Category: ព័ត៌មានសង្គម

  • ខេត្តបាត់ដំបងចាប់ផ្ដើមយុទ្ធនាការ”ផ្ទះ១ខ្នងដើមឈើ១ដើម” ទូទាំងខេត្ត

    ខេត្តបាត់ដំបងចាប់ផ្ដើមយុទ្ធនាការ”ផ្ទះ១ខ្នងដើមឈើ១ដើម” ទូទាំងខេត្ត

    បាត់ដំបង៖យុទ្ធនាការ”ផ្ទះ១ខ្នង ដើមឈើ១ដើម”ត្រូវបាន​ចាប់ផ្ដើមនៅទីប្រជុំជនក្រុង ស្រុក ទាំង១៤នៅទូទាំងខេត្ត​បាត់ដំបង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤នេះ។ដោយឡែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបាន​អញ្ជើញចូលរួម​បើកយុទ្ធនា​ការនេះនៅក្នុងក្រុងបាត់ដំបង ដែលជាចំណុចស្នូលនៃយុទ្ធនាការ។កូនឈើចម្រុះចំនួន២៥ ០០០ ដើមក៏ត្រូវបានត្រៀមសម្រាប់យុទ្ធនាការ​បង្កើត​ភាពបៃតង និងសោភណភាពទីក្រុងនេះផងដែរ។ ពីកណ្ដាលប្រជុំជននៃខេត្តជង្រុករបស់កម្ពុជា លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបាន​ប្រាប់ទៅអ្នកចូលរួម​ដែលកាន់​កូនឈើនៅក្នុងដៃថា យុទ្ធនាការ“ផ្ទះ១ខ្នង​ដើមឈើ១ដើម”ក្នុង​ក្រុងបាត់ដំបងថ្ងៃនេះផ្តើមចេញពីទី​ប្រជុំជននិងតាម​ដង​ផ្លូវជាតិ​សំខាន់ៗ​ដែលឆ្លងកាត់​ក្រុងបាត់ដំបង ក្នុងគោលបំណង ប្រែក្លាយទីក្រុងបាត់ដំបង ជាទីក្រុងបៃតង។ ក្នុងពិធីដាំកូនឈើនៃយុទ្ធនាការនានេះក្រុងបាត់ដំបង នឹងដាំដើមឈើចំនួនបីប្រភេទ ស្មើនឹង ៥៥៨ដើមក្នុងនេះ ឈើដើមធ្នង ចំនួន ២៥៦ដើម, ដើមត្របែកព្រៃ ចំនួន ២១០ដើម និងដើមក្ងោក ចំនួន ៩២ដើម។ ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា យុទ្ធនាការ”ផ្ទះ១ខ្នងដើមឈើ១ដើម” គឺចាប់ផ្ដើមដាំដើមឈើ នៅក្នុងក្រុងបាត់ដំបង និងទីប្រជុំជនស្រុកទាំង១៣ នៅទូទាំងខេត្តបាត់ដំបង។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា យុទ្ធនាការនេះ មិនមែនធ្វើតែមួយថ្ងៃ​នោះទេ តែនឹងបន្ត​ដាំដើមឈើទាំងនេះ​រហូតទាល់តែគ្រប់ផែនការ។សម្រាប់​នៅក្នុងក្រុងបាត់ដំបង នឹងត្រូវដាំដើមឈើប្រមាណ ២៥ ០០០ដើម។ ​តាមរយៈ​យុទ្ធនាការ”ផ្ទះមួយខ្នងដាំដើមឈើមួយដើម” ឯកឧត្តមអភិបាលខេត្តបាត់ដំបង​សង្ឃឹមយ៉ាងមុតមាំថា​ក្រុងបាត់ដំបង​កាន់តែមាន​សម្រស់ស្រស់ស្អាត បន្ទាប់ពី​ដើមឈើ…

  • ពលរដ្ឋ នាំគ្នាសម្រុកទទួលយកទៅដាំ ដែលនេះជាព្រឹត្តិការណ៍ចែកកូនឈើទ្រង់ទ្រាយដ៏ធំ ដែលពុំធ្លាប់មានកន្លងមក

