-
ខេត្តកំពតដាំកូនត្នោតជាងមួយម៉ឺនដើមនៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម

កំពត ៖អាជ្ញាធរខេត្តកំពតបានដាំដើមត្នោតជាង១៧.០០០ដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាមស្ថិតក្នុង ភូមិសាស្ត្រនៃស្រុកកំពង់ត្រាច នៅក្នុងពិធី “រុក្ខទិវា” បីឆ្នាំកន្លងមកនេះ។ការជ្រើសរើសដាំកូនត្នោតនេះដើម្បីបំផុសស្មារតី ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ។ម៉្យាងទៀតដើមត្នោតដែលជារុក្ខជាតិសំគាល់អត្តសញ្ញាណជាតិខ្មែរទៀតផង។ មានប្រសាសន៍នៅក្នុងពិធីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធនៅកោះវែង ភូមិកោះចំការឃុំបឹង សាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ដោយមានវត្តមានឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តផង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំកូនឈើនិងដាំកូនត្នោតនៅសងខាង ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែងបីគីឡូម៉ែត្រនាពេលនេះ គឺដើម្បីទុកជាប្រវត្តិសាស្រ្តទៅថ្ងៃមុខ និងបំផុសឱ្យយុវជនជំនាន់ក្រោយស្រឡាញ់ព្រៃឈើ និងដើមត្នោត។ ការនាំគ្នាដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារដើមត្នោតជារុក្ខជាតិសំគាល់អត្តសញ្ញាណជាតិខ្មែរ ។ត្នោតបានផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងផង។ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឱ្យដឹងថា យោងតាមអនុសាសន៍ណែនាំ របស់ឯកឧត្តមអភិបាលខេត្តកំពត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានបណ្តុះគ្រាប់ត្នោត ទុកចែកជូនប្រជាកសិករដែលរស់នៅតាមព្រំដែន កម្ពុជា-វៀតណាមដាំឱ្យបានពីបួន…
-
ក្រុមអ្នកជំនាញបញ្ចប់ការងារជួសជុលសំណង់ព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍

ភ្នំពេញ៖ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុងនូវសំណង់ព្រះវិហារបុរាណមួយ នៅបរិវេណវត្តព្រះឥន្ទកោសីយ៍។នេះបើយោងតាមប្រភពអាជ្ញាធររជាតិអប្សរា។ ប្រភពដដែលស្រង់សម្ដីលោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍មកបញ្ជាក់ ថា សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ដែលបានបញ្ចប់ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែកក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤មក។ លោកបន្តថា ព្រះវិហារដែលមានរាងតូចច្រឡឹងមួយនេះខូចខាតខ្លាំងនៅផ្នែក ដំបូលដែលពេលជួសជុលត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀតដែលមានការខូចខាត ស្ថិតក្នុងកម្រិតនៃការជួសជុលបាន ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។ ចំពោះគុណតម្លៃនៃសំណង់ព្រះវិហារខាងលើនេះ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា វាមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាគុណតម្លៃរួម សំណង់វិហារនេះបានបង្ហាញពីប្រវត្តិសាស្រ្ត និងសិល្បៈដ៏យូរលង់របស់ខ្មែរដែលមានអាយុជិត១០០ឆ្នាំ ហើយដែលបុព្វការីជនអ្នកមានជំនឿក្នុងព្រះពុទ្ធសាសនានៅពេលនោះមានសទ្ធាសាងសង់ព្រះវិហារនេះឡើងដើម្បីទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយថែរក្សា។ ចំណែកតម្លៃជារូបរាងវិញ ព្រះវិហារនេះសង់លើខឿនខ្ពស់ពីដីបន្តិច មានរាងតូចត្រឡឹង មិនធំពេក និងមិនតូចពេក ងាយស្រួលការគោរព និងថែទាំអភិរក្ស។ សម្រាប់លោក ស៊ឹម ប៊ុនធឿន សំណង់នេះបង្ហាញពីស្ថាបត្យកម្មជំនាន់នោះដែលគិតគូរវែងឆ្ងាយទៅអនាគតបើសំណង់ខ្ពស់ ពេក ធ្វើឱ្យបាត់បង់សោភណភាពនៅផ្នែកណាមួយមិនខាន។ជាអ្នកស្រឡាញ់ និងអភិរក្សសំណង់បុរាណមួយរូប លោក ស៊ឹម ប៊ុនធឿន ស្នើឱ្យតាមវត្តអារាមទាំងអស់…
-
ដំណាំស្រូវរងគ្រោះដោយសារដង្កូវហ្វូង នៅខេត្តសៀមរាបជាង៨០ភាគរយត្រូវបានសង្គ្រោះ

