Category: ព័ត៌មានសង្គម

  • ដើមម្ជុល ឬ ដើមស្រូយ និងផ្កាបំពង់ក្រឡោមជាទីទាក់ចាប់អារម្មណ៍របស់ភ្ញៀវ​ទេសចរលើឧទ្យានជាតិព្រះមុនីវង្ស”ភ្នំបូកគោ”

    ដើមម្ជុល ឬ ដើមស្រូយ និងផ្កាបំពង់ក្រឡោមជាទីទាក់ចាប់អារម្មណ៍របស់ភ្ញៀវ​ទេសចរលើឧទ្យានជាតិព្រះមុនីវង្ស”ភ្នំបូកគោ”

    ភ្នំពេញ៖ ក្រៅពីដើមបំពង់ក្រឡោម នៅលើឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ក្នុង​ទឹកដី ខេត្ត កំពត ក៏មានរុក្ខជាតិដ៏ពិសេសម្យ៉ាងឈ្មោះដើមម្ជុល ឬដើមស្រូយក៏ជា​ប្រភេទរុក្ខជាតិ ពិសេស មួយប្រភេទទៀតដែលអ្នកទេសចរតែងស្វែងរកទស្សនា និងថតរូបជាអនុស្សាវរីយ៍។ ដើមម្ជុល ឬ ដើមស្រូយគឺជារុក្ខជាតិដុះនៅតំបន់ត្រជាក់ដូចគ្នានឹងផ្កាបំពង់ក្រឡោម ហើយ​អាយុកាលរបស់ដើមរុក្ខជាតិប្រភេទនេះរាប់ពាន់ឆ្នាំ បើទោះបីយើង​មើលទៅ​ឃើញដើមវាតូច និងហាក់ដូចជាដើមឈើទូទៅពុំមានអ្វីប្លែកក៏ ក្តី។ ដើមម្ជុល ​ឬ ដើម​ស្រូយបានដុះនៅលើភ្នំបូកគោ និងជាញឹកញាប់ផងដែរដែលអ្នកទេសចរតែងស្វែង​ដើររក​ទស្សនាបើទោះបីវាពុំល្បីល្បាញ ដូចផ្កាបំពង់ក្រឡោមក្តី។ បើតាមការសង្កេតដើមម្ជុ​លឬដើមស្រូយ មានស្លឹករាងដូចម្ជុល ម្ល៉ោះហើយទើបវា​ត្រូវបានគេនិយមហៅថា ដើមម្ជុល។វាមានលក្ខណដូចគ្នានឹងដើមស្ងាវ តែខុស​ត្រង់​ស្លឹក​វាមិនស្រួចពេកប៉ុណ្ណោះ។វាជាប្រភេទជាដើមកម្រ និងមានស្លឹកស្រស់ស្អាត។វាត្រូវបានគេឃើញដុះតែតំបន់វាលស្រែ៥០០។ លោក កែវ សិទ្ធ នាយកផ្នែកលក់ នៃ ក្រុមហ៊ុន សណ្ឋាគារសុខាអូតែល បានប្រាប់​ឱ្យដឹងថា ដើមម្ជុល ឬ ដើមស្រូយនេះ ជារុក្ខជាតិកម្រមួយប្រភេទ ដែលកន្លង​មក​មានអ្នកស្គាល់មិនច្រើនទេ។វាមានអាយុកាលរាប់ពាន់ឆ្នាំ ហើយជាប្រភេទ​ដើម​រុក្ខជាតិដ៏មានឈ្មោះ និង វាជាដើមរុក្ខជាតិដ៏សំខាន់មួយនៅលើភ្នំបូកគោសម្រាប់​ទាក់ទាញភ្ញៀវទេសចរ។ លោក កែវ សិទ្ធថាដើមម្ជុលជារុក្ខជាតិកម្រ និងគេបានអភិរក្សយ៉ាងត្រឹមត្រូវ ។ ក្រៅពី​នេះ​វាក៏ជារុក្ខជាតិពុំឃើញ មានដុះច្រើនដែរ ពោលគឺមានជាង ១០ដើមប៉ុណ្ណោះ​នៅ​តំបន់មួយនេះ ។…

  • យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល ២១ថ្ងៃ មានអ្នកចូលរួមបរិច្ចាកបានប្រមាណ ២.៧២លានដុល្លារ

    យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេល ២១ថ្ងៃ មានអ្នកចូលរួមបរិច្ចាកបានប្រមាណ ២.៧២លានដុល្លារ

    ភ្នំពែញ៖ យុទ្ធនាការ១ម៉ឺនរៀ១ម៉ឺននាក់ រយៈពេល២១ថ្ងៃនេះទទួលការចូលរួមបរិច្ចាកពីសប្បុរសជនតាមរយៈQR Code បានចំនួនប្រមាណ២.៧២លានដុល្លារ ខណៈត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៨ មកទល់និងម៉ោង៨ព្រឹកថ្ងៃទី១៩ នេះមានអ្នកចូលរួមបរិច្ចាកបន្ថេមកើនដល់២.៧២៤.០០០ទៀត។ សំរាប់ទំហំនៃការចូលរួមបរិច្ចាកថវិកាពីសប្បុរសជននេះ រហូតមកទល់ពេលនេះ គឺមិនទាន់មានការថយចុះនៅឡើយនោះទេ គឺសង្កេតឃើញថានៅមានការល្អប្រសើរ។ ការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។សន្និសីទនេះ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទូទាំងប្រទេស ដែលសប្បុរសជន ជាក្រុមហ៊ុន ជាបុគ្គល គឺមានភាពកុះករ នេះគឺជាកាយវិការដ៏សំខាន់នៅក្នុងការ រួមចំណែកដើម្បីធានានូវកិច្ចដំណើរការរបស់ មន្ទីរគន្ធបុប្ផាសនេះឱ្យមានដំណើរការជាប្រក្រតី ដើម្បីធានាបាននូវនិរន្តរភាព ចីរភាពនៅក្នុងបេសកកម្មពិនិត្យព្យាបាលកុមារនៅកម្ពុជា មិនគិតថ្លៃដែលជាគោលការណ៍សំខាន់ មិនរើសអើង ហើយនិងមានគុណភាពខ្ពស់ រហូតមកដល់ពេលនេះមានការទទួលស្គាល់ថាជាមន្ទីរពេទ្យមួយដែលពិនិត្យព្យាបាលប្រកបដោយគុណភាព។ ឯកឧត្តម បណ្ឌិត…

  • យានយន្តល្មើសចំនួន ៤៥៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមិថុនា

    យានយន្តល្មើសចំនួន ៤៥៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៨ ខែមិថុនា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥២២គ្រឿង រថយន្តធំ ០៨គ្រឿង រថយន្តតូច ២៦០គ្រឿង ម៉ូតូ ២៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៥៥គ្រឿង មានរថយន្តធំ ០៨គ្រឿង រថយន្តតូច ២១១គ្រឿង និងម៉ូតូចំនួន ២៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាល ១៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ៨នាក់ និងរងរបួសធ្ងន់ស្រាល ១៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួសធ្ងន់ស្រាល ១៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៧លើក ស្លាប់ ៤នាក់ ធ្ងន់ ៨នាក់ ស្រាល ២នាក់ មិនគោរពសិទិ្ឋ ២លើក ស្លាប់ ០នាក់ ធ្ងន់ ៤នាក់ ស្រាល ៣នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ស្រវឹង ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់…

  • រដ្ឋបាលព្រៃឈើគ្រោងដាំដើមឈើប្រណិតជិតមួយម៉ឺនដើមថ្ងៃក្នុងថ្ងៃ”រុក្ខទិវា”

    រដ្ឋបាលព្រៃឈើគ្រោងដាំដើមឈើប្រណិតជិតមួយម៉ឺនដើមថ្ងៃក្នុងថ្ងៃ”រុក្ខទិវា”

    តាកែវ៖ ក្នុងការប្រារព្ធរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាំដើមឈើប្រណិត ចំនួន ៩.៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា ស្ថិតភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការបញ្ជាក់នេះក្នុងឳកាសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យទីតាំងរៀបចំប្រារព្ធពិធី “រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលនឹងប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ បើតាមក្រសួងកសិកម្មបានឱ្យដឹងដែរថា ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរុក្ខទិវា ០៩ កក្កដា ថ្នាក់ជាតិ ចំនួន ៤លើករួចមកហើយ ក្នុងនោះ លើកទី១ រៀបចំនៅឆ្នាំ១៩៩៣ នៅឧទ្យានសួនសត្វព្រៃការពារ…