    ពលរដ្ឋ នាំគ្នាសម្រុកទទួលយកទៅដាំ ដែលនេះជាព្រឹត្តិការណ៍ចែកកូនឈើទ្រង់ទ្រាយដ៏ធំ ដែលពុំធ្លាប់មានកន្លងមក

    ភ្នំពេញ៖ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើមិនទាបជាង ៣៥ម៉ឺនដើមឡើយដើម្បីចែកជូនដល់ពលរដ្ឋ តាមទីសាលារៀន វត្តអារាម ទីសាធារណៈនានា ដើម្បីប្រែក្លាយទីវាល ឱ្យទៅជាដើមឈើព៌ណបៃតងផ្តល់នូវម្លប់ជាទីជ្រកកោនដល់យើងគ្រប់គ្នា ។ ក្នុងព្រឹត្តិការណ៍ចែកកូនឈើ ត្រឹមរយៈពេលមួយល្ងាចថ្ងៃទី ១០ ខែកក្កដា ដើមឈើជាង ៤ម៉ឺនដើមត្រូវបានចែកពលរដ្ឋ និងឈានដល់ល្ងាចថ្ងៃទី១១ ខែកក្កដា គេឃើញកូនឈើច្រើនម៉ឹនដើមទៀតត្រូវចែកជូនពលរដ្ឋស្ទើអស់ពីស្តង់ ។ ពលរដ្ឋ នាំគ្នាសម្រុកទទួលយកទៅដាំ ដែលនេះជាព្រឹត្តិការណ៍ចែកកូនឈើទ្រង់ទ្រាយដ៏ធំ ដែលពុំធ្លាប់មានកន្លងមក ។ ក្នុងការសម្រុកទៅយកកូនឈើ និងការបង្ហាញពីការចូលរួមដាំដើមឈើយ៉ាងផុលផុសនេះដែរមន្រ្តីតាមមន្ទីរបរិស្ថានមួយចំនួនបានបង្ហាញការសប្បាយចិត្ត និងព្រមជាមួយគ្នាក៏បានក្រើនរំលឹកឱ្យពលរដ្ឋ ដែលយកទៅដាំ ហើយអ្វីដែលសំខាន់បំផុតនោះគឺការថែទាំដើម្បីឱ្យដើមឈើមួយដើមៗដែលយកទៅ នៅថ្ងៃខាងមុខប្រែក្លាយជាដើមឈើយ៉ាងស្រស់ស្អាត និងជាទីម្លប់ត្រជាក់ត្រឈឹងត្រឈៃរបស់យើងគ្រប់គ្នា ។ លោក នី សុធី ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំបានឱ្យដឹងថា ៖ ចាប់តាំងតែពីដើមខែតុលា ឆ្នាំ២០២៣រហូតមកដល់ដើមខែកក្កដាឆ្នាំ២០២៣នេះ មកមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំផលិតកូនឈើបានជាង ១២០០០ដើម ។ លោកបានលើកឡើងថា ការបណ្តុះកូនឈើក៏ជួបស្ថានភាពលំបាកមួយចំនួនដែរ ហេតុនេះលោកសំណូមពរឱ្យពលរដ្ឋមកទទួលយកកូនឈើត្រូវតែចេះថែទាំ ។…

  • យានយន្តល្មើសចំនួន ២៤៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ២៤៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែកក្កដា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែកក្កដាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៤គ្រឿង រថយន្តធំ៣គ្រឿង រថយន្តតូច ៨៣គ្រឿង ម៉ូតូ ២៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស​សរុបចំនួន ២៤៤គ្រឿងមានរថយន្តធំ៣គ្រឿង រថយន្តតូច ៤៥គ្រឿង និងម៉ូតូចំនួន ១៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ កក្កដា បណ្តាលឲ្យមនុស្ស​ស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ កក្កដា បណ្តាលឲ្យមនុស្ស​ស្លាប់ ៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់​រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ២នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៤លើក (ស្លាប់ ១នាក់, ធ្ងន់ ៧នាក់, ស្រាល ១នាក់), កត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) និងកត្តាអាកាសធាតុ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • សេចក្តីជូនដំណឹង ដល់បេក្ខជនដែល​ត្រូវចូល​រួម​ប្រឡងប្រជែងជ្រើសរើស​គ្រូបង្រៀននៅបឋមសិក្សា

