Category: ព័ត៌មានសង្គម

  • មហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ (Mekong Tech Festival) នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ និង អាទិត្យ ទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង៧:00ល្ងាច ក្រោមប្រធានបទ ”ឥទ្ធិពលនៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជនកម្ពុជា”

    មហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ (Mekong Tech Festival) នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ និង អាទិត្យ ទី២៧ និង២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអូឡាំព្យា (ជាន់ផ្ទាល់ដី) ចាប់ពីម៉ោង ៨:00ព្រឹក ដល់ម៉ោង៧:00ល្ងាច ក្រោមប្រធានបទ ”ឥទ្ធិពលនៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាសម្រាប់អនាគតយុវជនកម្ពុជា”

    សូមអញ្ចើញយុវជនកម្ពុជានិងប្រជាពលរដ្ឋទាំងអស់ចូលរួមសិក្សាស្វែងយល់អំពីបញ្ញាសិប្បនិមិ្មត(artificial intelligence) និងម៉ាស៊ីនសិក្សា (machine learning) ថាតើបច្ចេកវិទ្យាថ្មីនេះបានឥទ្ធិពលយ៉ាងណាខ្លះនៅក្នុងការសិក្សា ការងារ និងអាជីវកម្មរបស់អ្នកនាពេលបច្ចុប្បន្ន និង អនាគតបែបណាខ្លះ? ប្រាកដណាស់អ្នកគួរតែមកចូលរួម មហោស្រព  បច្ចេកវិទ្យាមេគង្គ!          តើមហោស្រពបច្ចេកវិទ្យាមេគង្គលើកទី២ នឹងបង្ហាញអំពីបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាលើអ្វីខ្លះ? មហោស្រពបច្ចេកវិទ្យាមេគង្គ គឺជាគឺជាការរួមបញ្ចូលគ្នានៃសន្និសីទបច្ចេកវិទ្យាប្រកបដោយការច្នៃប្រឌិត និងសិក្ខាសាលាពន្យល់ដោយអ្នកជំនាញបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសនិងជុំវិញតំបន់រួមទាំងមានការតាំងបង្ហាញនៃបច្ចេកវិទ្យាដែលជាវេទិកាសម្រាប់អ្នកជំនួញ អ្នកចាប់ផ្តើមអាជីវកម្ម អ្នកច្នៃប្រឌិតវ័យក្មេង និងអ្នកមានគំនិតបង្កើតថ្មី ដើម្បីបង្ហាញការច្នៃប្រឌិតនៃផលិតផល និងសេវាកម្មរបស់ខ្លួន។ តើអ្វីទៅជាសន្និសីទ និងសិក្ខាសាលាបច្ចេកវិទ្យាមេគង្គ? សន្និសីទ និងសិក្ខាសាលាបច្ចេកវិទ្យាមេគង្គ៖ វាគ្មិនជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ និង ប្រើប្រាស់បញ្ញាសិប្បនិមិ្មត (artificial intelligence) និងម៉ាស៊ីនសិក្សា (machine learning) ក្នុងការងារ និងអាជីវកម្ម នៅក្នុង    វិស័យសាធារណៈ និងឯកជននឹងពិភាក្សាខ្លឹមសារគោលគន្លឹះជារួម ថាតើយុវជនកម្ពុជានាពេលបច្ចុប្បន្ន គួរដឹងថាបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា ដើរតួនាទីសំខាន់អ្វីខ្លះក្នុងជំនាញវិជ្ជាជីវៈ និងអាជីវកម្មផ្សេងៗ។ តើការរីកចម្រើននៃបញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សានឹងអាចជួយតម្រង់ទិសអនាគតយុវជនកម្ពុជាដោយរបៀបណា? តើសង្គមការងារជាក់ស្តែងកំពុងប្រើប្រាស់បញ្ញាសិប្បនិមិ្មតនិងម៉ាស៊ីនសិក្សាអ្វីខ្លះដើម្បីជួយសម្រួលកិច្ចការរបស់មនុស្សនិងការប្រមើលថាតើអ្វីជាចំណុចវិជ្ជៈមាន និងកត្តាប្រឈមនៃការប្រើប្រាស់បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា? កត្តាលេចធ្លោនៃមហោស្រពបច្ចេកវិទ្យាមេគង្គគឺបច្ចេកវិទ្យានិងបច្ចេកទេសខ្លឹមៗនឹងត្រូវបានសម្រាយនិងបកស្រាយ ដោយហេតុថា បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សា …

  • ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ សុខភាពល្អរបស់កុមារ គឺជាសេចក្តីប៉ងប្រាថ្នា​របស់​យើងទាំងអស់គ្នា

    ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ៖ សុខភាពល្អរបស់កុមារ គឺជាសេចក្តីប៉ងប្រាថ្នា​របស់​យើងទាំងអស់គ្នា

    ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់មន្ទីរពេទ្យ បេះដូង Fuwai ខេត្តយូណាន ចុះពិនិត្យសុខភាពបេះដូង ជូនដល់កុមារកម្ពុជា ដែលមានអាយុក្រោម ១៥ឆ្នាំ រៀបចំឡើង នៅសាលាបឋមសិក្សាបល្ល័ង្ក ស្ថិតនៅក្នុង ភូមិបល្ល័ង្កខាងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។ ថ្លែងទៅកាន់អាជ្ញាធរ សង្កាត់ដំរីជាន់ខ្លា គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសរុប ៣៥០នាក់ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានសង្កាត់ដំរីជាន់ខ្លា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់មន្ទីរពេទ្យបេះដូង FUWAI ខេត្តយូណាន ដែលបានសហការជាមួយ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្នុងការរៀបចំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា និងចិនរួមគ្នាពិនិត្យសុខភាពបេះដូង ជូនដល់កុមារកម្ពុជា អាយុក្រោម ១៥ឆ្នាំ រស់នៅក្នុងសង្កាត់ដំរីជាន់ខ្លា ដោយចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំ ដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី…

  • ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

    កំពង់ចាមៈកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកក្កដា ឆ្នាំ២០២៤ខេត្តកំពង់ចាម ត្រូវបានប្រកាសជាផ្លូវការ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ពិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅនៅសួនខាងមុខសាលាខេត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋ។បង្ហាញពីការសាទរចំពោះជ័យលាភីនេះនក៏មានការដង្ហែរក្បួនជុំវិញក្រុងកំពង់ចាមផងដែរ ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពង់ចាម មានការកើនឡើងជាលំដាប់ អាស្រ័យដោយជីវភាព របស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៤ បណ្ដាញប្រព័ន្ធទុយោមានចំនួន ៦១កន្លែងនិងអ្នកប្រើប្រើប្រាស់ទឹកស្អាត ៩៥,២៥% ។ ចំពោះស្ថានភាពអនាម័យវិញ នៅក្នុងខេត្តកំពង់ចាម មានផ្ទះប្រើប្រាស់បង្គន់អនាម័យ ១០០% ក្នុងនោះ ផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនចំនួន ៩២,៦១% និងប្រើប្រាស់រួម ៧,៣៩% ។ រីឯស្ថានភាពក្រុង…

  • អង្គការមូលនិធិ ថែទាំ សុខភាពអ្នកជំងឺអេដស៍កម្ពុជា ផ្តល់ផលិតផល អាហារ​សុខភាព ដល់អ្នករងផលប៉ះពាល់ និង រស់នៅជាមួយមេរោគអេដស៍ ជាង ១៥០នាក់

    អង្គការមូលនិធិ ថែទាំ សុខភាពអ្នកជំងឺអេដស៍កម្ពុជា ផ្តល់ផលិតផល អាហារ​សុខភាព ដល់អ្នករងផលប៉ះពាល់ និង រស់នៅជាមួយមេរោគអេដស៍ ជាង ១៥០នាក់

    ភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅទូទាំងពិភពលោក ដែលមាននៅក្នុង ៤៧ប្រទេស ក្នុងទ្វីបអាហ្រ្វិក អាស៊ី អាមេរិក និងអឺរ៉ុប ជាមួយនឹងការបន្តប្រើប្រាស់គំរូនៃការផ្តល់សេវាថែទាំសុខភាពប្រកបដោយភាពច្នៃប្រឌិត ដើម្បីពង្រីកលទ្ធភាព និងប្រសិទ្ធភាពទៅដល់សហគមន៍ ដែលមានតម្រូវការដោយការផ្តល់នូវការថែទាំវេជ្ជសាស្រ្តគ្រប់ជ្រុងជ្រោយ ការព្យាបាល ការធ្វើតេស្តរកមេរោគអេដស៍បានសម្រេចសមិទ្ធផលជា ប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបានផ្តល់ឱសថ និងថែទាំអ្នកជំងឺអេដស៍បាន ២លាននាក់ ដោយមិនគិតលទ្ធភាពបង់ប្រាក់។ ដើម្បីជាការអបអរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ អង្គការមូលនិធិ ថែទាំ សុខភាពអ្នកជំងឺអេដស៍កម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤​ បាន រៀបចំពិធីអបអរ ជាមួយនឹងការផ្តល់ជាអំណោយ ដែលជាផលិតផល អាហារសុខភាព របស់គម្រោងអាហារសុខភាពដល់ប្រជាពលរដ្ឋជាង ១៥០នាក់ រួមមាននៅក្នុងមណ្ឌលកុមារកំព្រា អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍ ដែលកំពុងត្រូវការការថែទាំ និងព្យាបាល។ ពិធីនេះដែរបានធ្វើឡើងកសិដ្ឋានអាហារសុខភាពនៅកសិដ្ឋានគម្រោងអាហារសុខភាព នៅភូមិព្រែកត្រែង ឃុំសម្រោងធំ សុ្រកកៀនស្វាយ ខេត្តកណ្តាល។ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា រួមទាំងមានការចូលរួមពីបុគ្គលិករដ្ឋាភិបាល និងប្រជាពលរដ្ឋជាង ១៥០នាក់ រួមមានមណ្ឌលកុមារកំព្រាចំនួន៣ ក្មេងស្រី ក្រុមបុរសស្រឡាញ់បុរស អ្នករងផលប៉ះពាល់ និងរស់នៅជាមួយមេរោគអេដស៍ចំនួនជាង២០០នាក់។…

  • បង្ហាញពីលទ្ធផលបឋមក្រោយពីការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅទីតាំងរបស់មនុស្សរស់នៅកាលពីសម័យបុរាណ ក្នុងរាជធានីកោះកេរ

    បង្ហាញពីលទ្ធផលបឋមក្រោយពីការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅទីតាំងរបស់មនុស្សរស់នៅកាលពីសម័យបុរាណ ក្នុងរាជធានីកោះកេរ

    ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ ជាមួយនឹងវិទ្យាស្ថាន Max Planck Institute for Geo- anthropology ទីក្រុង Jena ប្រទេសអាល្លឺម៉ង់បានធ្វើកំណាយសិក្សាស្រាវជ្រាវចាប់ពីថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ និង បានរៀបចំបទបង្ហាញ អំពីលទ្ធផលបឋមកំណាយស្រាវជ្រាវបុរាណវិទ្យា និងវិធីសាស្រ្តវិភាគ អំពីទីតាំង មនុស្សរស់នៅបុរាណ ក្នុងរាជធានីកោះកេរ ដែលមានទីតាំងនៅចន្លោះប្រាសាទធំ និងអណ្តូងព្រេង។ ក្រសួងវប្បធម៌បានឱ្យដឹងនៅយប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ថា ការរៀបចំបទបង្ហាញនេះធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងនេះគេឃើញមានការ​សម្របសម្រួលពីសំណាក់ឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងមានការចូលរួមធ្វើបទបង្ហាញដោយលោក ថូ ថុន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ លោកបណ្ឌិត William Christopher Carleton និងលោកបណ្ឌិត David John Brotherson មកពីវិទ្យាស្ថាន Max Planck…

  • សហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃ ខិតខំប្រឹងប្រែងការពារព្រៃឈើចំនួន ២៦៨០ហិចតាដើម្បីផលប្រយោជន៍ប្រជាសហគមន៍

    សហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃ ខិតខំប្រឹងប្រែងការពារព្រៃឈើចំនួន ២៦៨០ហិចតាដើម្បីផលប្រយោជន៍ប្រជាសហគមន៍

    ភ្នំពេញ៖ សហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃ នៃ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កំពុងតែខិតខំប្រឹងប្រែងក្នុងកិច្ចការពារព្រៃឈើចំនួន ២៦៨០ហិច​តាដើម្បីបានជាផលប្រយោជន៍ដល់ប្រជាសហគមន៍ក្នុងការអាស្រ័យផលនៃអនុផលព្រៃឈើ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ថាក្នុងភូមិដែលមានសមាជិកចំនួន៤ គឺស្រែពកធំ ស្រែពកតូច នាងដី និង ភូមិប្រាំ នៃស្រុកកូនមុំ ខេត្តរតនគិរី កំពុងរួមគ្នាការពារ​ព្រៃឈើ ការពារសត្វព្រៃ និងក៏ដូចជាចូលរួមកាត់បន្ថយការប្រែប្រួលអាកាស​ធាតុ​តាមគម្រោងឥណទានកាបូន។ ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា៖សហគមន៍មានផែនការ​គ្រប់គ្រង និង បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានរយះពេល១៥ឆ្នាំ។ជាមួយគ្នានេះដើម្បីការពារព្រៃឈើរបស់សហគមន៍ឱ្យមានប្រសិទ្ធភាពជារៀងរាល់ខែគណកម្មការសហគមន៍ធ្វើការល្បាត អប់រំផ្សព្វផ្សាយ និងបង្កើនកិច្ច​សហការ​ជាមួយឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ក្រុមដីសម្បទាន​សេដ្ឋកិច្ច អង្គការអភិរក្ស និងអជ្ញាធរមូលដ្ឋាន។ សហគមន៍តំបន់ការពារធម្មជាតិអូររៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី មានផ្ទៃទំហំផ្ទៃដី ២៦៨០ហិកតា មាន​ការចូលរួមពីពលរដ្ឋ ៤ភូមិ មានចំនួនជិត១ពាន់នាក់ ហើយបច្ចុប្បន្ននេះ បងប្អូន​សហគមន៍អាចរកអនុផលព្រៃឈើមួយចំនួនរួមមានផ្សិតប៉ក់ ផ្សិតក្ងោក បន្លែបង្ការ ទំពាំង ទឹកឃ្មុំ។ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋានគឺជាមូលដ្ឋានរឹងមាំ​សម្រាប់​ការងារអភិរក្សធនធានធម្មជាតិ បន្ថែមពីលើវិធានការច្បាប់។ គួរបញ្ជាក់ថាក្រសួងបរិស្ថាននាកន្លងមកបានបង្ហាញឱ្យដឹងថា ចំនួន ៦៨ភាគ​រយ នៃគ្រួសារជនបទនៅទូទាំងប្រទេសកម្ពុជាពឹងអាស្រ័យ​លើអនុផល​ព្រៃ​ឈើ​​ឬធនធានព្រៃឈើសម្រាប់សកម្មភាពជីវភាពរស់នៅរបស់ពួកគេ។ក្រៅពីនេះ ក្រសួង និង ភាគីពាក់ព័ន្ធផ្សេងទៀតក៏កំពុងស្វែងរកទីផ្សារ​ក្រៅ​ស្រុក​សម្រាប់នាំចេញអនុផលព្រៃឈើនៅកម្ពុជាផងដែរ ដើម្បីបង្កើនជីវភាព​ប្រជា​ពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕…

  • អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ដឹកនាំដាំកូនត្នោត និងកូនឈើលើផ្ទៃដី ៣០៨ហិកតា នៅឃុំសាលាវិស័យ

    អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ ដឹកនាំដាំកូនត្នោត និងកូនឈើលើផ្ទៃដី ៣០៨ហិកតា នៅឃុំសាលាវិស័យ

    កំពង់ធំ៖ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) ក្រោមជំនួយគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP )នៃគម្រោងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ក្នុងការកំណត់អត្តសញ្ញាណកម្មជនជាតិដើមភាគតិចក្នុងខេត្តកំពង់ធំ និងព្រះវិហារ បានរៀបចំចុះដាំកូនត្នោត និងកូនឈើតាមព្រំប្រទល់សហគមន៍ព្រៃឈើអូរសោម ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ គោលបំណង ក្នុងការចុះដាំកូនត្នោតគឺ ដើម្បីបង្កើនគម្របដី និងដាំជាបង្គោលព្រំព្រៃសហគមន៍ បង្កើនជីជាតិដីកាត់បន្ថយការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្ដល់អត្ថប្រយោជន៍និងរកប្រាក់ចំណូលបន្ថែមដល់សមាជិកសហគមន៍។    ក្នុងសកម្មភាពកាលពីថ្ងៃទី២៣ ខែកក្កដា លោកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូរសោមបានបញ្ជាក់ថា ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា គោលនយោបាយដាំកូនត្នោត និងកូនឈើឡើងវិញ បានអនុវត្ដយ៉ាងសកម្ម ក្នុងការថែរក្សាការពារអភិរក្សធនធានធម្មជាតិដែលជាទ្រព្យសម្បត្ដិរបស់ជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវតាមវិចារណញ្ញាណ។  លោក ស៊ឹម គឿន ជំទប់ទី២ឃុំសាលាវិស័យ បាននិយាយថា ការដាំកូនត្នោត និងកូនឈើនៅតាមព្រំប្រទល់ព្រៃសហគមន៍អូរសោមនាពេលនេះ ដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសគំនិតឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សា ការពារនិងស្រឡាញ់ព្រៃឈើ ក៏ដូចជាដើមត្នោត ។អ្វីដែលកាន់តែពិសេសសម្រាប់ជនជាតិខ្មែរ ការដាំកូនត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារដើមត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។ គួរបញ្ជាក់ថា អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍បានរៀបចំការដាំកូនត្នោត២០.០០០ដើម និងកូនឈើ៣.២០០ដើម ដែលមានផ្ទៃដី៣០៨ហិកតា តាមព្រំប្រទល់សហគមន៍ព្រៃឈើអូរសោម ស្ថិតនៅឃុំសាលាវិស័យ…

  • បង្រៀនការកែច្នៃម្សៅរំដេង និងផលអនុផលព្រៃឈើរពាក់ ដល់ស្រ្តីជនជាតិដើមភាគតិច(កួយ) ដែលរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា(AFD) នៅឃុំសាលាវិស័យ

    បង្រៀនការកែច្នៃម្សៅរំដេង និងផលអនុផលព្រៃឈើរពាក់ ដល់ស្រ្តីជនជាតិដើមភាគតិច(កួយ) ដែលរៀបចំឡើងដោយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា(AFD) នៅឃុំសាលាវិស័យ

