-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រៀបចំពិធីសូត្រមន្ត រាប់បាតព្រះសង្ឃ ថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជន ថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ សប្បុរសជន មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា បានទទួលព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សា ដោយមានការយាង និងនិមន្តពី សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ-ព្រះតេជគុណព្រះសង្ឃ សរុប ៨៩ អង្គ ចម្រើនព្រះបរិត្ត និងនិមន្តគោចរបិណ្ឌបាត្រ ជាកិច្ចចម្រើនព្រះជន្មវស្សា ស្របតាមព្រះរាជប្បវេណី និងតាមគន្លងព្រះពុទ្ធសាសនា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ…
-
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

-
រដ្ឋបាល និងមន្ទីរការងារខេត្តបន្ទាយមានជ័យ អំពាវនាវឱ្យយុវជនមកទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

បន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្ត ក៏ដូចជាមន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានជំរុញផង និងអំពាវនាវផងដល់យុវជនដែលស្ថិតក្នុងគោលដៅបណ្ដុះបណ្ដាលបច្ចេកទេសជំនាញវិជ្ជាជីវៈ ឱ្យមកទទួលការបណ្ដុះបណ្ដាលជំនាញដើម្បីមានមុខជំនាញច្បាស់លាស់សម្រាប់ទៅប្រកបរបរចិញ្ចឹមជីវិត។ ក្នុងទិវាជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ ឆ្នាំ២០២៤ដែលបានប្រារព្ធនៅវិទ្យាស្ថានពហុបច្ចេកទេសក្រុងសិរីសោភ័ណ កាលពីចុងសប្ដាហ៍កន្លងទៅនេះលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានរំលេចថា ក្រោមប្រធានបទ “រៀនឱ្យចប់ឱ្យចេះ ឱ្យមានការងារ” ក្នុងគោលបំណងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទៅដល់យុវជន ពិសេសយុវជនក្រីក្រនិងងាយរងហានិភ័យទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬមុខជំនាញណាមួយច្បាស់លាស់ពិតប្រាក។មានជំនាញគឺអាចជួយយុវជនទាំងនោះឱ្យងាយស្រួលរកការងារធ្វើ។ បន្ថែមទៅលើលោកអភិបាលរងខេត្តលើកឡើង លោកស្រី សំរិទ្ធ សូជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន ដែលជាកូនចៅរបស់ខ្លួនមកទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ នៅសាលាពហុបច្ចេកទេសខេត្ត ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់។លោកស្រីបន្តថា ការបណ្តុះបណ្តាលមានដូចជា ជំនាញកសិកម្ម ,ផ្នែកមេកានិក និងយន្តសាស្ត្ររថយន្ត ,ជំនាញព័ត៌មានវិទ្យា ,ធុរកិច្ចទេសចរណ៍ និងភាសាបរទេស ,សំណង់ស៊ីវិល និងស្ថាបត្យកម្ម និង ជំនាញអគ្គិសនី និងអេឡិចត្រូនិក ជាដើម៕…
-
អភិបាលខេត្តកំពង់ចាមអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្រ្តប្រវែងជាង ១០០គីឡូម៉ែត្រ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយក្រុមការងារខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានីយ ប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកពោធិ ស្រុកស្រីសន្ធរ។ ប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ មានប្រវែងសរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះចែកចេញជាប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង ដោយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨ ០០០ ហិកតា។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស ខិតខំយកចិត្តទុកដាក់ថែរក្សានូវសមិទ្ធផលជាប្រវត្តិសាស្ត្រមួយនេះឲ្យបានប្រើប្រាស់គង់វង្សយូរអង្វែង៕ដោយ៖លីពៅ
-
បន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចុះដកហូតសាច់បង្កកមានសារធាតុគីមីជាងមួយតោនក្នុងការត្រួតពិនិត្យមួយ

បន្ទាយមានជ័យ៖ មន្ត្រីចម្រុះរួមមាន មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ មន្ត្រីសាខាគយបានឃាត់រថយន្តដឹកជញ្ជូនមួយគ្រឿងដើម្បីត្រួតពិនិត្យ។ការឆែកឆេរបានរកឃើញសាច់បង្កកចម្រុះដែលមានសារធាតុគីមីមានទម្ងន់ជាងមួយតោន និងបានយកទៅកម្ទេចចោលកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤តាមវិធានបសុពេទ្យ ។ ប្រភពបានឱ្យដឹងថា ការបង្ក្រាបសាច់បង្កកបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែមិថុនានៅចំណុចសាលាក្រហម នៃភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀងដោយពុំមានលិខិតអនុញាតិពីជំនាញផលិតកម្ម និងបសុព្យាបាលនិង ជំនាញជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទទេ។ផលិតផលទាំងនោះភាគច្រើនបានខូចគុណភាពអស់ហើយព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្របនិងមានរយ:ពេលច្រើនថ្ងៃទៀតផង។ សាច់បង្កកដែលមានសាធាតុគីមី ចំនួន១.២៥៤គីឡូក្រាម ក្នុងនោះជាប្រភេទជើងមាន់,កោះមាន់ ,ខួរគោ និងពោះវៀនជ្រូក ៕ ដោយ៖ឃិន គន្ធា
-
យានយន្តល្មើសចំនួន ៣១២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែមិថុនា ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមិថុនា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៤គ្រឿង រថយន្តធំ០៣គ្រឿង រថយន្តតូច ២៣៧គ្រឿង ម៉ូតូ ២១៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១២គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ១៧៩គ្រឿង និងម៉ូតូចំនួន ១៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ១នាក់ និងរងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក បណ្តាលអោយមនុស្សស្លាប់១ នឹងរងរបួសធ្ងន់ស្រាល ៣នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ២លើក ស្លាប់ ០នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
“ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន

(ភ្នំពេញ)៖ ជួបគ្នានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ ដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលរៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងប្រុស-ស្រី ពិធីករ-ពិធីការិនី និង Dj ល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីការប្រគំតន្រ្តីដ៏អស្ចារ្យ បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ និងកម្មវិធីល្បងប្រាជ្ញាផ្សេងៗ ដើម្បីទទួលបានរង្វាន់អនុស្សាវរីយជាច្រើនផងដែរ។ កុំភ្លេចចូលរួមទស្សនាដោយសេរីទាំងអស់គ្នា កម្មវិធីនេះធ្វើឡើងចាប់ពី ៦ ល្ងាច ដល់ ៩:៣០ យប់ ទីតាំង៖ នៅមុខសាលមហោស្រពកោះពេជ្រ។ សូមទាញយកកម្មវិធីទូរសព្ទ NoDrugApp: https://go.gov.kh/mptc/nodrugapp របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ ៕ ដោយ ៖ ង៉ាន់ ទិត្យប្រភព ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
-
និស្សិតជ័យលាភី ក្រោយទទួលបានសញ្ញាបត្រ គប្បីយកចំណេះដឹង ទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល

(ភ្នំពេញ)៖ និស្សិតជ័យលាភីទាំងអស់ ក្រោយទទួលបានសញ្ញាបត្រ គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ដោយមនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ។ នេះជាប្រកាសន៍ក្រើនរំលឹករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា ណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជា អធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួនប្រមាណ ១០០៣ អង្គ-នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភីទាំងអស់ គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ដោយមនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ។…
-
ប្រធាន ស.ស.យ.ក រួមជាមួយសមាជិក សមាជិកា និងសាធារណជន ទស្សនាខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ជាស្នាព្រះហស្តព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនជាច្រើនទៀត បានអញ្ជើញទស្សនាខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ជាស្នាព្រះហស្តព្រះរាជនិពន្ធ របស់ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ ១៩៦៦ នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ រៀបចំ «ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ» ក្នុងគោលបំណងសម្តែងថ្វាយនូវកតញ្ញូកតវេទីចំពោះព្រះរាជបូជនីយកិច្ចរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា ខ្សែភាពយន្ត រឿង «ព្រៃប្រសិទ្ធី» ជាស្នាព្រះហស្តព្រះរាជនិពន្ធ របស់ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៦៦ ដែលបានបង្ហាញនូវភាពអស្ចារ្យ នៃព្រៃភ្នំ ដែលជាសម្បត្តិធម្មជាតិ នៃព្រះរាជាណាចក្រខ្មែរ ផ្សារភ្ជាប់នឹងជំនឿ សាសនា ដែលស្តែងចេញតាមរយ: ទម្រង់សិល្ប: របាំបុរាណ និងចម្រៀងសម័យ ព្រមទាំងជីវភាពកសិករដែលរស់នៅតាមជនបទស្រុកស្រែចម្ការ…