Category: ព័ត៌មានសង្គម

  • រដ្ឋបាលខណ្ឌច្បារអំពៅបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ

    រដ្ឋបាលខណ្ឌច្បារអំពៅបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជាការពាទូទាំងខណ្ឌ

    ភ្នំពេញ៖ដើម្បីពង្រឹងវិន័យក្រមសីលធម៌និងតួនាទីភារកិច្ច​ព្រមទាំងសិទ្ធិរបស់កម្លាំងប្រជាការពារទូទាំងខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤ អធិការដ្ឋាននគរបាល​ខណ្ឌច្បារអំពៅសហការជាមួយរដ្ឋបាលខណ្ឌបាន បើកវគ្គ​បណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងសិទ្ធិរបស់កម្លាំងប្រជាការពារពេលចុះបំពេញការងារ ។ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងក្រោមវត្តមានលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌ​ច្បារអំពៅ , លោកឡាយ ស្ទេវិន អភិបាលរងតំណាង​លោកអភិបាល ចេង មុនីរ៉ា អភិបាលខណ្ឌនិងមានការ​ចូលរួមពីកម្លាំងប្រជា ការពារទាំង៨សង្កាត់និងខណ្ឌសរុប ជិត២៥០នាក់ ។ ក្នុងឱកាសនេះលោកឡាយ ស្ទេវិន និងលោកវរសេនីយ៍ឯក ម៉ៅ សឿតអធិការនគរបាលខណ្ឌបានផ្តាំផ្ញើដល់កម្លាំងប្រជា ការពារអំពីតួនាទី ភារកិច្ច និងសិទ្ធរបស់កម្លាំងប្រជា​ការពាខណ្ឌ។លោកក៏បានកោតសរសើរចំពោះការ​ចូលរួមរបស់ប្រជាការពារនាពេលកន្លង​​មក៕

  • មន្ត្រីជំនាញធ្វើសន្និសីទសារព័ត៌មានបំភ្លឺពាក់ព័ន្ធការដំឡើង និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល

    មន្ត្រីជំនាញធ្វើសន្និសីទសារព័ត៌មានបំភ្លឺពាក់ព័ន្ធការដំឡើង និងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល

    ភ្នំពេញ៖អាជ្ញាធរអគ្គិសនីកម្ពុជានិងក្រសួងរ៉ែនិងថាម​ពល​កាលពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២៤បានធ្វើសន្និសីទសារព័ត៌​មានរួមគ្នា ក្នុងគោលបំណងបំភ្លឺពាក់ព័ន្ធការធ្វើស្វ័យប្រកាស​ពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបាន​បញ្ជាក់​ថា អ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ​ព្រះ​អាទិត្យ ដាច់ដោយឡែក ដូចជាអំពូលភ្លើងសូឡា ឆ្នាំង​ដាំបាយ និងម៉ូទ័របូមទឹកជាដើម ដែលមិនពាក់ព័ន្ធជាមួយ​នឹងបណ្តាញក្នុងផ្ទះ ដែលជាប្រព័ន្ធបណ្ដាញអគ្គិសនីរបស់រដ្ឋ​ហើយអានុភាពមិនលើសពី១០គីឡូវ៉ាត់ឬ៥០អំពែគឺមិនតម្រូវឱ្យធ្វើស្វ័យប្រកាសនោះទេ។ ចំណែកអ្នកដែលត្រូវធ្វើស្វ័យប្រកាស គឺជាអ្នកដំឡើង និង​ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យហើយភ្ជាប់ជាមួយ បណ្តាញក្នុងផ្ទះ ដែលភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋ និង​អ្នកដែលដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ​ព្រះអាទិត្យ ដាច់ដោយឡែកដែលមានអានុភាពលើស​ពី១០គីឡូវ៉ាត់ ឬ៥០អំពែ។ លោក យឹម វិសិដ្ឋ បញ្ជាក់បន្ថែមថា ការតម្រូវឱ្យធ្វើស្វ័យ​ប្រកាសនេះ គឺដើម្បីដឹងថាការដំឡើងនិងប្រើប្រាស់​ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជា មានចំនួនប៉ុន្មាន? មានអានុភាពប៉ុន្មាន និងនៅតំបន់​ណាខ្លះ?ដើម្បីងាយស្រួលក្នុង ការគ្រប់គ្រង និងដើម្បី​បញ្ជៀសផលប៉ះពាល់ ដល់បណ្តាញអគ្គិសនីរបស់រដ្ឋ។ គួររំលឹកថា អាជ្ញាធរអគ្គិសនីកម្ពុជាកាលពីថ្ងៃទី៤ ខែ​កក្កដាបានចេញសេចក្តីអំពាវនាវជាថ្មី ដល់អ្នកប្រើប្រាស់​អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត​អញ្ជើញដាក់ពាក្យស្វ័យ ប្រកាស។ ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់អ្នកកាន់អាជ្ញាបណ្ណ ធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ត្រូវធ្វើការផ្សព្វផ្សាយនិង​​ត្រៀមទទួល ការធ្វើស្វ័យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់ឋិតក្នុងតំបន់ផ្គត់ផ្គង់របស់ខ្លួន។ ជាការកត់សម្គាល់ ក្រោយមានសេចក្តីជូនដំណឹងនេះ ធ្វើឱ្យ​មានមតិយល់ច្រលំមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ​ថាអ្នកដែល…

