Category: ព័ត៌មានសង្គម

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាល ០២នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាល ០២នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ និងរងបួសធ្ងន់ស្រាលចំនួន ០២នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៣លើក ស្លាប់ ១នាក់ របួសធ្ងន់ ១នាក់ ស្រាល ១នាក់ និង កត្តាអាកាសធាតុ ១លើក ស្លាប់ ០នាក់ របួសធ្ងន់ ០នាក់ របួសស្រាល ០នាក់ ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • ខេត្តស្វាយរៀង កំពុងតែមានសត្វដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករ នៅស្រុករមាសហែក

    ខេត្តស្វាយរៀង កំពុងតែមានសត្វដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករ នៅស្រុករមាសហែក

    ភ្នំពេញ៖ មន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ស្រុកមួយ ក្នុងចំណោមស្រុក៣ដែលមន្រ្តីនៃក្រសួងចុះពិនិត្យពីផល ប៉ះពាល់នៃការ​បំផ្លិច​បំផ្លាញ​ពីដង្កូងហ្វូងផងដែរក្នុងនេះដូចជា ស្រុកស្វាយជ្រំ ស្រុកស្វាយទាប ខេត្តស្វាយរៀង​គេ​ពុំ​ទាន់​រកឃើញមានដង្កូវហ្វូងបំផ្លាញស្រូវរបស់ប្រជាកសិករនៅឡើយទេ លើកលែង​តែ​ស្រុករមាសហែកមួយប៉ុណ្ណោះកំពុងត្រូវបានដង្កូវហ្វូងវាយលុកលើដំណាំស្រូវកសិករ។ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលបានបន្តដឹកនាំមន្ត្រីជំនាញ​ចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការ អន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូងនៅ ក្នុងខេត្ត​ស្វាយរៀង ក្នុងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ឃើញថាក្នុងចំណោមស្រុកទាំង៣ នេះគឺស្រុកស្វាយជ្រុំសន្ទូងនៅសហគមន៍កសិកម្មសាមគ្គីស្ថិតនៅភូមិសូ ឃុំដូនសរ និងស្រុកស្វាយទាបសន្ទូងនៅភូមិស្វាយធំ ឃុំស្វាយរំពារ មិនមានដង្កូវហ្វូងបំផ្លាញ​ដំណាំ​ស្រូវប្រជាកសិករនោះទេ។ ចំណែកស្រុករមាសហែក សន្ទូងនៅឃុំអំពិល មានផលប៉ះពាល់ដោយដង្កូវហ្វូងលើផ្ទៃដី៧៥ហិកតា ក្នុងភូមិចំនួន០៣ ដែលមាន ១៣៨គ្រួសារ និងឃុំត្រស់ មានផលប៉ះពាល់ដោយដង្កូវហ្វូងលើផ្ទៃដី២០៧ហិកតា ក្នុងភូមិចំនួន០៦ ដែលមាន៣០៥គ្រួសារផងដែរ។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម គឹម សុនបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០៤ មានតែស្រុករមាសហែក ខេត្តស្វាយរៀងមួយទេ ដែលមានផលប៉ះពាល់​លើផ្ទៃដី ២៨២ហិកតា ប៉ុន្តែតាមស្ថានភាពបច្ចុប្បន្ន ក្នុងករណីពុំមានភ្លៀងធ្លាក់ទេ អាចបង្កឱ្យមានការរីករាលដាលបន្ថែមទៀត។ ករណីនេះឯកឧត្តមក៏បានណែនាំវិធានការបច្ចេកទេសទូទៅក្នុងការកម្ចាត់ដង្កូវហ្វូង ដោយប្រើប្រាស់ស្លឹកឈើ ឫស្លឹកត្នោត…

  • អភិបាលខេត្តស្វាយរៀងណែនាំមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានពីបញ្ហាដង្កូវហ្វូង

    អភិបាលខេត្តស្វាយរៀងណែនាំមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានពីបញ្ហាដង្កូវហ្វូង

    ស្វាយរៀង៖ ក្នុងចំណោមទិសដៅមួយចំនួនក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅ​ការងារ​​ឆមាស​ទី២ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកាលពី​រសៀល​ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត​ស្វាយរៀងបានណែនាំដល់មន្ទីរ​កសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន​ពីបញ្ហាដង្កូវហ្វូងដែលបំផ្លាញស្រូវ​ និងផលដំណាំផ្សេងៗរបស់​ប្រជាពលរដ្ឋ​ ដោយត្រូវចុះពិនិត្យ និងមានវិធានការទប់ស្កាត់​ឱ្យបានទាន់ពេលវេលា ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន។ក្នុងនោះអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយ​ទំនាស់​នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅ​ក្រៅប្រព័ន្ធតុលាការ រាល់សំណើរសំណូមពរ បញ្ហាផ្សេងៗរបស់​ប្រជាពលរដ្ឋ​ត្រូវតែលើកយកមកធ្វើការដោះស្រាយមិនត្រូវទុក​ចោលឡើយ។មន្ទីរធនធានទឹកនឹងឧតុនិយមខេត្តត្រូវពិនិត្យ​តាមដានពីបញ្ហា​អាកាស​ធាតុនៅក្នុងរដូវវស្សានេះអោយ​បានជាប់ជាប្រចាំ។ ឯកឧត្តមបន្តថា មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវមាន​ចលនាបំផុសស្មារតី និងសកម្មភាពដាំដើមឈើឱ្យបានច្រើន នៅតាម​បណ្តោយផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឬទីតាំង​ផ្សេងៗ​ដែលអាចដាំបាន។អាជ្ញាធរក្រុង-ស្រុក និងកង​កម្លាំងគ្រប់​មូលដ្ឋានទាំងអស់​បន្តយកចិត្តទុកដាក់សហការ​បង្ក្រាប​រាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយ​ខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។ ឯកឧត្តមបន្តថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹង​ការទប់​ស្កាត់​ការជួញដូរចែក​ចាយ និងប្រើប្រាស់គ្រឿងញៀន​នៅ​តាមមូលដ្ឋាន​ម៉ឺងម៉ាត់។​ អាជ្ញាធរក្រុង-ស្រុក និងមូលដ្ឋាន​ត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់៕ ដោយ៖នុត នាង

  • អភិបាលខេត្តកែបស្នើឱ្យមានកិច្ចសហការដើម្បីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន

    អភិបាលខេត្តកែបស្នើឱ្យមានកិច្ចសហការដើម្បីបង្រ្កាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន

    កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តបានលើក​ទឹកផងនិងសំណូមពរផង​ដល់​ប្រជាពលរដ្ឋឱ្យមានសហការ​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុង​ចាត់វិធានការលើទីតាំងល្បែង​ខុសច្បាប់​គ្រប់ប្រភេទ ការសេព​គ្រឿងញៀន​ក្មេងទំនើង ការជួញដូរមនុស្ស និងសកម្មភាពលួច​ឆក់ប្លន់ផងដែរ។  ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤នៅសាលាខេត្តកែប​ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាអនុវត្តបែបនេះ ដើម្បី​ធានាបាន​នូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់​ មាន​សុវត្ថិភាព ជាពិសេសការបង្រ្កាប​ឱ្យខាងតែបាននូវទី​តាំងល្បែង​ស៊ីសងក្នុងមូល​ដ្ឋាននោះ។ ក្នុងពិធីនេះដែរឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈ​កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បាន​និយាយ​ថា​ កិច្ចប្រជុំពិភាក្សានេះរៀបចំឡើងក្នុងគោលបំណង បង្កើតឱ្យមានវេទិកាពិភាក្សាពិគ្រោះ និងផ្លាស់ប្តូរមតិយោបល់​រវាងអគ្គលេខាធិការ​ដ្ឋាននៃ គ.ល.ក និងអាជ្ញាធរមានសមត្ថកិច្ច​ពាក់ព័ន្ធនៅក្នុងខេត្តកែប ដើម្បីកំណត់ដោះស្រាយនូវបញ្ហា​ប្រឈម និងផលប៉ះពាល់ ពីល្បែងស៊ីសងខុសច្បាប់គ្រប់​ប្រភេទ។ ព្រមទាំងបង្កើននិងលើកកម្ពស់ការយល់ដឹង​ឱ្យទូលាយ​នូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជា​ធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បី​ជំរុញអនុលោមភាព និងការទទួលខុសត្រូវរបស់​ប្រតិបត្តិករ​ល្បែងផ្សងសំណាង៕ ដោយ៖ សិលា សារិន

