Category: ព័ត៌មានសង្គម

  • ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះ ១លាន ៣សែនដើម ជូនពលរដ្ឋយកទៅដាំ ក្នុងយុទ្ធនាការ «ពន្លកបៃតង»

    ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះ ១លាន ៣សែនដើម ជូនពលរដ្ឋយកទៅដាំ ក្នុងយុទ្ធនាការ «ពន្លកបៃតង»

    ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសថាការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូន ឈើក្រោម មូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សារធារណជន និងភាគីពាក់ព័ន្ធរាប់ម៉ឺននាក់នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាននិងនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត បានចែកកូនឈើចំនួន ១ ៣០០ ០០០ដើម ដោយមិនគិតថ្លៃ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងលទ្ធផលជោគជ័យនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់កាកបាទក្រហមកម្ពុជា ក្រុមយុជន ស.ស.យ.ក. ក្រុមកាយឫទ្ធិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិតផលមួយ បងប្អូនប្រជាសហគមន៍តំបន់កាពារធម្មជាតិ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តីនៃក្រសួងបរិស្ថាន ពិសេសមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ដែលបានគាំទ្រ និងចូលរួមរៀបចំក្នុង ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ…

  • អនុគម្រោងចំនួនបីតម្លៃជាង ៣០លានដុល្លារ ត្រូវបានប្រគល់​ឱ្យរដ្ឋបាលខេត្តកែបគ្រប់គ្រង

    អនុគម្រោងចំនួនបីតម្លៃជាង ៣០លានដុល្លារ ត្រូវបានប្រគល់​ឱ្យរដ្ឋបាលខេត្តកែបគ្រប់គ្រង

    កែប៖ អនុគម្រោងចំនួនបី មាន អនុគម្រោងទីលានកប់សំរាម, អនុគម្រោងផ្លូវប្របមាត់សមុទ្រ និងអនុគម្រោងកំពង់ផែ​ទេសចរណ៍​លើកោះទន្សាយដែលសាងសង់រួចរាល់ជាស្ថាពរ បាន​ធ្វើពិធីប្រគល់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤​ក្រោម​អធិបតីភាព​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋ​លេខា​ធិការក្រសួងសាធារណការ និងដឹកជញ្ជូន ,តំណាងទី​ប្រឹក្សាបច្ចេកទេស​គម្រោង​សម្រាប់ការគ្រប់គ្រងថែទាំ និង​ប្រតិបត្តិការ និងប្រើប្រាស់បន្ត ,លោក ហ៊ួរ មិថុនា អភិបាល​រងខេត្តកែប​ តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប។ អនុគម្រោងទាំងបីប្រើប្រាស់កញ្ចប់ថវិកាតម្លៃ ៣០លានដុល្លារ​អាមេរិកដែលជាហិរញ្ញប្ប​ទានធនាគារអភិវឌ្ឍន៍អាស៊ី និង វិភាគទាន​របស់រាជរដ្ឋាភិបាល០,៨៩លានដុល្លារអាមេរិក។អនុគម្រោងទាំងនេះ ស្ថិតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ទេស​ចរណ៍​សម្រាប់​កំណើនប្រកបដោយបរិយាបន្ននៃ​មហា​អនុតំបន់មេគង្គជំហានទី២របស់ធនាគារអភិវឌ្ឍន៍អាស៊ី ។ សូមជម្រាបថា ឯកសារប្លង់អនុគម្រោងសាងសង់ផ្លូវប្រប​ឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍កោះទន្សាយ ត្រូវ​បានប្រគល់​ជូនរដ្ឋបាល​ខេត្តកែប។ដោយឡែកទីលាន​ទុកដាក់សំរាមដែលជាអនុគម្រោង១ ក្នុងចំណោមអនុគម្រោង​ទាំងបី បានធ្វើពិធីប្រគល់រួលរាល់​ហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន ចាន់ថុល កាលដែលឯកឧត្តមជា​ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈអនុគម្រោងទាំងនេះ នឹងជួយជំរុញដល់ដំណើរការ​អភិវឌ្ឍរបស់ខេត្តកែបទាំងមូល ជាពិសេសអភិវឌ្ឍន៍វិស័យ​ទេសចរណ៍៕ដោយ៖ សិលា សារិន

  • មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុនៅស្រុករមាសហែក

    មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុនៅស្រុករមាសហែក

    ស្វាយរៀង៖ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍​ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី​ក្រសួងអភិវឌ្ឍន៍​ជនបទកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ នេះបានញ្ជើញបើកការដ្ឋានសាង​សង់អណ្ដូងធន់​នឹងការប្រែប្រួល​អាកាស​ធាតុ​ចំនួន ៣០អណ្ដូង និងផ្តល់​សម្ភារៈបង្គន់អនាម័យចំនួន ២០០បង្គន់ របស់ក្រសួង​អភិវឌ្ឍន៍ជនបទ ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដែល​ពុំមានលទ្ធភាពសាងសង់ដោយខ្លួនឯង សម្រាប់ប្រើប្រាស់​តាមផ្ទះ ។ ពិធីនេះបានប្រព្រឹត្តទៅសាលាឃុំក្រសាំង ស្រុករមាសហែក និងមានការអញ្ជើញចូលរួមពីបណ្ឌិត តូច ប៉ូលីវ៉ា អភិបាល​រងខេត្ត​ស្វាយរៀង តំណាងឯកឧត្តមប៉េង ពោធិ៍សា អភិបាល​ខេត្ត​​ស្វាយរៀង លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង ក្នុងឱកាសនេះឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ បានបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ​សូមប្រកាន់​ខ្ជាប់នូវ​ការ​រស់នៅស្អាត ហូបស្អាត ផឹកស្អាត។សូមលាង​ដៃនឹងសាប៊ូ ឬផេះមុននឹងបរិភោគអាហារ និងក្រោយចេញពីបង្គន់អនាម័យ ។សំអាត​បរិវេណក្នុង និងក្រៅបង្គន់អនាម័យ ។ជួសជុលជាប្រចាំករណីមានការ​ខូចខាត។សាងសង់អណ្ដូងទឹកឱ្យឆ្ងាយពីបង្គន់អនាម័យ។ កុំយកសត្វពាហនៈមកចងក្បែរអណ្ដូងទឹក ។ឧស្សាហ៍តាមដាន និងពិនិត្យគុណភាពទឹកផងដែរ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានដឹកនាំប្រតិភូក្រសួង លោកអភិបាលរង​ខេត្ត លោកប្រធានមន្ទីរនិងសហការី ចុះពិនិត្យការដ្ឋានការខួងអណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួនពីរកន្លែងនៅក្នុងភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក…

  • នគរបាលខេត្តស្វាយរៀងបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជិតប្រាំបួនគីឡូក្រាម