  • USAID និង WCS បើកយុទ្ធនាការលើកកម្ពស់ចំណេះដឹងកម្មវិធី រេដបូកដល់ប្រជាសហគមន៍

    USAID និង WCS បើកយុទ្ធនាការលើកកម្ពស់ចំណេះដឹងកម្មវិធី រេដបូកដល់ប្រជាសហគមន៍

    ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត ដល់ការចូលរួមអភិរក្សព្រៃឈើ និង ពិសេសការអប់រំដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ អំពីសារៈសំខាន់នៃកម្មវិធីរេដបូក ទីភ្នាក់ងារជំនួយអាមេរិកUSAID មរតកបៃតង សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS )កម្ពុជា បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់យុវជនចំនួន ៣០ នាក់នៅខេត្តមណ្ឌលគិរី ចាប់ពីកំលុងចុងឧសភាកន្លងទៅនេះ។ បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID មរតកបៃតងនយុទ្ធនាការនេះមានរួមបញ្ចូលការបញ្ចាំងវីដេអូគំនូរជីវចលពន្យល់អំពីកម្មវិធីរេដបូក ដែលជាកម្មវិធីបង្កើតចំណូលឥណទានកាបូនជាថ្នូរនឹងការការពារព្រៃឈើ ការធ្វើលំហាត់ស្តីពីការ «អរគុណព្រៃឈើ!» ដើម្បីលើកទឹកចិត្តអ្នកចូលរួមក្នុងការផ្តល់តម្លៃដល់ព្រៃឈើ និងការលេងល្បែងកម្សាន្ត ឈ្មោះថា «គ្មានព្រៃឈើ ទឹកកាច!» ដើម្បីបង្ហាញពីទំនាក់ទំនងរវាងព្រៃឈើ និងវដ្តទឹក ដែលរួមចំណែកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ អ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនេះ លោកស្រះ ថិត បាននិយាយថា «ខ្ញុំមានភាពរីករាយក្នុងការទស្សនាវីដេអូអំពីកម្មវិធីរេដបូក ការលេងល្បែងកម្សាន្ត «គ្មានព្រៃឈើ ទឹកកាច!» និងសកម្មភាពផ្សេងទៀត។ វានបានធ្វើឱ្យខ្ញុំយល់ដឹងកាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃការការពារបរិស្ថានរបស់យើង»៕ដោយ៖ម៉ាដេប៉ូ

  • សត្វដង្កូវហ្វូងកំពុងរាតត្បាត និងបំផ្លាញដំណាំស្រូវ ដំឡូងមីរបស់កសិករនៅបណ្ដាខេត្តជាច្រើន

    សត្វដង្កូវហ្វូងកំពុងរាតត្បាត និងបំផ្លាញដំណាំស្រូវ ដំឡូងមីរបស់កសិករនៅបណ្ដាខេត្តជាច្រើន

    ភ្នំពេញ៖ សត្វដង្កូវហ្វូវកំពុងបំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាកសិករនៅបណ្ដាខេត្តជាច្រើនដូចជា ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ ត្បូងឃ្មុំ កំពង់ចាម សៀម រាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ធំ ។នេះបើតាមការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ប្រាប់បណ្តាញសារព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកនាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ លោកជំទាវ អ៊ឹម រចនា បានប្រាប់ថា ដង្កូវហ្វូងដែលសត្វចង្រៃ វាបានបំផ្លាញយ៉ាងខ្លាំងដល់ផលដំណាំកសិកម្មនៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជាពិសេសខេត្តជាប់ព្រំដែនប្រទេសថៃ។ ការផ្ទុះឡើងនូវដង្កូវហ្វូវនេះត្រូវបានមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាវាមានប្រភពមកពីប្រទេសថៃ ហើយឆ្លងមកកាន់ប្រទេសកម្ពុជា។ពួកវាបំផ្លាញច្រើនទៅលើដំណាំស្រូវ ដំណាំដំឡូងមីនិងរុក្ខជាតិដទៃទៀតរបស់កសិករ។ បើតាមអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងនៅថ្ងៃដដែលនេះដែរថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសៀមរាប ចុះពិនិត្យ និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមី នៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀមរាប។សកម្មភាពអន្តរាគមន៍ដោយបានធ្វើការណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម។ក៏បានប្រាប់បឪកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូងឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។ គិតត្រឹមថ្ងៃទី១៨ ខែមិថុនាដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប…