  • យានយន្តល្មើសចំនួន ២៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ២៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០៨គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ១១៩គ្រឿង ម៉ូតូ ១៨៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤០គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៦៣គ្រឿង និងម៉ូតូចំនួន ១៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរងរបួសធ្ងន់ស្រាល ៦៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ៤នាក់ និងរងរបួសធ្ងន់ស្រាល ៦៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្តាលអោយមនុស្សស្លាប់ ០៤ និងរងបួសធ្ងន់ស្រាលចំនួន ៦៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក ស្លាប់ ២នាក់ ធ្ងន់ ៣នាក់ ស្រាល ៦៣នាក់ មិនគោរពសិទិ្ឋ ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ បត់គ្រោះថ្នាក់ ៤លើក ស្លាប់ ២នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ និងកត្តាអាកាសធាតុ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ស្រាល ០នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ អនុវត្តកម្មវិធី ប.ស.ស. និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ អនុវត្តកម្មវិធី ប.ស.ស. និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    កំពង់ចាម៖​ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន​ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងវិភាជន៍ប្រាក់បូជាសព នៅពេលពួកគាត់ទទួលមរណភាព ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង“កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជាង ១ពាន់នាក់ ។ ឯកឧត្តមរដ្ឋលេខា បន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ…

  • ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើបទបង្ហាញ ជូន​ដល់មន្ត្រីនគរបាលយុត្តិធម៌ក្នុងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

    ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើបទបង្ហាញ ជូន​ដល់មន្ត្រីនគរបាលយុត្តិធម៌ក្នុងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តកំពង់ស្ពឺ បានដឹកនាំព្រះរាជអាជ្ញារង ចំនួនបី​រូបមកធ្វើបទ​បង្ហាញ​អំពីក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្ត្រីនគរបាល​យុត្តិធម៌​នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន៧៦នាក់។បទបង្ហាញមាន៖ តួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ , មុខវិជ្ជា ,តួនាទីអយ្យការ ,កិច្ចស៊ើបអង្កេត-សហប្រតិបត្តិ​ការនៃកងរាជអាវុធហត្ថ ។ បទបង្ហាញកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ គឺតប​តាម​ការអញ្ជើញរបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីពង្រឹង​ការអនុវត្តតួនាទី ភារកិច្ចការងាររបស់មន្ត្រីនគរបាលយុត្តិធម៌​ក្នុងពេល​ប្រតិបត្តិ​ការ ការងារស្រាវជ្រាវបទល្មើសឱ្យត្រូវតាម​ក្រមនីតិវិធីព្រហ្មទណ្ឌ ។ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដែលពាក់ព័ន្ធក្រមនីតិវិធីព្រហ្ម​ទណ្ឌដែលមាន ៦១២មាត្រា មន្ត្រីនគរបាលយុត្តិធម៌ត្រូវ​ស្វែងយល់ឱ្យបានច្បាស់លាស់ ក្នុងពេលអនុវត្តតួនាទី ភារកិច្ច​ជៀសវាងមានការប្តឹងមន្ត្រី​នគរបាលយុត្តិធម៌ ឬមោឃភាព​នីតិវិធី។ ឯកឧត្តមព្រះរាជអាជ្ញាបន្តថា បើមន្ត្រីនគរបាល​យុត្តិធម៌ បើមានចម្ងល់ក្នុងការអនុវត្តនីតិវិធី ត្រូវទំនាក់ទំនង​មកកាន់ព្រះរាជអាជ្ញាផ្ទាល់បាន ដើម្បីជៀសវាងរាល់កំហុស​ឆ្គងក្នុងនីតិធីវិធី ។ ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺបានលើកឡើងថា ក្នុងការអនុវត្តកន្លងមក​កងកម្លាំងរបស់​​លោកនៅមានចំណុចចខ្វះចន្លោះជា​ច្រើន ដែលធ្វើឱ្យសំណុំរឿងមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ តែដោយមាន​ការ​សម្រប​សម្រួលពីស្ថាប័នអយ្យការ ទើបដំណើរការរឿងនីមួយៗសម្រេចទៅដោយរលូន ៕ ដោយ៖ម៉ុន សំអាត

