ៉ាងទូលំទូលាយអំពីការលើកកម្ពស់សិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់បងប្អូនជនជាតិដើមភាគតិចនៅកម្ពុជាព្រមទាំងផ្តល់នូវឱកាសក្នុងការបញ្ចេញមតិយោបល់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យតាមរយៈការអភិវឌ្ឍគម្រោងនានាស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។ នៅក្នុងពិធីនេះ បងប្អូនជនជាតិដើមភាគតិចមកពីតាមបណ្ដាខេត្តផ្សេងៗបាននាំយកផលិតផល ក្នុងសហគមន៍របស់ខ្លួនមកតាំងបង្ហាញនៅក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិច ឆ្នាំ២០២៤នេះដោយបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងនិងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលរៀបចំឱ្យមានទិវាជនជាតិដើមភាគតិចជារៀងរាល់ឆ្នាំដែលផ្តល់ឱកាសដល់ពួកគេ និងដើម្បីបានបង្ហាញអំពីអត្តសញ្ញាណ និងវប្បធម៌របស់ជនជាតិដើមភាគតិចក្នុងសហគមន៍នីមួយៗ ឱ្យមនុស្សនៅទូទាំងពិភពលោកបានឃើញ និងបានស្គាល់។ សូមជម្រាបថា៖ជនជាតិដើមភាគតិចទាំងអស់ដែលរស់នៅកម្ពុជាមានប្រមាណ ១,៤%…
-
លោក ញ៉ន សិទ្ធបាន ប្រកាសចូលកាន់តំណែងអភិបាល រងខេត្តកែប

កំពត៉ ៖លោក ញ៉ន សិទ្ធ អតីតអភិបាលរងខេត្តមណ្ឌលគីរី ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តកែបជំនួសលោក ងិន ងិនដា ដែលត្រូវបានផ្លាស់ផ្តូទៅកាន់តំណែងជាអភិបាលរងខេត្តតាកែវ។ ពិធីប្រកាសបានរៀបចំនៅសាលប្រជុំសាលាខេត្តកែបកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ក្នុងឳកាសនេះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអបអរសាទរ ចំពោះលោក ញ៉ន សិទ្ធ ដែលចូលមកកាន់តំណែងជាអភិបាលរងខេត្តកែប។ឯកឧត្តមរំពឹងថា លោក ញ៉ន សិទ្ធ នឹងរួមចំណែកសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកែបឳ្យកាន់តែមានការរីកចម្រើនថែមទៀត។ ចំណែកឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត…
-
យុទ្ធនាការដាំដើមមួយម៉ឺនដើម ក្នុងក្រុងសៀមរាបចាប់ផ្តើម

សៀមរាប៖ដើមក្ងោកចំនួន២០០ដើមត្រូវបានដាក់ចូលរណ្ដៅតូចធំ ដែលរៀបចំរួចជាស្រេចកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅ ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ដែលជាការចាប់ផ្តើម យុទ្ធនាការដាំដើមឈើមួយម៉ឺនដើមក្នុងផែនការពីរឆ្នាំ នៅក្រុងទេសចរណ៍វប្បធម៌មួយនេះ។ គោលដៅនៃការដាំនេះគឺអមដងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ។លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានចូលរួមដោយផ្ទាល់ក្រោមការ គាំទ្ររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ។លោក យុន លីនណេ បានបញ្ជាក់ថា អាជ្ញាធរខេត្តសហការជាមួយភាគីពាក់ព័ន្ធ នឹងដាំ ដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានមួយម៉ឺនដើម ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ។លោកបន្តថា