  • ឯកឧត្តម ឯក សំអុល ៖ ពិព័រណ៍ស្នាដៃគំនូរបុរាណចិនបង្កើនស្នាមញញឹមដល់ប្រជាជនកម្ពុជា

    ឯកឧត្តម ឯក សំអុល ៖ ពិព័រណ៍ស្នាដៃគំនូរបុរាណចិនបង្កើនស្នាមញញឹមដល់ប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ ក្រោមកិច្ចគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំពិធីពិព័រណ៍ស្នាដៃគំនូរបុរាណចិន។ លោក ភីង ស៊ាវតុង (Ping Xiaodong) ប្រធានមជ្ឈមណ្ឌលប៉េកាំងសម្រាប់ការសិក្សាស្រាវជ្រាវវប្បធម៌ និងប្រវត្តិសាស្រ្តចិន បានថ្លែងថា មជ្ឈមណ្ឌលដែលមានកិច្ចសហការជាមួយសមាគមមិត្តភាពប៉េកាំងជាមួយបរទេសបាននាំយកនូវគំនូរចំនួន៣៦ផ្ទាំងមកតាំងពិព៍រណ៍នៅកម្ពុជា ហើយនេះជាលើកទី៣នៃការរៀបចំពិព័រណ៍ក្នុងគោលបំណងសំខាន់ដើម្បីពង្រឹងការតភ្ជាប់កាន់តែស៊ីជម្រៅរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ។ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងពីកិច្ចគាំទ្ររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងបញ្ជាក់ពីគុណតម្លៃនៃគំនូរបុរាណចិនដែលជាផ្នែកមួយនៃសិល្បៈ ហើយលោកស្រីក៏បានរំលេចពីថ្នាក់រៀនភាសាចិនប្រចាំនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាស្ពានដ៏ប្រសើរនៃទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។ លោក ឈិន ឆុង (Chen Chong) អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានកត់សម្គាល់ថា ពិព័រណ៍គំនូរទាំង៣៦ផ្ទាំងនេះជាការរំលេចពីវិចិត្រភាពរបស់វិចិត្រករល្បីឈ្មោះរបស់ប្រទេសចិន ហើយក៏ជាការពង្រីកបន្ថែមនូវការយល់ដឹងកាន់តែស៊ីជម្រៅពីសិល្បៈអក្សរជក់និងរូបគំនូរចិនមានប្រវត្តិយូរអង្វែង គឺជាដួងព្រលឹងនៃវប្បធម៌សិល្បៈពិភពលោក។ កម្មវិធីពិព័រណ៌សិល្បៈនាថ្ងៃនេះ សមាគមមិត្តភាពរវាងប្រជាជនប៉េកាំងនិងបរទេស និងមន្ទីរស្រាវជ្រាវវប្បធម៌ប្រវត្តិសាស្រ្តរដ្ឋធានីប៉េកាំង បានជ្រើសរើសយ៉ាងយកចិត្តទុកដាក់នូវរូបគំនូរចំនួន៣៦ផ្ទាំង គឺជាឱកាសសម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងយល់ពីភាពទាក់ទាញដ៏ពិសេសនៃវប្បធម៌ប្រពៃណីចិនដ៏ល្អឯក។ កម្ពុជាក៏មានសិល្បៈបុរាណដែលមានអាយុកាលយូរអង្វែង គំនូរ ចម្លាក់ របាំជាដើម សុទ្ធតែល្បីល្បាញទូទាំងពិភពលោក ក៏ទទួលបានការគាំទ្រនិងស្រឡាញ់ពីប្រជាជនចិនផងដែរ។ ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ប្រជាជាតិខ្មែរក៏មានមនោសញ្ចេតនាចំពោះគំនូរដូចប្រជាជាតិចិនផងដែរ ហេតុនេះទើបបានជាពិព័រណ៍គំនូរចិននេះ បានទាក់ទាញប្រជាជនកម្ពុជាដែលជាពិសេសយុវជនបានមកចូលទស្សនាយ៉ាងកោះករ ហើយរំលេចនូវស្នាមញញឹមផ្តល់គុណតម្លៃយ៉ាងសំខាន់ដល់វិចិត្រករជនជាតិចិន។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា អគារស្នាក់ការរបស់សមាគមមិត្តភាពកម្ពុជា-ចិនគឺជាផ្ទះរួមរបស់ប្រជាជាតិនៃប្រទេសយើងទាំងពីរក្នុងការរៀនសូត្រ និងចែករំលែកឱ្យគ្នាទៅវិញទៅមក…

