-
ផ្លូវកៅស៊ូបីខ្សែនឹងធ្វើឳ្យមុខមាត់ស្រុកសង្កែ និងស្រុកមោងប្ញស្សី កាន់តែប្រែប្រួល

បាត់ដំបង៖ ក្តីរំពឹងរបស់ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់កាន់តែកៀកទៅនឹងក្តីសម្រេចបន្ទាប់ពីផ្លូវក្រាលកៅស៊ូបីខ្សែប្រវែងជិត៦០គីឡូម៉ែត្រស្ថិតនៅក្នុងស្រុកសង្កែ និងស្រុកមោងប្ញស្សី ខេត្តបាត់ដំបងនឹងរួចរាល់នៅខែសីហាឆ្នាំក្រោយ។ក្តីរំពឹង ព្រោះការធ្វើដំណើរ នឹងបានលឿនរហ័សជាងមុន ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវកាន់តែប្រសើរ ។ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ចំនួនបីខ្សែនេះបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហាឆ្នាំ ២០២៥ ដែលមានប្រវែងសរុបជិត៦០គីឡូម៉ែត្រ,ទទឹងផ្លូវប្រវែង៦ម៉ែត្រ និងសងខាងផ្លូវប្រវែង០១ម៉ែត្រ។ផ្លូវស្ថិតក្នុងស្រុកសង្កែនិងស្រុកមោងឫស្សី។ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង,លោក មូល ធន អភិបាល រងខេត្តបាត់ដំបង, លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទខេត្ត អញ្ជើញពិនិត្យវឌ្ឍនភាពការដ្ឋាន។ក្នុងនេះ ខ្សែផ្លូវទីមួយភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិពុកឆ្មារដល់ភូមិវត្តកណ្តាលក្នុងស្រុកសង្កែដែលមានប្រវែងសរុប ១៤,៦១៧គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួនបួននិងភូមិចំនួនប្រាំពីរ។ការសាងសង់បានប្រមាណ ១០,១០ ភាគរយ ។ខ្សែផ្លូវទីពីរភ្ជាប់ពីផ្លូវជាតិលេខ៥ ពីចំណុចភូមិកកោះដល់ភូមិប៉ែន មានប្រវែងសរុប ១៤,០៦៣គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួនពីរ និងភូមិចំនួនប្រាំពីរ។ការសាងសង់បានប្រមាណ២៧,៤៣ភាគរយ។ខ្សែផ្លូវទីបីភ្ជាប់ពីខ្សែផ្លូវភូមិជ្រៃ១ដល់ភូមិទួលព្រុំ មានប្រវែង២៩,៣១៣គីឡូម៉ែត្រឆ្លងកាត់ឃុំចំនួនបីនិងភូមិចំនួន១០។ការដ្ឋាននេះសម្រេចបានប្រមាណ ១៩,២០ ភាគរយ។ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា ផ្លូវទាំងបីខ្សែស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិ…
-
រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានឱ្យបញ្ឈប់ការផ្សព្វផ្សាយចែកចាយឃ្លីបវីដេអូអតីតឧកញ៉ា ស្រី ស៊ីណា បាញ់ប្រហារជនរងគ្រោះនៅបុរីប៉េងហួត

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ នៅបុរីប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លើបណ្ដាញសង្គមផ្លូវការនារាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា “សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! ។នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ។” ការលេចធ្លាយវិដេអូនេះ ស្របពេលដែលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាសចោទប្រកាន់លើខ្មាន់កាំភ្លើង ស្រី ស៊ីណា លើបទល្មើសចំនួនបី។ តាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤បានអធិប្បាយថា ក្រោយពីទទួលពិនិត្យ និងស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ៖ គួររំលឹកថា នៅរសៀលថ្ងៃទី១៧…
-
មន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ ចុះបង្ក្រាបរណ្ដៅរ៉ែមាសអនាធិបតេយ្យ

ភ្នំពេញ៖ រណ្ដៅរ៉ែមាសអនាធិបតេយ្យនៅតំបន់ឈើភ្លើងចំនួនបីកន្លែងស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានបង្រ្កាប ។ ប្រភពក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការឯកភាពជាគោលការណ៍ពីឯកឧត្តមអភិបាល ខេត្ត ក្រុមការងារមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារ សហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រដ្ឋបាលស្រុករវៀង និងកងរាជអាវុធហត្ថស្រុករវៀង បានចុះបង្ក្រាប និងកាយលុបរណ្ដៅរ៉ែមាសអនាធិបតេយ្យនៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀង ។ ក្នុងនេះអណ្តូងរ៉ែបញ្ឈរចំនួន បីរណ្តៅ។រណ្ដៅទី១ ទំហំ ១ម៉ែត្រ គុណនឹង ៣ម៉ែត្រ ជម្រៅ ៣ម៉ែត្រ។រណ្ដៅទី២ ទំហំ ២ម៉ែត្រ គុណនឹង ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ។រណ្ដៅទី៣ ទំហំ ១ម៉ែត្រគុណនឹង ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ។រោងស្នាក់នៅទំហំ ៣ម៉ែត្រ គុណនឹង៨ម៉ែត្រ។ ប្រភពដដែលបន្តថា ក្រុមការងារបានកាយបំផ្លាញរណ្ដៅទាំងបីនិងរោងស្នាក់នៅចោល។ ក្រសួងរ៉ែ និងថាមពល នឹងបន្តសកម្មភាពទប់ស្កាត់ និងលុបបំបាត់សកម្មភាពរ៉ែអនាធិបតេយ្យជាបន្តទៀត។ ជាថ្មីម្តងទៀត ក្រសួងរ៉ែ និងថាមពល…
-
តំណាងអយ្យការសម្រេចចោទអតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សនៅបូរីប៉េងហួតពីបទ «ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់»