    សេចក្តីជូនដំណឹង ដល់បេក្ខជនដែល​ត្រូវចូល​រួម​ប្រឡងប្រជែងជ្រើសរើស​គ្រូបង្រៀននៅបឋមសិក្សា

    ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែល​ត្រូវ​ចូល​រួម​ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សាជ្រាបថា៖ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបេក្ខជនយោគយល់អធ្យាស្រ័យ និងជ្រាបជាព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ ០៨៦ ៣២៩ ៦៧៧, ០៧៨ ៧១៧ ២៨១, ០៨៩ ៣៧៧ ១៩១, ០៨៧ ៨៨៥ ០០០, ០៩៧ ៨៩៩ ២៨៧៧, ០៩៣ ៦៨៥ ០៨៦ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

    បាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរៀបចំជាស្រេច​ហើយនូវការជួបជុំនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយ​មានការ​ទូងស្គរដើម្បីគាំទ្រនិងអបអរសាទរនៃការបើកការ​ដ្ឋាន​ព្រែកជីកហ្វូណនតេជោ។ចំណែកនៅពេលរាត្រីនឹងមានការ​បាញ់​កាំជ្រួច ព្រម​ទាំងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ ក្នុងទីប្រជុំ​ជនឱ្យបានកាន់តែអធិកអធមថែមទៀត។នេះបើយោងតាម​ស្មារតីនៃ​កិច្ចប្រជុំគណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត​បាត់​ដំបងកាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៤ ។ នាសាលប្រជុំសាលាខេត្ត ជាមួយនឹងការបញ្ជាក់អំពីផែនការ​រៀបចំកម្មវិធីអបអរ​សាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​និងជា​ប្រធាន​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់គ្រប់​មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តា​គ្រឹះស្ថានសាធារណៈឯកជន ទាំងគ្រប់ទីវត្តអារាម មណ្ឌល​វិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ​ស៊ូរ៉ាវ សាលារៀនរដ្ឋនិងឯកជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់​នៅទូទាំងខេត្តវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត​និងគោះ​ត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមានឱ្យបានក្លៀវក្លាវេលាម៉ោង៩:០៩នាទីព្រឹកនាថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃបើក​ការ​ដ្ឋានសាងសង់ជីកព្រែក ” ព្រែកជីកហ្វូណន តេជោ “។ ចំណែកមន្ទីរព័ត៌មាន និងរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំឱ្យមាន​ការ​ផ្សាយ​បន្តផ្ទាល់នូវព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីក​ហ្វូណន​តេជោនាពេលព្រឹកនោះ និងមានការប្រគំតន្រ្តី​កម្សាន្តសប្បាយនៅពេល​រាត្រីតាមមូលដ្ឋាននីមួយៗផងដែរ៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

  • ខណ្ឌច្បារអំពៅ ជំរុញការងារលុបបំបាត់ សកម្មភាពក្មេងទំនើង និងពង្រឹង​វិន័យ​បទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព

    ខណ្ឌច្បារអំពៅ ជំរុញការងារលុបបំបាត់ សកម្មភាពក្មេងទំនើង និងពង្រឹង​វិន័យ​បទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ ក្នុងគោលដៅលុបបំបាត់ សកម្មភាពក្មេងទំនើង និងពង្រឹង​វិន័យ​បទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោកចេងមុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងផ្តល់អនុសាសន៍ ដល់ លោកនាយក លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ ដែល បង្រៀននៅ កម្រិតអនុវិទ្យា​ល័យ​និងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅ នៅវិទ្យាល័យច្បារអំពៅ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកលោកស្រីចៅសង្កាត់ទាំង​ប្រាំបី​នាយ​ប៉ុស្តិ៍នគរ​បាលរដ្ឋបាលទាំងប្រាំបីលោកមេបញ្ជាការរង​កងរាជអាវុធ​ហត្ថខណ្ឌ និងលោកអធិការនគរបាលខណ្ឌ រួមទាំងលោកគ្រូ អ្នកគ្រូដែល​បង្រៀននៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទូទាំងខណ្ឌច្បារអំពៅប្រមាណជាង២០០នាក់ ។ បន្ទាប់ពី ស្ដាប់ការលើកឡើ​ង របស់លោកនាយកសាលា​និង​គ្រូ​ប្រចាំ​ថ្នាក់​ពីបញ្ហាប្រឈមមួយចំនួនដែលកើតមាននៅក្នុងសាលារួចមក លោកចេងមុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានទទួលយកសំណើនិងសំណូមពរដើម្បី​ធ្វើការដោះស្រាយ ។ រួមមាន ការសម្រួលចរាចរណ៍ពេលសិស្សចេញពីសាលា​ដោយ​ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយសង្កាត់ ចុះសម្រួល​ចរា​ចរ​ណ៍ ដើម្បីកុំឲ្យមានការកកស្ទះនិងការពារសុវត្ថិភាពសិស្ស និងឲ្យ មាន​ការ​រៀប​ចំជារបាំងចរាចរណ៍ដើម្បីដាក់កាត់ទទឹងផ្លូវពេលសិស្សចេញពីសាលា ។ លោកអភិបាលខណ្ឌបានបន្តថា គណៈគ្រប់គ្រងនៅតាមសាលាទាំងអស់ សូម​​យកចិត្តទុកដាក់ ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើង កុំឲ្យ​កើត​មានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំបើមានការ​សង្ស័យ​ឬឈប់គ្មានហេតុផលសូមផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតា​បិតាសិស្ស សកម្មភាពក្មេងទំនើងនេះមិនសំដៅថា កើតមាននៅក្នុងសិស្ស​ដែលរៀននោះ​ទេគឺអាចពេលខ្លះ ក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាពនៅ​ក្នុងបរិវេណ​សាលា​បើមានការសង្ស័យសូមឲ្យលោកនាយកសាលាទាំងអស់​រាយការណ៍​បន្ទាន់មក គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់​ដើម្បីចាត់​វិធាន។ លោកអភិបាលខណ្ឌបាន ណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់និង​លោកគ្រូ អ្នកគ្រូប្រចាំថ្នាក់ សូមបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ ដោយ​សារ​គ្រឿងញៀន…

  • ឃុំចំនួនពីរនៅស្រុករំដួលប្រារព្ធវេទិកាសាធារណៈរួមគ្នា

    ឃុំចំនួនពីរនៅស្រុករំដួលប្រារព្ធវេទិកាសាធារណៈរួមគ្នា

    ស្វាយរៀង៖ឃុំធ្មា និងឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយ​រៀង កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤​បានប្រារព្ធ​វេទិកា​សាធារណៈដើម្បីទទួលសំណូមអំពីសេចក្តីត្រូវការ​ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននិងដំណោះស្រាយឱ្យទាន់ពេលវេលា។ វេទិកា​នេះមានការអញ្ជើញចូលរួមដោយលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច លោកស្រី យ៉ក់ ស៊ីណាត អភិបាលរងបាល​ខេត្តស្វាយរៀង លោក សៅ វណ្ណា ប្រធាន​មន្ទីរ​ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកហែម ស៊ីណា អភិបាលស្រុករំដួល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្ត្រីជំនាញ អង្គភាពពាក់ព័ន្ធជុំវិញ​ខេត្ត កងកម្លាំងប្រដាប់​អាវុធ ប្រធាន សមាជិកក្រុមប្រឹក្សា មេឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងប្រជាពលរដ្ឋចំនួន ២៧៩ នាក់។ វេទិកាសាធារណៈនេះបានប្រព្រឹត្តទៅប្រកបដោយការយកចិត្តទុកដាក់ដោយទទួលបានសំណួរ និងសំណូមពរពីប្រជាពលរដ្ឋ​នៅឃុំធ្មា ចំនួន ១៣ និងនៅឃុំកំពង់អំពិល ចំនួន ៦ ហើយត្រូវ​បានមន្រ្តីជំនាញ អាជ្ញាធរខេត្តដោះស្រាយ និងឆ្លើយបំភ្លឺយ៉ាង​ក្បោះក្បាយ លោកជំទាវ វី ស្រីពៅ បានថ្លែងថា វេទិកាសាធារណៈថ្ងៃនេះ​រៀបចំឡើងក្នុងគោលបំណង…