  • ការសិក្សាស្រាវជ្រាវ និងការវិនិយោគទុនលើកេសរកូល(អ័រគីដេ)នៅកម្ពុជា នៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង

    ការសិក្សាស្រាវជ្រាវ និងការវិនិយោគទុនលើកេសរកូល(អ័រគីដេ)នៅកម្ពុជា នៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង

    (ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះការសិក្សាស្រាវជ្រាវក៏ដូចជាការធ្វើពាណិជ្ជកម្មទៅលើផ្នែកកេសរកូលរបស់កម្ពុជាគឺនៅមានកម្រិតតិចតួចបើធៀបទៅនឹងប្រទេសជិតខាងកម្ពុជាគឺថៃ និងវៀតណាមដែលមានតម្លៃរហូតដល់រាប់រយលានដុល្លារ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និង ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»និង វេទិកា កេសកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ នាមុខទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថាកេសរកូលឬហៅថាផ្កាអ័រគីដេនៅកម្ពុជាតាមការស្រាវជ្រាវមានប្រមាណ ៥០០ប្រភេទ និងក្នុងខណៈនៅលើពិភពលោកមានប្រមាណ ១២០០០ប្រភេទ ។ ការធ្វើពាណិជ្ជកម្មកេសរកូលក៏ផ្តល់នូវសេដ្ឋកិច្ចសំខាន់មួយ ដោយក្នុងមួយឆ្នាំៗមានចំណូលរាប់រយលានដុល្លារ។ ឯកឧត្តមបានបញ្ជាក់ ជុំវិញបញ្ហានេះថាដោយសារតែមើលឃើញពីកេសរកូលមានតម្លៃរាប់រយលានដុល្លារនេះហើយទើបកម្ពុជាបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនខេត្តសៀមរាប។ការបង្កើតមជ្ឈមណ្ឌលនេះដើម្បីសិក្សាស្រាវជ្រាវ បង្កាត់ពូជកេសរកូល និងក៏ដូចជារកប្រាក់ចំណូល។កន្លងមកធនធានដែលយើងវិនិយោគទៅលើផ្នែកសិក្សាស្រាវជ្រាវ កេសរកូលនៅមានកម្រិតទាបនៅឡើយពោលគឺយើងទើបតែចាប់ផ្តើម។សម្រាប់ក្រុមហ៊ុនឯកជនដែលបង្កាត់កូសរកូលនៅប្រទេសកម្ពុជាមានតិចតួចដែរពោលគឹមានប្រមាណ១ទៅ២ក្រុមហ៊ុនប៉ុណ្ណោះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា”ការជំរុញលើវិនិយោគលើកេសរកូលដើម្បីដើរឱ្យទាន់គេនោះគឺសំខាន់ទោលើការវិនិយោគទុន ការងារស្រាវជ្រាវ ចំណាប់អារម្មណ៍និងការរកប្រាក់ចំណេញ ក៏ដូចជាការប្រកួតប្រជែងជាមួយប្រទេសជិតខាង”។ លោកបានថ្លែងថាការនាំកេសរកូលចូលមកពីប្រទេសថៃនិងវៀតណាមមកកម្ពុជានាកន្លងមកក៏មានតម្លៃច្រើនផងដែរ ។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ការសិក្សាស្រាវជ្រាវ និងការអភិរក្សទៅលើកេសរកូលនៅកម្ពុជាកន្លងមកក៏បានសហការជាមួយវិទ្យានស្ថាននៅប្រទេសបារាំង និងវេទិកាកេសរកូលជាតិលើកទី៤ ហើយដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋបានស្គាល់ពីកេសកូលរបស់កម្ពុជានិងតម្លៃរបស់វា។កន្លងមកការស្រាវជ្រាវ និងក៏ដូចជាការបង្កាត់ពូជក៏នៅមានកម្រិតផងដែរ ។ សូមរំលឹកដែរថា…