  • ឆមាសទីមួយ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្រ្កាបគ្រឿង​ញៀន​បាន៨០ករណី

    ឆមាសទីមួយ សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបង្រ្កាបគ្រឿង​ញៀន​បាន៨០ករណី

    កំពង់ឆ្នាំង៖លោកវរសេនីយឯក ហ៊ុល វាសនា ស្នងការរង​នគរបាលទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឱ្យដឹង​ថា រយៈពេលប្រាំខែ​ដើម​ឆ្នាំ២០២៤នេះ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ក្រាបគ្រឿង​ញៀនសរុប​ចំនួន ៨០ករណី ក្នុងនោះកងរាជអាវុធហត្ថបង្ក្រាប​បានចំនួនប្រាំករណីឃាត់ខ្លួនជនសង្ស័យចំនួនប្រាំមួយនាក់ (ស្រី ០១នាក់) និងដក​ហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌​សថ្លា​សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៤៤ កញ្ចប់ ទម្ងន់​ចំនួន ១៥៧,០៩ក្រាម ។ ប្រភពដដែលបន្តថា ដោយឡែកសមត្ថកិច្ចនគរបា​លបង្ក្រាប​បានចំនួន ៧៥ ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន ១៦៤នាក់ (ស្រី ១២នាក់) និងដកហូតវត្ថុតាងរួមមានៈ” ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទ​មេតំហ្វេតាមីន (ICE) ចំនួន ៤២៣ កញ្ចប់ ទម្ងន់សរុបចំនួន ១.៧២៦,៩៧ក្រាម ។បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា​នាឆ្នាំ២០២៣ មានការថយចុះចំនួន ២០ករណី គឺស្មើ ៧៥លើ៩៥ ករណី។ លោកវរសេនីយឯក ហ៊ុល វាសនា ថ្លែងឱ្យដឹងដូចនេះកាល​ពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីទិវាអន្តជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោមប្រធានបទ”រួមគ្នាវិនិយោគ​លើការបង្ការទប់ស្កាត់និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន”។ ពិធីដែលប្រារព្ធក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ភូមិទី៨…

  • មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មដឹកនាំមន្ត្រីជំនាញចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំស្រូវប្រជាកសិករ នៅក្នុងខេត្តពោធិ៍សាត់

    មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មដឹកនាំមន្ត្រីជំនាញចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំស្រូវប្រជាកសិករ នៅក្នុងខេត្តពោធិ៍សាត់

    (ភ្នំពេញ)៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថានៅក្នុងការបន្តចុះពិនិត្យ​អន្តរាគមន៍ធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ របស់មន្រ្តីជាន់ខ្ពស់របស់ក្រសួងនេះក្នុងគោលបំណងសិក្សា និងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមប្រមាណជិត២០០គ្រួសារ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាស់ដង្កូវ ក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញ​ដំណាំ​ស្រូវប្រជាកសិករតិចជាងគេ ក្នុងចំណោម១៥ផ្សេងទៀត ដោយសារមានការទប់ស្កាត់​បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់ការវាយលុកនិងការរីករាលដាលរបស់ដង្កូវ ទាំងតំបន់​ដែល​ដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់។ ទោះជាយ៉ាងណាឯកឧត្តមក៏អំពាវនាវទៅដល់កសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយ។ បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវ​ហ្វូង​នោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេល២ទៅ៣ថ្ងៃអស់តែម្តង។ ឯកឧត្ត​មបន្ថែមថា បើប្រជាកសិករជួបប្រទះនិងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយ​ការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំន​ងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំ​ផ្នែក​បច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។ បើមិនមានការប្រែប្រួលទេ ឯកឧត្តបញ្ជាក់ថា តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ចាប់ពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត…