Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែកក្កដា បណ្តាលអោយមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ៥នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែកក្កដា បណ្តាលអោយមនុស្សស្លាប់ ២នាក់ និងរងរបួសធ្ងន់ស្រាល ៥នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៥នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក ស្លាប់ ១នាក់ ធ្ងន់ ៣នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ១លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ ស្រាល ១នាក់ និងកក្តាផ្លូវ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្ដីសុខជូនប្រទេសជាតិ នៅប្រាសាទភ្នំដា

    សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្ដីសុខជូនប្រទេសជាតិ នៅប្រាសាទភ្នំដា

    ខេត្តតាកែវ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួង​សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅប្រាសាទភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ។ នៅក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួង​ថ្វាយព្រះ​ពរជ័យ ប្រគេនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពី គ្រោះរាំងស្ងួត…

  • សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែក​ទុក្ខក្រុម​គ្រួសារ ដែលសមាជិកទទួលមរណភាពដោយផ្ទុះមីនតោន

    សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែក​ទុក្ខក្រុម​គ្រួសារ ដែលសមាជិកទទួលមរណភាពដោយផ្ទុះមីនតោន

    (ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែល​រង​គ្រោះ​​ដោយសារមីន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​​កាក​បាទក្រហមកម្ពុជា ថ្ងៃពុធ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤​ បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហម​កម្ពុជា ដឹកនាំដោយឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង​គ្រោះ​មន្តរាយ​កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត​ជាមួយគ្រួសារសព លោកឡេង ផាន អាយុ ៦៦ឆ្នាំ បានទទួលមរណភាពដោយ​ផ្ទុះមីនតោនកំពុងជីករងចំការ នៅភូមិរំសែង ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាស​ន៍​ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយគ្រួសារសពចំពោះឧបទ្ទវហេតុផ្ទុះមីនតោនបណ្តាល​ លោក ឡេង ផាន បាត់បងជីវិតនៅនឹងកន្លែងកើតហេតុដែលមានចំងាយ ១,០០០ម៉ែត្រពីផ្ទះជនរងគ្រោះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឡេង ផាន សូមបានចាប់កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀង​ឃ្លាត​ឡើយ ៕ ដោយ / គ្រី…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខ​គ្រួសារសព ឧត្តមសេនីយ៍ទោ គង់ សោភ័ណ្ឌ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខ​គ្រួសារសព ឧត្តមសេនីយ៍ទោ គង់ សោភ័ណ្ឌ

    (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមន្តរាយកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព ឧត្តមសេនីយ៍ទោ គង់ សោភ័ណ្ឌ នាយការិយាល័យសុខាភិបាល បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន (គណៈយុទ្ធមិត្តបម្រើកងកងទ័ពជំនាន់ឆ្នាំ១៩៧៨) ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នំារោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២១ម៉៣០នាទីយប់ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជរាពាធ។ ពិធីនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងបុរីពិភពថ្មីចំការដូង ផ្ទះលេខ៦៨អា ផ្លូវលេខ១ ភូមិសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយគ្រួសារសពចំពោះមរណភាព ឧត្តមសេនីយ៍ទោ…

  • អតីតយុទ្ធជន ៦៥គ្រួសារ ដែលគ្មានដីគ្មានផ្ទះ នឹងទទួលបានដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក

    អតីតយុទ្ធជន ៦៥គ្រួសារ ដែលគ្មានដីគ្មានផ្ទះ នឹងទទួលបានដីសម្បទានសង្គមកិច្ច នៅស្រុកសន្ទុក

    កំពង់ធំ៖ បងប្អូនអតីតយុទ្ធជនចំនួន ៦៥គ្រួសារ ដែលគ្មានដីគ្មានផ្ទះ និងទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខណៈបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមរៀបចំដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ នេះបើតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខប្រចាំខែមិថុនា ឆ្នាំ២០២៤ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ឆ្នាំ២០២៤។ លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ បានបញ្ជាក់ថា លទ្ធផលការងារយោធាសន្តិសុខ ដែលអនុវត្តសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២៤ និងសកម្មភាពការពារទប់ស្កាត់ និងបង្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេល២ ខែកន្លងទៅ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ ក្រោយពីមតិចូលរួមក្នុងការកែសម្រួលនិងបំពេញបន្ថែម របស់សមាជិកសមាជិកានៃអង្គប្រជុំ ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានជោគជ័យតាមផែនការ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បញ្ជាបន្ថែម ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តយ៉ាងសកម្មក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមិនឲ្យមានបទល្មើសធនធានធម្មជាតិកើតឡើងជាថ្មី និងក្រើនរំលឹកដល់យោធិនទាំងអស់…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយមនុស្សធម៌ ដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភអំណោយមនុស្សធម៌ ដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz

    ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដើម្បីជួយសម្រាលការលំបាកដល់ជនមានពិការភាពចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្មួយៗជនមានពិការភាពទាំងអស់ ជាពិសេសសូមកោតសរសើរចំពោះក្មួយៗទាំងអស់ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល តាមរយៈ វិទ្យុ FM94.70MHz រាជធានីភ្នំពេញ ។ ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ ក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកានៃសមាគម សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានទម្លាប់រស់នៅល្អ ប្រកាន់ខ្ជាប់ឥរិយាបថល្អក្នុងការរស់នៅ ជាពិសេសកុំបរិភោគអាហារប្រៃពេក ផ្អែមពេក…

  • យានយន្តល្មើសចំនួន ៣៩៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ៣៩៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែកក្កដា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១១៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៤៥គ្រឿង រថយន្តធំ ២៤គ្រឿង រថយន្តតូច ១៤៣គ្រឿង ម៉ូតូ ៣៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៧គ្រឿងមានរថយន្តធំ ១៤គ្រឿង រថយន្តតូច ៨៧គ្រឿង និងម៉ូតូចំនួន ២៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • អាជ្ញាធរខណ្ឌច្បារអំពៅ សម្អាតប្រឡាយ ព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីបញ្ចៀសការស្ទះផ្លូវទឹកដោយសារសម្រាម

    អាជ្ញាធរខណ្ឌច្បារអំពៅ សម្អាតប្រឡាយ ព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីបញ្ចៀសការស្ទះផ្លូវទឹកដោយសារសម្រាម

    (ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ-សង្កាត់ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យ និងសម្អាតប្រឡាយ ដែលជាព្រំប្រទល់រវាងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ដើម្បីឲ្យមានបរិស្ថានល្អ អនាម័យ និងមានសោភ័ណភាព ជាពិសេសចៀសវាងការរាំងស្ទះផ្លូវទឹកដោយសារសម្រាម ដែលនាំឲ្យមានការជន់លិចក្នុងរដូវវស្សា ។ សកម្មភាពសំអាតបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកធ្វើសកម្មភាពប្រមូលសម្អាតសំរាម ដើម្បីភាពស្អាត បរិស្ថានល្អ នៅក្នុងមូលដ្ឋាន ហើយក្នុងថ្ងៃនេះដែរ ដើម្បីរួមចំណែកក្នុងការធ្វើសកម្មភាពឲ្យកាន់តែប្រសើរបន្ថែមទៀត ។ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា៖ ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅលើប្រឡាយនេះ បោះចោលសំរាមចូលប្រឡាយ បង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានអំពាវនាវដល់ប្រជឫពលរដ្ឋហាមយកសំរាម មកបោះចោលក្នុងប្រឡាយតទៅទៀត ។ លោកបានស្នើសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមវេចខ្ចប់ ទុកដាក់សំរាមនៅតាមផ្ទះរៀងៗខ្លួន និងបញ្ឈប់ការយកសំរាមមកទុកចោលតាមដងផ្លូវ ពិសេសក្នុងប្រឡាយ ដែលនាំអោយប៉ះពាល់ បរិស្ថាន ប៉ះពាល់សុខភាពបងប្អូនពលរដ្ឋនៅក្នុងភូមិឋានយើង។ លោកអភិបាលខណ្ឌ បានបន្តថា ប្រឡាយព្រែកប្រានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ…

  • យានយន្តល្មើសចំនួន ៣៦៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែកក្កដា ខែឧសភា

    យានយន្តល្មើសចំនួន ៣៦៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែកក្កដា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១២៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៥០គ្រឿង រថយន្តធំ ២២គ្រឿង រថយន្តតូច ២៦២គ្រឿង ម៉ូតូ ២៦៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦៤គ្រឿងមានរថយន្តធំ ១៩គ្រឿង រថយន្តតូច ១៤៧គ្រឿង និងម៉ូតូចំនួន ១៩៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែកក្កដា បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងរបួសធ្ងន់ស្រាល ៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែកក្កដា បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងរបួសធ្ងន់ស្រាល ៣នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្តាលអោយមនុស្សស្លាប់ ០៧នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៣នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក ស្លាប់ ៦នាក់ ធ្ងន់ ២នាក់ ស្រាល ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ និងប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់) ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