ការចូលរួមដាំដើមឈើ នាពេលនេះ បានបង្ហាញឱ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដម ពីគ្រប់ មជ្ឈដ្ឋាន ដល់ចលនា ដាំដើមឈើ ដោយចាត់ទុកចលនានេះជា កាតព្វកិច្ចដ៏ចម្បងផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាពរស់នៅផ្ទាល់របស់ប្រជាពលរដ្ឋនិងនាំមកនូវរុក្ខជាតិបៃតងដ៏សែនមនោរម្យលើទឹកដីខេត្ដសៀមរាប និង ធ្វើឱ្យដងវិថីក្នុងក្រុងក្លាយជារុក្ខវិថី ប្រកបដោយបរិស្ថានបៃតង។ ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះអង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល ដែលយកចិត្ដទុក ដាក់ជួយដល់ខេត្ដសៀមរាប ក្នុងកិច្ចការថែរក្សាធនធានធម្មជាតិសំខាន់ ព្រៃ ឈើដែលជាបញ្ហាចម្បង។ លោកស្រី ហេង ចរិយា អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសាខា ខេត្តសៀមរាបបាននិយាយថា យុទ្ធនាការដាំដើមឈើនាពេលនេះ ក្នុងគោលបំណងដើម្បីបង្កើនសម្រស់និងលើកកម្ពស់សោភណភាព …
-
រដ្ឋបាលក្រុងកំពង់ឆ្នាំងបានចាប់ផ្ដើមសំអាត និងស្ដារចេញប្រព័ន្ធលូមេ និងលូរងទឹកភ្លៀង ជាង ១២គីឡូម៉ែត្រ ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីកាត់បន្ថយការកកស្ទះលំហូរទឹកជំនន់ក្នុងរដូវវស្សា

(កំពង់ឆ្នាំង)៖ រដ្ឋបាលក្រុងកំពង់ឆ្នាំងបានចាប់ផ្ដើមប្រតិបត្តិការសំអាតនិងស្ដារចេញនូវប្រព័ន្ធលូមេទឹក ជាង 12 គីឡូម៉ែត្រ នៅក្នុងក្រុងកំពង់ឆ្នាំងដើម្បីកុំឱ្យកកស្ទះនៅជំនន់ទឹកភ្លៀង ធ្លាក់ខ្លាំងនៅ ក្នុងរដូវវស្សានេះ។ នៅព្រឹកថ្ងៃទី ៨ខែសីហាឆ្នាំ ២០២៤នេះលោកហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង តាមប្រព័ន្ធតេឡេក្រាមឱ្យដឹងថា ចាប់ពីថ្ងៃនេះ ក្រុមការងារសំអាតនិងស្តារប្រព័ន្ធលូមេ បានចាប់ផ្តើមធ្វើការស្តាលូនៅតាមបណ្តោយផ្លូវជាតិ និងលូរងទឹកភ្លៀងទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំងគឺតាំងពីថ្ងៃទី ២២ខែ៧ឆ្នាំ2024 រហូតមកដល់ថ្ងៃទី ៨ខែសីហានេះក្រុមការងារយើងនៅតែបន្តសំអាតនិងស្តារលូខាងលើនេះដើម្បីបញ្ចៀសកាកកស្ទះប្រព័ន្ធលូមេនិងជៀសវាងការលិចលុងលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះផងដែរ លោក អភិបាលក្រុង ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងក្រុងកំពង់ឆ្នាំងមេត្តាចូលរួមថែទាំប្រព័ន្ធលូទាំងនេះឲ្យបានល្អសូមកុំយកសំរាមឬ កាកសំណល់ផ្សេងៗទៅទម្លាក់ចោល ដែលនាំឲ្យបង្ការមានការកកស្ទះលំបាកនៅពេលដែលទឹកជំនន់លិចភូមិដ្ឌានរបស់បងប្អូន៕ ដោយ ៖ សុខ គឹមសៀន
-
កម្លាំងងអធិការដ្ធានរដ្ធបាលជលផលមេគង្គសហការជាមួយកំលាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ចាប់បានរថយន្តដឹកកូនត្រីចម្រុះចំនួន ៣០កាន ស្មើ ៦០០គ.ក

