Category: ព័ត៌មានសង្គម

  • ក្រសួងវប្បធម៌ ឱ្យក្រុមសិល្បៈដែលចូលរួមសម្តែង ក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់​ជាបន្ទាន់នូវសកម្មភាពមិនល្អដែលនាំជះផលអាក្រក់ដល់ប្រពៃណីដ៏ផូរផងរបស់ជាតិ

    ក្រសួងវប្បធម៌ ឱ្យក្រុមសិល្បៈដែលចូលរួមសម្តែង ក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់​ជាបន្ទាន់នូវសកម្មភាពមិនល្អដែលនាំជះផលអាក្រក់ដល់ប្រពៃណីដ៏ផូរផងរបស់ជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំមួយដោយបានអំពាវនាវដល់ក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ​​​ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពមិនល្អដែលនាំជះ​ផលអាក្រក់ដល់ប្រពៃណីដ៏ផូរផងរបស់ជាតិ។ ក្រុមប្រឹក្សាក្រមសីលធម៌អ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន លើក ឡើង ដោយបញ្ជាក់ថាកន្លងមកមានសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែង ក្នុងពិធីកាត់សក់នៃកិច្ចមង្គលការមួយចំនួន ដែលធ្វើឲ្យអាប់ឱនដល់ប្រពៃណី ដ៏ផូរផង់ របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។ ជាមួយគ្នានេះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានសំណូមពរដល់ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ ៕ ដោយ ៖ម៉ាដេប៉ូ

  • ក្រុមអ្នកជំនាញកំពុងធ្វើការជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី​របស់ប្រាសាទអង្គរវត្ត

    ក្រុមអ្នកជំនាញកំពុងធ្វើការជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគនៅជាន់ផ្ទាល់ដី​របស់ប្រាសាទអង្គរវត្ត

    (ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរ​ជាតិអប្សរាបាននិង កំពុងជួសជុលខឿនជណ្ដើរ និងបង្កាន់ដៃនាគ​ជាន់ផ្ទាល់ដី ផ្នែកខាងលិចនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ។ ទាក់ទិនក្នុងរឿងនេះលោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្ស ប្រាសាទ អង្គរវត្ត ឱ្យដឹងថា បង្កាន់ដៃនាគ និងជើងទម្រធ្វើអំពីថ្មភក់ប្រវែង២២ម៉ែត្រ នៅផ្នែក ខាងលិច នៃជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានរងការខូចខាត ដោយ សារកត្តាអាយុកាល ទឹកភ្លៀងហូរច្រោះ បណ្ដាលឱ្យថ្មខឿនញែកចេញពីគ្នា និងធ្វើឱ្យ ទ្រេតខ្លាំងប្រឈមនឹងការដួលរលំ។ លោក សុភារិន្ទ បន្ថែមទៀតថា ដើម្បីជួសជុលបង្កាន់ដៃនាគ ជើងទម្រនាគ ឱ្យបានល្អ រឹងមាំ និងមានសោភ័ណភាពឡើងវិញ ក្រុមការងារត្រូវលើកបង្កាន់ដៃ និងក្បាលនាគ រុះរើផ្ទាំងថ្ម ដែលជាខឿននៃបង្កាន់ដៃនាគចេញ រួចហើយសម្អាតកម្ទេចដីឱ្យស្អាត។ បន្ទាប់មក ក្រុមការងារត្រូវរៀបចំពង្រឹងគ្រឹះ ដោយបន្ថែមល្បាយដី រៀបថ្មឱ្យ អិបចូលគ្នា ជួសជុលខ្លួននាគ ឬឆ្លាក់ថ្មថ្មីជំនួសវិញ ព្រមទាំងជួសជុលជើងទម្រនាគ ឱ្យមានភាពរឹងមាំសិន ទើបរៀបចំដាក់បញ្ចូលតាមកន្លែងដើមវិញ។ គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាទើបតែបញ្ចប់ការជួសជុលបង្កាន់ដៃនាគ​នៅជាន់​ផ្ទាល់​ដី នាផ្នែកខាងកើតនៃជណ្តើរខាងត្បូងរបស់ប្រាសាទអង្គរវត្ត…

  • រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុច​រង្វង់មូលគួចកាណុង ស្ពានជ្រោយចង្វារ

    រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុច​រង្វង់មូលគួចកាណុង ស្ពានជ្រោយចង្វារ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញពីស្ថានភាពចរាចរ នៅចំណុចរង្វង់មូលគួចកាណុង មានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសេសម៉ោងមមាញឹក (ចន្លោះពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង ១៩:០០នាទីយប់) ដែលជា ហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ។ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងសមស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុង ដូចខាងក្រោម៖ ១-ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស ២-ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលកូចកាណុង ដល់ផ្លូវលេខ៨០ ៣-រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០ ៤-រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។ គម្រោងខាងលើនេះនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខាងលើ មេត្តាយោគយល់​ និងចូលរួមសហការតាមខ្លឹមសារខាងលើនេះប្រកបដោយ​ស្មារតីទទួលខុសត្រូវខ្ពស់ ៕ ដោយ ហេង សម្បត្តិ+ ថេត…

