-
អំណោយសង្គ្រោះបន្ទាន់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានយកទៅប្រជាពលរដ្ឋរងគ្រោះដោយបាក់ស្រុតដី

កំពង់ឆ្នាំង៖អំណោយសង្រ្គោះបន្ទាន់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវ មាន អង្ករ មី ទឹកត្រី ទឹក ស៊ីអ៊ីវ ត្រីខ មុង ស័ង្កសីនិងថវិកាមួយចំនួនត្រូវបានយកទៅជូនប្រជាពលរដ្ឋរងគ្រោះបាក់ស្រុតដីចំនួន៩ ខ្នងផ្ទះស្មើនឹង ១២គ្រួសាររស់នៅក្បែរអាងក្រពើចាស់ ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។សូមជម្រាបថា ករណីបាក់ស្រុតដីបានកើតឡើងកាលពីរាត្រីថ្ងៃទី២៩ ខែមិថុនា តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។ អាន៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំងបានអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះទាំង១២គ្រួសារ។ក្នុងឱកាសនេះលោកអភិបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថា រដ្ឋបាលក្រុងនឹងរៀបចំបំពាក់អំពូលភ្លើងសូឡា,តចរន្តអគ្គិសនីនិងប្រព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋរងគ្រោះជាមួយនឹងការរៀបចំលំនៅជាបណ្ដោះអាសន្ននៅទីមានសុវត្ថិភាព។ជាមួយគ្នានេះក្រុមការងារនឹងចុះសិក្សាអំពីស្ថានភាពផ្លូវ ក៏ដូចជាទីតាំងកើតហេតុដើម្បីរៀបចំជួសជុលឬស្ដារស្ថានភាពឡើងវិញ។លោកក៏សំណូមពរ ដល់ពលរដ្ឋកុំចូលទៅរស់ទីតាំងកើតហេតុ ។ពិសេសក្មេងៗចៀសវាងគ្រោះថ្នាក់ជាយថាហេតុមុនពេលអ្នកជំនាញអនុញ្ញាត។ ចំណែកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងជំទាវ បានយកចិត្តទុកដាក់ពីភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះទើបសម្ដេចបញ្ជូនអំណោយនេះមកចែកជូនដើម្បីជួយរំលែកការលំបាក។ ក្នុងឱកាសនេះដែរ យ៉ែម ច័ន្ទណារុំ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់ផ្សារឆ្នាំងក៏បានអញ្ជើញសាកសួរសុខទុក្ខនិងពិនិត្យទីតាំងកើតហេតុផងដែរ…
-
ដាំកូនឈើប្រណិតជាង៦០០ដើម ក្នុងបរិវេណសកល វិទ្យាល័យជាតិមានជ័យ ដើម្បីចូលរួមពិធីរុក្ខទិវា

បន្ទាយមានជ័យ៖កូនឈើប្រណិតប្រភេទធ្នង់ គ្រញូង និង ឈើដទៃចំនួន៦៥០ដើម ត្រូវបានដាំក្នុងពេលតែមួយ ក្នុង បរិវេណសកលវិទ្យាល័យជាតិមានជ័យ នៅខេត្តបន្ទាយ មានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ក្រោម ការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមក្រុម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតយ៉ាងច្រើនកុះករ។ សកម្មភាពនេះដើម្បី ចូលរួមក្នុងពិធី”រុក្ខទិវា” ថ្ងៃទី៩ ខែកក្កដា។ ព្រមៗគ្នានេះជាមួយនឹងការដាំកូនឈើនៅសកលវិទ្យាល័យជាតិមានជ័យកូនឈើចំនួន៥.០០០ដើមទៀតក៏បានត្រៀមផ្តល់ទៅអង្គភាពនានា រដ្ឋបាលក្រុង ស្រុក ប្រជាពលរដ្ឋដាំក្នុង ឱកាសពិធីរុក្ខទិវាឆ្នាំនេះផងដែរ។កូនរុក្ខជាតិទាំងនេះផ្តល់ ជូនដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ នៅខេត្តបន្ទាយមានជ័យ ឯកឧត្តម កែ គឹមយ៉ាន ជារឿយៗ តែងតែចូលរួមដាំឈើនៅខេត្តនេះ។ថ្លែងទៅកាន់អ្នកចូលរួមឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា រៀងរាល់ឆ្នាំរាជរដ្ឋា ភិបាលបានបន្តដឹកនាំការរៀបចំប្រារព្ធពិធីរុក្ខទិវា នៅគ្រប់ រាជធានី ខេត្តទូទាំងប្រទេស ដែលជាសក្ខីភាពមួយបង្ហាញពី ការដង្ហែរតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាវិរក្សត្រ ព្រះបរមតនៈកោដ្ឋ នរោត្តម សីហនុ ជាទីគោរពសក្ការៈនៃយើង ដែលជានិច្ចកាលព្រះអង្គយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ និងពិសេសការថែរក្សាការពារ…
-
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា

កំពង់ឆ្នាំង៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង, ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមស្នងការនគរបាលខេត្ត ក្នុងឱកាសនេះលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានឡើងអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលជាការដឹងគុណបំណាច់យ៉ាងធំធេងចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ ក្នុងពិធីនេះដែរក៏បាននាំយកអង្ករ ១ ៥០០គីឡូក្រាម មី ៦០កេះ ត្រីខ…
-
យានយន្តល្មើសចំនួន ៤១១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣០ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥១៩គ្រឿង រថយន្តធំ ១១គ្រឿង រថយន្តតូច ២៧៣គ្រឿង ម៉ូតូ ២៣៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១១គ្រឿងមានរថយន្តធំ ១១គ្រឿង រថយន្តតូច ២១២គ្រឿង និងម៉ូតូចំនួន ១៨៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាល ០៨នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្តាលឱ្យមនុស្សស្លាប់ ០១ និងរងបួសធ្ងន់ស្រាលចំនួន ០៨នាក់ ។ របាយការណ៍ ដដែល បញ្ជាក់ ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើស ល្បឿន ០១ លើក ស្លាប់ ១ នាក់ ធ្ងន់ ០ នាក់ ស្រាល ០ នាក់ មិន គោរព សិ ទិ្ឋ ០១ លើក ស្លាប់ ០០ នាក់ ធ្ងន់ ០១នាក់ ស្រាល ០ នាក់ មិន ប្រកាន់ ស្តាំ ០១ លើក ស្លាប់ ០ នាក់…
-
សហភាពពលកម្មជាតិកម្ពុជា ស្នើឱ្យក្រសួងមហាផ្ទៃ មានចំណាត់ការ តាមផ្លូវច្បាប់ចំពោះអង្គការសង់ត្រាល់

ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) តំណាងឱ្យកម្មករនិយោជិតជាង ៧ម៉ឺននាក់ មកពីគ្រប់វិស័យ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះបានដាក់ញាត្តិជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើសំណើសុំជួយពន្លឿនបើកការសើបអង្កេត និងមានចំណាត់ការតាមផ្លូវច្បាប់ចំពោះអង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា(សង់ត្រាល់)។ លោក តែប តុន ប្រធានសហព័ន្ធសហជីពអភិវឌ្ឍន៍កម្មករ និងជាអនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា របាយការណ៍សង់ត្រាល់ កាលពីថ្ងៃទី៤ ខែមិថុនា មានចំណងជើងថា« របាយការណ៍ឧបសគ្គរារាំង ភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» មានចំនួន ១២ទំព័រនោះ គឺជាបាយការណ៍ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ មានខ្លឹមសារ ញុះញុងឱ្យមានការរើសអើង លាបពណ៌ធ្វើឱ្យមានការបែកបាក់ធ្ងន់ធ្ងរ ។ លោកបន្តថា របាយការណ៍របស់សង់ត្រាល់ មានលក្ខណៈបែបប្រឆាំងមកលើរដ្ឋាភិបាល ដែលផ្អុយពីរ របាយការណ៍របស់អង្គការ ILO-BFC គឺឆ្លុះបញ្ចាំងឃើញថា កម្ពុជាយើងមានសេរីភាពសហជីព ហើយមានការអភិវឌ្ឍ មានវឌ្ឍនភាពរីកចម្រើន។ លោកបញ្ជាក់ថា សង់ត្រាល់ប្រមូលព័ត៌មាន តែជាមួយសហជីពគូកនរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍ ហើយលើកថាខ្លួនឯងឯករាជ្យ ចោទប្រកាន់សហជីពស្របច្បាប់ដទៃទៀត…
-
ប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យម នឹងជួយប្រជាកសិករ ក្នុងការបង្កើនទិន្នផលស្រូវ