  • វិធីសង្កេតពីសត្វរុយ ស ដែលវានឹងក្រេបស្លឹកស្រូវ ធ្វើឱ្យដើមស្រូវប្រែជាពណ៍លឿង

    វិធីសង្កេតពីសត្វរុយ ស ដែលវានឹងក្រេបស្លឹកស្រូវ ធ្វើឱ្យដើមស្រូវប្រែជាពណ៍លឿង

    (ភ្នំពេញ)៖ ការលេចចេញពីវត្តមានរុយសនៅកម្ពុជា គឺជាសត្វក្រេបរុក្ខរសពីស្លឹកស្រូវ ដែលធ្វើឱ្យដើមស្រូវប្រែជាពណ៌លឿង ដែលនេះកសិករត្រូវដឹងថាវាជារោគសញ្ញាបំផ្លាញរបស់រុយស ហើយការបំផ្លាញនេះមានពីរដំណាក់កាល ដែលធ្វើឱ្យផលស្រូវមានការថយចុះពី ២៣ ទៅ ៣០ភាគរយ ឬច្រើនជាងនេះ ដូច្នេះត្រូវមានវិធានការកម្ចាត់ឱ្យទាន់ពេលវេលា ។ នេះជាការដាស់តឿនពីសំណាក់លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្មរុក្ចាប្រមាញ់ និងនេសាទ ។ បញ្ជាក់ណែនាំដល់កសិករជុំវិញបញ្ហានេះ លោក ឌី សំអាន បានឱ្យដឹងថាកសិករត្រូវវែកស្រូវក្នុងស្រែរបស់ខ្លួនបើសិនឃើញសត្វរុយហើរ បានន័យថាមានសត្វរុយសលុកលុយហើយ និងការចាំសង្កេតមួយទៀតគឺឱ្យវែកស្លឹកស្រូវដូចគ្នា ហើយសង្កេតមើលក្រោមស្លឹកស្រូវយើងអាចឃើញពង និងមេវាពេញវ័យ ហើយនិងកូនទើបនឹងញាស់វានឹងបង្ហាញវត្តមាននៅក្រោមស្លឹកស្រូវឱ្យឃើញទាំងអស់ និងទី៣បើមានធ្វើស្រូវក្រអូប និងស្រែដែលប្រើអាហ្សូតដែលលើសយើងនឹងងាយស្រួលឃើញវត្តមាននៅទីនោះព្រោះរុយសនេះអាចបន្លាស់ទីបានត្រឹមតែ ២ទៅ៣ម៉ែត្រប៉ុណ្ណោះ និងយ៉ាងច្រើនបំផុត ១០ម៉ែត្រ នៅជុំវិញតំបន់វារស់នៅ ។ ក្រៅពីនេះបើមានខ្យល់ខ្លាំង ឬព្យុះវាអាចបន្លាស់ទីលឿនជាងនេះរហូតដល់ ១០០ម៉ែត្រក៏មានផងដែរពោលគឺអាស្រ័យកម្លាំងខ្យល់បក់។ ហេតុនេះមន្រ្តីជំនាញគេអាចដឹងពីការវាយលុករបស់សត្វល្អិតចង្រៃនេះបាន និងក៏ដូចជាមានវិធានការកំចាត់ ។ គួរបញ្ជាក់ថាវដ្តជីវិតរបស់រុយសមានរយៈពេល ១៧-២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ ក្រៅពីនេះរុយស បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ហើយពួកវានឹងធ្វើសកម្មខ្លាំងនៅពេលព្រឹកដែល ធ្វើឱ្យស្លឹកប្រែពណ៌…