    នគរបាលខេត្តស្វាយរៀងបង្ហាញមុខជនសង្ស័យម្នាក់និងគ្រឿងញៀនជិតប្រាំបួនគីឡូក្រាម

    ស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបង្ហាញមុខជនសង្ស័យ​មួយនាក់​និងគ្រឿងញៀនជិតប្រាំបួនគីឡូក្រាម ដែលបង្ក្រាបបាននៅ​ស្រុក​ស្វាយទាប។ នគរបាលផែនប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានឱ្យដឹងថាកាលពីថ្ងៃទី១២ ខែកក្កដាវេលាម៉ោង៥និង៣០នាទី នៅ​ចំណុច​​ផ្លូវខ្សែក្រវាត់​ព្រំដែនចន្លោះបង្គោល​ព្រំដែន​លេខ​១៦១-១៦២/១ស្ថិតក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយ​ទាប កម្លាំងប៉ុស្តិ៍​នគរបាលច្រកទ្វាតំបន់ព្រំដែនព្រៃតាអី វរ:សេនាតូចការពារព្រំដែន៦១១បានល្បាតនៅតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន ក៏​បានជួប​មុខសញ្ញាសង្ស័យជនជាតិវៀត​ណាម​ចំនួនពីរនាក់ ជិះម៉ូតូពីរគ្រឿង។ ដោយមានការសង្ស័យសមត្ថ​កិច្ចក៏បាន​ហៅឱ្យ​ឈប់ដើម្បី​ត្រួតពិនិត្យកញ្ចប់កេសទំនិញ​ដែលដឹកតាមតាមម៉ូតូ ។ពេលនោះជនសង្ស័យដឹងខ្លួនក៏​ផ្តួលម៉ូតូនិងកញ្ចប់ឥវ៉ាន់​ចោល រួចរត់គេចខ្លួន​ចូល​ទៅក្នុង​ទឹកដីប្រទេសវៀតណាមវិញ។ ប្រភពបានបន្តថា នៅពេលកម្លាំងសមត្ថកិច្ចដេញតាមជន​សង្ស័យបានដកអាវុធខ្លីបាញ់សំដៅមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែ​មិនបង្កឱ្យមានគ្រោះថ្នាក់ទេ ។នៅពេលត្រួតពិនិត្យ​កេសឥ​វ៉ាន់ដែលជន​សង្ស័យ​ទម្លាក់ចោលបានរកវត្ថុតាងមួយ​ចំនួនរួមមាន ម្សៅ​ក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទ​កេតាមីន​ចំនួនប្រាំបួនកញ្ចប់ទម្ងន់សុទ្ធ៨៨៦៣,៧៣ក្រាម(៨គីឡូ៨៦៣.៧៣ក្រាម),បង់អាវុធខ្លីមួយមានគ្រាប់បួនគ្រាប់ ,សំបកផ្ទុះបី, ម៉ូតូពីរគ្រឿង និងអត្តសញ្ញាណបណ្ណជនជាតិវៀតណាម​មួយសន្លឹក។ តាមរយៈកិច្ចសហការនៃការបញ្ជូនព័ត៌មានពីសមត្ថកិច្ចកម្ពុជាបានទាន់ពេលវេលានៅវេលាម៉ោង៧ព្រឹកក្នុងថ្ងៃដដែល សមត្ថកិច្ច​វៀតណាមបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជន​សង្ស័យជាជនជាតិវៀតណាមបានមួយនាក់នៅក្នុងទឹកដីវៀតណាម។ រីឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។ បច្ចុប្បន្នសំណុំរឿងរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ សូមជម្រាបថា លទ្ធផលនៃការបង្រ្កាបនេះគឺអនុវត្តតាម​បទបញ្ជា​របស់ឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការ​នគរបាលខេត្ត និងដឹកនាំ​បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ,ឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ីរ៉ូ ស្នងការរង​ទទួលផែនការងារ​ព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរងទទួល​ដឹកនាំវរ:សេនាតូច​នគរបាល​ការពារព្រំដែន​គោកលេខ៦១១​ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលា​ដំបូងខេត្តស្វាយ​រៀង៕ដោយ៖នុត នាង

  • យានយន្តល្មើសចំនួន ២៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ២៧១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែកក្កដា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ១៦ ខែកក្កដាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៦គោ​ល​​ដៅ មានយានយន្តចូលគោលដៅចំនួន៣៥៦គ្រឿង រថយន្តធំ៨គ្រឿង រថយន្តតូច ១៦៦គ្រឿង ម៉ូតូ ១៨២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស​សរុប​ចំនួន ២៧១គ្រឿងមានរថយន្តធំ៥គ្រឿង រថយន្តតូច ១១៨គ្រឿង និងម៉ូតូចំនួន ១៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ កក្កដា បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ កក្កដា បណ្តាលឲ្យ មនុស្សស្លាប់ ៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យ​ដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្ដាលឲ្យមនុស្ស ៥ស្លាប់និងរបួសធ្ងន់ស្រាល ៨នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់​រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៤លើក (ស្លាប់ ២នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់) និងមិនប្រកាន់ស្តាំ ២លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • អារ៉ាប់ យក Tesla Cybertuck រត់តាក់ស៊ី

