Category: ព័ត៌មានសង្គម

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំណែនាំបីចំណុចដល់កងកម្លាំង

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំណែនាំបីចំណុចដល់កងកម្លាំង

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិ​ការសឹករងកំពង់ធំកាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយសភាពកាណ៍ថ្មីៗ ដែលកើតមានឡើងនៅ​ក្នុងប្រទេស និងព្រឹត្តិការណ៍អន្តរជាតិនៅទីបញ្ជាការដ្ឋាន​ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។ ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំលើ​បីចំណុច ក្នុងនោះ ទី១.ត្រៀមអបអរសាទរការ​បើកការដ្ឋាន​សាង​សង់​ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ , ទី២.ត្រូវភ្ជាប់ប្រព័ន្ធបណ្តាញសង្គម ដែលមាន​ឈ្មោះថា Coolapp ដែលជាស្នាដៃរបស់កូនខ្មែរ ជាអ្នកបង្កើត និងទី៣.ត្រូវបន្តធ្វើសកម្មភាពសហប្រតិបត្តិការក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាប​បទល្មើសធនធានធម្មជាតិ ឱ្យដូចភ្លៀង​រលឹម មិនឱ្យជនល្មើសលួចកាប់ទន្រ្ទានព្រៃឈើជាថ្មី និង​សហការគ្រប់គ្រង​ដីដែលជន​ល្មើសបានកាប់ទន្ទ្រានកន្លងទៅ ដែលជាដីរបស់រដ្ឋឱ្យបានជាដាច់ខាត៕ដោយ៖ ប៊ុន រដ្ឋា

  • ជំនួបដំបូងរវាងអភិបាលខេត្តព្រះសីហនុទើបចូលកាន់តំណែង ជាមួយមន្រ្តីរាជការខេត្ត

    ជំនួបដំបូងរវាងអភិបាលខេត្តព្រះសីហនុទើបចូលកាន់តំណែង ជាមួយមន្រ្តីរាជការខេត្ត

    ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណែត អភិបាលខេត្តព្រះ​សីហនុ​​បាន​អញ្ជើញជួបសំណេះសំណាលជា​មួយ​មន្ត្រី​រាជការសាលាខេត្ត​ជាលើក​ដំបូងបន្ទាប់ពីត្រូវប្រកាសតែងតាំង​ជាអភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបកាលពីថ្ងៃទី៨ ខែកក្កដា ឯកឧត្ដម ម៉ាង ស៊ីណេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចក្ខុវិស័យ​អភិវឌ្ឍន៍​ខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស​គំរូពហុបំណងនិងជាខេត្តនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ឯកឧត្តមស្នើឱ្យ​យក​ចិត្តទុកដាក់លើការ​កម្ពស់គុណភាពនៃ​ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អ​ស្ថាប័ននៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ឱ្យក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ស័ក្តិសមជារដ្ឋបាលបម្រើផល​ប្រយោជន៍ពិតប្រាកដ​របស់ប្រជាជន។ ឯកឧត្តមបញ្ជាក់ថា ត្រូវអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រី​សាធារណៈរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភ បំពាន​អំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ” ៕ដោយ៖ខៀវ សាវុន

  • ក្រសួងសុខាភិបាលដាស់តឿនឱ្យប្រយ័ត្នក្នុងការយក ត្រីក្រពត មកបរិភោគ

    ក្រសួងសុខាភិបាលដាស់តឿនឱ្យប្រយ័ត្នក្នុងការយក ត្រីក្រពត មកបរិភោគ

    ភ្នំពេញ៖ ក្រសួងសុខាភិបាលបានដាស់តឿនសារជាថ្មីដល់ប្រជាពលរដ្ឋខ្មែរខ្លះដែរនិយមយកត្រីកំពតមកបរិភោគពីព្រោះត្រីក្រពតខ្លះអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។សារក្រើនរំលឹក​នេះបន្ទាប់ពីមានការបាត់បង់ជីវិតមនុស្សពីរនៅខេត្តឧត្តរមានជ័យនិងខេត្តកំពង់ឆ្នាំងបណ្ដាលមកពីការពុលដោយបរិភោគត្រីក្រពត។សូមជូនសេចក្តីប្រកាសព័ត៌មាន៖

  • សត្វស្លាបជាច្រើនប្រភេទ បាននាំគ្នារស់នៅតំបន់អភិរក្សមួយកន្លែងបន្ថែមទៀត នៅស្រុកពារាំង បន្ទាប់ពីបឹងស្នេហ៍ទួលពាន់តាឡី នៅស្រុកបាភ្នំ

    សត្វស្លាបជាច្រើនប្រភេទ បាននាំគ្នារស់នៅតំបន់អភិរក្សមួយកន្លែងបន្ថែមទៀត នៅស្រុកពារាំង បន្ទាប់ពីបឹងស្នេហ៍ទួលពាន់តាឡី នៅស្រុកបាភ្នំ

