Category: ព័ត៌មានសង្គម

  • កាកបាទក្រហម កម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជាលើកទី៧ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៣ (ឆ្នាំទី១៣) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា

    កាកបាទក្រហម កម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារ ជាលើកទី៧ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៣ (ឆ្នាំទី១៣) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា

    ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជាលើកទី៧ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី ១៣ (ឆ្នាំទី១៣) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេសកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ បរិច្ចាគនូវកម្លាំងកាយចិត្តនិងពេលវេលាផ្ទាល់ខ្លួន ដើម្បីផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ…

  • យានយន្តល្មើសចំនួន ២៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ២៨៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែមិថុនា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៨គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៦៣គ្រឿង ម៉ូតូ ២២៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨៤គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ១០៥គ្រឿង និងម៉ូតូចំនួន ១៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមិថុនា បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាល ១០នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក ស្លាប់ ១នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ធ ៤លើក ស្លាប់ ៣នាក់ ធ្ងន់ ២នាក់ ស្រាល ៣នាក់ បត់គ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ២នាក់ ស្រាល ០នាក់ និងកត្តាយាន ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • អភិបាលរាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មការផ្សារទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុត ចំពោះការយកភាស៊ី នៅតាមផ្សារ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូ

    អភិបាលរាជធានីភ្នំពេញ ៖ ប្រធានគណៈកម្មការផ្សារទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុត ចំពោះការយកភាស៊ី នៅតាមផ្សារ ពិសេសនៅទីតាំងផ្ញើកង់ម៉ូតូ

    ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ ពិសេស ប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឹនម៉ាត់បំផុតចំពោះការយក ភាស៊ីលើសសៀវភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស ។ ឯកឧត្តមឃួង ស្រេង បន្តថា អាជ្ញាធរខណ្ឌត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ ។ បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំបាត់កិច្ចសន្យាចោល ។ នៅតាមផ្សារត្រូវតែរៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសំអាតឲ្យបានស្អាត ។ បន្ថែមពីនេះនៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹកាចាប់ចម្រិត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខច្បាប់ និង មិនអាចឲ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះយើងត្រូវតែអនុវត្តការងារនេះឲ្យបានតឹងរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។ ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញបានសម្រេច ៖ នៅទីតាំងផ្ញើ កង់ ម៉ូតូដាច់ខាតត្រូវតែដាក់តារាងតម្លៃឲ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើកង់ម៉ូតូនោះ ថា គ្មានការយកកម្រៃលើសសៀវភៅបន្ទុក ក្នុងករណីមានការបង្ខំឲ្យយកលើសតម្លៃសៀវភៅបន្ទុក សូមទូរស័ព្ទមកកាន់អាជ្ញាធរខណ្ឌដែលបានដាក់លេខទូរស័ព្ទនៅទីតាំងនោះស្រាប់ ។ អ្នកវិនិយោគលើភាស៊ីទាំងអស់ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក។…

  • ក្រសួងជំនាញចង់ឃើញស្រុកចំនួនពីរនៃខេត្តបន្ទាយមានជ័យក្លាយជាតំបន់ប្រពលវប្បកម្មកសិកម្ម

    ក្រសួងជំនាញចង់ឃើញស្រុកចំនួនពីរនៃខេត្តបន្ទាយមានជ័យក្លាយជាតំបន់ប្រពលវប្បកម្មកសិកម្ម

    បន្ទាយមានជ័យ៖ ខណៈគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរ​ការហើយ​នឹងរួចរាល់ នៅពេលខាងមុខ មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម បង្ហាញពីបំណងចង់ឃើញស្រុកចំនួនពីរ​និង​ក្រុងចំនួននៃខេត្ត​នេះ​ពិពិធកម្ម ខ្លួនមួយកម្រិតបន្ថែមទៀតលើ​វិស័យកសិកម្ម ដោយប្រើប្រាស់ធនធានទឹកដែលត្រូវបាន​កសាងនេះ។ ដើម្បីដោះស្រាយបញ្ហាទឹកសម្រាប់ការធ្វើកសិកម្ម និង​បញ្ជៀស​ទឹកជំនន់ដែលតែងតែកើតឡើងជារឿយៗនៅស្រុក​និង​ក្រុងនៃខេត្ត​បន្ទាយមានជ័យ​ ក្រសួងធនធានទឹក និង​ឧតុនិយម បានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់​បន្ថយទឹក​ជំនន់ខេត្ត​នៅក្រុង​ប៉ោយប៉ែត នៃស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដែលជាក្រុង ស្រុកជាប់ប្រំដែនប្រទេសថៃ។ ក្នុងសប្ដាហ៍នេះឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួង​ធនធានទឹក និងឧតុនិយម និង​ក្រុមបច្ចេកទេសសំណង់បាន​អញ្ជើញ​ពិនិត្យ​​វឌ្ឍនភាពគម្រោងប្រព័ន្ធធារាសាស្ត្រ និងកាត់​បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ ។ នាឱកាសនេះឯកឧត្តមរដ្ឋលេខាធិការ​បានថ្លែងថាទន្ទឹមនឹង​ក្រុង​ប៉ោយប៉ែត និងស្រុកម៉ាឡៃជាច្រកទ្វារអន្តរជាតិដែល​ជាតំបន់សេដ្ឋកិច្ច​ផងនោះ នាពេលខាង​មុខតំបន់​នឹង​ទៅ​ជាតំបន់ប្រពលវប្បកម្មខាងកសិកម្មបន្ទាប់ពីសាងសង់រួចរាល់នូវសំណង់ប្រព័ន្ធធារាសាស្ត្រនៅតំបន់ព្រំដែននេះ។ ឯកឧត្តម ប៉ុញ សច្ចៈ បានបន្តថា គម្រោងប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នេះ ពេលធ្វើរួចរាល់​មិនត្រឹមកាត់​បន្ថយ​នូវ​ការ​ជន់លិចឬជំនន់ឆ្លងដែនប៉ុន្តែក៏បានផ្ដល់​សក្ដានុពលឲ្យស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត​នឹងទៅជាតំបន់ប្រពល​វប្បកម្ម​ខាងកសិកម្ម ។ សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ បានសាងសង់អាងស្តុកទឹក និងទំនប់ស្ទាក់​ទឹកធំៗចំនួនបី។សំណង់នេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស​ប្រជាកសិករស្រុក​ម៉ាឡៃ ,ក្រុងប៉ោយប៉ែតនៃស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ទាំងវិស័យកសិកម្ម គមនាគមនាគមន៍ និងក៏ជាតំបន់​ទេសចរណ៍​ផងដែរ ទន្ទឹមនឹងជាច្រកទ្វារព្រំដែនអន្តរជាតិ៕អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

  • យានយន្តល្មើសចំនួន ៤១៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ៤១៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៩៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣៦គ្រឿង រថយន្តធំ ០៨គ្រឿង រថយន្តតូច ២៧២គ្រឿង ម៉ូតូ ៣៤៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៧គ្រឿង មានរថយន្តធំ ០៨គ្រឿង រថយន្តតូច ១៤៧គ្រឿង និងម៉ូតូចំនួន ២៦២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា មិនបណ្តាលឱ្យមាន​មនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលទេ

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមិថុនា មិនបណ្តាលឱ្យមាន​មនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលទេ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១​២ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង​ប្រទេស​កើតឡើងចំនួន១លើក បណ្តាលអោយមនុស្សស្លាប់ ០នាក់ និងរងរបួសធ្ងន់​ស្រាល ០នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • ស្ពានព្រៃក្រាំងរំពឹងថារយៈពេលមួយខែខាងមុខនឹងរួចរាល់បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន សន្យាជួយបង្ហើយ

    ស្ពានព្រៃក្រាំងរំពឹងថារយៈពេលមួយខែខាងមុខនឹងរួចរាល់បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន សន្យាជួយបង្ហើយ

    កំពង់ឆ្នាំង៖ ស្ពានព្រៃក្រាំងស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងដំណើរការសាងសង់បាន៧០ភាគរយរំពឹងថា នឹងរួចរាល់ក្នុងរយៈពេលមួយខែទៀត បន្ទាប់ពីមានការជំរុញ និងសន្យាជួយបង្ហើយពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។ លោក សំ សំណាង មេភូមិមិនបាញ់ឆ្គោល បញ្ជាក់ថា ស្ពានព្រៃក្រាំងមកដល់ ពេលនេះបានប្រមាណ ៧០ភាគរយហើយនៅសល់តែចាក់ប្លង់សេមួយសន្លឹក និងធ្វើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ ។បើតាមការគិតគូរពីជាងដែលកំពុងសាងសង់ បានបញ្ជាក់ ថានៅខ្វះប្រមាណជាង៤០លានរៀលទៀត។ ចំណែកលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ដែលបានជួយឧបត្ថម្ភកសាងស្ពានចាប់ផ្ដើមដំបូង ជាដំណាក់កាល ៗ រហូតមកដល់ថ្ងៃនេះ ។លោកក៏សូមថ្លែង អំណរគុណដល់ឯកឧត្តមជាថ្មីម្ដងទៀត ដែលបានយកថវិកាចំនួន ៦,៨លានរៀល សម្រាប់ការសាងសង់ស្ពានផងដែរ។សូមជម្រាបថា កាលពីថ្ងៃ១២ ខែមិថុនា ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន បានអញ្ជើញពិនិត្យមើលការសាងសង់ស្ពានព្រៃក្រាំង ។ក្នុងពេលនោះឯកឧត្តមបានផ្ដាំផ្ញើដល់លោកមេភូមិ លោកមេឃុំ ។ពិសេសលោកអភិបាលស្រុករលាប្អៀរ សូមបន្តជំរុញការសាងសង់ស្ពានឲ្យរួចរាល់ខ្វះខាតប៉ុន្មានឯកឧត្តមជួយថវិកាបំពេញបន្ថែម។ ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់លោកមេភូមិ លោកមេឃុំ…

  • កិច្ចប្រជុំ ជំរុញដាក់ឱ្យដំណើរការ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាពេលខាងមុខ

    កិច្ចប្រជុំ ជំរុញដាក់ឱ្យដំណើរការ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាពេលខាងមុខ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការរៀបចំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយមានការចូលរួមពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងផ្នែករដ្ឋ និងផ្នែកឯកជន។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាគ្នាលើឯកសារសំខាន់ៗ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជំរុញដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាពេលខាងមុខនេះ។ អង្គប្រជុំបានស្ដាប់នូវបទបង្ហាញអំពីគម្រោងដំណើរការ និងរចនាសម្ព័ន្ធរបស់ ក.ផ.ផ. និងបានពិភាក្សាគ្នាលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ក.ផ.ផ. ព្រមទាំងបានពិភាក្សាគ្នាលើប្រភពធនធានសម្រាប់ដាក់ឱ្យដំណើរការ ក.ផ.ផ. ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងផ្នែករដ្ឋ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមមតិយោបល់យ៉ាងសកម្ម និងផ្តល់នូវធាតុចូលសំខាន់ៗ សម្រាប់ចាប់ផ្ដើមដំណើរការ ក.ផ.ផ. ដើម្បីបោះជំហានឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា និងប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ៕ ចាន់ វិចិត្រ

  • សត្វផ្សោតក្បាលត្រឡោក ៥ក្បាលកំពុងបណ្តើរកូននៅកោះអាចម៍សេះខេត្តកែប

    សត្វផ្សោតក្បាលត្រឡោក ៥ក្បាលកំពុងបណ្តើរកូននៅកោះអាចម៍សេះខេត្តកែប

    ភ្នំពេញ៖ អង្គការ MCC បានបង្ហាញរូបភាពនៃសត្វផ្សោតក្បាលត្រឡោកមេចំនួន ៥ក្បាលកំពុងបណ្ដើរកូនចំនួន ៥ក្បាល នៅមុខកោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប ។ គួរបញ្ជាក់ថា ផ្សោតក្បាលត្រឡោកមានដងខ្លួនទើបនឹងកើតប្រវែងប្រមាណ ៩០-១០០ស.ម ពេញវ័យ ២,៣២-២,៧៥ម និងកូនទើបកើតមានទម្ងន់ ១០-១២គ.ក ពេញវ័យ ១៣០គ.ក។ វាគ្មានចំពុះទេ ក្បាលមាំរាងមូល រីឯព្រុយខ្នងមានទំរង់ផ្សេងៗគ្នា។ ផ្នែកខាងខ្នង និងចំហៀងសង្ខាងមានពណ៌ប្រផេះចាស់ ឯពោះមានពណ៌ប្រផេះស្រាល។ ព្រុយចំហៀងមានទំហំធំវែងរាងដូចច្រវ៉ាទូក។ អង្គការ MCCដែលបានបង្ហាញរូបភាពនៅរសៀលថ្ងៃទី ១១ ខែ មិថុនានេះបានលើកឡើងថា៖”វាតែងតែផ្ដល់នូវកំលាំងចិត្ដនៅពេលដែលបានប្រទះឃើញវត្តមានរបស់កូនផ្សោត។យ៉ាងណាក្តី ការសិក្សាស្រាវជ្រាវ និងការការពារពួកគេមានផលពិបាក ព្រោះវាមិនងាយស្រួលក្នុងការយល់ដឹងពីនិន្នាការចំនួននៅលើមាត្រដ្ឋានត្រឹមតែប៉ុន្មានឆ្នាំនោះឡើយ។ ពិតហើយមេផ្សោតគឺមានការលះបង់យ៉ាងខ្លាំងតាំងពីពេលចាប់កំណើតកូនរបស់វារហូតដល់បង្កើតកូន, ការទទួលយកសារធាតុចិញ្ចឹមដើម្បីផ្ដល់ដល់រាងកាយរបស់វាឱ្យបានត្រឹមត្រូវនៅពេលពពោះ, បន្ទាប់មកថែរក្សារកូនចាប់តាំងពីពេលកើតដោយបំបៅដោះ ការការពារកូន និងបង្រៀនកូនរហូតកូនរបស់វាក្លាយជាឯករាជ្យ។ សត្វផ្សោតនឹងមិនចង់បន្ថែមនូវបន្ទុកបន្ថែមដើម្បីរកចំណីចិញ្ចឹមនោះទេ ប្រសិនបើពួកវាមានការលំបាកក្នុងការរក់ចំណីដើម្បីរស់ទៅហើយ។ ដូច្នេះហើយវត្តមាន និងអវត្តមានរបស់កូនផ្សោត គឺជាការបង្ហាញដំបូងទៅលើសុខភាពនៃចំនួនរបស់វា ហើយតាមរយៈការពង្រីកសុខភាពប្រព័ន្ធអេកូឡូស៊ី, គឺវាអាចជួយដល់ការកើនឡើងនូវចំនួននៃមំសាសីដូចជាផ្សោតជាដើម។ដូចនេះវាគឺជាមូលហេតុដែលពួកយើងសប្បាយចិត្ដយ៉ាងខ្លាំងដែលបានឃើញវត្ដមានផ្សោតក្បាលត្រឡោក៕ ដោយ ៖ ម៉ាដេប៉ូ