  • មួយគ្រួសារពុលត្រីក្រពត ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

    មួយគ្រួសារពុលត្រីក្រពត ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង ៖លោកមេភូមិនិងក្រុមគ្រួសារត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងកាលព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីសង្ស័យថាបានពុលត្រីក្រពត។អ្នកជំងឺទាំងអស់រស់នៅក្នុងភូមិដំបូកកកោះ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ តាមការបញ្ជាក់ពីស្ត្រីម្នាក់ដែលជាក្រុមរបស់គ្រួសារអ្នកជំងឺបានឱ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែកក្កដាលោក ហ៊ុន ចន្ថា អាយុ៥៧ឆ្នាំ ជាមេភូមិដំបូកកោះ  ឃុំភ្នំក្រាំងដីមាស និងប្រពន្ធបានទៅទិញត្រីក្រពតចំនួនមួយគីឡូកន្លះពីអ្នកលក់មិនស្គាល់ឈ្មោះនៅខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំងព្រមទាំងទិញបន្លែយកមកចំអិនធ្វើម្ហូបបរិភោគជុំគ្នានៅពេលល្ងាចជាមួយប្រពន្ធកូន កូនប្រសា និងចៅសរុបទាំងអស់១០នាក់។ក្រោយពីបរិភោគរួចស្រាប់តែមានអាការៈ ស្ពឹកដៃជើង ស្ពឹកមាត់ ស្ពឹកជើង ។ដោយមានអាការៈមិនស្រួលក្រុមគ្រួសារជនអ្នកជំងឺទៅមណ្ឌលសុខភាពឃុំស្វាយជ្រុំ ។ ដោយនៅតែមិនបានធូរស្រាល ក៏សម្រេចចិត្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៥ ខែកក្កដា តែម្តង។ អ្នកជំងឺដែលមានអាការៈពុលមានប្រាំនាក់។ក្នុងនេះ ១.ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ ៥៧ ឆ្នាំជាមេភូមិ  ,២.ឈ្មោះ តុប អឿន ភេទស្រីអាយុ ៥៦ឆ្នាំត្រូវជាប្រពន្ធ ,៣ .ឈ្មោះ ហ៊ុន ចាន់ធី ភេទប្រុសអាយុ ៣៦ ឆ្នាំត្រូវជាកូន ,៤. ឈ្មោះ ហ៊ុន ចាន់ធឿន ភេទប្រុសអាយុ…

