Category: ព័ត៌មានសង្គម

  • សាកសពអាកាសយានិកទាំងពីររូបនឹងយកធ្វើបុណ្យនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស

    សាកសពអាកាសយានិកទាំងពីររូបនឹងយកធ្វើបុណ្យនៅទីបញ្ជាការដ្ឋានកងទ័ពអាកាស

    ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនា​​ធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សពអាកាសយានិកទាំងពីររូប​នឹងត្រូវយក​មក​រៀបចំ​ពិធីបុណ្យ​នៅ អគ្គបញ្ជាការដ្ឋានកងទ័ពអាកាសនារាជធានីភ្នំពេញឱ្យស័ក្តិសមនឹងកិត្តិយសរបស់លោកទាំងពីរ។ នាយឧត្តមសេនីយ៍បន្ត​ថា កាលពី​យប់ថ្ងៃទី២៩ ខែកក្កដាគឺបន្ទាប់ពី​បានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ លោក​បានសុំ​គោលការណ៍​ពី​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដើម្បីនាំយក​សាកសពទៅ​រៀបចំពិធីបុណ្យនៅអគ្គបញ្ជាការ​ដ្ឋានកង​ទ័ពអាកាស ។ សូមជម្រាបថា លោក ស៊ុន ផល្លា ប្រធានក្រុមនិងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិកបានជួបឧបទ្ទវហេតុ​ធ្លាក់ឧទ្ធម្ភាគចក្រអំឡុង​ពេល​ហ្វឹកហាត់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​​ ។បន្តមកកាលពី​ល្ងាចថ្ងៃទី២៩ ខែកក្កដាត្រូវបានក្រុមរុករកប្រទះឃើញលោក ខេង ឆៃយុទ្ធ និងព្រឹកថ្ងៃទី៣០ ខែកក្កដា ក៏បានប្រទះឃើញសព លោក ស៊ុន ផល្លា នៅចំណុចភ្នំយ៉ាវយ៉ៃ នៃឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ជាមួយនឹងដំណឹងអកុសល លើបណ្ដាញសង្គមនានានៅថ្ងៃទី៣០ ខែកក្កដា…

  • ស្វែងរកឃើញហើយ៖អាកាសយានិកទាំងពីរនាក់បានបាត់បង់ជីវិត

    ស្វែងរកឃើញហើយ៖អាកាសយានិកទាំងពីរនាក់បានបាត់បង់ជីវិត

    ភ្នំពេញ៖កម្លាំង​រុករក​បាន​ប្រទះ​ឃើញ​ស​​ព​អាកាសយានិក​ម្នាក់​ទៀត​គឺលោក ស៊ុន ផ្លា ។សពស្ថិត​នៅចម្ងាយប្រមាណជាង​២០០​ម៉ែត្រ ពី​ចំណុច​ឧទ្ធម្ភាគចក្រ​ធ្លាក់ ។ការរកឃើញនេះបន្ទាប់ពីបាន​រកឃើញ​សពលោក ខេង ឆៃយុទ្ធ កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា​ម្សិលមិញ​ ។នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកង​យោធពល​ខេមរភូមិន្ទ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដែលដឹកនាំប្រតិបត្តិការរុករកដោយ​ផ្ទាល់បានបញ្ជាក់ថា នៅម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដាកម្លាំងរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផ្លា​ នៅចំណុចជើងភ្នំយ៉ាវយ៉ៃ មានចម្ងាយជាង២១០​ម៉ែត្រ ពីកន្លែងឧទ្ធម្ភាគចក្រធ្លាក់។ គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ក្រុមប្រតិបត្តិការ​អ្នករុករកបានប្រទះឃើញឧទ្ធម្ភាចក្រដែលជួបឧបទ្ទវហេតុពេលកំពុងហ្វឹកហាត់នៅចំណុចភ្នំយ៉ាវយ៉ៃ ច នៃក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។នៅល្ងាចថ្ងៃដដែលក្រុម​រុករកបានប្រទះ​សាកសព​អាកាស​យានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ។ សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះ​ហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិ​សាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា។លើឧទ្ធម្ភាគចក្រមានលោក ស៊ុន ផ្លា ជាប្រធានក្រុម…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ប្រទះឃើញឧទ្ធម្ភាគចក្រដែល បាត់ តាមរយៈការមើលពីលើអាកាស

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ប្រទះឃើញឧទ្ធម្ភាគចក្រដែល បាត់ តាមរយៈការមើលពីលើអាកាស

    ភ្នំពេញ៖ឧទ្ធម្ភាគចក្រយោធាដែលបាត់ការទាក់ទងរយៈពេល ១៧ថ្ងៃ គឺមានសង្ស័យនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។នេះតាមការមើលពីលើអាកាស បន្ទាប់ពីអាកាសធាតុល្អបន្តិច។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបាន ជូនដំណឹងបឋមនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤លើបណ្ដាញ​សង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ” បន្ទាប់ពីបើកប្រតិ​បត្តិការរុករក អស់រយៈពេល១៧ថ្ងៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុម​ប្រតិបត្តិការរុករកបានប្រទះ​ឃើញ​ឧទ្ធម្ភាគចក្រ ដែលបានបាត់​ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដាហើយ។ ឧទ្ធម្ភាគចក្រនេះ ត្រូវបាន ប្រទះឃើញពី​លើ​អាកាសនៅចំណុចភ្នំ​យ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផលខណៈ​ពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ”។ សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពី​ល្ងាចថ្ងៃទី១២ ខែកក្កដា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា នេះ មានរយៈពេល ១៧ថ្ងៃហើយ ។ដោយមានការយកចិត្តទុកដាក់ពី​សំណាក់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង។ ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912…

  • មកមើលសោភ័ណភាពខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ក្រោយជួសជុលរួចរាល់

    មកមើលសោភ័ណភាពខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ក្រោយជួសជុលរួចរាល់

    ភ្នំពេញ៖ ខ្លោងទ្វារខាងលិច ក្នុងចំណោមខ្លោងទ្វារទាំង៤​របស់ប្រាសាទ​បន្ទាយក្តី ដែលបានបញ្ចប់ការងារជួសជុលអភិរក្ស តាមបច្ចេកទេស​អាណា​ស្ទីឡូ (Anastylosis) នៅចុងឆ្នាំ២០២៣កន្លងមក រួចផុតពីស្ថានភាព​ខូច​ខាតទ្រុឌទ្រោម ហើយពេលនេះបានលេចសម្រស់យ៉ាងស្រស់ស្អាត​ជាទី​ទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស។ មុនការជួសជុលឡើងវិញ ខ្លោងទ្វារនេះមានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉ម​ខាង​លើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួន ២ប៉ុណ្ណោះ​។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្ម​ជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំផងដែរ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី ២៨ ខែកក្កដានេះថា ក្រោយ​ពង្រឹង​នូវគ្រឹះ ជួសជុលតួខ្លោងទ្វារដែលស្រុត ជញ្ជាំងហែក ហើយថ្មនៃរចនាសម្ពន្ធ​មួយចំនួន​ដែលរលុះធ្លាក់ត្រូវបានរៀបផ្គុំនៅទីតាំងដើម ផ្នែកខ្លះទៀត​ចាំបាច់​ក៏ត្រូវប្រើថ្មថ្មីជំនួសដើម្បីភាពរឹងមាំឡើងវិញ។ បច្ចុប្បន្ននេះខ្លោងទ្វារ​ខាងលិច​នៃប្រាសាទបន្ទាយក្តី មានភាពរឹងមាំ និងសោភ័ណភាព ដែលវង់ភក្ត្រកំពូល​ខ្លោងទ្វារញញឹមសារជាថ្មីដោយស្នាដៃកូនខ្មែរជំនាន់ថ្មីក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សុវត្ថិភាពទាំងសំណង់ប្រាសាទបុរាណ និងភ្ញៀវ​ទេសចរ ។ គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុល​ខ្លោងទ្វារខាង​លិច​ប្រាសាទបន្ទាយក្តីហើយ ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាង​ដើមឡើងវិញ ដោយចំណាយរយៈពេលជិត៤ឆ្នាំ។ការងារជួសជុល​ខ្លោងទ្វារនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទី១ នៅក្នុង​ឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីររូបរាង សម្រង់​ប្លង់ សិក្សា​អំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅ​រាយប៉ាយជុំវិញខ្លោងទ្វារ។ រីឯដំណាក់កាលទី២ បានចាប់ផ្តើមពីឆ្នាំ២០២២ ដោយ អនុវត្តគម្រោង​ជួស​ជុល​ពង្រឹងតែម្តង ដោយការជួសជុលនេះត្រូវរុះរើ​ថ្មទាំងអស់ ចាប់ពីគ្រឹះរហូត​ដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំ​ទៅតាមលំនាំដើមវិញ និងបាន​បញ្ចប់ការជួសជុលជាស្ថាពរនាចុង​ឆ្នាំ២០២៣។ បើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរាកន្លងមកបានឱ្យដឹងថា…