    ព្រៃវែង៖ សត្វស្លាប ជាច្រើនប្រភេទមានទាំង ននាលខ្យង សត្វកុក សំបកទំពាំង និងសត្វផ្សេងៗជាច្រើនទៀត បានពពាក់ពពូនគ្នាមកសំងំរស់នៅ តំបន់ព្រៃអភិរក្សមួយកន្លែង ដែលមានឈ្មោះថាតំបន់អភិរក្ស ទំនប់ ចាំក្កាន់ ស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង បានធ្វើឲ្យតំបន់មួយនេះក្លាយទៅជាតំបន់មួយពោរពេញភាពទាក់ទាញ ទៅដោយ សោភ័ណភាពស្រស់ស្អាតប្លែកបន្ថែមទៀត ។ ជាមួយនឹងសំឡេងសត្វយ៉ាងកងបំពងនាពេលល្ងាច ដែលធ្វើឲ្យប្រជាពលរដ្ឋគាត់ធ្វើស្រែចំការនៅទីនោះ សប្បាយចិត្តដោយឃើញសត្វមករស់នៅច្រើន ។ នេះគឺជាជម្រកថ្មីមួយទៀតសម្រាប់ហ្វូងសត្វស្លាបទាំងអស់នេះបន្ទាប់ពី តំបន់អភិរក្សបឹងស្នេហ៍ ទួលពាន់តាឡី ដែលមានសត្វ ជាច្រើនកំពុងតែរស់នៅទីនោះ ហើយសព្វថ្ងៃនេះសត្វស្លាប់ទាំងអស់នោះក៏បានមករស់នៅទីនេះខ្លះ ព្រោះថាទីនេះមានតំបន់អភិរក្សដែលមានព្រៃធំល្វឹងល្វើយដែល ដែលជាកត្តាមួយដ៏សំខាន់សម្រាប់ ហ្វូងសត្វទាំងអស់នេះមករស់នៅទីនេះប្រកបដោយសុវត្ថិភាព ។ បើតាម លោក លី  សាមុត ដែលជាសមាជិកក្រុមប្រឹក្សាឃុំព្រៃព្នៅ ក៏បានមានប្រសាសន៍លើកឡើងថា សត្វនៅទីនេះមានច្រើន តែតាមការសង្កេតឃើញថាមានននាលខ្យងរស់នៅច្រើនជាគេ បន្ទាប់មកក៏មានសត្វដូចជាកុក ខ្វែក ក្អែកទឹក និងសត្វផ្សេងៗជាច្រើនទៀតដែលរស់នៅទីនេះផងដែរ។ ហើយក្នុងនោះលោកក៏បានបន្ថែមទៀតថា ឃុំ នឹងបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាអភិរក្សទីតាំងមួយនេះ ឲ្យមានសុវត្ថិភាពខ្ពស់បន្ថែមទៀតធ្វើយ៉ាងណាដើម្បីឲ្យសត្វដែលរស់នៅទីនេះប្រកបដោយសុវត្ថិភាព និងអាចឈានទៅដល់ការទាក់ ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅពេលខាងមុខនោះផងដែរ ។ មិនត្រឹមតែក្រុមប្រឹក្សាឃុំប៉ុណ្ណោះទេ លោកមេប៉ុស្តិ៍ដែលប្រចាំការនៅក្នុងឃុំព្រៃព្នៅនោះក៏បានយកចិត្តទុកដាក់ខ្នះខ្នែងក្នុងការខិតខំថែរក្សាសត្វទាំងអស់នេះផងដែរដោយលោកតែងតែព្យាយាមចុះពិនិត្យនិងសង្កេត ស្ទើរតែរៀងរាល់ល្ងាចនៅតំបន់មួយនេះធ្វើយ៉ាងណាដើម្បីការពារកុំឲ្យមានប្រជាពលរដ្ឋគាត់ចូលបបាញ់សត្វនៅទីនេះតែធ្វើបង្កឲ្យមានការរំខានដល់ការរស់នៅរបស់សត្វទាំងអស់នេះផងដែរ…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក បណ្ដាលឲ្យមនុស្ស ២ស្លាប់និងរបួសធ្ងន់ស្រាល ៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់) និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • “រុក្ខទិវា ៩ កក្កដា “ដើម្បីបំផុសចលនាការដាំដុះដើមឈើ និងបង្កើនក្តីស្រឡាញ់ព្រៃឈើ

