Category: ព័ត៌មានសង្គម

  • លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយពង្រឹង​ការ​អនុវត្ត​គោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងលប់បំបាត់ក្មេងទំនើង

    លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅអោយពង្រឹង​ការ​អនុវត្ត​គោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងលប់បំបាត់ក្មេងទំនើង

    (ភ្នំពេញ)៖ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ច​ប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌ​ច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជ​អាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក​ ​-លោកស្រី​ចៅ​សង្កាត់​ លោកមេប៉ុស្តី​ និង ស្មៀនសង្កាត់ទាំង ៨ និងគណៈគ្រប់គ្រងគ្រឹះ​ស្ថាន​សិក្សាទាំងរដ្ឋ និង ឯកជនទូទាំងខណ្ឌ។ នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែល​ត្រូវអនុវត្តបន្ត ដោយណែនាំអោយគណៈបញ្ជាការឯកភាពសង្កាត់ ត្រូវរួមគ្នា​អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួម​គ្នា​ល​ប់បំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព ចុះត្រួតពិនិត្យជា​ប្រចាំនៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិ​សាស្ត្រងាយរងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំ ។ ការងារសន្តិ​សុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូល​ដ្ឋាន​មានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា…

  • លោកជំទាវ អាំង សុជាតា ខូយ រីដា អញ្ជើញ​សួរសុខទុក្ខស្ត្រី​ត្រៀម​សម្រាល និងស្ត្រី​សម្រាលកូន

    លោកជំទាវ អាំង សុជាតា ខូយ រីដា អញ្ជើញ​សួរសុខទុក្ខស្ត្រី​ត្រៀម​សម្រាល និងស្ត្រី​សម្រាលកូន

    ពោធិ៍សាត់៖លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃ​សាខាកាក​បាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤​បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ស្ត្រីត្រៀមសម្រាល និងសម្រាលកូន នៅមណ្ឌលសុខភាពឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្នុងឱកាសនេះលោកជំទាវ អាំង សុជាតា ខូយ រីដា បានលើកឡើងថា យោងតាមអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ ទៅលើសុខភាពស្ត្រីជាមាតា ទារក និងកុមារ ព្រោះ​ថាស្ត្រីចាប់មាន​ផ្ទៃពោះតាំងពីខែដំបូង ត្រូវទៅពិនិត្យផ្ទៃពោះជាប្រចាំ តាមការកំណត់​របស់​ពេទ្យឆ្មប នៅតាមមណ្ឌលសុខភាពនានា ឬមន្ទីរពេទ្យបង្អែក​ដែលនៅជិតផ្ទះ ។ត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលមកសម្រាលកូន ព្រោះថាស្ត្រីពេលសម្រាលកូនម្ដងៗ មានការលំបាកណាស់ ប្រឈមនឹងបញ្ហាជាច្រើន ដែលយើងមិនអាចគិតទុកជាមុនបាន។ ដូច្នេះហើយទើបថ្ងៃនេះលោកជំទាវ បានដឹកនាំប្រតិភូសាខាកាកបាទ​ក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកសួរសុខទុក្ខស្រ្តីមានផ្ទៃពោះត្រៀម​សម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួនប្រាំពីនាក់ នៅមណ្ឌលសុខភាពឃុំស្រែស្ដុកស្រុកកណ្ដៀងនាពេលនេះ។ ក្នុងឱកាសនោះអនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកអំណោយមនុស្សធម៌ របស់សាខា​កាកបាទ​ក្រហមកម្ពុជាខេត្ត ជូនដល់ស្ត្រីសម្រាលកូនរួចចំនួន​ប្រាំពីរនាក់ មាន មុង សារុង ទឹកដោះគោឆៅ…