  • ថ្នាក់ដឹកនាំខេត្តកំពង់ចាមប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្ត​នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់

    ថ្នាក់ដឹកនាំខេត្តកំពង់ចាមប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្ត​នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់

    កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី​រាជការ អាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤​បាននាំយក​ទេយ្យទាននិងទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃគង់​ចាំព្រះវស្សា​ដល់វត្តចំនួនបី នៅស្រុក​កំពង់​សៀម និងស្រុកស្ទឹងត្រង់ ព្រមទាំងចូល​រួមដាំកូនឈើប្រណិត​ជិត៤០០ដើមនៅ​បរិវេណ​វត្តបទុមកេសរ ទៀត​ផង។ វត្តទាំងបីមាន ​វត្តជ័យគិរី ហៅភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់​សៀម ,វត្តសន្ធរង្សី ឃុំខ្ពបតាងួន និងវត្តបទុមកេសរ ឃុំពាម​កោះស្នា ស្រុកស្ទឹងត្រង់។វត្តនីមួយៗទទួលបាន ទៀនវស្សា អង្ករ ទឹកសុទ្ធ ទឹកក្រូច ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកដោះគោខាប់ ស្កសរ ​ និង​បច្ច័យបីលានរៀល ។ដោយឡែកក៏បានប្រគេនបច្ច័យ ចង្ហាន់ និងផ្លែ​ឈើ។ សូមជម្រាបថា បន្ទាប់ពីប្រារព្ធពិធីសាសនា​ខាងលើ​រួច​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុម​ប្រឹក្សាខេត្តបានដឹកនាំក្រុមការងារដាំកូនឈើប្រណិតចំនួន​​៣៧០ ដើម​ក្នុងទីធ្លាវត្តបទុមកេសរ​។ក្នុងនេះមានកូនធ្នង់ ១២០ដើម…

  • នារីម្នាក់ជិតដល់ថ្ងៃការ ត្រូវរថយន្តដឹកកម្មករ នៅស្វាយរៀងបើកលឿន បុកបណ្ដាលឱ្យស្លាប់

    នារីម្នាក់ជិតដល់ថ្ងៃការ ត្រូវរថយន្តដឹកកម្មករ នៅស្វាយរៀងបើកលឿន បុកបណ្ដាលឱ្យស្លាប់

    ស្វាយរៀង៖ កម្មការិនីម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងរងរបួសជាង១០​នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយសារ​រថយន្ត​ដឹកកម្មករបើកបុករះក្រុមកម្មករកំពុងឈរចាំរថយន្តជិះត្រឡប់ទៅផ្ទះ។រឿងដែលគួរឱ្យសង្វេគជនរងគ្រោះដល់ជីវិត​គ្រោងនឹងចូលរោងការ​នៅខែខាងមុខឆាប់ៗ​។ហេតុការណ៍នេះ បានកើតឡើងកាលពី​ល្ងាចថ្ងៃ​ទី២៧ ខែកក្កដាឆ្នាំ ២០២៤ ស្ថិតនៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេស​ហ្គីហ្គាស្វាយរៀង រីសត នៃភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយ​ទាប។ សមត្ថកិច្ចបានឱ្យដឹងថានារីរងគ្រោះដល់ជីវិតឈ្មោះ រឿន ពិសីអាយុ ១៧ឆ្នាំ មានទីលំនៅនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។អ្វីគួរឱ្យសង្វេគទៀតនោះ នារីរងគ្រោះទើបតែភ្ជាប់​ពាក្យបានបីខែ ហើយមានគម្រោង​រៀបអាពាហ៍​ពិពាហ៍នៅប៉ុន្មានខែ​ខាងមុខ។ ប្រភពអះអាងថា មុនពេលកើតហេតុក្រុមកម្មករមានគ្នីគ្នា​ប្រមាណ​ពី២០នាក់ទៅ ៣០នាក់កំពុងឈរចាំរថយន្តជិះត្រឡប់ទៅផ្ទះវិញ ។ស្រាប់តែមានរថយន្តដឹកកម្មករម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខភ្នំពេញ 3E0377 ពណ៌លឿងបើកបរក្នុង​ល្បឿនលឿន​បានបុក​ពំនូតឱ្យ​ប្រុងប្រយ័ត្នកាត់ថ្នល់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គាស្វាយរៀង រីសត បណ្ដាលឱ្យ​ហោះផ្លោងរេចង្កូត​ឡើងទៅចិញ្ចើម​ថ្នល់បុករះទៅលើកម្មករ កម្មការនី ដែលកំពុងឈររង់ចាំរថយន្ត ។រថយន្តបានបុកហើយកិនពី​លើនារីម្នាក់​បណ្ដាលឱ្យស្លាប់ភ្លាមៗ​នៅក្រោមរថយន្ត និងកម្មករជាង ១០នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល។ ក្រោយបង្កហេតុរថយន្តបានជ្រុលបុកផ្ទប់នឹងដើមឈើទៅមុខលែង។ប្រសិនជាពុំមានដើមឈើទប់ទេ ប្រហែលជាមានអ្នករងគ្រោះច្រើន​ជាងនេះ។ បុរសអ្នកបើកបរឈ្មោះប៉ុន សូនី អាយុ ៣៦ ឆ្នាំរស់នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ចំណែករថយន្តខូចខាតធ្ងន់សមត្ថកិច្ចយកទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយនៅ​ពេល​ក្រោយ។ ប៉ូលិសសន្និដ្ឋានបឋមថា មូលហេតុនៃគ្រោះថ្នាក់បណ្ដាលមកពីបើកបរ​ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន​៕ដោយ៖នុត…

  • នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅជូនកងកម្លាំងចម្រុះពីរគោលដៅដែលកំពុងអនុវត្ត​បទបញ្ជាបង្រ្កាប​បទល្មើសធនធានធម្មជាតិ

    នាំអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅជូនកងកម្លាំងចម្រុះពីរគោលដៅដែលកំពុងអនុវត្ត​បទបញ្ជាបង្រ្កាប​បទល្មើសធនធានធម្មជាតិ

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ បាននាំយក អំណោយរបស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់​ជូនកងកម្លាំងចម្រុះដែលកំពុងបំពេញ បេសក​កម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់អូរអាចម៍ដែក និងតំបន់​ព្រៃសហគមន៍ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ អំណោយមានស្បៀងអាហារ,សម្ភារៈប្រើប្រាស់ និងស័ង្កសី ក្នុងនេះមាន អង្ករ ប្រេងសាំង មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ សង្ក័សី និងថវិកា​មួយចំនួន។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលជាអនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ ការពារគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបទ​ល្មើស​ធនធានធម្មជាតិ បានកោតសរសើរកម្លាំងចម្រុះ ដែលបានអនុវត្ត​បទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារធនធានធម្មជាតិ ដូចភ្លៀងរលឹម​មិនឱ្យមានការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធបានតទៅទៀត៕ ដោយ៖ ប៊ុន រដ្ឋា