ភ្នំពេញ៖ មន្ទីរកសិកម្មខេត្តសៀមរាបបានឱ្យដឹងថា ដំណាំស្រូវ របស់កសិករក្នុងក្រុងស្រុកចំនួនប្រាំទំហំ១៥៩ហិកតា ដែល ទទួលរងគ្រោះដោយសារសត្វ ដង្កូវហ្វូង ត្រូវបានជួយសង្គ្រោះ បានផ្ទៃដី សរុប១៤០ហិកតា ស្មើនឹង៨៨ភាគរយ។ ប្រភពមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃ ទី២១ខែកក្កដា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ស្ថិតិផ្ទៃដីនៃផលប៉ះពាល់ដោយដង្កូវហ្វូងបំផ្លាញដំណាំស្រូវសរុប១៥៩ហិកតាលើក្រុង ស្រុកចំនួនប្រាំ ឃុំចំនួនប្រាំមួយ ភូមិចំនួន ១២ និងកសិកររងគ្រោះមានសរុបចំនួន ២២១គ្រួសារ។ ក្នុង ចំនួននេះ មន្រ្តីជំនាញបានជួយសង្គ្រោះផ្ទៃដីសរុប១៤០ហិកតា ស្មើនឹង ៨៨ភាគរយ។ ចំពោះក្រុងស្រុកទាំងប្រាំដែលទទួលរងគ្រោះមានស្រុកស្រីស្នំ ផ្ទៃដី៨ ហិកតា សង្គ្រោះបាន ៨០ភាគរយ, ស្រុកពួកផ្ទៃដី ៧៥ហិកតា សង្គ្រោះបាន ៨០ភាគរយ, ស្រុកអង្គរជុំ ផ្ទៃដីមួយ ហិកតា សង្គ្រោះបាន ១០០ភាគរយ,ស្រុកអង្គរធំ ផ្ទៃដី ៦០ ហិកតា សង្គ្រោះបាន ១០០ភាគរយ និងក្រុងរុនតាឯកតេ ជោ សែន ផ្ទៃដី១៥ ហិកតា សង្គ្រោះបាន…
-
អណ្តើកហ្លួងចំនួន ២០ក្បាល ត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមធ្វើការលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដែលមានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤។ កន្លែនេះគឺមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង និង ក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួង និងក្រពើត្រី រហូតដល់ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជម្រកធម្មជាតិរបស់ពួកវា។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណាបានចូលរួមលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល។ ក្នុងនោះ អណ្តើកហ្លួងចំនួន ១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេងដើម្បីតាមដានចលនា អត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។ ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះបន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ ពិតជាមានសារសំខាន់ណាស់ក្នុងការការពារនិងស្តារចំនួនសត្វអណ្តើកហ្លួងឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។ អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួនសរុបនៃសត្វនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១០០…
-
ក្លិបអ្នកកាសែតកម្ពុជា បណ្តុះបណ្តាលដល់មន្រ្តីទទួលបន្ទុកព័ត៌មានតាមក្រសួង និងវិស័យឯកជន ដើម្បីឱ្យទំនាក់ទំនងជាមួយអ្នកកាសែតកាន់តែប្រសើរឡើង