(ខេត្តកំពង់ចាម)៖ កម្លាំងងអធិការដ្ធានរដ្ធបាលជលផលមេគង្គសហការជាមួយកំលាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សាវជ្រាវបង្ក្រាបឈ្មួញដឹកកូនត្រីនុយថ្ងៃសុក្រទី ០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៤ទៀបភ្លឺ កំលាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការចូលរួមជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីនៅចំនុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ លទ្ធផល ដែលបង្ក្រាបបានរួមមាន ៖ ១.ឃាត់ចាប់រថយន្ត pick upម៉ាកNISAN NAVARAពាក់ផ្លាកលេខកំពង់ចាម 2B-5163 ដឹកកូនត្រីចម្រុះចំនួន ៣០កានស្មើ ៦០០គ.ក រីឯជនល្មើសបានរត់គេចខ្លួនចូលព្រៃបាត់ សមត្តកិច្ចបានអោយដឹងថា ដោយសារតែមេឃងងឹតនិងក្នុងព្រៃមានទឹកកម្លាំងសមត្តកិច្ចប្រដេញតាមជនល្មើសមិនទាន់ ចំណែកវត្ថុតាងរឹបអូសខាងលើជំនាញជលផលបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕ ដោយ ៖ លី ពៅ
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព អតីតយុទ្ធជនពិការ

កំពង់ធំ៖គ្រួសារសពលោកពលបាលឯក ជន់ លីម អតីតយុទ្ធជនអតីតពិការ កាលពីថ្ងៃទី៨ ខែសីហាបានទទួលថវិកាបេឡាមរណៈសង្គ្រោះបួនលានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលពួកគាត់កំពុងរស់នៅភូមិថ្មីដីសម្បទានសង្គមកិច្ច នៃភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ អតីតយុទ្ធជនរូបនេះបម្រើការងារនៅអង្គភាពយោធាស្រុកសន្ទុក និងបានពិការដោយសារសង្គ្រាម នៅដើមឆ្នាំ១៩៩៨។ លោកបានទទួលមរណភាពក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ជាមួយនឹងការប្រគល់ថវិកា ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព និងបានសម្ដែងនូវការដឹងគុណចំពោះការចូលរួមការពារមាតុភូមិដ៏អង់អាចក្លាហានរបស់លោក ជន់ លីម។ចំណែកអំណោយមនុស្សធម៌របស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត មាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង៕ ដោយ៖ ប៊ុន រដ្ឋា
-
អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្ដីជំនាញ និងមន្ទីរសាធារណៈការចុះប្រប្រមូលសំរាម តាមមាត់លូទាំងយប់

(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃ០៨ សីហា ឆ្នាំ២០២៤ដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ បណ្ដាលឲ្យជន់លិចតំបន់ទាបៗ ដូច្នេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបានដឹកនាំមន្ត្រីអាជ្ញាធខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់តែម្ដង ដេីម្បីបង្ហូរទឹកចេញសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ។ នៅក្នុងសកម្មភាពចុះចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំងឃាងគេ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះប្រមូលសំរាមចេញពីមាត់លូ ដើម្បីឱ្យទឹកហូរបានលឿន ហើយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវលាងសំអាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីចំពោះសុខទុក្ខប្រជាពលរដ្ឋក៏ជាសុខទុក្ខរបស់សម្ដេចដែរហើយសម្ដេចបានណែនាំឱ្យឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋនិងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ នៅយប់ថ្ងៃទី០៨សីហា ឆ្នាំ២០២៤ មេឃបានភ្លៀងយ៉ាងខ្លាំង និង មានរយៈពេលពី២ទៅ៤ម៉ោង តាមតំបន់ដែលធ្វើអោយកំរិតទឹកភ្លៀងឡើងដល់ ១៤១មីលីម៉ែត្រ បានធ្វើ អោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តមបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ដល់កន្លែងនិងបានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ចញរថយន្តបូមទឹកដើម្បីធ្វើសកម្មភាពបូមនិងកាយសំរាមចេញពីមុខលូទាំងយប់ផងដែរជាពិសេសនៅចំណុចផ្លូវលេខ២៣០…
-
ការសិក្សាលំដាប់អន្តរជាតិ៖ ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS ត្រឡប់មកកម្ពុជាវិញក្នុងឆ្នាំ ២០២៤

ភ្នំពេញ ៖ ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS គ្រោងនឹងត្រលប់មកកាន់ទីក្រុងភ្នំពេញវិញម្តងទៀតនាឆ្នាំ ២០២៤ ខាងមុខនេះដែលនឹងផ្តល់ឱកាសដ៏វិសេសវិសាលទៅដល់សិស្សានុសិស្សកម្ពុជា និងអាណាព្យាបាលរបស់ពួកគេក្នុងការស្វែងយល់អំពីឪកាសស្វែងរកការសិក្សាលំដាប់ថ្នាក់ពិភពលោកនៅសាលាបឋមសិក្សា និងមធ្យមសិក្សានៅប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍ដ៌វិសេសវិសាលមួយនេះគ្រោងនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៥ ល្ងាច នៅសណ្ឋាគារ Hyatt Regency Phnom Penh។ ក្នុងព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀននេះ ក៏នឹងការបង្ហាញពីរបៀបនៃការធ្វើតេស្តAEAS ដែលជាការធ្វើតេស្តមួយដែលអាចបើកផ្លូវឱ្យសិស្សានុសិស្សកម្ពុជាមានអាទិភាពក្នុងការចូលរៀននៅសាលាបឋមសិក្សា និងមធ្យមសិក្សាល្អៗជាច្រើននៅក្នុងប្រទេសអូស្ត្រាលី។ ការចាប់ផ្តើមសិក្សាបានលឿននៅឯបរទេសក្នុងប្រទេសអូស្ត្រាលី នឹងផ្តល់អានុភាពទៅដល់សិស្សានុសិស្សទាំងនោះឱ្យសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេដែលជាផ្លូវដឹកនាំពួកគេទៅរកអាជីពនៅលើឆាកអន្តរជាតិ។ ឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់សិស្សានុសិស្សកម្ពុជា ព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី AEAS មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ពិព័ណ៌ព័ត៌មានសាលារៀនមួយនោះឡើយ តែវាជាការបើកផ្លូវឆ្ពោះទៅកាន់ឱកាសជាច្រើនក្នុងពិភពលោក។ រយៈពេល ៤០ ឆ្នាំមកហើយដែល AEAS បាននឹងកំពុងផ្តល់សេវាកម្មដែលគុណភាពខ្ពស់ទៅលើការវាយតម្លៃសិស្សានុសិស្សអន្តរជាតិដែលមានគោលបំណងចង់ទៅសិក្សានៅប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងគ្នា។ សាលារៀននៅអូស្ត្រាលីមានការជឿទុកចិត្តទៅលើការវាយតម្លៃរបស់ពួកគេ នឹងពឹងផ្អែកទៅលើលទ្ធផលតេស្តនេះ មុនពេលធ្វើការសម្រេចចិត្តឱ្យសិស្សានុសិស្សចុះឈ្មោះចូលរៀននៅសាលារបស់ខ្លួន។ កិច្ចសហការរវាង AEAS និងសាលារៀនអូស្ត្រាលី នឹងធានាថាពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី នឹងផ្តល់អត្ថប្រយោជន៍ទៅដល់ក្រុមគ្រួសារកម្ពុជា ជាពិសេសសិស្សានុសិស្សជាចម្បង។ ការធ្វើតេស្ត AEAS ត្រូវបានរៀបចំឡើងដើម្បីវាយតម្លៃទៅលើសមត្ថភាពនៃការសិក្សារបស់សិស្សានុសិស្ស ក្នុងជំនាញភាសាអង់គ្លេស និងជំនាញចំណេះដឹងទូទៅ ដើម្បីធានាថាពួកគេទទួលបានការរៀបចំខ្លួនយ៉ាងត្រឹមត្រូវដើម្បីទទួលបានភាពជោគជ័យក្នុងបរិយាកាសសិក្សាតាមបែបអន្តរជាតិ។ ព្រឹត្តិការណ៍នេះសាកសមទៅដល់កុមារដែលគ្រប់អាយុចូលរៀនដំបូង និងសិស្សានុសិស្សចាប់ពីថ្នាក់ទី ១ ដល់ថ្នា្កក់ទី ១២ ដោយធានាបាននូវការណែនាំដ៏ទូលំទូលាយនៅគ្រប់កម្រិតសិក្សាទាំងអស់។ ការបង្ហាញពីស្ថាប័នអប់រំលំដាប់ពិភពលោក ព្រឹត្តិការណ៍ពិព័ណ័ព័ត៌មាននេះ នឹងមានការបង្ហាញព័ត៌មានចម្រុះផ្សេងៗជាពីសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅឯប្រទេសអូស្ត្រាលី ដែលសាលានីមួយៗមានភាពល្បីល្បាញទៅលើការប្តេជ្ញាចិត្តប្រកបដោយឧត្តមភាពក្នុងការសិក្សា និងការអប់រំរួមរបស់ពួកគេ។ ក្នុងនោះផងដែរអ្នកតំណាងមកពីស្ថាប័នអប់រំទាំងនោះ នឹងរង់ចាំផ្តល់ជូននូវព័ត៌មានលម្អិតអំពីកម្មវិធីសិក្សារបស់សាលារៀននីមួយៗ ក៏ដូចជាសម្ភារៈបរិក្ខារ និងឱកាសពិសេសដែលពួកគេផ្តល់ជូន។ អ្នកចូលរួមនឹងមានឱកាសក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកតំណាងសាលា ដើម្បីទទួលបានការយល់ដឹងទៅដល់មាគ៌ានៃការអប់រំដ៏មានតម្លៃដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃអនាគត។ ក្នុងនោះផងដែរក៏មានសិក្ខាសាលាដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្តឡើងពេញមួយថ្ងៃដែលក្រុមគ្រួសាររបស់សិស្សានុសិស្សអាចចូលរួមស្តាប់ក្រុមការងារ AEAS និងអ្នកតំណាងសាលាអូស្ត្រាលីពិភាក្សាអំពីអត្ថប្រយោជន៍នៃការសិក្សានៅប្រទេសអូស្ត្រាលី និងស្វែងយល់បន្ថែមអំពីការធ្វើតេស្ត AEAS។ ការផ្តល់អានុភាពទៅដល់សិស្សានុសិស្សតាមរយៈការធ្វើតេស្ត AEAS តាមរយៈការបង្ហាញសាលារៀនល្បីៗចំនួន ១០ របស់ប្រទេសអូស្ត្រាលីក្នុងបរិយាកាសដ៏កក់ក្តៅ និងរួសរាយរាក់ទាក់ ព្រឹត្តិការណ៍នេះក៏មានគោលបំណងបង្ហាញពីឱកាសដ៏អស្ចារ្យដែលផ្តល់ជូនដល់សិស្សានុសិស្សកម្ពុជា អត្ថប្រយោជន៍ដែលទទួលបានពីការសិក្សានៅប្រទេសអូស្ត្រាលី និងតួនាទីដ៏សំខាន់ដែល AEAS បានដើរតួក្នុងការរៀបចំខ្លួនរបស់សិស្សានុសិស្សសម្រាប់ភាពតឹងរ៉ឹងនៃការសិក្សានៅបរទេស។ ការធ្វើតេស្ត AEAS ផ្តល់នូវការយល់ដឹងយ៉ាងច្បាស់លាស់អំពីភាពខ្លាំងរបស់សិស្សានុសិស្ស និងផ្នែកផ្សេងៗដែលត្រូវកែលម្អអោយប្រសើរឡើង នឹងអនុញ្ញាតឱ្យពួកគេជ្រើសរើសមាគ៌ាសិក្សាដែលសាកសមបំផុតសម្រាប់ខ្លួន។ មាគ៌ាឆ្ពោះទៅកាន់ឱកាសលើឆាកអន្តរជាតិ ពិព័ណ៌ព័ត៌មានសាលារៀនអូស្ត្រាលី…