  • ស៊ីម៉ាក់ ចែករំលែកចំណេះដឹងជំនាញបោសសម្អាតមីនដល់​សិក្ខាកាម​មកពីប្រទេសកូឡំប៊ី

    ស៊ីម៉ាក់ ចែករំលែកចំណេះដឹងជំនាញបោសសម្អាតមីនដល់​សិក្ខាកាម​មកពីប្រទេសកូឡំប៊ី

    សៀមរាប៖វគ្គហ្វឹកហ្វឺនស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និងបច្ចេក​ទេស​បោសសម្អាតមីន ដែលមានរយៈពេលបីសប្តាហ៍ដែល​មាន​សិក្ខាកាមជនជាតិបរទេសមកពីប្រទេសកូឡុំប៊ីចំនួនប្រាំបួននាក់ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ​បុរីអង្គរ ខេត្តសៀមរាបក្រោមអធិបតីភាពលោក អ៊ុ ភូមិរ៉ូ អគ្គនាយករង​ស៊ីម៉ាក់និងជាតំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ។ វគ្គដែលបានបញ្ចប់ផ្តោតលើមុខជំនាញចំនួនបី ។ក្នុងនេះ ១. ការ​ស្រាវជ្រាវទិន្នន័យចម្ការមីន, ២. ការស្រាវជ្រាវមិនបច្ចេក​ទេស និង៣.ការស្រាវជ្រាវបច្ចេកទេស ។ លោក ធុន សុឃា ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងគ្រប់​គ្រងគម្រោងបានឱ្យដឹងថា វគ្គហ្វឹកហ្វឹននេះបានផ្តល់ដល់​សិក្ខាកាម​​កូឡុំប៊ីនូវចំណេះដឹងស្តីពីដំណើរការស្រាវជ្រាវមូលដ្ឋាន (BLS) បូករួមជាមួយការប្រមូលទិន្នន័យយ៉ាងល្អិតល្អន់​តា​មប្រភពផ្សេងៗគ្នា។ការវិភាគទិន្នន័យអតីតតំបន់សង្គ្រាម ដើម្បីកំណត់ពី​តំបន់ដែលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងធ្វើការ​សិក្សាគ្រប់ជ្រុងជ្រោយនៅនឹងកន្លែង ដើម្បីផ្ទៀងផ្ទាត់ទៅនឹងព័ត៌មាន។ ប្រធានក្រុមសិក្ខាកាមកូឡុំប៊ី លោក អង់ដ្រេ ហ្គយិននីជិ ទីប្រឹក្សាអាយម៉ា បានថ្លែងអំណរគុណដល់ក្រុមការងារស៊ីម៉ាក់​ដែលបាន​ចែករំលែកចំណេះដឹង បទពិសោធន៍នៃការស្រាវជ្រាវ​យោងលើបទដ្ឋានប្រតិបត្តិការដែលស៊ីម៉ាក់កំពុងអនុវត្ត ។លោកថា ចំណេះដឹង​នេះ​ពិតជាបានរួមចំណែក​យ៉ាងខ្លាំងក្នុងវិស័យបោស​សម្អាតមីន ក្នុងន័យនេះប្រទេសកូឡុំប៊ីនឹងធ្វើការសិក្សា​បន្ថែមនិង​កែសម្រួល​បទដ្ឋាន​ប្រតិបត្តិការរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹង​ដំណើរការនៃការស្រាវជ្រាវតាមបែបបច្ចេកទេស និងមិនបច្ចេក​ទេសដែលបាន​អនុវត្តប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា។ បើតាម លោក ហាយ៉ាសិ អាគីហិតុ ទីប្រឹក្សាបច្ចេកទេស និងជាទី​ប្រឹក្សាតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស៊ីម៉ាក់ និងប្រទេសកូឡុំប៊ី​តាំងពីឆ្នាំ២០១០…

  • កំណែលើសន្លឹកកិច្ចការវិញ្ញាសាសរសេររបស់បេក្ខជនប្រឡងគ្រូបឋមសិក្សា លើកទី១ បានបញ្ចប់

    កំណែលើសន្លឹកកិច្ចការវិញ្ញាសាសរសេររបស់បេក្ខជនប្រឡងគ្រូបឋមសិក្សា លើកទី១ បានបញ្ចប់

    ភ្នំពេញ៖ កំណែលើសន្លឹកកិច្ចការវិញ្ញាសារសរសេររបស់បេក្ខជនប្រឡងគ្រូបឋមសិក្សា លើកទី១ បានបញ្ចប់ត្រឹមម៉ោង ៩ ជាង យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមការតាមដានត្រួតពិនិត្យមើលដោយផ្ទាល់ ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ សូមបញ្ជាក់ថាបេក្ខជនជាប់បន្តប្រឡងទៅវិញ្ញាសារសរសេរលើកទី២ មានចំនួនសរុប ៤៣២១ ក្នុងនោះស្រី២៨២៦ ដោយកំណត់យកអ្នកជាប់ត្រឹមតែ ១ ៣៤៧ នាក់ប៉ុណ្ណោះ៕អត្ថបទ ង៉ាន់ ទិត្យរូបភាព ជឹម ភារ៉ា

  • ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០% ទៅ៣០%

    ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ប្រទេសកម្ពុជា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០% ទៅ៣០%

    (ភ្នំពេញ)៖ សេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅរាជធានី​ភ្នំពេញ និងខេត្ត អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០% ទៅ៣០% ។ នេះបេីយោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹក ថ្ងៃ ទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ ។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្យុះឈ្មោះ ហ្សាមី (Gaemi) នៅបន្តគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើ សមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេ មេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ១-តំបន់វាលទំនាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៤,៥០ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង…