-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភរាល់ការចំណាយ ព្យាបាលវះកាត់ជំងឺរលាកខ្នែងពោះវៀនធ្ងន់ធ្ងរ របស់កូនស្រីសិល្បករជើងចាស់ម្នាក់

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាត់ក្រុមគ្រូពេទ្យជួយធ្វើការព្យាបាលវះកាត់កូនស្រីសិល្បករជើងចាស់អ្នកមីង អ៊ំ ផល្លា មានជំងឺរលាកខ្នែងពោះវៀនស្រួចស្រាលយ៉ាងធ្ងន់ធ្ងរ។ ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ព្យាបាល ប្អូនស្រី អូន សុផាផន អាយុ២៥ឆ្នាំ មានអាការៈចុកពោះជាខ្លាំងដោយសាររលាកខ្នែងពោះវៀនយ៉ាងធ្ងន់ធ្ងរ ធ្វើការវះកាត់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ ក្រោយពីទទួលបានការវះកាត់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរួចមក អាការៈ មានភាពធូរស្បើយច្រើន នឹងបានត្រឡប់ទៅផ្ទះវិញឆាប់ៗនេះ ជាមួយទឹកចិត្តរីករាយ និងគោរពថ្លែងអំណរគុណជាអនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត។ រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕ ដោយ ៖ វណ្ណលុក
-
ខណ្ឌរដ្ធបាលជលផលខេត្តកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិតនេសាទ

(ខេត្តកំពង់ចាម)៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផលក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ បាន៣ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទផងដែរ ។ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអជ្ញាធរស្រុកជើងព្រៃ អជ្ញាធរស្រុកបាធាយ កម្លាំងទីបញ្ជាការដ្ឋានកងទ័ពជើងទឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចារ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖ +ករណីទី០១បំផ្លាញ ឧបករណ៍លូស្បៃមុងសរុប ចំនួន ០៨មាត់ -របាំងស្បៃមុងសរុបប្រវែង ១៦០ម៉ែត្រ -បង្គោលសរុប ចំនួន ១២០ដើម នៅចំណុចបឹងសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ +បានផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជានេសាទ នៅក្នុងភូមិសៀមបោយ ឃុំព្រៃចារ ដែលមានសមាសភាពចូលរួមចំនួន ១៥នាក់។ករណីទី២ រុះរើ របាំងផ្ចិតព្រែក(របាំងសាច់រ៉ាវ) ចំនួន ០៣កន្លែង សរុបប្រវែង ៣០ម៉ែត្រ -ឧបករណ៍រ៉ាវសរុបចំនួន ០៣មាត់ -បង្គោលចម្រឹងសរុបចំនួន ៦៥ដើម +ករណីទី០៣បំផ្លាញ -របាំងផ្ចិតព្រែកប្រភេទ(របាំងស្បៃមុង) ចំនួន ០២កន្លែង សរុបប្រវែង…
-
លោកអភិបាលខណ្ឌច្បារអំពៅ ចែកប័ណ្ណសមធម៍ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០៤គ្រួសារ នៅសង្កាត់ព្រែកប្រា