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទ ប្រកាន់ពីរសំណុំរឿងលើអតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់សម្លាប់មនុស្សនៅបូរីប៉េងហួត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញពីបទ «មនុស្សឃាត ប៉ុនប៉ងឃាតកម្ម និងប្រើអាវុធខុសច្បាប់»។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤បានអធិប្បាយថា ក្រោយពីទទួលពិនិត្យ និងស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ៖ គួររំលឹកថា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មកើតឡើងនៅបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និងពីរនាក់ផ្សេងទៀតរងរបួស។ជនរងគ្រោះដល់ជីវិតជាគូដណ្ដឹង ត្រៀមចូលរោងការ នៅខែតុលា ឆ្នាំ២០២៤នខាងមុខ។ជនរងគ្រោះទាំងបួននាក់ ក្នុងហេតុការណ៍មាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។…
-
CoolApp ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការដំបូងនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេច តេជោហ៊ុនសែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយដែលមានឈ្មោះថាឃួលអែប( CoolApp )ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងបង្អស់របស់កម្ពុជា ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅលើនៅលើ App Store និង Play Store នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០២៤ ។ យោងតាមរយៈទំនាក់ទំនងបណ្តាញសង្គមជាផ្លូវការរបស់សម្តេចតេជោ ហ៊ុនសែន បានឱ្យដឹងថា៖ឃួលអែបដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។ គួរបញ្ជាក់ថាCoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។ CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data…
-
រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំដើម្បីរៀបចំ និងចងក្រងសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល

រតនគិរី៖ កិច្ចប្រជុំសាលប្រជុំសាលាខេត្តលោក មួង ប៉ាង អភិបាលរងខេត្ត និងលោកស្រី ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំវិភាគស្ថានភាពខេត្តដើម្បីរៀបចំនិងចងក្រងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)របស់រដ្ឋបាលខេត្តរតនគិរី ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា កិច្ចប្រជុំពិតជាមានសារៈសំខាន់សម្រាប់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់យោបល់ពិនិត្យ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍ ដែលជាស្នូលនៃផែនការអភិវឌ្ឍន៍ហើយជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ ។លោកអភិបាលរងខេត្តបានស្នើឱ្យលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននិងអ្នកពាក់ព័ន្ធផ្សេងៗទៀតយកចិត្តទុកដាក់ពិនិត្យលើខ្លឹមសារឱ្យបានគ្រប់ជ្រុងជ្រោយពិភាក្សាផ្តល់យោបល់ឱ្យបានទូលំទូលាយនិងហ្មត់ចត់បំផុតទៅលើសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រប់ផ្នែកទាំង៤ រួមមាន ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកធនធានធម្មជាតិនិងបរិស្ថាន ផ្នែករដ្ឋបាលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងក្របខ័ណ្ឌអភិវឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន និងឯកសារផ្សេងៗទៀត អំពីនិតិវិធី វិធីសាស្ត្រ និងបច្ចេកទេស៕ ដោយ៖ គតិ យុត្ត
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងបួសធ្ងន់ស្រាលចំនួន ៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៤លើក ស្លាប់ ២នាក់ ធ្ងន់ ៤នាក់ ស្រាល ១នាក់ មិនគោរពសិទិ្ឋ ៣លើក ស្លាប់ ២នាក់ ធ្ងន់ ២នាក់ ស្រាល ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ធ្ងន់ ០នាក់ ស្រាល ០នាក់ ស្រវឹង ១លើក ស្លាប់ ៣នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ និងកត្តាយាន ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ស្រាល០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅស្រុកបន្ទាយស្រីខេត្តសៀមរាប

សៀមរាប៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រីនិង ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាពលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងវត្តមានចូលរួមពី អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក អង្គភាពស្ថាបន័នានា កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទ ក្រហមស្រុក សរុប ចំនួនជាង២០០នាក់។ ពិធីពេញមួយព្រឹកនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងផ្នែកច្បាប់ជូនអ្នកចូលរួមក៍ដូចជាប្រជាពលរដ្ឋទូទៅបានយល់ដឹងនិងរួមគ្នាអនុវត្តតាម សំដៅរួមគ្នាបង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងនឹងបទល្មើសគ្រឿងញៀន សំដៅលើកកម្ពស់ សន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋានឱ្យមានប្រសិទ្ឋិភាព។ លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានចាត់ទុកការផ្សព្វផ្សាយនេះមានសារៈសំខាន់បំផុតដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសស្រទាប់យុវជនជាសិស្សានុសិស្ស ព្រោះថាបញ្ហាគ្រឿងញៀននៅ តែជាកត្តាប្រឈម និងក្តីកង្វល់របស់គ្រួសារនិងសង្គមជាតិ។ លោកវរសេនីយ៍ទោ ហាក់ សំអឿន នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបានពន្យល់និងបកស្រាយថា គ្រឿងញៀន គឺជាកំពូលឧក្រឹដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងរាតត្បាតនៅពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមកប្រទេសកម្ពុជា ដោយបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន…
-
យានយន្តល្មើសចំនួន ៣៦៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៩ ខែមិថុនា ខែឧសភា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣៧គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ១០២គ្រឿង ម៉ូតូ ២៦១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៦៧គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ១០២គ្រឿង និងម៉ូតូចំនួន ២៦១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថុនា បណ្តាលអោយមនុស្ស ស្លាប់ ៤នឹងរងរបួសធ្ងន់ស្រាល ៥នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ២លើក ស្លាប់ ២នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ៤លើក ស្លាប់ ០នាក់ ធ្ងន់ ៤នាក់ ស្រាល ០នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ និងកត្តាយាន ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា