Category: ព័ត៌មានសង្គម

  • ពលរដ្ឋចំនួន២៦៣គ្រួសារ នៅស្រុកឱរ៉ាល់ទទួលបានអំពូល​សូឡាពីក្រុមហ៊ុនប៉ាណាសូនិច

    ពលរដ្ឋចំនួន២៦៣គ្រួសារ នៅស្រុកឱរ៉ាល់ទទួលបានអំពូល​សូឡាពីក្រុមហ៊ុនប៉ាណាសូនិច

    កំពង់ស្ពឺ៖ក្រុមហ៊ុនប៉ាណាសូនិច(Panasonic)នៃប្រទេស​ជប៉ុនបានផ្តល់អំណោយជាអំពូលភ្លើងសូឡាដល់​ប្រជាពល​រដ្ឋ១២ភូមិ​ស្មីនឹង២៦៣គ្រួសារ នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ពិធីប្រគល់បានធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅបរិវេណវត្តត្រពាំងជោ ឃុំត្រពាំងជោរ ក្រោម​វត្តមានលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់។អំពូលភ្លើង​ទាំង​នេះនឹងជួយដល់ការរស់នៅរបស់អ្នកភូមិ​ជនបទ​ចុងកាត់​​ញកមួយនេះ ខណៈបច្ចុប្បន្នពុំទាន់មានបណ្ដាញអគ្គិសនី​ទៅដល់នៅឡើយ។ លោកស្រី ថៃ បូណេ នាយិកាប្រតិបត្តិនៃអង្គការជីវិតថ្លៃថ្នូរបាន​និយាយក្នុងពិធីនេះថា ដោយមើលឃើញពីតម្រូវការចាំបាច់​ប្រជាពល​រដ្ឋពិសេសកុមារដែលរស់នៅតាមភូមិដាច់ស្រយាល​ក្នុងឃុំនេះត្រូវការភ្លើងបំភ្លឺនៅពេលរាត្រីអង្គការជីវិតថ្លៃថ្នូរនិងក្រុមហ៊ុន​​​Panasoniតាមរយៈមូលនិធិ​ចេនឡាប្រទេសជប៉ុន បាន​សម្រេចផ្តល់ជាអំពូលបំភ្លឺសូ​ឡាដល់គ្រួសារដែលមាន​ជីវភាព​ខ្សត់​ខ្សោយចំនួន​២៦៣​គ្រួសាររស់នៅក្នុងភូមិទាំង១២ ដោយ​មួយគ្រួសារទទួលបានអំពូលសូឡាមួយគ្រឿង។ ចំណែកលោក ម៉ៃដា ប្រធានក្រុមហ៊ុនPanasonicប្រចាំ​កម្ពុជា​បាននិយាយថា ដោយមើលឃើញពីការខិតខំប្រឹងប្រែង​របស់​ប្រមុខ​ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងក្រោមទិស​ស្លោក”នាំពន្លឺ​ទៅកាន់ប្រជាពលរដ្ឋ”ក្រុមហ៊ុនបានរួមចំណែកក្នុងការលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ តាម​រយៈ​ការឧបត្ថម្ភជាអំពូល​សូឡានិងសម្ភារៈផ្សេងៗដែលជាតម្រូវ​ការចាំបាច់ក្នុង​ការ​រស់នៅប្រចាំថ្ងៃ។ លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់បានបង្ហាញនូវការរីក​រាយចំពោះទឹកចិត្តរបស់អង្គការជីវិតថ្លៃថ្នូរ ,ក្រុមហ៊ុន​Panasonic និងប្រជាជនជប៉ុនដែលតែងតែជួយគាំទ្រ​ដល់​ការ​រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់។ការឧបត្ថម្ភ​អំពូល​​សូឡាសម្រាប់​បំភ្លឺគេហដ្ឋាននេះថ្វីត្បិតតែតិចតួច តែ​បានជួយសម្រួលការរស់នៅបានច្រើន។ លោក ងួន វាសនា ក៏បានរំលឹកដល់ប្រជាពលរដ្ឋនៅទីនោះ​ឱ្យបញ្ជូនកូនៗដែលគ្រប់អាយុចូលសាលាឱ្យបានគ្រប់ៗគ្នា ​កុំផ្តេកផ្តួល​ក្រោមហេតុផលថា ភូមិឆ្ងាយ ពីសាលា ផ្លូវ​ពិបាក​ធ្វើដំណើរជាដើម៕ដោយ៖ម៉ុន សំអាត

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះពិនិត្យការ អនុវត្តចលនាប្រឡងប្រណាំងនៅផ្នែកសឹករងស្ទឹងសែន

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះពិនិត្យការ អនុវត្តចលនាប្រឡងប្រណាំងនៅផ្នែកសឹករងស្ទឹងសែន

    កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹងរងកំពង់ធំ និងមន្រ្តីក្រុមការងារប្រឡង ប្រណាំង​នៃ​បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី៤ ខែមិថុនា បានអញ្ជើញ​ពិនិត្យសកម្មភាព ការងារបង្កបង្កើនផល​ចិញ្ចឹម​សត្វ ដែលបានកំណត់ ក្នុង ចលនាប្រឡងប្រណាំងទាំង ៥ នៅផ្នែកសឹករងស្ទឹងសែន ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។  លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹក រងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង​កំពង់ ធំ បាន​បញ្ជាក់ថាកងកម្លាំងផ្នែកសឹករងស្ទឹងសែន ក្រៅពី ភារកិច្ចស្នូលក្នុងអង្គភាព  ក៏បានចាត់តាំងកម្លាំងចូលរួមក្នុង ការអនុវត្ត គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ហើយថ្មីៗនេះក៏បានចាត់តាំងកម្លាំងមួយចំនួនទៀត  ចូលរួម ក្នុងកិច្ចការពារ ទប់ស្កាត់  និងបង្ក្រាប​បទល្មើស ធនធាន ធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពង់ធំ ។ ដោយឡែកចំពោះការងារចិញ្ចឹមទ័ព អង្គភាពបានដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ពបង្កើន​បន្ថែម​លើគោលរបបដែលក្រសួងការពារជាតិបានកំណត់។យោធិនមានការហូបចុកជាសមូហភាពបានគ្រប់គ្រាន់។ អង្គភាពមានស្រះ​ចិញ្ចឹមត្រីចំនួនពីរ មានត្រីជាង៣០.០០០ ក្បាល , ចិញ្ចឹមគោចំនួន២៥ក្បាល  និងមាន មាន់ ទា…

  • យានយន្តល្មើសចំនួន ២១៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ២១៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៤ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់​ធ្នាប់​សា​ធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៤ ខែមិថុនាធ្ឆ្នាំ២០២៤ បាន​ឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៦៤គ្រឿង រថយន្តធំ ១៦គ្រឿង រថយន្តតូច ២០៨គ្រឿង ម៉ូតូ ១៤០គ្រឿង ក្នុងនោះរក​ឃើញយានយន្តល្មើសសរុបចំនួន ២១៣គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ១៣៥គ្រឿង និងម៉ូតូចំនួន ៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យាន​យន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់​ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦នាក់ ។ គោរពច្បាប់​ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅ​ថ្ងៃទី០៤ មិថុនា កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួស​ធ្ងន់​ស្រាល ៦នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយ​មានគ្រោះ​ថ្នាក់រួមមានៈ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់ ធ្ងន់ ៣នាក់ ស្រាល ១នាក់ មិនគោរព​​សិទិ្ធ ២លើក ស្លាប់ ១នាក់ធ្ងន់ ២នាក់ស្រាល ០នាក់៕ ប្រភព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស

    ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចុះសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យ ទួន ទេស អតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ធ្លាប់បានបម្រើការងារមនុស្សធម៌អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសមានស្នាដៃក្នុងការចូលរួមផ្តួចផ្តើមគំនិតបង្កើតនិងថែរក្សាឧទ្យានសហស្សវត្ស៍កាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប។ បច្ចុប្បន្នលោកតាព្រឹទ្ធាចារ្យ មានវ័យ ៩៧ឆ្នាំ ធ្វើជាគ្រូបង្រៀនប្រវត្តិសាស្ត្រនៅពុទ្ធិកវិទ្យាល័យរាជបូណ៌ និងមានស្នាដៃក្នុងការដឹកនាំសមណសិស្សរៀបរៀង និងចងក្រងសៀវភៅរួមមាន៖ ពុទ្ធពង្សាវតារ, វប្បធម៌ខ្មែរ និងជីវិតខ្មែរ, តាពេជ្ញ តំណាល និងរបរកំដរជីវិតខ្មែរ។ ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ ជាពិសេសសូមជូនពរលោកតាព្រឹទ្ធាចារ្យ សូមមានសុខភាពល្អ អាយុយឺនយូរ…

  • ជួសជុល ពង្រឹងជើងក្រោមប្រាសាទលលៃក្រោយពេលមានសភាពទ្រុឌទ្រោមខ្លាំងរួចមក

    ជួសជុល ពង្រឹងជើងក្រោមប្រាសាទលលៃក្រោយពេលមានសភាពទ្រុឌទ្រោមខ្លាំងរួចមក

    ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោមជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថាការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹង និងរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំង បិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាបទឹក និងពពួកសត្វល្អិតផ្សេងៗ ។ នេះ គឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត ។ គួរបញ្ជាក់ថា ប្រាសាទលលៃត្រូវបាន សាងឡើងក្នុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក

    ពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក

    ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ គណៈសង្ឃនាយកនៃ​ព្រះរា​ជា​ណាចក្រកម្ពុជា និមន្តដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តី​ក្រសួងធម្មការនិងសាសនានិងលោកជំទាវ ប្រារព្ធពិធីប្រគេនព្រះបរមអដ្ឋិ សម្តេច​ព្រះអគ្គម​ហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះ​មហា​សង្ឃរាជ​នៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធសាសនាពិភពលោក ដែលដឹកនាំ ព្រះតេជគុណ បណ្ឌិត សុិនកៃ គូរី ជាប្រធាននៃអង្គការសន្និសីទ​ពុទ្ធសាស​នាពិភព លោក នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ពិធីប្រគេនព្រះបរមអដ្ឋិ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជូនអង្គការសន្និសីទពុទ្ធ​សាសនាពិភពលោ​ក មានការនិមន្តនិងអញ្ជើញចូលរួមដោយ គណៈសង្ឃនាយក​នៃព្រះរាជាណាចក្រកម្ពុជា, ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម, គណៈប្រតិភូតំណាង​អ្នកកាន់ព្រះពុទ្ធសាសនា ពិភពលោកចំនួន៥១ប្រទេសដែលនិមន្ត​និងអញ្ជើញ​មកពីប្រទេស ចិន ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ុងហ្គោលី វៀតណាម ស្រីលង្កា និងសហរដ្ឋអាមេរិក ,ព្រមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំតាម​បណ្តាក្រសួង-ស្ថាប័នផ្សេងៗ…

  • យានយន្តល្មើសចំនួន ២៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ២៩២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែមិថុនាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២៤គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៦៣គ្រឿង ម៉ូតូ ២៦០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩២គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ៥៩គ្រឿង និងម៉ូតូចំនួន ២៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២៨នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២៨នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៨នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ២លើក ស្លាប់ ១នាក់ ធ្ងន់ ២នាក់ ស្រាល ២នាក់ មិនគោរពសិទិ្ឋ ២លើក ស្លាប់ ១នាក់ ធ្ងន់ ២នាក់ ស្រាល ៣នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ធ្ងន់ ៥នាក់ ស្រាល ៤នាក់ ប្រជែងគ្រោះថ្នាក់ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ៣នាក់ និងស្រវឹង ១លើក ស្លាប់ ០នាក់ ធ្ងន់ ៣នាក់ ស្រាល ៤នាក់ ៕…

  • យុវជនកម្ពុជា តារារិទ្ធិ នឹងធ្វើដំណើរដោយជិះកង់ពីកម្ពុជាទៅកាន់អឺរ៉ុបដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ

    យុវជនកម្ពុជា តារារិទ្ធិ នឹងធ្វើដំណើរដោយជិះកង់ពីកម្ពុជាទៅកាន់អឺរ៉ុបដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ

    ភ្នំពេញ៖ យុវជនកម្ពុជា លោក ទីវ តារិទ្ធិ ដែលត្រូវបានអ្នកតាមបណ្តាញសង្គម ព័ត៌មាន ស្គាល់ថាជាអ្នកបង្កើតមាតិកានិងជាអ្នកចូលចិត្តជិះកង់ផ្សងព្រេងផ្លូវឆ្ងាយ បានសម្រេចចិត្តទៅតាមក្តីស្រមៃរបស់ខ្លួនក្នុងការបង្កើតកម្មវិធី “ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប”។ ក្នុងបេសកកម្មមនុស្សធម៌នេះ លោក តារារិទ្ធ នឹងធ្វើដំណើរច្រើនទីកន្លែងដោយចំណាយពេលធ្វើដំណើរឆ្លងកាត់លើសពី២៥ប្រទេស និងចំណាយពេលមួយឆ្នាំពេញ ក្នុងគោលបំណងនៃការធ្វើដំណើរនេះ ដើម្បីធ្វើការរៃអង្គាសប្រាក់ ឳ្យបានយ៉ាងតិច២៥ ម៉ឺនដុល្លារ យកមកជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យចំនួនពីរគឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ លោក ទីវ តារារិទ្ធិ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធី ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» នៅរសៀលថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ក្រោម អធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានថានមកដល់ពេលនេះ លោកបានជិះកងអស់រយៈពេលប្រាំមួយឆ្នាំហើយចាប់ពីឆ្នាំ២០១៧ មក ។លោក បានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ។លោកបន្តថា ប៉ុន្តែយើងនៅខ្វះខាតគឺមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។ យុវជនរូបនេះ…