  • កូនដើមឈើទាលមួយម៉ឺនដើមត្រូវបានដាំលើផ្ទៃដីបួនហិកតាដែលមានការរិចរិលនៅក្នុងស្រុកបន្ទាយស្រី

    កូនដើមឈើទាលមួយម៉ឺនដើមត្រូវបានដាំលើផ្ទៃដីបួនហិកតាដែលមានការរិចរិលនៅក្នុងស្រុកបន្ទាយស្រី

    សៀមរាប៖ កូនឈើទាលចំនួនមួយម៉ឺនដើមត្រូវបានដាំលើផ្ទៃដីបួនហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២៤ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ុន ថាប្ញទ្ធិ តំណាង រាស្ត្រមណ្ឌលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមទាំងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ។សកម្មភាពដាំកូនឈើខាងលើជាការចូលរួមអបអរពិធីរុក្ខទិវា ៩ កក្កដាឆ្នាំ២០២៤។លោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានរំលេចថាព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ។ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ។ចំណែកលោក ទា គឹមសុទ្ធ បញ្ជាក់ថា មន្ទីរកសិកម្មខេត្តកំពុងជំរុញសហគមន៍ព្រៃឈើមួយចំនួនដែលមានសក្តានុពលអនុវត្តទេសចរណ៍ធម្មជាតិ អនុវត្តគម្រោង ពិពិធកម្មកសិកម្មដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដោយមិនត្រូវទុកចោលដីទំនេរ ដោយមិនពឹងផ្អែកលើតែផល អនុផលព្រៃឈើឬកាប់ឈើដើម្បីជីវភាពប្រចាំថ្ងៃនោះឡើយ ។លោកបន្តថា…

  • អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ប្រាប់កម្លាំងសណ្តាប់ធ្នាប់ថា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងសុីសង

    អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា ប្រាប់កម្លាំងសណ្តាប់ធ្នាប់ថា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងសុីសង

    (ភ្នំពេញ)៖ សូមសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអភិបាលខណ្ឌជួបសំណេះសំណាលនិងចែកអំណោយ ជាអង្ករ និងថវិការដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ៥០នាក់ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌ ។ លោកអភិបាលខណ្ឌ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាន នូវពាក្យថា ( ៣ កុំ ) ជាពិសេសពេលចុះបំពេញការងារ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក៍ដូចជាចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។ លោកអភិបាលខណ្ឌបានបញ្ជាក់អត្ថន័យពក្យ ( ៣ កុំ ) ដូច្នេះថា ទី១-កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ ,ទី២-កុំពាក់ព័ន្ធឬសេពគ្រឿងញៀន ,ទី៣-កុំឈ្លោះទាស់ទែងគ្នា ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ។ សូមកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ត្រូវអនុវត្ត…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកទឹកចិត្តនិងជំរុញជនគ្រោះដោយគ្រឿងញៀនរៀនជំនាញវិជ្ជាជីវៈដើម្បីកសាងជីវិតថ្មី

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកទឹកចិត្តនិងជំរុញជនគ្រោះដោយគ្រឿងញៀនរៀនជំនាញវិជ្ជាជីវៈដើម្បីកសាងជីវិតថ្មី