     កំពង់ធំៈ វគ្គបណ្ដុះបណ្ដាលស្ដីពីការកែច្នៃម្សៅរំដេង និងផលអនុផលព្រៃឈើរពាក់ដល់ស្រ្តីជនជាតិដើមភាគតិច(កួយ)នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានដំណើរការរយៈបីថ្ងៃចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៤។ វគ្គមានអ្នកចូលរួមចំនួន២០នាក់ ,បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD )មានចំនួនប្រាំនាក់ (ស្រី៤នាក់) និងគ្រូឧទ្ទេសចំនួនមួយនាក់។ ដោយមានការគាំទ្រថវិកាពីSDC/Ireland នៃគម្រោង(ការប្រើប្រាស់ដី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច)អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា (AFD )បានបើកវគ្គបណ្តុះបណ្តាល កែច្នៃសិប្បកម្មរពាក់ ផលអនុផលព្រៃឈើ ការផលិតម្សៅរំដេង និងការបង្កើតផែនការគម្រូអាជីវកម្មដល់តំណាងកសិករក្នុងតំបន់គោលដៅ ជាជនជាតិដើមភាគតិច សហគមន៍ព្រៃឈើ ក្រុមស្រ្ដីកែច្នៃ សហគមន៍នេសាទនិងសហគមន៍កសិកម្ម  ដើម្បីបង្កើនប្រាក់ ចំណូលសម្រាប់គ្រួសារនីមួយៗឱ្យមានភាពប្រសើរឡើងតាមរយៈការបង្ករបង្កើនផល ការលើកកម្ពស់ជីវភាពរស់នៅរបស់ស្ត្រីតាមការកែច្នៃរំចេក រំដេង និងរពាក់។ លោកស្រី គៀត តាំងហ៊ាន់ មន្ត្រីជំនាញបច្ចេកទេសកសិកម្មរបស់អង្គការAFD  បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដើម្បីផ្ដល់ការយល់ដឹងកែច្នៃលើអនុផលព្រៃឈើ។លោកស្រី គឹម ធីតា គ្រូបង្រៀនកែច្នៃម្សៅរំដេង បានបង្ហាញពីលក្ខណៈពិសេសរបស់រំដេងដែលជាគ្រឿងទេសមួយប្រភេទដុះក្នុងដីដែលត្រូវបានគេប្រើប្រាស់ក្នុងការចម្អិនក្នុងបណ្ដាប្រទេសអាស៊ី។ អ្នកស្រី អ៊ន់ យី ជាគ្រូបង្រៀនអញ្ជើញមកពីខេត្តសៀមរាប ឈ្មោះសិប្បកម្មផ្តៅអង្គរ ដែលបានបង្រៀនពីការផលិតកន្រ្កក ដាក់ផ្លែឈើនិងដាក់បន្លែ រយៈពេលមួយថ្ងៃដែលចាប់ផ្ដើមពីមូលដ្ឋានគ្រឹះ។លោកស្រីបញ្ជាក់ថា ការផលិតសម្ភារៈប្រើប្រាស់ចេញពីផលអនុផលព្រៃឈើរពាក់នេះមានសារៈប្រយោជន៍ដល់ស្ត្រីនៅតាមសហគមន៍  ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារ ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមភូមិ ឃុំនិងសហគមន៍ផងដែរ៕ដោយ ៖…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឳ្យក្រុមហ៊ុន ដែលមានរោងចក្រជាប់ដងស្ទឹងសង្កែ ត្រូវតែបំពាក់ឧបករណ៍ត្រួតពិនិត្យពីការបំពុលទឹកកខ្វក់

    រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឳ្យក្រុមហ៊ុន ដែលមានរោងចក្រជាប់ដងស្ទឹងសង្កែ ត្រូវតែបំពាក់ឧបករណ៍ត្រួតពិនិត្យពីការបំពុលទឹកកខ្វក់

