Category: ព័ត៌មានសង្គម

  • ក្រសួងបរិស្ថាន, ព្រះសង្ឃ អាជ្ញាធរខេត្តនិងយុវជនបរិស្ថាន រួមគ្នាដាំកូនឈើបួនពាន់ដើម ក្រោមប្រធានបទ «ពន្លកបៃតង»

    ក្រសួងបរិស្ថាន, ព្រះសង្ឃ អាជ្ញាធរខេត្តនិងយុវជនបរិស្ថាន រួមគ្នាដាំកូនឈើបួនពាន់ដើម ក្រោមប្រធានបទ «ពន្លកបៃតង»

    កំពង់ធំ៖ កូនឈើចម្រុះប្រមាណ ៤ ០០០ដើម ត្រូវបាននាំយក​មកដាំនៅក្នុងបរិវេណវត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤​នេះ។ ក្នុងសកម្មភាពប្រព្រឹត្តិទៅក្រោមប្រធានបទ «ពន្លកបៃតង»​ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់​ចេញនូវយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រ​នេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន​ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមគូសបញ្ជាក់ថា សសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅ​ធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមាន​ភាព​ស្អាត ដើម្បីសុខមាលភាពប្រជាពលរដ្ឋផង ដើម្បីបង្កបរិយា​កាស​ស្រស់ស្រាយស្អាត មាន សណ្តាប់ធ្នាប់ល្អទាក់ទាញ​ភ្ញៀវទេសចរ​និង​វិនិយោគិនមកកម្ពុជាផងដែរ។ ឯកឧត្តមបន្ថែមថា «កាលបើផ្ទះយើង ឬប្រទេសយើងមិនមាន​ភាពស្អាត ពោរពេញដោយសំរាមពាស​វា​លពាសកាលច្បាស់​ណាស់ថា ប្រជាពលរដ្ឋយើងមិនមានសុខុមាលភាព ហើយក៏​មិនមានភ្ញៀវណាម្នាក់ចង់មកលេងផ្ទះយើង ឬប្រទេសយើង​នោះដែរ»។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថាន…

  • យានយន្តល្មើសចំនួន ១៣៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ១៣៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៥ ខែកក្កដា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី​១៥ ខែកក្កដា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួន​សរុប ៤០គោល​​ដៅ មានយានយន្តចូលគោលដៅចំនួន១៧១គ្រឿង រថយន្តធំ ១គ្រឿង រថយន្តតូច ៣៨គ្រឿង ម៉ូតូ ១៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស​សរុបចំនួន ១៣៦គ្រឿងមានរថយន្តធំ ១គ្រឿង រថយន្តតូច៣៤គ្រឿង និងម៉ូតូចំនួន ១០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ កក្កដា បណ្តាលឲ្យមនុស្ស​ស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ កក្កដា បណ្តាលឲ្យមនុស្ស​ស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ឲ្យដឹងថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្ស ៥ស្លាប់ និងរបួសធ្ងន់ស្រាល ៧នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ៤នាក់, ស្រាល ១នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់,…

  • ប្រហុកកម្ពុជា មិនទាន់អាច នាំចេញទៅលក់នៅទីផ្សារសហភាពអឺរ៉ុបបាន ដោយសារមិនទាន់បំពេញតាមលក្ខខណ្ឌតម្រូវនៅឡើយ

    ប្រហុកកម្ពុជា មិនទាន់អាច នាំចេញទៅលក់នៅទីផ្សារសហភាពអឺរ៉ុបបាន ដោយសារមិនទាន់បំពេញតាមលក្ខខណ្ឌតម្រូវនៅឡើយ

    ភ្នំពេញ៖ ប្រហុកកម្ពុជាមិនទាន់អាចនាំចេញទៅលក់នៅទីផ្សារប្រទេសសហភាពអឺរ៉ុបបាននោះពុំមែនមានន័យថា សហគ្រាសផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS) យើងមិនអាចអនុវត្ត ឬអនុលោមតាមស្តង់ដានោះទេ ប៉ុន្តែដោយសារកម្ពុជាមិនទាន់បានបំពេញតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ក្នុងការនាំចេញនៅឡើយតែប៉ុណ្ណោះ ។ នេះបើតាមការលើកឡើងពីសំណាក់លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការយូនីដូ(UNIDO)។ បញ្ជាក់ប្រាប់ AMS ក្នុងដំណើរទស្សនកិច្ចសិក្សា និង ផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ ខេត្តកោះកុង និងព្រះសីហនុនាថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក ថោង រ៉ា មន្ត្រីជំនាញសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិ នៃអង្គការយូនីដូ បានឱ្យដឹងថា ៖ តាមពិតការអាចនាំផលិតផលជលផលចេញទៅកាន់ទីផ្សារអឺរ៉ុបបានចាំបាច់គេត្រូវចុះមកធ្វើសវនកម្មជាមុនសិនថាប្រព័ន្ធត្រួតពិនិត្យទៅលើសុវត្តិភាពម្អួបអាហាររបស់វិស័យជលផលរបស់យើងបានបំពេញតាមបែបបទដែលគេតម្រូវបានឬក៏អត់ ពេលនោះទើបគេអាចចុះឈ្មោះប្រទេសកម្ពុជា យើងអាចនាំចេញទៅលក់លើទីផ្សារអឺរ៉ុបបាន ។ នៅពេលសហភាពអឺរ៉ុបវាយតម្លៃហើយ ទើបកម្ពុជា យើងអាចនាំចេញទៅលក់លើទីផ្សារអឺរ៉ុបដូចប្រទេសដទៃទៀត។ លោកបានបញ្ជាក់ថា ”ខ្ញុំបានទៅទីក្រុងប៉ារីសប្រទេសបារាំង និងប្រទេសព័រទីហ្គាល់ឃើញមានលក់ប្រហុកខ្មែរក្នុងផ្សារទំនើបប្រទេសបារាំង ប៉ុន្តែការនាំចេញទៅលក់នៅទីនោះ គឺតាមរយៈប្រទេសវៀតណាម និងប្រទេសថៃដោយសារប្រទេសទាំង២នេះ អនុលោមតាមលក្ខខណ្ឌតម្រូវការនាំចេញរបស់សហភាពអឺរ៉ុប អញ្ចឹងមានន័យថាកម្ពុជា យើងមិនទាន់បំពេញតាមលក្ខខណ្ឌទាំងនេះ ម្ល៉ោះហើយនាំការនាំចេញទើបមិនអាចកើតឡើងរួចនៅឡើយ” ។ ក្រៅពីនេះទាក់ទិននឹងការលើកឡើងពីសហគ្រាសរបស់ប្រទេសថៃ និងវៀតណាមួយចំនួនបាននាំប្រហុកចេញលក់ទីផ្សារអឺរ៉ុប ហើយបានក្លែងបន្លំដាក់ឈ្មោះជាប្រហុក សៀមរាបរបស់ខ្មែរនោះត្រូវបាន…

  • តំបន់វាលស្មៅធម្មជាតិក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក នៃខេត្តកំពង់ធំ ជាតំបន់សត្វខ្សឹប រស់នៅដែលជាសត្វកម្របំផុតក្នុងលោក

    តំបន់វាលស្មៅធម្មជាតិក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក នៃខេត្តកំពង់ធំ ជាតំបន់សត្វខ្សឹប រស់នៅដែលជាសត្វកម្របំផុតក្នុងលោក

    ភ្នំពេញ៖ តំបន់វាលស្មៅធម្មជាតិក្នុងស្រុកបារយណ៍ និងស្រុកតាំងគោក នៃ ខេត្តកំពង់ធំ ក្នុងតំបន់ទំនាបបឹងទន្លេសាប បានកំពុងទ្រទ្រង់វត្តមានប្រភេទ​សត្វខ្សឹប (Houbaropsis Bengalensis Blandini) ដែលជាប្រភេទសត្វ​ជិតផុតពូជបំផុតនៅលើពិភពលោក។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានឱ្យដឹងថា៖តំបន់វាលស្មៅនេះទ្រទ្រង់ប្រមាណជាង៥០ភាគរយ នៃចំនួនសត្វខ្សឹបសរុបរបស់កម្ពុជា។ ទីជម្រកដ៏សំខាន់នេះកំពុងត្រូវបានទទួលរងការគំរាមកំហែង ដោយការលួចទន្ទ្រាន និងបម្លែងទៅជាដីកសិកម្មពីជនខិលខូចមួយក្តាប់តូច ដែលបង្កការប៉ះពាល់ខ្លាំងដល់ការរស់រាន និងការបន្តពូជរបស់ប្រភេទសត្វជិតផុតពូជបំផុតនេះ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា៖”ចំពោះដៃគូរបស់យើងនិងសហគមន៍មូលដ្ឋាន ដែលសំបុកសត្វខ្សឹបពីរសំបុក (ពងចំនួន​៣​) ត្រូវបានរកឃើញទាន់ពេលវេលា ហើយជាមួយនឹងការគាំទ្ររបស់ក្រសួង​បរិស្ថាន ពងសត្វខ្សឹបទាំងនេះត្រូវបានប្រមូល និងដាក់ភ្ញាស់តាមបែប​សិប្បនិម្មិតនៅមជ្ឍមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB) ។ ACCB ជាកន្លែងតែមួយគត់នៅលើពិភពលោកដែលកំពុងរធានាចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វដ៏កម្រនេះ”។ គួរបញ្ជាក់ថាសត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ ជាសត្វប្រភេទ មានវត្ត​មានច្រើននៅប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាម។ សត្វខ្សឹបត្រូវបាន​ចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក នៅក្នុងបញ្ជីក្រហម​របស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក៕ ដោយ ៖ ម៉ាដេប៉ូ

  • ពង្រឹងការងារបច្ចេកទេសដល់សហគមន៍ប្រើប្រាស់ទឹកដោយប្រើប្រាស់បច្ចេកទេសទំនើប ឬតាមបែបឌីជីថល

    ពង្រឹងការងារបច្ចេកទេសដល់សហគមន៍ប្រើប្រាស់ទឹកដោយប្រើប្រាស់បច្ចេកទេសទំនើប ឬតាមបែបឌីជីថល

    បន្ទាយមានជ័យ៖ សហគមន៍ប្រើប្រាស់ទឹកនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យបានទទួលការផ្សព្វផ្សាយនិងការផ្ដល់បច្ចេកទេសឮអំពីប្រើប្រាស់ប្រព័ន្ធស្រោចស្រពកសិកម្ម​ទំនើប​ឬ​តាមបែបឌីជីថល ពីក្រុមការងារបច្ចេកទេសនៃក្រសួង​ធនធាន​ទឹកនិង ឧតុនិយម។ការផ្សព្វផ្សាយនេះ ខណៈគម្រោង​សាងសង់ប្រព័ន្ធស្រោចស្រពទំនើបកំពុងអនុវត្តដោយក្រសួងធនធានទឹកនិង ឧតុនិយម និងមានកិច្ចសហការពី​ដៃគូអភិវឌ្ឍន៍​វិស័យធារាសាស្ត្រ ។ ក្នុងជំនួបជាមួយសហគមន៍កាលពីចុងសប្ដាហ៍នេះឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេសនៃក្រសួងធនធាន​ទឹកនិង​ឧតុនិយមបានបញ្ជ្រាបចំណេះដឹងនេះទៅដល់កសិករ។ បន្ថែមចំណេះដឹងនេះអ្នកឧកញ៉ា ឡេង ហួរ អ្នកសហការ​បច្ចេកទេសខាងប្រព័ន្ធធារាសាស្ត្រទំនើបនេះបានលើកឡើង ពី​ប្រព័ន្ធស្រោចស្រព​កសិកម្ម​ទំនើបឬតាមបែបឌីជីថលថា បានគ្រប់គ្រងការប្រើប្រាស់ទឹក តាមតម្រូវការនិងមានប្រព័ន្ធ​ស្រោច​ស្រពលើការងារបង្កបង្កើនផលដែលបញ្ជាបិទបើក​ដោយស្វ័យប្រវត្តិតាមប្រព័ន្ធទូរសព្ទដៃឬគ្រប់គ្រងទិន្នន័យលើប្រព័ន្ធធារាសាស្ត្រកសិកម្មមានលក្ខណៈបច្ចេកទេសទំនើបកម្មដោយកុំព្យូទ័រនោះ ។អនុវត្តបែបនេះបានកាត់បន្ថយ ការ​ចំណាយពេលវេលា កម្លាំងពលកម្ម និងថវិកាចំណាយ​ច្រើនក្នុងការងារបង្កបង្កើនផល មកចំណាយអស់តិចតែទទួល បានទិន្នផលខ្ពស់។ ចំណែក លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុកក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋក៏ដូចប្រជាកសិករគាំទ្រដំណើរការសាងសង់​ប្រព័ន្ធស្រោចស្រពកសិកម្មតាមបែបឌីជីថល ដែលបានផ្ដល់​ផល​ប្រយោជន៍ដល់កសិករ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • បច្ចុប្បន្នរដ្ឋាករទឹកបាត់ដំបងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ជាង ៤ម៉ឺនគ្រួសារ

    បច្ចុប្បន្នរដ្ឋាករទឹកបាត់ដំបងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់ជាង ៤ម៉ឺនគ្រួសារ

    បាត់ដំបង៖ គិតមកដល់ខែកក្កដាឆ្នាំ២០២៤នេះ រដ្ឋាករទឹក​បាត់​ដំបង មានរោងចក្រផលិតទឹកស្អាតចំនួន​ពីរ​ទីតាំងស្ថិត​ក្នុង​ក្រុង​បាត់ដំបង​និងមានសមត្ថភាពផលិតចំនួន ៣៣ ៥២០​ម៉ែត្រ​គូប ក្នុងមួយថ្ងៃ​។ដោយឡែកការពង្រាយទុយោ​បំពង់​ទឹកចែកចាយទឹកស្អាតសរុប ៧៩១គីឡូម៉ែត្រនិងមានអតិថិជន​តភ្ជាប់តំណរប្រើប្រាស់ចំនួន ៣៧ ៥៥៩តំណរ។សេវាផ្គត់ផ្គង់​គ្របដណ្តប់ បាន​ចំនួន ៨៥ភូមិ ក្នុងចំណោមភូមិគោលដៅ​ចំនួន៩៩ភូមិដែលស្ថិតក្នុងស្រុក​ចំនួនពីរ និងក្រុងមួយស្មើនឹង​ជាង ៤ម៉ឺនគ្រួសារ។ នេះបើតាមការបញ្ជាក់របស់​ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង។ ជម្រាបជូនឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុម​ប្រឹក្សាភិបាលនៃរដ្ឋាករទឹកបាត់​ដំបងអាណត្តិទី១ ក្នុងសប្ដាហ៍​កន្លងទៅនេះ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹក​បាត់​ដំបងបានបញ្ជាក់បន្ថែមថា ក្រៅពីទីតាំងផលិតកម្មទឹក​ស្អាត​ទាំងពីរកន្លែងខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបងបាន​និងកំពុងតែ​អនុវត្ត​គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត​ខ្នាតធំបន្ថែមមួយកន្លែងទៀត ក្រោមជំនួយឥណទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងAFD ដែលមានសមត្ថភាពផលិតទឹកស្អាត ៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ក្រោយពី​បញ្ចប់​ការសាងសង់រួចរាល់ គ្រោងនិង​ពង្រីកទុយោបំពង់ទឹក​ស្អាតប្រវែង៩៤គីឡូម៉ែត្របន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ទឹង ស៊ីនី បានធ្វើការណែនាំនិង​ក្រើនរំលឹកដល់ថ្នាក់ដឹកនាំបុគ្គលិក-និយោជិតរបស់រដ្ឋាករ​ទឹកបាត់ដំបង​ទាំងអស់ត្រូវខិតខំពង្រឹងនូវការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម ក៏បានលើកទឹក​ចិត្ត​ដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់​ត្រូវបន្តខិតខំរៀនសូត្រពង្រឹងនូវសមត្ថភាពបន្ថែមទៀតរបស់ខ្លួន ព្រោះអង្គភាពមួយខ្លាំងនិង​រីក​ចម្រើនទៅបាន គឺអាស្រ័យ​ដោយសារមន្រ្តីនិងបុគ្គលិកនិយោជិត មានសមត្ថភាព។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យរដ្ឋាករទឹកបាត់ដំបង​ត្រូវរកប្រភពទឹកដែលមាននិរន្តរភាពសម្រាប់បម្រើឱ្យការ​ផ្គត់ផ្គង់ទឹក​ស្អាតនិងពង្រីកបណ្ដាញតភ្ជាប់។ជាពិសេស​ក៏ត្រូវរក្សាឱ្យបាននូវគុណភាពទឹកដើម្បីរក្សាសុវត្ថិភាព និងលើកកម្ពស់សុខុមាល​ភាព ជូនប្រជាពលរដ្ឋក្នុងខេត្ត៕…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកវគ្គបណ្តុះ​បណ្តាលមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ៥៨នាក់

    សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកវគ្គបណ្តុះ​បណ្តាលមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ៥៨នាក់

    រតនគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន​ដល់​យុវជនកាកបាទក្រហមកម្ពុជាក្រោមវត្តមានលោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅ​សាលប្រជុំ វិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបាលុង ។ វគ្គសិក្សាពេញមួយថ្ងៃនេះមានលោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម យុវជនកាកបាទក្រហមកម្ពុជា សរុប​ចំនួន ៦៥ នាក់( ស្រី ៤៥នាក់)ក្នុងនេះសិក្ខាកាម​ចំនួន៥៨នាក់។មេរៀនសំខាន់ៗដែលយកបង្រៀនមាន៖១- ប្រវត្តិចលនា​អន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម,២- គោលការណ៍គ្រឹះទាំង៧ប្រការ,៣- ការប្រើប្រាស់បដិរូប,៤- គោលនយោបាយ ​និងតួនាទី​យុវជនកាកបាទក្រហម ,៥-ការបង្កើតក្លឹបយុវជន កក្រក ថ្មី,៦-វិជ្ជាសង្គ្រោះបឋមនិង៧-បញ្ជ្រាប ពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ និងការងារសុខភាព៕ដោយ៖ គតិ យុត្ត

  • ពលរដ្ឋទិញដីឡូត៍ ចោទក្រុមហ៊ុនសម្បត្តិរតនៈវិសាល ថា មិនគោរពកិច្ចសន្យា

    ពលរដ្ឋទិញដីឡូត៍ ចោទក្រុមហ៊ុនសម្បត្តិរតនៈវិសាល ថា មិនគោរពកិច្ចសន្យា

    កំពង់ឆ្នាំង៖ ពលរដ្ឋចំនួន៣៨ គ្រួសារ ក្នុងចំណោម ពលរដ្ឋជា​ច្រើនទៀតដែលអះអាងថាបានរងគ្រោះដោយសារទិញដីឡូត៍ ពីក្រុម​ហ៊ុនសម្បត្តិរតនៈវិសាល នៅភូមិព្រៃពួច ឃុំព្រៃបាក់ ស្រុករលាប្អៀរ ជាច្រើនឆ្នាំណាស់មកហើយនៅមិនបានប្លង់​រឹងនៅឡើយ បានជួបជុំគ្នានៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខក្រុមហ៊ុនរតនៈវិសាលតែម្ដង ដោយទាមទារ​ឱ្យមានដំណោះស្រាយដល់ពួកគាត់។ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ពួកគាត់បាន​មកទិញ​ដីឡូត៍ពីក្រុមហ៊ុនរតនៈវិសាល ដែលមានម្ចាស់ឈ្មោះ ជុង ហៃយ៉េន ជាច្រើនឆ្នាំមកហើយមកដល់ពេលនេះ ក្រុមហ៊ុននៅ​មិនទាន់បានកាត់ប្លង់រឹងឱ្យគាត់នៅឡើយទោះបីមានកិច្ចសន្យានៅមុខអាជ្ញាធរឃុំជ្រៃបាក់ កាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៣​យ៉ាងណាក្តី។ ចំណែកក ជុង ហៃយ៉េន ប្រធានក្រុមហ៊ុនសម្បត្តិរតនៈ​វិសាល​បានបញ្ជាក់តាមទូរសព្ទថា គាត់បានធ្វើកិច្ចសន្យាជាមួយគ្នានៅ​សាលា​ឃុំសាលាស្រុករួចហើយ  តែពួកគាត់មិនស្ដាប់នៅតែ​ហៅអ្នកសារព័ត៌មានមកសម្ភាសធ្វើព័ត៌មានទៀត ។ដល់អញ្ចឹង​ពួក​គាត់(ជុង ហៃយ៉េន)ជាអ្នកខុស ។រឿងនេះមានអ្នកខ្លះបង់លុយគ្រប់។អ្នកខ្លះបង់លុយមិនទាន់​គ្រប់ តែគាត់មិនពិន័យតាម​កិច្ចសន្យា​នោះទេ​ព្រោះគាត់យល់​ថាជាវិបត្តិសេដ្ឋកិច្ចដូចគ្នា ហើយ រូបគាត់បានត្រៀមនឹងជួប​គ្នានៅថ្ងៃទី ២៩ ខែកក្កដា នេះដើម្បីរៀបចំកាត់ប្លង់រឹងឱ្យ​ពួកគាត់ហើយ។ ទោះយ៉ាងណាក្នុងកិច្ចសន្យាដែលបានជាលាយលក្ខណ៍អក្សរនៅសាលាឃុំជ្រែកបាក់ស្រុកលាប្អៀរកាលពីថ្ងៃទី៣០ ខែមិថុនា​ឆ្នាំ​២០២៣បានបញ្ជាក់ថា ភាគីក្រុមហ៊ុនសន្យាកាត់ប្លង់ឱ្យ​រយៈពេល៦ទៅ ១២ខែខែ ដោយគិតពីថ្ងៃធ្វើកិច្ចសន្យានេះទៅ ហើយ​បើមិនបានដូចកិច្ចសន្យា ក្រុមហ៊ុននឹងសងអតិថិជន គុណនឹងពីរ។ ចំណែកឯអ្នកបង់ប្រាក់មិនគ្រប់ចំនួន​តាមកិច្ច​សន្យា​ក៏​ពិន័យគុណទាំងពីរដែរ។ បើតាមបញ្ជីបង់ប្រាក់ដែលទទួលបាន ប្រជាពលរដ្ឋអ្នក​ទិញចំនួន ៤៧គ្រួសារ មានខ្ទង់ទឹកប្រាក់ប្រមាណជាង ៧០ម៉ឺនដុល្លារ ដែលបានបង់លុយក្រុមហ៊ុនរួចហើយ៕ដោយ៖សុខ គឹមសៀន

  • ពិធីបុណ្យផ្កាយ ឬ Tanabata Festival ឆ្នាំ២០២៤ ជាកម្មវិធីវប្បធម៌របស់ជប៉ុនមានអ្នកចូលរួមទស្សនាកម្សាន្តជាង ១ម៉ឺននាក់

    ពិធីបុណ្យផ្កាយ ឬ Tanabata Festival ឆ្នាំ២០២៤ ជាកម្មវិធីវប្បធម៌របស់ជប៉ុនមានអ្នកចូលរួមទស្សនាកម្សាន្តជាង ១ម៉ឺននាក់

    ភ្នំពេញ៖ ពីធីបុណ្យផ្កាយ ឬហៅថា Tanabata Festival ២០២៤ រៀបចំឡើងដោយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ មានអ្នកចូលរួមទស្សនាប្រមាណជាង ១ម៉ឺននាក់។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកនៃ ពិធីបុណ្យផ្កាយ ឆ្នាំ២០២៤(Tanabata Festival 2024)ដែលជាកម្មវិធីវប្បធម៌មួយរបស់ប្រទេសជប៉ុន និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូប ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រារព្ធពិធីបុណ្យផ្កាយ Tanabata ២០២៤ នៅកម្ពុជា ដែលសហការរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក ដែលសបញ្ជាក់ពីការផ្សារភ្ជាប់នូវវប្បធម៌ និងចំណងមិត្តភាពដ៏រឹងមាំយូរអង្វែងរវាងប្រទេសទាំងពីរ។…