បន្ទាយមានជ័យ៖ ប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច និងមធ្យមនឹង ជួយបង្កើនទិន្នផលស្រូវរបស់ប្រជាកសិករ ។នេះជាប្រធាន បទដែលលើកឡើងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាល ខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធនិងដៃគូអភិវឌ្ឍកាល ពីថ្ងៃ ទី២៩ ខែមិថុនាឆ្នាំ២០២៤ ។ លោក តាំង សុផាន់ណារ៉ា ទីប្រឹក្សាគ្រប់គ្រងទឹកកម្មវិធី របស់ ISD GIZ បានលើកឡើងពីសារសំខាន់ប្រព័ន្ធធារាសាស្រ្តនិងពិសេសការងារថែទាំនិងជួសជុលតាមលក្ខណៈបច្ចេកទេស។លោកថា ការថែទាំប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យមបាន ល្អងាយស្រួលការគ្រប់គ្រងទឹករបស់សហគមន៍ ការស្តុកទឹក ទុក ឬបើកទ្វារទឹកតាមត្រូវការការប្រើប្រាស់ ហើយថែមទាំងពង្រីកចំនួនផ្ទៃដីដាំដុះដំណាំស្រូវនាំឱ្យទិន្នផលស្រូវកើន ឡើង ពីព្រោះតែប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យម មានអាងទឹក ប្រឡាយ និងទ្វារទឹក តូចនិង មធ្យមជាដើម។ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការថែទាំប្រព័ន្ធធារាសាស្ត្រ ខ្នាតតូច និងមធ្យម ឆ្លើយតបនឹងយុទ្ធសាស្ត្រនាំអង្ករចេញរបស់រាជរដ្ឋាភិបាល។ដូច្នេះអាជ្ញាធរមូលដ្ឋាន នីមួយៗ ត្រូវរៀបចំការថែទាំប្រព័ន្ធធារា សាស្ត្រ ខ្នាតតូច និងមធ្យម នេះ ដាក់ចូលក្នុងផែនការ អភិវឌ្ឍឃុំ សង្កាត់នៅក្នុងកញ្ចប់មូលនិធិប្រចាំឆ្នាំរបស់ខ្លួន…
-
សិក្ខាសាលាអន្តរជាតិ ស្តីពីការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដំណាំពោត នៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ចាន់សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងដំណាំពោតនៅកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មខេត្តកំពង់ចាម និងត្បូងឃ្មុំ ប្រជាកសិករដាំពោតមកពីខេត្តទាំងពីរ និងភាគីពាក់ព័ន្ធ បានចូលរួម នឹងបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ។ លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានលើកឡើង ពីវឌ្ឍនភាព និងការអភិវឌ្ឍន៍វិស័យកសិកម្មមានការរីកចំរើន ដោយប្រជាកសិករមានការដាំដុះបានច្រើនប្រភេទដំណាំ ទទួលបានទិន្នផលខ្ពស់ ជាពិសេសដំណាំពោត និងដំណាំផ្សេងៗថ្មីផងដែរ ។ លោកបណ្ឌិត Song Young Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់លោកបណ្ឌិត អ៊ុក ម៉ាការា ព្រមទាំងលោកបណ្ឌិត នៅ ថុង រួមទាំងភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមឱ្យមានភាពជោគជ័យនៃពូជពោតចំណីសត្វ (CHM01)។ ឯកឧត្តម ចាន់ សារុទ្ធ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល KOPIA ដែលសហការយ៉ាងល្អ ក្នុងការចូលរួមជួយដល់ពូជពោតកម្ពុជា (CHM01) ឱ្យមានភាពជោគជ័យ ដែលគម្រោងពោតនេះធ្វើឡើងជាច្រើនខេត្តផងដែរដូចជា…
-
ជួសជុលជណ្តើរឈើចំនួន ៩ទីតាំង នៅរួតទី២ របស់ប្រាសាទអង្គរវត្តដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានធ្វើការ ជួសជុលពង្រឹងជណ្តើរឈើមានចំនួន៩ទីតាំង ស្ថិតនៅរួតទី២ របស់ប្រាសាទអង្គរវត្ត ដែលរៀបចំធ្វើឡើងសម្រាប់ឱ្យភ្ញៀវទេសចរដើរឡើង-ចុះ ជំនួសឱ្យការជាន់ជណ្តើរថ្មដោយផ្ទាល់ ដើម្បីកាត់បន្ថយសំណឹក និងសុវត្ថិភាពភ្ញៀវទេសចរផង ។ យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនានេះថា កាំជណ្តើរឈើទាំងនេះ រងការខូចខាតដោយសារអាកាសធាតុ និងអាយុកាល ។ ហេតុនេះក្រុមការងារបានធ្វើការផ្លាស់ប្ដូរផ្នែកដែលទទួលរងខូចខាត ដើម្បីជួសជុលពង្រឹងឱ្យរឹងមាំឡើងវិញ ។ ក្នុងនេះគេបានធ្វើការប្តូរកូនគីង្គក់ និងមេក្រោមរបស់កាំជណ្តើរដែលពុកមួយចំនួន ។ ការថែទាំជាប្រចាំនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាពភ្ញៀវទេសចរឡើង-ចុះ ឆ្លងកាត់ទៅទស្សនារួតបាកាន្តរាប់រយនាក់ជារៀងរាល់ថ្ងៃ ៕ ដោយ ៖ ម៉ាដេប៉ូ
-
យានយន្តល្មើសចំនួន ២៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៦ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១០គ្រឿង រថយន្តធំ ៩គ្រឿង រថយន្តតូច ១២៧គ្រឿង ម៉ូតូ ១៧៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៧៥គ្រឿងមានរថយន្តធំ ០៩គ្រឿង រថយន្តតូច ១១២គ្រឿង និងម៉ូតូចំនួន ១៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