  • កម្ពុជា-ហុងកុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក

    កម្ពុជា-ហុងកុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក

    ភ្នំពេញ ៖ គណៈប្រតិភូដឹកនាំដោយ លោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ៣០-៣១ ខែកក្កដា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហុងកុង។ ក្នុងដំណើរទស្សនកិច្ចនេះ អនុស្សរណៈយោគយល់គ្នាចំនួន ១៣ ទៅលើវិស័យផ្សេងៗគ្នាជាច្រើនរួមមាន ការជំរុញទៅដល់ផ្នែកពាណិជ្ជកម្មនិងការវិនិយោគ នវានុវត្ន៍និងបច្ចេកវិទ្យា (I&T) ការដឹកជញ្ជូន ធនាគារ និងការអភិវឌ្ឍន៍ឧស្សាហកម្មត្រូវបានចុះហត្ថលេខា។ កិច្ចគណៈប្រតិភូដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) រួមមានមេដឹកនាំអន្តរជាតិ ចិនដីគោក និងសហគ្រាសហុងកុងចំនួន ៣0 និងក្រុមហ៊ុនសាជីវកម្មដែលកំពុងប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនិងធានារ៉ាប់រង នវានុវត្តន៍និងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូននិងភស្តុភារ ថាមពល និងបដិសណ្ឋារកិច្ច។ លោក John Lee បានមានប្រសាសន៍ថា “រដ្ឋាភិបាល HKSAR កំពុងធ្វើការដើម្បីទាក់ទាញសហគ្រាស ការវិនិយោគ និងបុគ្គលដែលមានទេពកោសល្យជាច្រើនពីជុំវិញពិភពលោក ។ យើងកំពុងតែស្វែងរកក្រុមហ៊ុន និងអ្នកជំនាញជាច្រើនបន្ថែមទៀត ដើម្បីដឹកនាំការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់យើងឥឡូវនេះ និងនាពេលអនាគតដ៏វែងឆ្ងាយ”។ លោកក៏បានលើកឡើងផងដែរថា ទីក្រុងហុងកុងបាននាំមកនូវបទពិសោធន៍…

  • លោកអភិបាលស្រុកស្ទោងរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវយកទុកដាក់លើជំនន់ទឹកភ្លៀង,ជំនន់ទឹកស្ទឹងស្ទោង និងផលប៉ះពាល់

    លោកអភិបាលស្រុកស្ទោងរំលឹកដល់អាជ្ញាធរមូលដ្ឋានត្រូវយកទុកដាក់លើជំនន់ទឹកភ្លៀង,ជំនន់ទឹកស្ទឹងស្ទោង និងផលប៉ះពាល់

    កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់ និងស្រែស្រូវរបស់ប្រជាកសិករដែលជន់លិចដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកស្ទោងនៅក្នុងភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងឳកាសនេះលោក សាយ គឹមឡម បានណែនាំបន្ថែមដល់អាជ្ញាធរភូមិ/ឃុំ និងជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដានពីផលប៉ះពាល់ស្ថានភាពទឹកជំនន់ជាប្រចាំ និងរាយការណ៍ជាបន្ទាន់ទៅរដ្ឋបាលស្រុក ដើម្បីមានវិធានការជួយសង្គ្រោះក៏ដូចជាវិធានការទប់ទល់ និងកាយរំដោះទឹក ហើយធ្វើរបាយការណ៍បូកសរុប ឳ្យបានទាន់ពេលវេលា។ លោក សាយ គឹមឡម បានបញ្ជាក់ថា ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តឥតឈប់ជាពិសេសភ្លៀងខ្លាំងនៅក្បាលស្ទឹងស្ទោងដែលធ្វើឱ្យនៅអាង៣០កញ្ញា និងបណ្ដោយស្ទឹងស្ទោងបន្តហក់ឡើងជារៀងរាល់ថ្ងៃ ជាហេតុនឹងបង្កឱ្យមានការជន់លិចនៅតាមបណ្ដោយស្ទឹងនៅក្នុងភូមិសាស្ត្រឃុំម្សាក្រងបន្តទៅទៀត។  គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ ស្រុកស្ទោងទាំងមូលមានតែភូមិសាស្រ្ត ឃុំម្សាក្រងមួយទេ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងនោះមាន ភូមិប្រគាប គោកទ្រា អូរដូង និងភូមិកំពង់ប្រដុំ ជាមួយនឹងស្រូវស្រែចំនួន១១៨ហិកតា នៃ ១២៦គ្រួសារ៕ដោយ ៖ ប៊ុន រដ្ឋា

  • អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកចំនួនពីរ

    អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកចំនួនពីរ

    កំពង់ធំ៖ ស្របពេលជំនន់ទឹកភ្លៀងនៅមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និងអ្នកជំនាញបានចុះពិនិត្យមើលស្ថានភាពទឹកតាមដងស្ទឹងសែន នៃស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ។ ក្នុងដំណើរពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ  ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ និងបានស្ដាប់បញ្ហាប្រឈម ។ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះសុខភាពនិងបង្ការហានិភ័យនានាក្នុងពេលមានទឹកជំនន់។ សូមជម្រាបថា កម្ពស់ទឹកតាមដងស្ទឹងសែននៅថ្ងៃទី៣១ ខែកក្កដានេះក្នុងស្ថានីយស្រុកសណ្ដាន់ មានកម្ពស់ ១៩.២២ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៨.៥០ម៉ែត្រ និងស្ថានីយស្ទឹងសែន មានកម្ពស់ទឹក ១៣.៧៥ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ ។តាមការសន្និដ្ឋានកម្ពស់ទឹករយៈពេលបីថ្ងៃខាងមុខ នឹងនៅបន្តកើនឡើងបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន៕ដោយ ៖ ប៊ុន រដ្ឋា

  • អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ តាមផ្លូវជាតិលេខ១

    អាជ្ញាធរ ខណ្ឌច្បារអំពៅ ចុះរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ តាមផ្លូវជាតិលេខ១

    (ភ្នំពេញ)៖ ដើម្បីទីក្រុងស្អាតសណ្ដាប់ធ្នាប់ល្អ បរិស្ថានអនាម័យស្អាតនៅព្រឹក​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល​ខណ្ឌ បានដឹកនាំ កម្លាំង សណ្ដាប់ធ្នាប់ យុវជន សសយក មន្ត្រីរាជការ​និង​កម្លាំង​កងរាជអាវុធហត្ថនគរបាលចុះ រៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថាន​អនា​ម័យ តាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់និរោធរហូតមកដល់​ស្ពានព្រះ​មុនីវង្សត្រើយខាងកើត ឋិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវជាតិលេខ១នេះដែរ ក្រុមការងារបាន​បែង​ចែកកម្លាំងគ្នាធ្វើ មួយផ្នែក បោសសម្អាត ដីខ្សាច់ដែលធ្លាក់នៅលើចិញ្ចើម​ផ្លូវ បោសសំរាមនៅមាត់លូ និងកាកសំណល់ផ្សេងៗដែលធ្លាក់នៅលើផ្លូវ ។ ចំពោះម្ចាស់ផ្ទះដែលនៅអមសងខាងផ្លូវជាតិលេខ១ ដាក់ស្លាកយីហោឬតាំង​របស់​របរផ្សេងៗ នៅលើចិញ្ចើមផ្លូវ ត្រូវបាន អាជ្ញាធរណែនាំឲ្យរើចេញ ដោយ​ទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ហាមមិនឲ្យដាក់តាំងលក់ដូរតទៅទៀត​ឡើយ បើមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្រុមការងារនិងចាប់ដកហូត​យក ដោយមិនលើកលែងនោះឡើយ ។ ជាមួយគ្នានេះដែរ ក្រុមការងារបានធ្វើការណែនាំដល់គ្រឹះស្ថានសាធារណៈ អគារក្រុមហ៊ុន ធនាគារឯកជន និងម្ចាស់ផ្ទះ ដែលនៅអមសងខាងផ្លូវ សូមដោតទង់ជាតិ ទៅតាមមុខផ្ទះមុខ អគារ កុំឲ្យបានស្អាត ដើម្បីចូល​រួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហូណនតេជោ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្តេចមហាបវរធិបតី ហ៊ុន…

  • ធនាគារសំរាម ជួយឱ្យកោះទ្រង់ស្អាត ទាក់ទាញទេសចរណ៍

    ធនាគារសំរាម ជួយឱ្យកោះទ្រង់ស្អាត ទាក់ទាញទេសចរណ៍

    ក្រចេះ៖ ធនាគារសំរាម ដែលសំដៅដល់ប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹងនៅសង្កាត់កោះទ្រង់ ក្រោមគម្រោងស្ដីពី ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ ដើម្បីការពារបរិស្ថានសមុទ្រ និងផ្កាថ្ម (3RproMar) ដែលផ្តោតសំខាន់ លើសកម្មភាពគោលធំៗចំនួន ៣ អនុលោមតាមគោលការណ៍ ណែនាំស្តីពី សំណល់សូន្យសម្រាប់សហគមន៍របស់ក្រសួងបរិស្ថាន និងគាំទ្រដោយអង្គការដៃគូ ដែលរួមមាន កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ GIZ, The Asia Foundation និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំណល់ បានធ្វើឱ្យកោះទ្រង់កាន់តែមានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកលំហែ និងលេងកម្សាន្តជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើងរបស់ លោក សំ បួយ ចៅសង្កាត់កោះទ្រង់នៅក្នុងកម្មវិធីចុះពិនិត្យការគ្រប់គ្រងទុកដាក់សំណល់នៅកោះទ្រង់ខេត្តក្រចេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤។ ជាមួយគ្នានេះ លោកចៅសង្កាត់កោះទ្រង់ បានបញ្ជាក់ថា ធនាគារសំរាម គឺជាប្រព័ន្ធគ្រប់គ្រងសំរាម-សំណល់រឹង តាមរយៈការបែងចែកសំរាមចេញជា ៣ដំណាក់កាល ក្នុងនោះទី១ បែងចែកទុកសំរាមអេតចាយសម្រាប់យកទៅកែច្នៃឡើងវិញ ទី២ សំណល់ពីតាមផ្ទះរបស់ប្រជាពលរដ្ឋ និងសហគមន៍ ធ្វើជាជីសិរីរាង្គសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម និង ទី៣…

  • សត្វត្រយងខ្លួនស មានវត្តមានប្រមាណ ៣០ទៅ៤០ក្បាលនៅបឹងព្រែកល្ពៅ

    សត្វត្រយងខ្លួនស មានវត្តមានប្រមាណ ៣០ទៅ៤០ក្បាលនៅបឹងព្រែកល្ពៅ

    ភ្នំពេញ៖ សត្វត្រយងខ្លួនស ឬតំបន់ខ្លះហៅថាក្ងខ្លួនស( Black-headed Ibis) ជាសត្វកម្រមួយប្រភេទដែលកំពុងមានវត្តមានៅកម្ពុជា ហើយពិសេសនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុង ខេត្តតាកែវ។ បើតាមលោក ឈឿន សុជាតិ មន្រ្តីឧទ្យានុរក្ស និង ជាអ្នកថតរូបសត្វស្លាប​ប្រចាំ​នៅ​តំបន់​ការពារទេសភាពបឹងព្រែកល្ពៅ ខេត្ត តាកែវ បានបញ្ជាក់ប្រាប់​ឱ្យដឹងថាសត្វត្រយងខ្លួនសនេះបច្ចុប្បន្នមានរស់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅប្រមាណ៣០-ទៅ៤០ក្បាល។ លោកបាននិយាយថា”សម្រាប់វត្តមានរបស់សត្វត្រយងខ្លួនស មាននៅរដូវទឹក​មុន​ដំឡើង​​ក្នុងខែកក្តដា និងរដូវទឹកសម្រកកំឡុងដើមខែ១២”។ គួរបញ្ជាក់ថាបើយោងតាមសៀវភៅសត្វស្លាបកម្ពុជាបានឱ្យដឹងថា៖សត្វត្រយងខ្លួនស ឬ ក្ងខ្លួនស ជាសត្វស្លាបមួយប្រភេទមាន ចំពុះកោងវែង ក ក្បាល ជើងមានពណ៌ខ្មៅ និងមានមាឌធំ ខ្លួនពណ៌ស។ ជាទូទៅសត្វត្រយងខ្លួនស មានកម្ពស់ប្រមាណជា៧៥-៧៦ សង់ទីម៉ែត្រ។សម្រាប់ ទីជម្រករបស់វាគឺព្រៃលិចទឹក ព្រៃកោងកាង ជាពិសេសនៅបឹងទន្លេសាប និងតំបន់ជុំវិញ។សត្វប្រភេទនេះតែងមានវត្តមានពេញមួយឆ្នាំ ជាប្រភេទជិតរងការគំរាមកំហែង៕ ដោយ៖ម៉ាដេប៉ូ

