-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគេនកូនត្នោតចំនួន ១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព យកទៅដាំ ក្នុងយុទ្ធនាការ «ពន្លកបៃតង»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានប្រគេនកូនត្នោតចំនួន ១៥០០ដើម ដល់ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ »ពន្លកបៃតង» និងតែងតែបានអប់រំចិត្ត បណ្តុះគំនិតសាធារណជនឱ្យស្រឡាញ់ភាពស្អាត ភាពបៃតង និងប្រតិបត្តិខ្លួនល្អនៅក្នុងសង្គមកម្ពុជា ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលបានដើរតួយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋ និងក៏ជានិមិត្តរូបជាតិខ្មែររបស់ប្រទេសកម្ពុជាផងដែរ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ បន្កការចូលរួមដាំកូនត្នោត និងកូនឈើ ឱ្យបានច្រើន ដើម្បីបង្កើតភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម មានសុខភាពល្អ លើសពីនេះទៅទៀត ជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត…
-
អនុញ្ញាតឱ្យពលរដ្ឋឃុំច្រណូកបង្កបង្កើនផលស្រូវលើដីតំបន់៣មួយរដូវទៀត តែហាមកាប់ទន្ទ្រានថែម

កំពង់ឆ្នាំង៖ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា តបតាមការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចអនុញ្ញាតឱ្យបងប្អូនចូលបង្កបង្កើនផលលើដីតំបន់៣មួយ រដូវកាលទៀត តែហាមកាប់ទន្ទ្រានដីព្រៃលិចទឹកនៅសេសសល់បន្តទៀតសូម្បីដើមឈើមួយដើម ។ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន បញ្ជាក់បែបនេះក្នុងឱកាសអមដំណើរជាមួយលោកជំទាវ កែ ច្ទនមុន្នី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសាលាឃុំច្រណូកកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៤។ ឯកឧត្តមបានបន្តថា កាលមុនបងប្អូននៅស្រុកកំពង់លែង ភាគច្រើនគឺ ប្រកបមុខរបរនេសាទត្រី ប៉ុន្តែក្រោយមកផលនេសាទបានធ្លាក់ចុះ បងប្អូនបានងាកមកកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែ។ដូច្នេះហើយ មន្ទីរ ក្រសួងពាក់ព័ន្ធ ដែលមានភារកិច្ចការពារព្រៃលិចទឹកបានអនុវត្ត តាមតួនាទីរបស់ខ្លួន ក្នុងនោះមានទាំងអាជ្ញាធរដែនដីផងដែរ។ឯកឧត្តមបន្តថាថ្ងៃនេះប្រសិនបើមិនមានការ យកចិត្តទុកដាក់ពីអាជ្ញាធរឃុំ ស្រុក ខេត្ត ទេម៉្លេះសមពុំមានវត្តមានរបស់ឯកឧត្តមចូលមកជួបសំណេះសំណាល ជាមួយបងប្អូនដែរ ព្រោះរឿងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋបានដឹងដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីប៉ុន្មានថ្ងៃមុនហើយបានចាត់ឱ្យឯកឧត្តមមកថ្ងៃនេះ ដើម្បីសម្របសម្រួល ជាមួយបងប្អូនប្រជាពលរដ្ឋ ព្រោះសម្ដេចមានមនោសញ្ចេតនា ជ្រាលជ្រៅ…
-
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំរំលឹកដល់មន្រ្តីពាក់ព័ន្ធ

កំពង់ធំ៖អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រងនិងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ប្រធានអនុប្រធានព្រៃសហគមន៍និងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឱ្យបាននូវផ្ទៃដែលរឹបអូសបានមកវិញ និងរក្សាឱ្យបានគង់វង្ស។ត្រូវទប់ស្កាត់មិនឱ្យមានការកាប់បំផ្លាញព្រៃឈើជាថ្មី ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញត្រួតពិនិត្យការគ្រប់គ្រងដីព្រៃឈើដែលរឹបអូសបានពីបទល្មើសក្នុងភូមិសាស្ត្រតំបន់ខ្សាច់វែង ក្នុងតំបន់សហគមន៍ក្បាលអូរក្រញ៉ាក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ លោក នន់ ឡាង អនុប្រធានសហគមន៍ក្បាលអូរក្រញ៉ាកបានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះហៅថាតំបន់ខ្សាច់វែងមានផ្ទៃដីជាង១៥ ហិកតា ។សកម្មភាពលួចកាប់ទន្ទ្រានថ្មីបានកើតឡើងក្នុងរដូវប្រាំងកន្លងមក។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាត្រូវស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយគ្មានការលើកលែង ហើយត្រូវបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពដោយពុំមានការដកថយុំ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ និងថវិកាមួយចំនួនជាអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះ សម្រាប់ជួសជុលមធ្យោបាយធ្វើ ដំណើរ និងសម្រាប់ការហូបចុកប្រចាំថ្ងៃ៕ដោយ៖ ប៊ុន…
-
ប្រគល់អំណោយកាណូត,អាវពោងសុវត្ថិភាព និងប្រេងឥន្ធនៈរបស់សម្ដេចធិបតីដល់រដ្ឋបាលនៅស្រុកសណ្ដាន់