    អារ៉ាប់ យក Tesla Cybertuck រត់តាក់ស៊ី

    បរទេស៖ នៅប្រទេសស្តេចប្រេងកាត អេមីរ៉ាត់ អារ៉ាប់រួម ឡានអគ្គិសនី Cybertuck របស់ក្រុមហ៊ុនអាមេរិក Tesla ដែលមានតម្លៃរាប់សែនដុល្លារអាមេរិក គឺជាឡានតាក់ស៊ីធម្មតាមួយប៉ុណ្ណោះ។ ថ្មីៗនេះ គេឃើញរថយន្តមានរាងជ្រុងដែលត្រូវគេចាត់ថ្នាក់ជាកំពូលរថយន្តអគ្គិសនីរបស់ Tesla បើកបរលើដងផ្លូវក្រុងឌុយបៃ ដើម្បីបម្រើសេវាកម្មដឹកភ្ញៀវ ដោយមានស្លាកសម្គាល់លើដំបូលរថយន្ត ថា «តាក់ស៊ី»។ នេះបើតាមគេហទំព័រ Startup Pakistan។ យោងតាមគេហទំព័រ Dubi Car ឡាន Tesla Cybertruck ឆ្នាំ២០២៤ មានតម្លៃ ៩៣ម៉ឺនលុយអារ៉ាប់ ឬជាង ២៥ម៉ឺនដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ ការយក Cybertruck រត់តាក់ស៊ី មិនមានអ្វីចម្លែកទេសម្រាប់ប្រទេសអ្នកមានដូចជាអារ៉ាប់។ កន្លងទៅ រថយន្ត ឡង់គ្រីស័រ សេរីចុងក្រោយក៏ត្រូវប្រទេសនេះយកធ្វើតាក់ស៊ីដឹកភ្ញៀវនៅលើវាលខ្សាច់ផងដែរ។ ប្រែសម្រួល៖ សារ៉ាត

  • អភិបាលខេត្តកណ្តាល រំលឹកដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួល​យកនូវរាល់បណ្ដឹងផ្សេងៗ របស់ពលរដ្ឋ ទោះករណីក្រៅ ឬលើសដែន​សមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្របសម្រួលជូនពួកគាត់

    អភិបាលខេត្តកណ្តាល រំលឹកដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួល​យកនូវរាល់បណ្ដឹងផ្សេងៗ របស់ពលរដ្ឋ ទោះករណីក្រៅ ឬលើសដែន​សមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្របសម្រួលជូនពួកគាត់

    ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន រំលឹកដល់គណៈបញ្ជាការក្រុង-ស្រុក ត្រូវទទួលយកនូវរាល់បណ្ដឹងផ្សេងៗ របស់ពលរដ្ឋ ទោះករណីក្រៅ ឬលើស​ដែនសមត្ថកិច្ចខ្លួនក៏ដោយ ក៏ត្រូវជួយសម្របសម្រួលជូនពួកគាត់។ជាងនេះ ទៅទៀតត្រូវពិនិត្យ និងពង្រឹងតួនាទីរបស់ខ្លួន ត្រូវខិតខំអនុវត្តតាមតួនាទី និងភារវកិច្ចរបស់ខ្លួនដែលក្រសួងមហាផ្ទៃបានកំណត់ឱ្យបានល្អ និងទទួល​ខុសត្រូវខ្ពស់ ទាំងកងកម្លាំង និរដ្ឋបាលក្រុង-ស្រុក ត្រូវតែសហការគ្នាស្អិតរមួត ធ្វើយ៉ាងណាខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនឱ្យល្អប្រសើរ។ ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណបញ្ជាការឯកភាពខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដើម្បីក្តោបបញ្ហារួមដែលបានកើតឡើងតាមមូលដ្ឋានក្រុង-ស្រុកទាំង១៣ យកមកដោះស្រាយ និងពង្រឹងកិច្ចការបន្តទៅមុខ សំដៅធ្វើ​ឱ្យបទល្មើសមានការថយចុះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រក្សាបាន​នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់ ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា កិច្ចការសំខាន់ដែលគណៈបញ្ជាការ​ឯកភាពខេត្ត និងក្រុង-ស្រុកត្រូវយកចិត្តទុកដាក់គឺ បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ដែលកំពុងតែមានការកើនឡើង​ ហើយបញ្ហាល្បែងស៊ីសងខុសច្បាប់គ្រប់​ប្រភេទ បញ្ហាគ្រឿងញៀន និងក្មេងទំនើង គឺឃើញថាគណៈបញ្ជាការឯកភាព​គ្រប់ថ្នាក់ បានខិតខំធ្វើការ​បង្ក្រាបទទួលបានលទ្ធផលល្អ ប៉ុន្តែក៏ត្រូវតែយកចិត្ត​ទុកដាក់បន្តតាមដាន និងចាត់វិធានការបង្ក្រាប ឱ្យកាន់តែបានល្អប្រសើរថែម​ទៀតផងដែរមិនត្រូវធ្វើប្រហែលជាដាច់ខាត។ ឯកឧត្តម គួច ចំរើន…