    បាត់ដំបង៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្ត​ដល់ជន​រងគ្រោះ​ដោយ​សារគ្រឿងញៀនទាំងអស់ដែលបានមកបន្សាប​ព្យាបាលស្ដារនីតិសម្បទាឡើងវិញ​ដោយជោគជ័យ និង បាន​បញ្ចប់​ការសិក្សា។លោកថា នៅពេលត្រឡប់ទៅរួមរស់ជាមួយ​ក្រុមគ្រួសារវិញត្រូវខិតខំយកចំណេះជំនាញដែលបានសិក្សាទៅចាប់ផ្ដើមជីវិតថ្មី​ក្នុងការបង្កើតឬប្រកបមុខរបរចិញ្ចឹមជីវិត​ឱ្យបានប្រសើរឡើង។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-បុគ្គលិកនិងជនរងគ្រោះដោយសារគ្រឿងញៀន​ក្នុងពិធីវគ្គ​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្ដីនិងអនុវត្តផ្ទាល់ដល់​អ្នកញៀនគ្រឿងញៀនលើកទី៤ នៅក្នុងមជ្ឈមណ្ឌល​បន្សាប​ព្យាបាល​និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន កាលពីថ្ងៃទី៤ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរ​ជាមួយ​ជន​រងគ្រោះដោយសារគ្រឿង​ញៀនទាំងអស់ដែល​បានមកបន្សាបព្យាបាលស្ដារនីតិសម្បទា​ឡើង​វិញ​ដោយ​ជោគជ័យ ជាមួយនឹងការ​បញ្ចប់ការសិក្សាលើមុខវិជ្ជាជីវៈ។ឯកឧត្តមបន្តដោយលើកទឹកចិត្តផង និងជំរុញផងដល់ជន​បន្សាប​គ្រឿងញៀនដោយ​ជោគជ័យ​ទាំងអស់ត្រូវខិតខំយក​ចំណេះជំនាញដែលបានសិក្សាទៅចាប់ផ្ដើមជីវិតថ្មីក្នុងការបង្កើតឬប្រកបមុខរបរចិញ្ចឹមជីវិត​​ចិញ្ចឹមគ្រួសារឱ្យមាន​ជីវភាព​​ប្រសើរឡើង។ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវ​បង្កលក្ខណៈឱ្យខ្លួនឯង ក្លាយទៅជាមនុស្ស​ថ្មីក្នុងសង្គម តាមរយៈ ការគោរពច្បាប់ ហើយក៏ត្រូវចៀសឲ្យឆ្ងាយ​និង​ឆ្លើយថាទេចំពោះគ្រឿងញៀន។ ទន្ទឹមនេះឯកឧត្តម ស សុខា ក៏បានណែនាំ ដល់អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ត្រូវរឹតបន្តឹង,ត្រូវពង្រឹងការបង្រ្កាបនិងទប់ស្កាត់រាល់​ការប្រើប្រាស់ជួញដូរគ្រឿងញៀន និងត្រូវបន្តអនុវត្តន៍នូវបទ​បញ្ជា​លេខ ០១របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី៖ការដាក់​ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿង​​ញៀនខុសច្បាប់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ តំណាងជនរងគ្រោះដោយសារគ្រឿងញៀន បានប្ដេជ្ញាចិត្ត​នឹងខិតខំកែប្រែខ្លួនពួកគេម្នាក់ៗឱ្យក្លាយទៅជាកូនល្អ ពលរដ្ឋល្អ និងខិតខំប្រកបការងារចិញ្ចឹមជីវិតតាមជំនាញ​វិជ្ជាជីវៈដែលខ្លួនបានសិក្សារៀនសូត្រនិងបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលកន្លងមក។ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នក​ញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។លោកវេជ្ជបណ្ឌិត កែ ស៊ីនួន ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិ​សម្បទាអ្នកញៀនគ្រឿងញៀន កែ…

  • យានយន្តល្មើសចំនួន ២៦៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែកក្កដា

    យានយន្តល្មើសចំនួន ២៦៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែកក្កដា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៥គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៧៤គ្រឿង ម៉ូតូ ២៨១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦៨គ្រឿងមានរថយន្តធំ ៧គ្រឿង រថយន្តតូច ៨២គ្រឿង និងម៉ូតូចំនួន ១៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