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ១០៤ គ្រួសារដែលមានជីវភាពខ្វះខាតរស់នៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិសមធម៌ ប័ណ្ណគ្រួសារងាយរងហានិភ័យ សម្រាប់យកទៅប្រើប្រាស់នៅក្នុងក្រុមគ្រួសារលើសេវ៉ាសុខភាព ហើយប្រជាពលរដ្ឋដែលទទួលបានប័ណ្ណមូលនិធិសមធម៍នេះមិនត្រឹមតែពិនិត្យ ព្យាបាលមិនអស់ប្រាក់ប៉ុណ្ណោះទេ ថែមទាំងទទួលបានសាច់ប្រាក់សុទ្ធទៀតផង ។ ពិធីចែកប័ណ្ណមូលនិធិសមធម៍ខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នឹងមានការចូលរួម លោកស្រី យ៉ែម ស៉ីយ៉ុន ចៅសង្កាត់ព្រែកប្រាស្តីទី ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា , ព្រមទាំងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មកទទួលប័ណ្ណចំនួន១០៤ គ្រួសារ។ លោកចេងមុនីរ៉ាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា ប័ណ្ណមូលនិធិសមធម៍នេះគឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន អ៊ំពូមីង ទាំងអស់គ្នា។ ចំពោះគ្រួសារណាដែលទទួលបានប័ណ្ណមូលនិធិសមធម៍ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅមន្ទីរពេទ្យមិនអស់លុយទេព្រមទាំងទទួលបានសាច់ប្រាក់ទៀត ។ ហើយប័ណ្ណនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលអតីតមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ លោកអភិបាលខណ្ឌបានបន្តថា បងប្អូន អ៊ំពូមីង…
-
កម្លាំងនគបាលចាប់បាន ថ្នាំញៀនជាង ៣ពាន់គ្រាប់ពីជនសង្ស័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគបាលចាប់បាន ថ្នាំញៀនជាងបីពាន់គ្រាប់ពីជនសង្ស័យ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងកាលពីពេលថ្មីៗនេះថា គ្រឿងញៀនមេតំហ្វេតាមីន WY ចំនួន ៣៨០០គ្រាប់។ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ហើយជនសង្ស័យទាំង៣នាក់មានឈ្មោះ ១.ឈ្មោះ Tananat Kerdnoy ភេទប្រុស អាយុ៤៤ឆ្នាំ ២.ឈ្មោះ Tanakorn Eikeiv ភេទប្រុស អាយុ២២ឆ្នាំ ,៣.ឈ្មោះ Veerapat Trainut អាយុ២៨ឆ្នាំ ស្នាក់ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងនរបាលបានធ្វើការដកហូត វត្ថុតាងរួមមាន ១ថ្នាំគ្រាប់WY ចំនួន១៩កញ្ចប់ ស្មើ ៣.៨០០គ្រាប់២-ម្សៅម៉ត់ខេ មួយកូនថង់,៣-ថ្នាំគ្រាប់ អ៊ិចស្តាស៊ី ២គ្រាប់,៤-ទូរស័ព្ទដៃចំនួន ៣គ្រឿង ។…
-
មន្ត្រីបរិស្ថាន បានចេញកម្លាំងរុករកយន្តហោះ ដែលដាច់ការទាក់ទង ជុំវិញភូមិសាស្ត្រដែនព្រៃ នៃ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ ភ្នាក់ងារ ប្រចាំខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយលើកឡើងថា រយៈពេល ៣យប់ ៤ថ្ងៃកន្លងមកនេះកម្លាំងនៃមន្ទីរបរិស្ថាន ចំនួន ៤០នាក់ បានចេញប្រតិបត្តិការស្វែងរកយន្តហោះដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ ក្នុងនោះកម្លាំងបរិស្ថានបានចែកចេញជា ២ក្រុម ដោយ១ក្រុមល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ ឯមួយ ១ក្រុមទៀតល្បាតនៅតាមព្រុំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ។ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ ដឹកនាំដោយលោក សុន សុខលាង ប្រធានការិយាល័យស្តីទី នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។ ចំណែកក្រុមទី២ ដឹកនាំដោយលោក ឡុង ស៊ី និងលោក ខន សាខុន ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ ជាកម្លាំងល្បាតជួរភ្នំខាងលើ…
-
មន្រ្តីជាន់ខ្ពស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ៖ ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការលុបបំបាត់ទាំងស្រុងនូវទារុណកម្ម គឺដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

កែប៖ ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងទារុណកម្ម ទទួលបានជោគជ័យ គឺដាច់ខាតត្រូវមានការចូលរួមយ៉ាងសកម្មពីតួអង្គសំខាន់ៗទាំងអស់ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីអនុវត្តច្បាប់ ហើយការចូលរួមក្នុងការបង្ការ ទប់ស្កាត់ប្រឆាំង និងឈានដល់ការលុបបំបាត់ឲ្យបានទាំងស្រុងនូវទារុណកម្ម គឺជាការចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធមនុស្សនៅកម្ពុជា ហើយទាំងនេះជាការចូលរួមលើកមុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិ។ នេះជាការលើកឡើង ដោយមន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ក្រោមវត្តមាន ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ។ ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបញ្ជ្រាបពីការទប់ស្កាត់ បង្ការ និងប្រឆាំងរាល់ទម្រង់នៃទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ជូនតួអង្គពាក់ព័ន្ធទាំងអស់ដែលជាមន្រ្តីអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិជនទាំងឡាយដែលអាច ឬត្រូវបានដកហូតសេរីភាព។ ឯកឧត្តមបន្ថែមថា ក្នុងនាមយើងជាមន្រ្តីអនុវត្តច្បាប់ គឺត្រូវអនុវត្តច្បាប់តែក្នុងក្របខណ្ឌច្បាប់កំណត់ បើយើងអនុវត្តលើសហួសព្រំដែន ឬដោយការធ្វេសប្រហែសណាមួយ ឬដោយកំហឹង ឬដោយខ្វះគុណធម៌ ខ្វះក្រមសីលធម៌វិជ្ជាជីវៈ ឈានដល់ហឹង្សា ឬទារុណកម្ម នោះ ច្បាប់នឹងអនុវត្តមកលើខ្លួនយើងវិញមិនខាន។ ឯកឧត្តមបណ្ឌិត សោម…
-
ឯកឧត្តម គិត ទ្រី អញ្ជើញពិនិត្យមើលប្រព័ន្ធធារាសាស្រ្ត និងការបង្កបង្កើនផលស្រូវវស្សារបស់ប្រជាពលរដ្ឋ ឃុំល្បាំង២ ស្រុកលំផាត់

រតនគិរី៖ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី អមដំណើរ ដោយឯកឧត្តម ជា ថាវរិទ្ធ ឯកឧត្តម មូល សំវាំង សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តព្រមទាំង ប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលប្រព័ន្ធធារាសាស្រ្ត និងការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋនៅឃុំល្បាំង២ ស្រុកលំផាត់។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម គិត ទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរួមទាំងអាជ្ញាធររួមគ្នាថែរក្សាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានកសាងនៅមូលដ្ឋានទាំងអស់ ឱ្យប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នា ម្យ៉ាងទៀតត្រូវរួសរាន់បង្កបង្កើនផលស្រូវរដូវវស្សាឱ្យបានទាន់ពេលវេលា ។ ជាពិសេសប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ ក្នុងរដូវភ្លៀងធ្លាក់នេះ ដោយគេងនៅក្នុងមុង ដាំទឹកឱ្យបានឆ្អិន ត្រូវមើលថែរក្សាក្មេងតូចៗកុំឱ្យឆ្លងជំងឺគ្រុនឈាម និងសម្អាតបរិស្ថានបរិវេណនៅជុំវិញផ្ទះឱ្យបានស្អាត និងណែនាំកូនចៅកុំឱ្យក្មេងលេងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាយថាហេតុផងដែរ ។ បន្ថែមលើសពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះពលរដ្ឋណាដែលមានជីវភាពខ្វះខាត ត្រូវចាត់ឱ្យក្រុមការងារយកអំណោយ ជួយឱ្យបានទាន់ពេលវេលា មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាត ដោយមិនដឹងនោះឡើយ។ ត្រូវបន្តដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានទទួលលទ្ធផលល្អ…
-
បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករ ទូទាំងខេត្តកំពង់ចាម

(ខេត្តកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក ដល់សត្វពីហនៈ ជូនប្រជាកសិករ ទូទាំងខេត្ត ដែលពិធីនេះធ្វើឡើងនៅភូមិអូរកណ្ដាល ឃុំព្រែកក្របៅ ស្រុកកងមាស ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងដល់សត្វពាហនៈ នាពេលនេះ គឺក្នុងគោលបំណង ដើម្បីបង្ការជំងឺឆ្លង ជាពិសេសទប់ស្កាត់កុំឱ្យមានជំងឺសារទឹក កើតឡើងដល់សត្វពាហន: របស់ប្រជាកសិករយើង។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ហើយត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ក្រៅពីនោះ ត្រូវតាមដានហ្វូងសត្វល្អិតដែលបំផ្លិចបំផ្លាញដំណាំផ្សេងៗ ដើម្បីដាក់វិធានការទប់ស្កាត់…
-
អាជ្ញាធរនិងមន្ទីរជំនាញណែនាំឲ្យពលរដ្ឋដែលបានចាក់ដីនិងសង់សំណង់រំលោភដីអាងទំនប់ម្លេចកាយនិងរុះរើចេញវិញ

(កំពត)៖ ផ្ទៃអាងទំនប់ម្លេចដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ត្រូវបានប្រជាពលរដ្ឋ ១៥គ្រួសារចាក់ដី និងសង់សំណង់ផ្សេងៗ រំលោភយកធ្វើជាកម្មសិទ្ធិ។ ហើយអាជ្ញាធរស្រុក និងមន្ទីរជំនាញបានចេញសេចក្តីណែនាំឲ្យពលរដ្ឋទាំងនោះ បញ្ឈប់សកម្មភាពជាបន្ទាន់ ហើយត្រូវកាយអាចម៍ដី និងរុះរើសំណង់ចេញវិញដោយខ្លួនឯង។ យោងតាមសេចក្តីដំណឹងមួយរបស់រដ្ឋបាលស្រុកជុំគិរី ដែលបានចុះនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ដូច្នេះថា៖ “ រដ្ឋបាលស្រុកជុំគិរីមានកិត្តិយស សូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមជុំវិញផ្ទៃ អាងទំនប់ម្លេចស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ឱ្យបានជ្រាបថា កន្លងមកនេះ រដ្ឋបាលស្រុកជុំគិរី បានសង្កេតឃើញថា៖ មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅអមជុំវិញផ្ទៃអាងទំនប់ម្លេច មានការចាក់ដី និងសង់សំណង់ផ្សេងៗ រំលោភបំពានផ្ទៃអាង ដែលបង្កឱ្យមានការប៉ះពាល់ដល់ផ្ទៃអាងទឹកសារធារណៈរបស់រដ្ឋ និងបង្កឱ្យមានភាពអនាធិបតេយ្យ ដល់តំបន់ទេសចរណ៍ធម្មជាតិ ។ ក្នុងន័យនេះ រដ្ឋបាលស្រុកជុំគិរីបានសហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពត សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចាក់ដី និងសង់សំណង់អនាធិបតេយ្យ រំលោភបំពានផ្ទៃអាងទំនប់ម្លេចទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖១.ត្រូវបញ្ឈប់ជាបន្ទាន់នូវការចាក់ដី និងសង់សំណង់ រំលោភបំពានផ្ទៃអាង។២.ត្រូវកាយយកអាចម៍ដីដែលបានចាក់រំលោភបំពានចេញពីផ្ទៃអាងវិញ៣. ត្រូវរុះរើសំណង់ដែលបានសាងសង់ចូលនៅក្នុងផ្ទៃអាងចេញវិញ។រដ្ឋបាលស្រុកជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលបានរំលោភបំពានខាងលើ និងចូលរួមសហការ ក្នុងការអនុវត្តតាមសេចក្តីជូនដំណឹងនេះ…
-
សម្បុកក្រពើភ្នំចំនួនប្រាំត្រូវបានរកឃើញនៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុតមិនធ្លាប់មាន

ភ្នំពេញ៖ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំសរុបចំនួនប្រាំសំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ សម្បុកទាំងប្រាំនោះ មានពងសរុបចំនួន១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងហ្មត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍មូលដ្ឋាន។ ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុង ធម្មជាតិ។ គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួនប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោកក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង៣០០ក្បាល។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២«ភាពបៃតង» មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។ គួរបញ្ជាក់ផងដែរថាក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន៥សំបុក និងញាស់ជោគជ័យបាន ៦០កូន…