  • ផ្ទុះជម្លោះរវាងអ្នកលក់ដូរជិតគ្នា បង្កជាហិង្សា សមត្ថកិច្ច ឃាត់ខ្លួនចំនួន ៦នាក់ បញ្ជូនទៅតុលាការ

    ផ្ទុះជម្លោះរវាងអ្នកលក់ដូរជិតគ្នា បង្កជាហិង្សា សមត្ថកិច្ច ឃាត់ខ្លួនចំនួន ៦នាក់ បញ្ជូនទៅតុលាការ

    (ភ្នំពេញ)៖ មនុស្ស ប្រុសស្រី ចំនួន២ក្រុម ដែលជាអ្នកលក់ដូរនៅក្បែរគ្នា បានឈ្លោះប្រកែកពាក្យសំដី លុះឈានដល់ការប្រើប្រាស់ហិង្សា វាយគ្នាទៅ​វិញ​ទៅមក ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានចំនួន៦នាក់ បញ្ជូនទៅតុលាការ។ ហេតុការណ៍នៃករណីហិង្សានេះ កើតឡើងនៅយប់ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២៤ ចំណុចក្បែក្រសួងដែនដី ផ្លូវលេខ១០០៣ ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ភាគីទី១ ៖ មាន ឈ្មោះ ហ៊ុន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន) និង ឈ្មោះ ថន ស្រី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន)។ អ្នកទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធ មានទីលំនៅ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកភាគីម្ខាងទៀតរួមមាន ​ឈ្មោះ រ៉ន ផល ភេទស្រី អាយុ៣២ឆ្នាំ ​មុខរបរលក់ដូរ មានទីលំនៅ…

  • ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមរុក្ខទិវា និងឧបត្ថម្ភថវិកាបន្ថែមកសាង​ស្ពានព្រៃក្រាំង

    ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមរុក្ខទិវា និងឧបត្ថម្ភថវិកាបន្ថែមកសាង​ស្ពានព្រៃក្រាំង

    កំពង់ឆ្នាំង៖ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីរុក្ខទិវាដែល​ប្រារព្ធ​នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់​ឆ្នាំង​កាលពី​ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីនិងជា​ប្រធានក្រុមប្រឹក្សាស្ដារ​អភិវឌ្ឍន៍​វិស័យកសិកម្មនិងជនបទបាន​អំពាវនាវឱ្យមានការចូលរួមនិងដាំព្រៃឈើឱ្យបានកាន់តែច្រើនឡើង​។ ឯកឧត្តមមានប្រសាសន៍ថា ព្រៃឈើមានសារៈសំខាន់ណាស់។ យើងត្រូវចូលរួមថែរក្សាព្រៃឈើដែលមានស្រាប់ និងដាំឡើង​វិញនូវ​ដីព្រៃឈើដែលរិចរិល ,តាមទីសាធារណៈ,សាលារៀន វត្តអារាម លំនៅឋានជាដើម។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងបាន​ប្រារព្ធរុក្ខទិវា​ចាប់​តាំងពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២៤មានចំនួន២៩ លើក ដោយបានដាំដើមឈើនៅតាមបណ្ដាស្រុក ក្រុងទូទាំងខេត្ត ដោយបាន​បង្កើតសួនរុក្ខទិវាចំនួន ១១៦ ហិកតា។ ក្នុងឱកាសនេះឯកឧត្តមបានប្រគល់ថវិកាកសាងស្ពានព្រៃក្រាំងដែលបានសាងសង់រួចរាល់ជាសា្ថពរចំនួន២០លានរៀល ។ស្ពាន​នេះ​ក៏ជាចំណងដៃជូនដល់ឃុំចំនួនពីរ គឺឃុំជ្រៃបាក់ និងឃុំរលាប្អៀរ៕ ដោយ៖ សុខ គឹមសៀន