  • កម្មករថា ក្រោយមានបណ្ណប.ស.ស.សម្រាប់ខ្លួនឯង និងសមាជិក គ្រួសារលែងភ័យជំពាក់បំណុលគេដោយសារជំងឺ

    កម្មករថា ក្រោយមានបណ្ណប.ស.ស.សម្រាប់ខ្លួនឯង និងសមាជិក គ្រួសារលែងភ័យជំពាក់បំណុលគេដោយសារជំងឺ

    ភ្នំពេញ៖ កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់លើកឡើងថា ក្រោយមានបណ្ណបេឡាជាតិសន្តិសុខសង្គម ប.ស.ស. សម្រាប់ខ្លួនឯង និងសមាជិកនៅក្នុងបន្ទុក ពួកគាត់លែងព្រួយបារម្ភរឿងជំពាក់លុយគេ ដោយសារមានជំងឺទៀតហើយ។ នេះបើតាមសម្តីលោកសំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា។ លោកថា បណ្ណបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. មានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្មករនិយោជិតនៅពេលមានជំងឺ ឬពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ព្រោះវាបានជួយកាត់បន្ថយការ ចំណាយក្នុងជីវភាពរស់នៅ និងជួយលើកស្ទួយសេដ្ឋកិច្ចរស់នៅរបស់ពួកគាត់ កាន់តែប្រសើរឡើង តាមរយៈការអនុវត្តរបបថែទាំសុខភាព ការព្យាបាលជំងឺដោយមិនអស់ប្រាក់ ការទទួលខុសត្រូវលើគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ដល់បាត់បង់ជីវិតជាដើម។ លោកបន្ថែមថា ជាពិសេសនៅពេលមានបណ្ណ ប.ស.ស. សម្រាប់ខ្លួនឯង និងអ្នកនៅក្នុងបន្ទុក កម្មករនិយោជិតលែងព្រួយបារម្ភរឿងជំពាក់បំណុល​គេដោយសារជំងឺទៀតហើយ ព្រោះបន្ទុកចំណាយ ដែលពួកគាត់ធ្លាប់តែ​មានការបារម្ភនៅពេលខ្លួនឈឺ ឬអ្នកនៅក្នុងបន្ទុកឈឺហើយគ្មានលុយ​បម្រុងទុកនោះ លែងជាបញ្ហាចោទ។ លោកថ្លែងថា៖«កន្លងមកគាត់មានការបារម្ភខ្លាំងណាស់ ក្នុងការនាំសមាជិក​គ្រួសារគាត់ទៅព្យាបាលជំងឺ ដោយហេតុថាព្យាបាលជំងឺម្តងៗ មិនអស់លុយ​តិចទេ ដូច​​​ច្នេះគាត់ត្រូវតែស្វះស្វែង ពុះពារដើម្បីប្រមែប្រមូលថវិកា ដែលគាត់​បានសន្សំទុកផង ឬក៏បងប្អូនខ្លះគាត់ត្រូវលក់របស់ទ្រព្យ ឬខ្ចីអ្នកនេះអ្នកនោះ ដោះស្រាយថ្លៃព្យាបាល ប៉ុន្តែ ពេលក្លាយជាសមជិកបសស គាត់ទទួលបាន​ការព្យាបាលជំងឹដោយមិនបាច់បង់ថ្លៃ រហូតជាសះស្បើយ។» បើតាមលោកសំ សឿន ដើម្បីឱ្យអ្នកនៅក្នុងបន្ទុកទទួលបានអត្ថប្រយោជន៍ បងប្អូនកម្មករនិយោជិត អាចនាំសមាជិកគ្រួសារនៅក្នុងបន្ទុក ជាប្រពន្ធ…

  • មហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ (Mekong Tech Festival) នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ និងអាទិត្យ     ទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង ៧:00ល្ងាច ក្រោមប្រធានបទ ”ឥទ្ធិពលនៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជនកម្ពុជា”

    មហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ (Mekong Tech Festival) នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ និងអាទិត្យ     ទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង ៧:00ល្ងាច ក្រោមប្រធានបទ ”ឥទ្ធិពលនៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជនកម្ពុជា”

    ប្រសិនបើអ្នកកំពុងតែឆ្ងល់ថាតើបញ្ញាសិប្បនិមិ្មត (artificial intelligence) និងម៉ាស៊ីនសិក្សា (machine learning)មានឥទ្ធិពលយ៉ាងណាខ្លះនៅក្នុងការសិក្សា ការងារ និងអាជីវកម្មរបស់អ្នកនាពេលបច្ចុប្បន្ន និងអនាគត អ្នកគួរចូលរួមមហោស្រព  បច្ចេកវិទ្យាមេគង្គ! តើមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ នឹងបង្ហាញអំពីបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាលើអ្វីខ្លះ? មហោស្រពបច្ចេកវិទ្យាមេគង្គ គឺជាគឺជាការរួមបញ្ចូលគ្នានៃសន្និសីទបច្ចេកវិទ្យាប្រកបដោយការច្នៃប្រឌិត និងសិក្ខាសាលាពន្យល់ដោយអ្នកជំនាញបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់នៅក្នុងប្រទេស និងជុំវិញតំបន់ រួមទាំងមានការតាំងបង្ហាញនៃបច្ចេកវិទ្យាដែលជាវេទិកាសម្រាប់អ្នកជំនួញ អ្នកចាប់ផ្តើមអាជីវកម្ម អ្នកច្នៃប្រឌិតវ័យក្មេង និងអ្នកមានគំនិតបង្កើតថ្មី ដើម្បីបង្ហាញការច្នៃប្រឌិតនៃផលិតផល និងសេវាកម្មរបស់ខ្លួន។ តើអ្វីទៅជាសន្និសីទ និងសិក្ខាសាលាបច្ចេកវិទ្យាមេគង្គ? សន្និសីទ និងសិក្ខាសាលាបច្ចេកវិទ្យាមេគង្គ៖ វាគ្មិនជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ និង       ប្រើប្រាស់បញ្ញាសិប្បនិមិ្មត (artificial intelligence) និងម៉ាស៊ីនសិក្សា (machine learning) ក្នុងការងារ និងអាជីវកម្ម នៅក្នុង    វិស័យសាធារណៈ និងឯកជននឹងពិភាក្សាខ្លឹមសារគោលគន្លឹះជារួម ថាតើយុវជនកម្ពុជានាពេលបច្ចុប្បន្ន គួរដឹងថាបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា ដើរតួនាទីសំខាន់អ្វីខ្លះក្នុងជំនាញវិជ្ជាជីវៈ និងអាជីវកម្មផ្សេងៗ។ តើការរីកចម្រើននៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សានឹងអាចជួយតម្រង់ទិសអនាគតយុវជនកម្ពុជាដោយរបៀបណា? តើសង្គមការងារជាក់ស្តែងកំពុងប្រើប្រាស់បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាអ្វីខ្លះដើម្បីជួយសម្រួលកិច្ចការរបស់មនុស្ស និងការប្រមើលថាតើអ្វីជាចំណុចវិជ្ជៈមាន និងកត្តាប្រឈមនៃ          ការប្រើប្រាស់បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា? កត្តាលេចធ្លោនៃមហោស្រពបច្ចេកវិទ្យាមេគង្គគឺបច្ចេកវិទ្យា…