  • ស្ថានភាពទឹកជំនន់ស្រុកឯកភ្នំ បានថយចុះ

    ស្ថានភាពទឹកជំនន់ស្រុកឯកភ្នំ បានថយចុះ

    បាត់ដំបង៖លោក សឿម ប៊ុនរិទ្ធិ អភិបាលរងតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​បានដឹក នាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានអញ្ជើញពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខណៈស្ថានភាពទឹកជំនន់បានស្រកចុះបន្តិច។ ក្នុងឱកាសពិនិត្យស្ថានភាពទឹក លោក សឿម ប៊ុនរិទ្ធិ​ បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ ជាពិសេស​អ្នកដែល​រស់នៅ​ក្នុង​តំបន់ងាយរងគ្រោះនិងរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ត្រូវបន្ត​ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច​បើទោះបីស្ថានភាព​ជំនន់ទឹកភ្លៀង​អាចនឹងចាប់ផ្ដើមស្រកចុះវិញក៏ដោយ។ លោក សឿម ប៊ុនរិទ្ធិ ប្រាប់ទូរទស្សន៍អប្សរាថា ស្ថានភាពទឹកស្ទឹង​នៅក្នុង​ស្រុកសំឡូតបានថមថយ ស្រកចុះជាបន្តបន្ទាប់ ដោយ​សារតែនៅតំបន់ប៉ែកខាងលើនោះគ្មានភ្លៀងធ្លាក់ទៀតទេក្នុងរយៈពេលពីថ្ងៃនេះ។ជំនន់ទឹកភ្លៀង រយៈពេលខ្លី ប៉ុន្មានថ្ងៃនេះ បានបណ្ដាល​ឱ្យប៉ះពាល់ដល់សាលារៀន ផ្ទះសម្បែង ដំណាំស្រូវដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនតាមបណ្តាស្រុក។ ជាការត្រៀមលក្ខណៈគ្រប់ពេល លោកអភិបាលរងខេត្តបានណែនាំ​ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្ត​ទុកដាក់ក្នុងការ​ត្រៀមរៀប​ចំផែនការអន្តរាគមន៍ និង ត្រៀមរៀបចំ​ទីទួលសុវត្ថិភាពឱ្យបានសមរម្យ ប្រសិនជាមានករណីត្រូវ​ជម្លៀស​ប្រជា​ពលរដ្ឋនៅពេលដែលមានទឹកជំនន់កើតឡើងក្នុងមូលដ្ឋាន។ក៏ត្រូវផ្សព្វផ្សាយពីវិធីបង្ការជំងឺផ្សេងៗដល់ប្រជាពលរដ្ឋនៅតំបន់ប្រឈមនឹងហានិភ័យផងដែរ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • លោកស្រី គឹម ញឹប ៖ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវខិតខំបម្រើប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ទាំងសេវាសាធារណៈ និងសុខសុវត្ថិភាព

    លោកស្រី គឹម ញឹប ៖ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវខិតខំបម្រើប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ទាំងសេវាសាធារណៈ និងសុខសុវត្ថិភាព

    (ភ្នំពេញ)៖ លោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បាន​ណែនាំ​ដល់ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាក្នុងការ​បម្រើ​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងសេវាសាធារណៈ និងការរក្សា​នូវសុខ​សុវត្ថិភាព ដើម្បីទទួលបានការទុកចិត្ត និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ នេះជាការលើកឡើងក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការណ៍ លើការងារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការងារបង្ក្រាបបទល្មើស រវាងរដ្ឋបាលខណ្ឌដង្កោ ជាមួយរដ្ឋបាលក្រុងតាខ្មៅ និងរដ្ឋបាលស្រុកកណ្តាល​ស្ទឹង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ។ ថ្លែងនៅក្នុងកិច្ចប្រជុំលោកស្រីអភិបាលខណ្ឌដង្កោ និងលោកអភិបាលស្រុក​កណ្តាលស្ទឹង និងលោកអភិបាលក្រុងតាខ្មៅ បានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌ​និងស្រុក កិច្ចការចម្បងគឺ បង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសង​គ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំង៣ និងបង្ក្រាបរាល់មុខសញ្ញា​គ្រឿងញៀន និងបង្ក្រាបក្រុម មុខ សញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូល​ដ្ឋានទាំងបី ។ ដោយឡែក ឃុំ-សង្កាត់ណាដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការទាំងបី បង្កើនការយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាម​តំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន ហើយបើអាចធ្វើទៅបាន រួមគ្នាបង្កើត ប៉ុស្តិ៍ មួយសម្រាប់ កម្លាំង​គណៈ​បញ្ជាការទាំង៣…