  • យានយន្តល្មើសចំនួន ៣៣០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ៣៣០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៦ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៣៣គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៩៩គ្រឿង ម៉ូតូ ២២៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣០គ្រឿងមានរថយន្តធំ ០៦គ្រឿង រថយន្តតូច ១៤៥គ្រឿង និងម៉ូតូចំនួន ១៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ០៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ០៤នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ១លើក ស្លាប់ ០នាក់ ធ្ងន់ ១នាក់ ស្រាល ០នាក់ មិនគោរពសិទិ្ឋ ២លើក ស្លាប់ ១នាក់ ធ្ងន់ ៣នាក់ ស្រាល ០នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ និងស្រវឹង ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • ប្រជាពលរដ្ឋជាងពីពាន់គ្រួសារនៃក្រុងបាត់ដំបង និងស្រុកថ្មគោលនឹងទទួលបានទឹកស្អាតប្រើប្រាស់

    ប្រជាពលរដ្ឋជាងពីពាន់គ្រួសារនៃក្រុងបាត់ដំបង និងស្រុកថ្មគោលនឹងទទួលបានទឹកស្អាតប្រើប្រាស់

    បាត់នៅក្នុងឆ្នាំ២០២៤នេះ រដ្ឋាករទឹកបាត់ដំបងនឹងខិតខំបន្តពង្រីកបណ្តាញចែកចាយទឹកស្អាតរដ្ឋចូលទៅកាន់សង្កាត់និងឃុំចំនួនពីរក្នុងខេត្តបាត់ដំបង រួមមានសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងមានចំនួន៥ភូមិ និងឃុំជ្រៃ ស្រុកថ្មគោល មានចំនួនពីរភូមិ។យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ២ ០០០គ្រួសារ នឹងទទួលបានទឹកស្អាតប្រើប្រាស់ពីការភ្ជាប់បណ្តាញនេះ ។ ឯកឧត្តម អ៊ុតក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរានៅដើមសប្ដាហ៍នេះថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតរបស់ស្ថានីយទាំងពីរនៃរដ្ឋាករទឹកបាត់ដំបង បានចែកចាយនិងភ្ជាប់តំណរបណ្តាញទឹកស្អាតនៅក្នុងទីប្រជុំជនគោលដៅបានចំនួន៨៥ភូមិ លើគោលដៅ៩៩ភូមិក្នុងស្រុក ចំនួនពីនិងក្រុងមួយស្មើគ្រួសារប្រមាណជាងបីម៉ឺនគ្រួសាររួចមកហើយ។តែតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានគោលដៅចែកចាយនៅមិនទាន់សម្រេចក្នុងផែនការផ្គត់ផ្គង់ជូនបងប្អូន បាននៅឡើយ។ លោកបន្តថា ដោយពិនិត្យឃើញពីការលំបាករបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់គោលដៅផ្គត់ផ្គង់ និងពិនិត្យពីលទ្ធភាព ដែលរដ្ឋាករទឹកអាចធ្វើការពង្រីកបណ្តាញភ្ជាប់តំណរទឹកបន្ថែមទៅកាន់តំបន់ថ្មីបាន នៅដើមឆមាសទី២នេះ រដ្ឋាករទឹកបាត់ដំបង បាននិងកំពុងតែពង្រីកបណ្តាញទៅភ្ជាប់ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរម៉ាល់និងឃុំជ្រៃ បានប្រើប្រាស់បន្ថែមទៀត។ លោក ភិន ពឿត មេភូមិវត្តរការ ស្ថិតក្នុងសង្កាត់អូរម៉ាល់ តំណាងពលរដ្ឋដែលស្ថិតក្នុងគោលដៅបានបង្ហាញពីអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ។ សូមជម្រាបថា កន្លងមកនេះ ខេត្តបាត់ដំបងមានស្ថានីយផលិតទឹកស្អាត ចំនួនពីរកន្លែង និងផលិតបានជាង ៣០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃដោយគ្របដណ្តប់លើភូមិចំនួន៨៥ភូមិ ក្នុងចំណោមភូមិគោលដៅសរុបចំនួន៩៩ភូមិស្ថិតក្នុងស្រុកចំនួនពីរនិងក្រុងមួយ។ ខណៈដែលគម្រោងសាងសង់ស្ថានីយផលិតទឹកស្អាតទី៣កំពុងតែដំណើរការសាងសង់យ៉ាងមមាញឹក ដែលអាចមានសមត្ថភាពក្នុងការផលិតទឹកស្អាតបន្ថែមទៀត ប្រមាណ៥ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធានាក្នុងការផ្គត់ផ្គង់និងចែកចាយទឹកទៅកាន់តំបន់ផ្សេងៗ បន្ថែមទៀតក្រោយពីបញ្ចប់ការដ្ឋានរួចរាល់និងចាប់ដំណើរការក្នុងការផលិត៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

  • ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំយក អំណោយទៅប្រគល់ជូនអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ដែលមានជីវភាពខ្វះខាត

    ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងនាំយក អំណោយទៅប្រគល់ជូនអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ដែលមានជីវភាពខ្វះខាត

    បន្ទាយមានជ័យ៖ លោកគ្រូ ចាន់ ពៅ អតីតគ្រូបង្ហាត់កីឡាប្រដាល់សេរី រស់ននៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឱ្យលោក វរសេនីយ៍ទោ សោមសារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូននានៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៤ ។អំណោយ រួមមាន អង្ករ ចំនួន២៥០គីឡូក្រាម មុី ចំនួន ៥កេសតូច ទឹកត្រីទឹកសុីអុីវ ។ ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ សោម សារុន ក៏បាននាំសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ស្នងការ ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខដល់ក្រុមគ្រួសារលោកគ្រូ សូមប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អទោះបីជា អំណោយទាំងនេះទោះថ្វីត្បិតតែមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី ដល់ក្រុមគ្រួសារលោកគ្រូបានមួយរយ:ផងដែរ៕ដោយៈឃិន គន្ធា

  • ក្រសួងការងារបើកទ្វាចំហ ទទួលស្វាគមន៍ដោះស្រាយករណីណាមួយកើតឡើង និងលើកឡើងដោយសហជីព

    ក្រសួងការងារបើកទ្វាចំហ ទទួលស្វាគមន៍ដោះស្រាយករណីណាមួយកើតឡើង និងលើកឡើងដោយសហជីព

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព នៅកម្ពុជា និងបញ្ជាក់ថាក្រសួងការងារមិនទុកចោលករណីណាមួយដែល លើក ឡើងដោយសហជីព នោះឡើយ។ ៦ចំណុចដែល ឯកឧត្តម កត្តា អ៊ន លើកឡើងនោះ រួមមាន÷ទី១ នៅកម្ពុជាមានលំហ​សេរីភាពសហជីពទូលំទូលាយដែលសហជីព សកម្មជនសហជីព បានប្រើប្រាស់សិទ្ធិ និងសេរីភាពខ្លួនដោយសេរី។ តាមរយៈនេះហើយ ទើបមានការបង្កើតសហជីព និង​អង្គការ​វិជ្ជាជីវៈ ជាង ៦០០០ ។ បើមានការរិតត្បិត បំផិតបំភ័យ ធ្វើទុកបុកម្នេញស​ហ​ជីព​​នោះ មិនមានសហជីពដ៏ច្រើនបែបនេះទេ។ ទី២ សហជីពត្រូវអនុវត្តតួនាទី និង​ភារកិច្ចរបស់ខ្លួនដោយគោរពលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកក្នុងក្រសួងការងារ ទីដែលខ្លួនចុះបញ្ជិកា និងគោរពច្បាប់ការងារ ច្បាប់សហជីព ច្បាប់និងលិខិត​បទ​ដ្ឋាន​គតិយុត្តពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិស្តីពីការងារនៃអង្គការពលកម្មអន្តរជាតិ(ILO) ដែលកម្ពុជាជារដ្ឋភាគី។ ទី៣ សហជីពត្រូវបម្រើផល​ប្រយោជន៍​​ពិតប្រាកដរបស់​កម្មករនិយោជិត ចូលរួមចំណែកធ្វើឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ លក្ខខណ្ឌ​ការងារសមរម្យ បង្កើនផលិតភាពនិងជំនាញដល់កម្មករនិយោជិត និង​មិនធ្វើសកម្មភាពនយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយ។ ទី៤ ក្រ​សួង​​ការងារ​បាន​អនុវត្តខ្ជាប់ខ្ជួន និងទៀងទាត់ការធ្វើអធិការកិច្ចប្រចាំឆ្នាំតាមគ្រឹះស្ថាន…

  • យានយន្តល្មើសចំនួន ៣០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៥ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ៣០៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៥ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧៥គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៤៧គ្រឿង ម៉ូតូ ៣១៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០៥គ្រឿង មានរថយន្តធំ ០៧គ្រឿង រថយន្តតូច ៧៤គ្រឿង និងម៉ូតូចំនួន ២២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ០៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួស ០៤នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្តាលអោយមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ១នាក់ មិនគោរពសិទិ្ឋ ១លើក ស្លាប់ ១នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ធ្ងន់ ០នាក់ ស្រាល ០នាក់ និងបត់គ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់, ធ្ងន់ ១នាក់ ស្រាល ២នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