    “រុក្ខទិវា ៩ កក្កដា “ដើម្បីបំផុសចលនាការដាំដុះដើមឈើ និងបង្កើនក្តីស្រឡាញ់ព្រៃឈើ

    ភ្នំពេញ៖ ពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២៤ នឹង​ប្រារព្ធនៅថ្ងៃអង្គារ​ ទី៩ខែកក្កដានាតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទនឹងផ្តល់​ជូនសាធារណជន នូវកូនឈើចំនួន ៩,៩៩៩ដើម សម្រាប់ដាំ​ដើម្បី​ជួយស្តារ​ឡើងវិញនូវផ្ទៃដី ៣០ហិកតា។ ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍រុក្ខទិវាថ្នាក់ជាតិចំនួន៣លើកមកហើយ។គឺនៅឆ្នាំ១៩៩៣ ,២០០៨ និងឆ្នាំ២០១៤។ គួររំលេចឱ្យដឹងថា បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ បន្ទាប់ពីកម្ពុជាមានការបង្រួបបង្រួមជាតិ ក៏ដូចជាដើម្បីបន្តស្នាព្រះហស្ថរបស់បរមរតនកោដ្ឋ នរោត្តម សីហនុ,រដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា»តាមសេចក្តីសម្រេចចុះថ្ងៃទី១២ខែមករាឆ្នាំ១៩៩០របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីដែលត្រូវប្រារព្ធនៅថ្ងៃទី៩ខែកក្កដាហើយចាប់ពីឆ្នាំ១៩៩២មកពិធី«រុក្ខទិវា»បានប្រារព្ធជាទៀងទាត់នៅរាជធានី-ខេត្តចំនួន២៥ទូទាំងប្រទេស។។បន្ដមកច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ក៏បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិហៅថា «រុក្ខទិវា»នៅថ្ងៃទី៩ខែកក្កដាជារៀងរាល់ឆ្នាំ។ ក្នុងច្បាប់ស្ដីពីព្រៃឈើនាឆ្នាំ២០០២ជំពូកទី១២មាត្រាទី៦០បានចែងថា៖ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ…

  • យានយន្តល្មើសចំនួន ២៥៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ២៥៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៧ ខែកក្កដា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែកក្កដាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៨៧ គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១៧គ្រឿង រថយន្តធំ ៤គ្រឿង រថយន្តតូច ៦៦គ្រឿង ម៉ូតូ ២៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៥៩គ្រឿងមានរថយន្តធំ៤គ្រឿង រថយន្តតូច ៦៦គ្រឿង និងម៉ូតូចំនួន ១៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ

  • គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ ខែកក្កដា៖មនុស្សម្នាក់ស្លាប់និង​រងរបួសធ្ងន់ស្រាល១១នាក់

    គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ ខែកក្កដា៖មនុស្សម្នាក់ស្លាប់និង​រងរបួសធ្ងន់ស្រាល១១នាក់

    ភ្នំពេញ៖ ប្រភពរបាយការណ៍របស់អគ្គស្នងការដ្ឋាន​នគរបាល​ជាតិឱ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្តាលឱ្យមនុស្សមួយនាក់ស្លាប់ នឹងរងបួសធ្ងន់ស្រាល​ចំនួន​១១នាក់។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺ ដោយសារល្មើសល្បឿន , មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់ , ស្រវឹង, កត្តាផ្លូវនិងកត្តាយានយន្ត៕ដោយៈភារ៉ា

  • សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣៨វត្តនៅខេត្តកំពង់ធំ

    សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣៨វត្តនៅខេត្តកំពង់ធំ

    ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ព្រមទាំងពុទ្ធបរិស័ទ បានមូលមតិគ្នាប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសដល់វត្តចំនួន៣៨វត្ត ។ក្នុងនោះ ស្រុកស្ទោង ចំនួន២៥វត្ត និងក្នុងក្រុងកំពង់ធំចំនួន១៣វត្ត។ ពិធីប្រគេនត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារសំពៅ ត្រៃលោក ត្រៃលក្ខណ៍ ស្ថិតក្នុងភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលព្រឹកថ្ងៃអាទិត្យទី៧ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ,តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ,តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជាការជុំវិញខេត្ត និងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធតទៅ។ ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស»…

  • មនុស្សរាប់រយនាក់ចូលរួមរត់ប្រណាំងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ អបអរសាទរខួបលើកទី១៦ ប្រាសាទព្រះវិហារត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    មនុស្សរាប់រយនាក់ចូលរួមរត់ប្រណាំងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ អបអរសាទរខួបលើកទី១៦ ប្រាសាទព្រះវិហារត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីរត់ប្រណាំងក្រោមពាក្យស្លោក “កីឡា និងបេតិកភណ្ឌពិភពលោក” នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលមានអ្នកចូលរួមចំនួន ៨៨០នាក់។កម្មវិធីនេះដើម្បីចូលរួមអបអរសាទរខួបលើកទី១៦ ប្រាសាទព្រះវិហារត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ )។ អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថាព្រឹត្តិការណ៍ កីឡា Preah Vihear Temple Run 2024 ដើម្បីចូលរួមអបអរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទ ព្រះវិហារ ក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។អ្នកចុះឈ្មោះចូលរួមមានជនបរទេសចូលរួមផងដែរ។ការរត់ប្រណាំងលើវិញ្ញាសាចំនួន៤រួមមាន៖ រត់ចម្ងាយ ៣០គីឡូម៉ែត្រ, រត់ចម្ងាយ ២១គីឡូម៉ែត្រ, រត់ចម្ងាយ ៧គីឡូម៉ែត្រនិងដើរចម្ងាយ ៧០០ម៉ែត្រ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងទីក្រុងកេប៊ិច ប្រទេសកាណាដា។ បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ប្រាសាទ ព្រះវិហារ៕ដោយៈ មុនី