(ភ្នំពេញ)៖ដោយសារតែការទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានក្នុងស្រុក ក៏ដូចជាបរទេសជួបនូវបញ្ហាមួយចំនួននោះក្លិបអ្នកកាសែតកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីទទួលបន្ទុកព័ត៌មានតាមក្រសួងបន្ទីរ និងវិស័យឯកជន ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្រ្តីអ្នកនាំពាក្យ អាចធ្វើកិច្ចការងារជាមួយគ្នាកាន់តែល្អប្រសើរ និងពិសេសនោះបានយល់អំពីតម្រូវការគ្នាទៅវិញទៅមក។ បញ្ជាក់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៤នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) លោក ពុយគា ប្រធាន ក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា៖វគ្គបណ្តុះបណ្តាលនេះធ្វើឡើងសម្រាប់មន្រ្តីដែលទទួលបន្ទុកកិច្ចការងារសាធារណៈ និងព័ត៌មាន។វគ្គនេះធ្វើឡើងសម្រាប់មន្រ្តីរាជការ ក៏ដូចជាឯកជន។ អ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលនោះគឺដំបូងឡើយគិតថាសិក្ខាកាមនឹងអាចមានប្រមាណពី៥០ទៅ៦០នាក់ចូលរៀនទេ ប៉ុន្តែចំនួននេះបានកើនឡើងជាង១០០នាក់ តែដោយសារបន្ទប់តូចនឹងចង់ចម្រាញ់យកគុណភាពនោះក្លិបអ្នកកាសែតកម្ពុជាទទួលបានតែ ៩០នាក់ប៉ុណ្ណោះ។ លោកបាននិយាយដែរថាដោយសារមើលឃើញមានការចាប់អារម្មណ៍ច្រើនពីអ្នកពាក់ព័ន្ធក្នុងវិស័យនេះក្លិបអ្នកកាសែតកម្ពុជាគ្រោងនឹងបើកវគ្គទី២ទី២ទៀតនៅដើមខែក្រោយនេះផងដែរ។សម្រាប់អ្នករៀនវគ្គបណ្តុះបណ្តាលនេះគឺបានផ្តោតសំខាន់ទៅលើរបៀបធ្វើការងាររបស់អ្នកសារព័ត៌មានជាមួយនឹងមន្រ្តីដែលទទួលបន្ទុកការងារព័ត៌មាន។ដោយក្នុងនេះនឹងប្រាប់ពីអ្នកសារព័ត៌មានចង់បានអ្វី នឹងមន្រ្តីពាក់ព័ន្ធគួរផ្តល់ដូចម្តេច។ក្រៅពីនេះបង្ហាត់បង្ហាញឱ្យដឹងពីសំណួរអ្នកសារព័ត៌មាន និងក៏ដូចជាការឆ្លើយតបឱ្យត្រូវចំណុចជាដើម។ គួរបញ្ជាក់ថាក្នុងពិធីនេះគេឃើញមានអ្នកនាំពាក្យជើងចាស់ ,អ្នកសារព័ត៌មានជើងចាស់ ៣រូប បានចូលរួមចែករំលែកបទពិសោធន៍ដែលធ្លាប់ធ្វើការយូរឆ្នាំកន្លងមកដូចជា ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណៈបក្សប្រជាជន លោក គី សុខលីន សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ លោក ទាវសារៈមុនី និពន្ធនាយកព័ត៌មានអប្សរាសង់ត្រាល់នៃក្រុមហ៊ុនអប្សរាព័ត៌មានជាដើម៕ ដោយ ៖ ម៉ាដេប៉ូ
-
កូនត្នោត ១ម៉ឺនដើម នឹងត្រូវដាំក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃអាទិត្យនេះ