    បាត់ដំបង៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមាន ប្រសាសន៍ទៅកាន់អាជ្ញាធរខេត្តបាត់ដំបងនិងមន្រ្តីមន្ទីរជំនាញថា គ្រប់ក្រុមហ៊ុនដែលមានរោងចក្រ និងមានទីតាំងជាប់តាមបណ្តោយដងស្ទឹងសង្កែ ត្រូវតែបំពាក់ឧបករណ៍ត្រួតពិនិត្យតាមដាន ដែលផ្តល់រលកសញ្ញាបង្ហាញពីសារធាតុទឹកកខ្វក់ និងមានសារធាតុគីមីពុល ដែលក្រសួងបានកំណត់យ៉ាងម៉ឺងម៉ាត់ឳ្យរោងចក្រទាំងនោះត្រូវតែបំពាក់ដាច់ខាតដើម្បីបញ្ចៀសពីការលួចបង្ហូរសារធាតុពុល ទៅក្នុងស្ទឹងសង្កែ ដែលធ្លាប់មានកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបន្ថែមថា ឧបករណ៍តាមដានត្រួតពិនិត្យ នឹងផ្តល់សញ្ញាភ្លាមៗពីទឹកមានសារធាតុកខ្វក់គីមីពុល។លោកថា ការលួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងសង្កែ នឹងលែងបន្តកើតមានទៀតហើយ ខណៈដែលក្រសួងបំពាក់ឧបករណ៍ខាងលើរួចរាល់ នៅតាមរោងចក្រដែលជាប់ប្រភពទឹកស្ទឹងសង្កែ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា យើងមិនត្រូវបណ្តែត បណ្តោយឲ្យក្រុមហ៊ុនទាំងនោះនៅតែបន្តបង្កហានិភ័យគ្រោះថ្នាក់និងការគំរាមកំហែងដល់អាយុជីវិតមនុស្ស សត្វ ដែលរស់នៅផ្នែកខាងក្រោមស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង រាប់សិបម៉ឺននាក់ ដែលកំពុងតែពឹងអាស្រ័យទឹកស្ទឹងប្រវត្តិសាស្ត្រនិងជាប្រភពទឹកដ៏សំខាន់មួយនេះ បានទៀតទេ។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃនិងបានកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានខេត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្ត យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តម្ភបី គឺភាពស្អាត ភាពបៃតង និងចីរភាព។ការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជួបសំណេះសំណាលជាមួយនិងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នា រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ ( អត្ថបទ-រូបភាព៖ អ៊ុក…

  • យុវជនសូមត្រៀម CV ដាក់ពាក្យជាមួយក្រុមហ៊ុនធំៗចំនួន ៤០ និងផ្តល់ ឱកាសការងារ ១៥០០កន្លែង ក្នុងពិព័រណ៍ការងារនៅមជ្ឈមណ្ឌលសហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅចុងសប្តាហ៍នេះ

    យុវជនសូមត្រៀម CV ដាក់ពាក្យជាមួយក្រុមហ៊ុនធំៗចំនួន ៤០ និងផ្តល់ ឱកាសការងារ ១៥០០កន្លែង ក្នុងពិព័រណ៍ការងារនៅមជ្ឈមណ្ឌលសហ​ប្រតិបត្តិការ កម្ពុជា-ជប៉ុន នៅចុងសប្តាហ៍នេះ

    ភ្នំពេញ៖ យុវជនដែលជានិស្សិតទើបនិងបញ្ចប់ការសិក្សា ក៏ដូចជាអ្នកដែលបំណងចង់ផ្លាស់ប្តូរការងារ សូមត្រៀមរៀបចំនូវប្រវត្តិរូបសង្ខប ក៏ដូចជា CV ដាក់ពាក្យជាមួយនិងក្រុមហ៊ុនធំៗចំនួន ៤០ អាចធ្វើការសាកសួរព័ត៌មាន ព្រមទាំងអាចធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន ដែលខ្លួនពេញចិត្ត នៅក្នុងកម្មវិធីពិព័រណ៍ការងារ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមសហការជាមួយសមាគមធុរកិច្ចជប៉ុន (JBAC) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច ។ លោក ឃឺំម លាង ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា ពិព័រណ៍ការងារ ឆ្នាំ២០២៤នេះ នឹងមានក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ចូលរួមជ្រើសរើសបុគ្គលិកប្រមាណជាង ៤០ក្រុមហ៊ុន ព្រមទាំងផ្តល់ឱកាសការងារប្រមាណជិត ១៥០០កន្លែង ។ សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ប្រារព្ធធ្វើឡើងចំនួន ២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ ធ្វើឡើងនៅអំឡុងខែកក្កដា និងលើកទី២ ធ្វើឡើងនៅខែធ្នូ។ កម្មវិធីពិព័រណ៍ការងារនេះ មជ្ឈមណ្ឌលសង្ឈឹមថា នឹងមានអ្នកចូលរួមចំនួន…