  • អាជ្ញាធរជាតិអប្សរា សម្រុកសម្អាតរុក្ខជាតិតាមប្រាសាទក្នុងតំបន់អង្គរ

    អាជ្ញាធរជាតិអប្សរា សម្រុកសម្អាតរុក្ខជាតិតាមប្រាសាទក្នុងតំបន់អង្គរ

    ភ្នំពេញ៖ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នាដើមរដូវវស្សានេះក្រុមការងារសម្អាត​រុក្ខជាតិ​តាមប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់​អាជ្ញាធរ​ជាតិអប្សរា កាន់តែមមាញឹកក្នុងការកាត់សម្អាតដើមរុក្ខជាតិ ឬស្មៅដុះនៅតាម​ប្រា​សាទ​ទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីកាត់បន្ថយហានិភ័យដល់ប្រាង្គប្រាសាទ។ ទាក់ទិនក្នុងរឿងនេះលោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាត រុក្ខជាតិតាមប្រាសាទ បានឱ្យដឹងនៅក្នុងពេលដឹកនាំក្រុមការងារចុះសម្អាតនៅប្រាសាទតាកែវថា ការកាត់​សម្អាតរុក្ខជាតិ និងស្មៅនៅតាមប្រាសាទ គឺដើម្បីចៀសវាងកុំឱ្យវាបង្កផលប៉ះពាល់​ដល់រចនាសម្ពន្ធរបស់ប្រាសាទ ទាំងប្រាសាទថ្មភក់ និងប្រាសាទឥដ្ឋ។ ជាពិសេស​រដូវវស្សា គឺក្រុមការងារកាន់តែមមាញឹកសម្អាតនៅគ្រប់ប្រាសាទទាំងអស់ ដែលស្ថិត​ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុង និងក្រៅតំបន់អង្គរ។ លោក ងិន ធី បន្តថា ក្នុងឆ្នាំនេះ ថ្វីត្បិតតែអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យស្មៅមិនសូវមាន​ដុះក៏ប៉ុន្តែចំពោះរុក្ខជាតិនៅតែដុះលូតលាស់ធម្មតា និងដុះកាន់តែច្រើននៅពេល​រដូវភ្លៀង។ បញ្ហានេះ ទាមទារឱ្យមានការសម្អាតជាប្រចាំ ដើម្បីសោភ័ណភាពរបស់​ប្រាសាទ​បុរាណផងនិងជៀសវាងការប៉ះពាល់ដល់ប្រាង្គប្រាសាទ និងរចនាសម្ពន្ធ​ផ្សេងៗ​​របស់ប្រាសាទផង។ លោក ងិន ធីបានលើកឡើងដោយ បញ្ជាក់ថា ការងារសម្អាតនេះ អាចរំខានដល់​ទេសចរក្នុងរយៈពេលខ្លី ហើយលោកក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទស្សនាប្រាសាទនានា ស្របពេលក្រុមការងារសម្អាតកំពុងបំពេញការងារ មេត្តាកុំចូលទៅជិត ចៀសវាងគ្រោះថ្នាក់កើតឡើងដោយប្រការណា​មួយជាយថាហេតុ​។ ម្យ៉ាងទៀត សូមចូលថែរក្សាបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរទាំងអស់គ្នា ដើម្បីលើ​កម្ពស់បរិស្ថាន និងតម្លៃជាសកលរបស់បេតិកភណ្ឌពិភពលោក៕ ដោយ ៖ ម៉ាដេប៉ូ

  • យានយន្តល្មើសចំនួន ២២២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ២២២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤៤គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ៥៦គ្រឿង ម៉ូតូ ១៨៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២២២គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៤០គ្រឿង និងម៉ូតូចំនួន ១៨២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ស្រាល ៩នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង​ប្រទេសកើតឡើងចំនួន ៩លើក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និង រងរបួសធ្ងន់ស្រាល៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ៣លើក ស្លាប់ ៣នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ២លើក ស្លាប់ ២នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ០នាក់ធ្ងន់ ១នាក់ ស្រាល ០នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ និងប្រជែងគ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់ ធ្ងន់ ១នាក់ ស្រាល ១នាក់ ៕…