កំពង់ធំ៖កាណូតចំនួនបួនគ្រឿង,អាវពោងសុវត្ថិភាព៤០ និងប្រេងឥន្ធនៈ ដែលជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលស្រុកសណ្ដាន់ ខេត្តកំពង់ធំ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ត្រូវបានប្រគល់ជូនអាជ្ញាធរឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ មធ្យោបាយទាំងនេះសម្រាប់ដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឆ្លងស្ទឹងសែននារដូវវស្សាប្រកបដោយសុវត្ថិភាព ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ បាននាំយកអំណោយនេះទៅប្រគល់ជូនដោយផ្ទាល់។លោកបញ្ជាក់ថា កាណូតបួនគ្រឿងនេះ គឺពីរគ្រឿង ប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និងពីរគ្រឿងទៀតជូនប្រជាជននៅឃុំមានជ័យនិងឃុំខ្លែង ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើដល់អ្នកបើកបរកាណូតទាំងពីរគោលដៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដឹកជញ្ជូន។ត្រូវថែទាំតាមលក្ខណៈបច្ចេកទេសដើម្បីប្រើប្រាស់បានយូរអង្វែង។ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី និងនាយឧត្តមសេនីយ៍ ម៉ៅ…
-
ទឹកស្ទឹងសង្កែនិងស្ទឹងនានាបានស្រកចុះបណ្តើរៗ តែអភិបាលខេត្តនៅតែបន្តអំពាវនាវឱ្យប្រុងប្រយ័ត្ន

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសង្កែនិងស្ទឹងនានា បានស្រកចុះបណ្តើរៗបន្តិចទៅវិញហើយ។ប៉ុន្តែសូមបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែ បន្តមានការប្រុងប្រយ័ត្នខ្ពស់ដដែល។ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងរួមជាមួយមន្រ្តីនៃមន្ទីរជំនាញ អញ្ជើញចុះពិនិត្យមើលពីស្ថានភាពទឹក នៅលើខ្នងទំនប់អាងស្ទាក់ទឹកពហុបំណងសេកសក និងទីតាំងដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមកស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ។នៅទីនោះឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងសង្កែនិងស្ទឹងនានា បានស្រកចុះបណ្តើរៗបន្តិចទៅវិញហើយ។ប៉ុន្តែសូមបងប្អូនរស់នៅតាមដងស្ទឹងសង្កែសូមបន្តមានការប្រុងប្រយ័ត្នខ្ពស់ដដែលពីព្រោះគ្រោះធម្មជាតិមានការប្រែប្រួល។ តាមការលើកឡើងរបស់លោក សើ សាម៉េត អភិបាលស្រុកសំឡូត គឺជំនន់ទឹកភ្លៀងនៅស្រុកសំឡូត បានស្រកចុះនិងវិលទៅរកស្ថានភាពធម្មតាវិញហើយ ខណៈដែលជំនន់ទឹកភ្លៀងរយៈពេលខ្លីនេះបានបង្កនូវផលប៉ះពាល់តិចតួចបំផុតចំពោះផលដំណាំផ្សេងៗ ក្នុងមូលដ្ឋានឃុំមួយចំនួន។ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិរៃ ឃុំតាតោក ស្រុកសំឡូត ឯកឧត្តម សុខ លូ បានណែនាំដល់មន្រ្តីនៃមន្ទីរសាធារណការខេត្តថា កន្លែងដែលជំនន់ទឹកភ្លៀងបុកផ្តាច់ស្ពានឆ្លងអូរនៅទីនោះត្រូវជួយសម្រួលជួយជួសជុលឱ្យបានទាន់ពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋអាចចរាចរបានឡើងវិញ។ ក្នុងដំណើរពិនិត្យស្ថានភាពនេះដែរ លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរា ថាមន្ទីរទទួលការណែនាំនិងសំណូមរបស់ឯកឧត្តមអភិបាលខេត្ត និងពីអាជ្ញាធរផ្ទាល់។លោកនឹងចាត់មន្ត្រីជំនាញ ឱ្យចុះមកពិនិត្យមើលទីតាំងនិងបន្ទាប់ពីទឹកស្រកចុះ ។មន្ទីរនឹងរៀបចំដាក់ស្ពានដែកបេឡេ ប្រវែងជាង ២០ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ក្នុងមូលដ្ឋានដែលមានអ្នករស់នៅជាង៤០០នាក់ ។ លោកអភិបាលស្រុកសំឡូត បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដែលបានសម្រេចផ្ដល់ស្ពានថ្មីមួយកន្លែងដែលស្ថិតនៅចំណុច៥៨…
-
នគរបាលខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៧នាក់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ភ្នាល់មាន់ជល់)និងប្រឆាំងនិងអ្នករាជការសាធារណ(ប្រើអំពើហិង្សាលើសមត្ថកិច្ច ដោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោង ២រសៀល ថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនទី១ ឈ្មោះ មាន ស៊ីនាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។(ភ្ងាក់ងារ), ទី២.ជនសង្ស័យឈ្មោះ ហេង គ្រីស្នា ហៅក្រៅ វង្ស ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។(ប្រឆាំងអ្នករាជការ), ទី៣.ជនសង្ស័យឈ្មោះ ជួន តូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។(អ្នកលេង) , ទី៤.ជនសង្ស័យឈ្មោះ ឈីន…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវអភិវឌ្ឍន៍ខ្លួនលើផ្នែកភាសា និងជំនាញវិជ្ជាជីវៈ រួមចំណែកអភិវឌ្ឍន៍កម្ពុជា

កំពត៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនត្រូវអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀតលើផ្នែកភាសា និងជំនាញវិជ្ជាជីវៈដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា ពិសេសផ្ដល់សេវាកម្មទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកកំសាន្តឲ្យបានកាន់តែច្រើន ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមតំណាងប្រធាន ស.ស.យ.ក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល ស.ស.យ.ក ខេត្តកំពត សម្រេចបាន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមប្រឹក្សាខេត្តក៏ដូចជាគណៈអភិបាលខេត្តកំពតដែលបានគាំទ្រដល់សកម្មភាពរបស់ ស.ស.យ.ក ខេត្តកំពតក្នុងការជួយដល់សង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់ទុកថា នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ស.ស.យ.ក និងប្រទេសជាតិទាំងមូល ពីព្រោះកម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារភ្លើងសង្គ្រាមជាច្រើនដំណាក់កាល ជាហេតុនាំឱ្យមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនិងការសន្សំធនធានឱ្យបានល្អឡើយ ប៉ុន្តែចាប់ពីក្រោយឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន កម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបណ្ដើរៗរហូតមកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានខិតខំប្រឹងប្រែងបន្តពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងការកំណត់ទិសដៅយ៉ាងត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅមុខឈានទៅរកត្រើយសុភមង្គល ដូច្នេះជាឱកាសដ៏ប្រសើរសម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងសក្តានុពល ជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កេតឃើញថា បច្ចុប្បន្នអ្នកក្រុងកំពតមានភាពស៊ីវិល័យក្នុងការរស់នៅ មានជីវភាពល្អប្រសើរ មានកំរិតវប្បធម៌ខ្ពស់ ដែលនេះជាសញ្ញាតម្រង់ទិសទៅរកត្រើយសុភមង្គលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះក្នុងនាមជាស.ស.យ.ក យើងត្រូវគិតគូរថាតើត្រូវធ្វើយ៉ាងណាដើម្បីខ្លួនឯង…
-
រយៈពេលជាង ២០ឆ្នាំមកនេះ រកឃើញកូនក្រពើភ្នំញាស់តាមធម្មជាតិ និងកូនក្រពើភ្នំ បង្កាត់ជាង ៧០០ក្បាល

ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០០២មក តាមរយៈការតាមដាន និងសិក្សាស្រាវជ្រាវរហូតមកដល់ពេលបច្ចុប្បន្ន គេបានរកឃើញពងក្រពើភ្នំ ដែលបានញាស់ជាកូនលក្ខណៈបែបធម្មជាតិមានចំនួន២៣៦ក្បាល និងក្នុងនេះ កូនក្រពើភ្នំ ដែលធ្វើការបង្កាត់ចាប់តាំងពីឆ្នាំ២០១១មក បានញាស់ ៤៨៤ក្បាល សរុបមានចំនួន ៧២០ក្បាល។ លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិ បានប្រាប់ AMS ឱ្យដឹងថា តំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា គឺមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេ ក្នុងចំណោមកន្លែងដទៃទៀត ដូចជាទំបន់ទន្លេស្រែពក ខេត្តមណ្ឌលគិរី ជាដើម ។ លោកបាននិយាយថា ជាង ២០ឆ្នាំមកនេះ ក្នុងការតាមដានពី សំបុកកូនក្រពើភ្នំ គេបានរកឃើញមានកូនក្រពើភ្នំញាស់តាមលក្ខណៈធម្មជាតិ សរុបចំនួន ២៣៦ក្បាល ។ ក្រៅពីនេះសម្រាប់អង្គការសត្វព្រៃ និង រុក្ខជាតិ មានស្ថានីយបង្កាត់កូនក្រពើភ្នំនៅសួនសត្វភ្នំតាម៉ៅ ចាប់តាំងពីឆ្នាំ២០១១មកដល់ពេលបច្ចុប្បន្នបានធ្វើការបង្កាត់កូនក្រពើញាស់បានសរុបចំនួន ៤៨៤ក្បាល និងក្នុងចំណោមកូនក្រពើទាំងនេះក៏បានលែងក្នុងជម្រកធម្មជាតិបាន ១៩៦ក្បាល នៅតំបន់ជួរភ្នំក្រវាញនេះផងដែរ ។ ចំពោះទីតាំងដែលលែងកូនក្រពើភ្នំ គឺជាតំបន់ដាច់ស្រយាលខ្លាំងដែលកម្រមានអ្នកណាទៅដល់ណាស់ ។ ទាក់ទិនក្នុងរឿងនេះ…
-
ស.ស.យ.ក រាជធានីភ្នំពេញ រៀបចំកម្មវិធីបន្លែបង្កាសប្តាហ៍បៃតង ដើម្បីបង្កើនបំណិនជំវិតដល់សិស្សានុសិស្ស

ភ្នំពេញ៖ កម្មវិធីបន្លែបង្កាសប្តាហ៍បៃតង គឺជាកម្មវិធីមួយដើម្បីបង្កើនបំណិនជីវិតទៅដល់សិស្សនុសិស្សគ្រប់រូប ឱ្យចេះចូលរួមជួយដាំដុះបន្លែបង្កានៅតាមសាលារៀនក៏ដូចជាតាមផ្តះឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កម្មវិធីបន្លែបង្កាសប្តាហ៍បៃតង គឺជាគំនិតផ្តូចផ្តើម និងគាំទ្រ ដោយឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញ ដែលអនុវត្តន៍ដោយកម្មវិធីកសាងអង្គការមហាជននៃសហភាពសហព័ន្ធកម្ពុជារាជធានីភ្នំពេញ សហការជាមួយនិងមន្ទីរអប់រំរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហបរបស់សិស្សានុសិស្ស ដើម្បីបង្កើនបំនិនសំរាប់ជីវិត ស្ថិតនៅបរិវេនវិទ្យាល័យជាស៊ីសាមគ្គីរាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធាន ស ស យ រាជធានីភ្នំពេញ និងលោក យឺត រង្សី នាយកកម្មវិធីកសាងអង្គការមហាជននៃ ស ស យ ក រាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។ លោក យឺត រង្សី នាយកកម្មវិធីកសាងអង្គការមហាជននៃ ស ស…
-
អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋដាំឈើហូបផ្លែ ដាំដើមឈើនិងបន្លែបង្ការកុំទុកដីទំនេរ

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើ ,ដាំឈើហូប ផ្លែនិងដាំបន្លែបង្ការគ្រប់ប្រភេទនៅជុំវិញផ្ទះរបស់ខ្លួន។កុំទុកដីឱ្យទំនេរចោល។ធ្វើដូចនេះដើម្បីបង្កើនសោភណភាពបៃតងនិងដើម្បីចំណូលគ្រួសារ ផងដែរ។ការអំពាវនាវនេះក្នុង “ពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤” នៅស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើ សំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីដាំកូនឈើ របស់ខេត្ត លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យ ដឹងថាសម្រាប់ពិធីរុក្ខទិវាឆ្នាំ២០២៤នេះខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានត្រៀមកូនឈើប្រណីតកូនឈើសំណង់និងកូនឈើលំអប្រមាណ៧៦០០ដើមសម្រាប់ដាំនិងចែកចាយជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី។ចំណែកកូនឈើប្រមាណ ២៥ ០០០ដើមផ្សេងទៀត ត្រូវបានត្រៀមបម្រុងទុកសម្រាប់ចែកជូនដល់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងសម្រាប់ដាំនៅក្នុងយុទ្ធនាការ”ផ្ទះ១ខ្នង ដើមឈើ១ដើម “ដែលបាននិងកំពុងធ្វើឡើងនៅទូទាំងខេត្ត កន្លងមក. ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា”រុក្ខទិវា”ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិសម្រាប់ថ្នាក់ជាតិ និងថ្នាក់ខេត្ត ។រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែកក្កដា។ ដោយឡែកការអនុវត្តយុទ្ធនាការ “ផ្ទះ១ខ្នង ដើមឈើ១ដើម”ដែលរដ្ឋបាលខេត្ត និង អាជ្ញាធរតាមបណ្តាស្រុក-ក្រុង បានចាប់ផ្ដើមកាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅក៏បាននិងកំពុងបន្តដាំដើមឈើទាំងនោះនៅតាមទីប្រជុំជនក្រុងស្រុកទាំង១៤នៅទូទាំងខេត្តបាត់ដំបង ដើម្បីជំរុញដល់ការលើកកម្ពស់សោភណភាព…