(ភ្នំពេញ)៖ ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃប្រទេសកម្ពុជា ។ ដើមត្នោតគេអាចកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់បានច្រើន យ៉ាងណាស់ ហើយក្រៅពីនេះវាក៏ផ្តល់ផ្នែកអាហារដល់យើង ច្រើនបែប ដែរដូចជាទឹកត្នោត និងផ្លែត្នោត សុទ្ធតែអាចប្រើធ្វើជាអាហារបានទាំងខ្ចី និងទុំ។ ដើមឈើដ៏មានតម្លៃមហាសាលមួយនេះ ក្នុងការដាំគឺគេឱ្យទុក ចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៤ ម៉ែត្រ ដើម្បីឲ្យដើមត្នោតលូតលាស់ធំធាត់បានលឿន និងហុចផលបានល្អផង។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននឹងត្រូវបានគេរៀបចំឡើងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។កូនត្នោតចំនួន១០ ០០០ដើមនឹងត្រូវបានគេដាំក្នុងពិធីនេះ ហើយ កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានគេដឹកដល់ទីតាំងរួចហើយដែរ ដើម្បីត្រៀមដាំ។ ឯកឧត្តមបញ្ជាក់ថាកូនត្នោតទាំងនេះជាអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលការដាំនេះគឺ សម្រាប់ដើម្បីបុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា ជូនកូនចៅជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្លាប់បានថ្លែងថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍…
-
ខណៈជំនន់ទឹកភ្លៀងយាយីលើភូមិសាស្រ្តមួយចំនួន អភិបាលស្រុកគូលែនរំលឹកដល់មន្រ្តីមូលដា្ឋនឱ្យតាមដានស្ថានភាពឱ្យជាប់

ព្រះវិហារ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះបានបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងកើតឡើងលើភូមិឃុំមួយចំនួនក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលជាខេត្តនៃភាគខាងជើង មានព្រំប្រទល់ជាប់នឹងប្រទេសថៃ។ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន កាលពីថ្ងៃទី១៩ ខែកក្កដា បានចុះត្រួតពិនិត្យសិក្សាជាក់ស្តែងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភូមិរំចេក ភូមិព្រៃគោល ភូមិកក់កាថង នៃឃុំស្រយង់ ស្រុកគូលែន។តាមរយៈនៃការពិនិត្យឃើញថា ការខូចខាតបឋមមានផ្លូវលំមួយខ្សែភ្ជាប់ភូមិរំចេក ឆ្ពោះទៅកាន់ភូមិព្រៃគោលដោយទឹកហូរច្រោះកាត់ផ្លូវចំនួនប្រាំកន្លែង, ដាច់ផ្លូវមួយកន្លែង។ ផ្លូវមួយខ្សែទៀត ជាផ្លូវក្រាលកៅស៊ូចេញពី ភូមិរំចេក ឆ្ពោះទៅកាន់ភូមិកក់កាថង ប៉ះពាល់ទៅលើកំណាត់ផ្លូវបីកន្លែងធំៗបណ្តាលឱ្យមានការខូចខាតប្រវែង ២០០ម៉ែត្រ និងមានទឹកហូច្រោះមាត់លូ និងទឹកហូច្រោះក្បាលស្ពានផងដែរ ។ ជាដំណោះស្រាយចំពោះមុខលោកអភិបាលស្រុក ក្រុមការងារនិងមន្ត្រីជំនាញចំណុះឱ្យរដ្ឋបាលស្រុកគូលែន បានសម្រេចប្រគល់ថវិកាមួយចំនួនទៅដល់អាជ្ញាធរភូ មិឃុំ ដែលរងផលប៉ះពាល់ដើម្បីទិញប្រេងសម្រាប់អារឈើចាស់ៗធ្វើជាស្ពានឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្នក្នុងពេលបន្ទាន់។ លោក ប៉ែន ជឹង អភិបាលស្រុកបានណែនាំដល់មន្រ្តីមូលដ្ឋានភូមិ ឃុំត្រូវតាមដានស្ថានភាពទឹកជំនន់ ផលប៉ះដល់ការរស់នៅរបស់ប្រជាជន ។ពិសេសប្រាប់ប្រជាជនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ៕ដោយ៖សួន លីណា
-
លិខិតរំលែកមរណទុក្ខ

សូមគោរពជូនអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងក្រុមគ្រួសារ យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានក្តីរន្ធត់ឥតឧបមា និងសូមចូលរួមសម្តែងនូវការសោកស្តាយបំផុតចំពោះ មរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នៅថ្ងៃសៅរ៍ ១៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ដោយជរាពាធ ក្នុងជន្មាយុ ៩៧វស្សា។ ការបាត់បង់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទួត ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ នៃកូន ចៅ និងចៅទួតទាំងអស់ ដែលលោកមានគុណយ៉ាងធំធេង និងប្រកបដោយព្រហ្មវិហារធម៌បំផុតរបស់ក្រុមគ្រួសារ។ ទន្ទឹមនឹងនេះ ការបាត់បង់ មហាសទ្ធាភិរ័ក្ខញាណ…
-
ទោះជាភ្លៀងធ្លាក់ជាប់ៗគ្នាមិនដាច់ក៏កំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ នៅតែអាចធ្វើចរាចរណ៍បាន

ភ្នំពេញ៖ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រាប់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាឥតដាច់ជាង១០ថ្ងៃមកហើយ ធ្វើឱ្យកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចត្រពាំងរពៅ-វាលរេញ ដែលរងការខូចខាតស្រាប់ផងនោះ កាន់តែពិបាកក្នុងដំណើរការជួសជុល ថែទាំ ជួសជុលប្រចាំ ក៏ប៉ុន្តែស្ថានភាពចរាចរណ៍នៅដំណើរការធម្មតា។ លើបណ្ដាញសង្គមផ្លូវការ ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ពេលដាច់គ្រាប់ភ្លៀង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ តែងចេញគ្រឿងចក្រដើម្បីបន្តថែទាំ ជួសជុលប្រចាំ ដើម្បីធានាការធ្វើចរាចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គីឡូម៉ែត្រ ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីធានាការចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដោយល្បឿនមធ្យម និងប្រើប្រាស់ថេរវេលាក្រោមមួយម៉ោងដើម្បីឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកនេះ ទម្រាំឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ ឯកឧត្តមអ្នកនាំពាក្យបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុល និងស្ថានភាពដ៏លំបាកនេះ៕ដោយ៖មុនី
-
ឯកឧត្ដម ឃួង ស្រេង ស្នើសុំទូងស្គរ គោះជួង គ្រប់វត្តអារាម ដើម្បីអបអរសាទរ និង គាំទ្រ នៃការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណន-តេជោ”

(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង សូមឱ្យព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ទូងស្គរ គោះជួង គ្រប់វត្តអារាម ដើម្បីអបអរសាទរ និង គាំទ្រ នៃការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណន-តេជោ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ។ ការស្នើសុំបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី១៩កក្កដានេះ ក្នុងពិធីវេរប្រគេនទៀនព្រះវស្សា,ទ័យ្យវត្ថុ,បច្ច័យរួមនិងគ្រឿងបរិក្ខាផ្សេងៗដល់ព្រះសង្ឃនិមន្តមកពី ១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅក្នុងរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។ ឯកឧត្ដម ឃួងស្រេង បានមានប្រសាសន៍ថា៖ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន-យុវនារីទាំងអស់ សូមត្រៀមលក្ខណៈចូលរួមអបអរ សាទរ ដោយត្រូវទូងស្គរ គោះជួង និងកម្សាន្តសប្បាយជាមួយនឹងការ ប្រគុំតន្ត្រី អុជកាំជ្រួច ព្រមទាំងការរៀបចំកម្មវិធីផ្សេងៗទៀតរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា នោះគឺ ការបើកការដ្ឋានស្ថាបនា “ព្រែកជីកហ្វូណន-តេជោ” ដែលជា គំនិតផ្តួចផ្តើមរបស់…