-
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នាំកីឡាករប្រដាល់ពិភពលោកដ៏ល្បី លោក Manny Pacquiao ធ្វើដំណើរទស្សនកិច្ច ប្រាសាទអង្គរ

សៀមរាប ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស (Hanuman Beverages) បាននាំម្ចាស់ជើងឯកប្រដាល់ពិភពលោកដ៏ល្បី លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) និងភរិយា ធ្វើដំណើរទស្សនកិច្ចមកកាន់ ទឹកដីខេត្តសៀមរាប ដែលពោរពេញដោយអច្ឆរិយភាព ។ បទពិសោធន៍ដ៏ពិសេសនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងតំបន់ទេសចរណ៍ដ៏អស្ចារ្យទៅកាន់ពិភពលោក។ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់ លោក ម៉ានី ប៉ាគីអាវ នឹងចាប់ផ្តើមដំណើរកម្សាន្តដ៏អស្ចារ្យនៅក្នុងខេត្តសៀមរាប ដោយស្វែងយល់ពីទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងខ្លឹមសារនៃវប្បធម៌ខ្មែរ ។ ដំណើរកម្សាន្តនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដើម្បីរំលេចភាពស្រស់ស្អាត និងសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃអច្ឆរិយបុរាណរបស់កម្ពុជា ។ដើម្បីជាការអបអរនៃកេរ្តិ៍ដំណែលវប្បធម៌ខ្មែរដ៏អស្ចារ្យ លោក ម៉ានី ប៉ាគីអាវ នឹងស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលជាកាយវិការនៃការលើកតម្កើងសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាយើង ។ សម្លៀកបំពាក់ជានិមិត្តរូបនេះមិនត្រឹមតែបង្ហាញពីភាពឆើតឆាយនៃម៉ូដ និងរចនាបថខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សារភ្ជាប់រវាងប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងពិភពលោកសម័យទំនើបដែលនាំមកនូវការចាប់អារម្មណ៍ជាសកលចំពោះអត្តសញ្ញាណវប្បធម៌តែមួយគត់របស់ប្រទេសកម្ពុជា ។ លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន…
-
សហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរីផ្តល់ឳកាសដល់និស្សិតនៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្មដកស្រង់បទពិសោធន៍

បន្ទាយមានជ័យ៖មន្ត្រីអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស (GIZ )និងសាស្ត្រាចារ្យ បាននាំនិស្សិតនៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូងចុះដកស្រង់បទពិសោធន៍បច្ចេកទេសកែច្នៃផលិតគ្រឿងយន្តកសិកម្ម ផលិតគ្រឿងបន្លាស់ក្នុងស្រុកនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី ។សហគ្រាសនេះស្ថិតនៅដងផ្លូវជាតិលេខ៥-ផ្លូវដែកក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោកស្រុកមង្គលបូរីនខេត្តបន្ទាយមានជ័យ ។ អានៈ លោក ជេរ៉ល ហ៊ីតហ្ស៊ើ (Gerald Hitzer ) វិស្វករមេកានិកនិងជាមន្ត្រីគម្រោងនៃអង្គការកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ -ស្វីស(GIZ ) ប្រចាំខេត្តសៀមរាបបានប្រាប់សារព័ត៌មាននៅចុងសប្ដាហ៍នេះថាលោកនិងសហការីបានធ្វើកិច្ចសហប្រតិបត្តិការជាមួយម្ចាស់និងក្រុមជាងនៃសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់-មង្គលបូរី ជាច្រើនខែហើយ ក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍ការងារបច្ចេកទេសនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវនិងគ្រឿងបន្លាស់ឈួន សុផាន់ នេះ ។GIZ ពេញចិត្ត និងសូមជួយផ្តល់នូវជំនួយបច្ចេ្ទកទេសបន្ថែមលើការប្រើប្រាស់ម៉ាស៊ីនផលិតផលិតផលនិងគ្រឿងបន្លាស់ដែលប្រើប្រាស់ច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិ(CNC: Computer Numberical Control ) ។ខណៈនោះដែរ លោកជេរ៉ល ហ៊ីតហ្ស៊ើ ក៏បានផ្តល់អនុសាសន៍ដល់សហគ្រាសឈួន សុផាន់ អភិវឌ្ឍន៍ច្រវាក់ផលិតកម្មឳ្យទាន់បច្ចុប្បន្នភាពលើការកែច្នៃផលិតផលិតផលគ្រឿងយន្ត សម្ភារ:កសិកម្ម ក៏ត្រូវបង្កើននិងពង្រីកនូវការផលិតផលនិងគ្រឿងបន្លាស់ទូទៅដើម្បីរត់ឳ្យទាន់តម្រូវការអតិថិជន។ និស្សិតឆ្នាំទី៣នៃមហាវិទ្យាល័យវិស្វកម្ម,ប្រព័ន្ធជីវ:កសិកម្មមកញ្ញាសុខរី រក្សា ,យុវជន ហួត សុគង្គ និងមិត្តរួមថ្នាក់នបានប្រាប់សារព័ត៌មានថា ពួកក្មួយធ្លាប់ធ្វើកម្មសិក្សានៅកន្លែងនានាដែលទាក់ទិនលើវិស័យកសិកម្មនិងបច្ចេកទេសកសិកម្ម ។ការមកកាន់សហគ្រាសឈួន សុផាន់នេះ គឺផ្តោតលើការប្រើប្រាស់ម៉ាស៊ីននិងឧបករណ៍ដោយច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិ ព្រោះថាបច្ចេកវិទ្យានេះ សមស្របនិងទាន់សម័យបដិវត្តឧស្សាហកម្មទី៤។ក្មួយថា បច្ចេកវិទ្យានេះ…
-
មន្ទីរបរិស្ថានខេត្តបាត់ដំបងត្រៀមកូនឈើចម្រុះជាងបួនម៉ឺនដើមសម្រាប់ចែកជូនពលរដ្ឋដាំឥតគិតថ្លៃ

បាត់ដំបង៖ ខណៈដើមរដូវវស្សាចូលមកដល់ មន្ទីរបរិស្ថានខេត្តបាត់ដំបងបានបណ្តុះកូនឈើចម្រុះជាងបួនម៉ឺនដើមសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយមិនគិតថ្លៃក្នុងឆ្នាំនេះ។លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ឱ្យដឹងថាឆ្នាំ២០២៤នេះ មន្ទីរបានត្រៀមនូវកូនឈើចម្រុះ៤៥ ០០០ដើម សម្រាប់ចែកជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្ត បានយកទៅដាំជាលក្ខណៈគ្រួសារ ដោយឥតគិតថ្លៃ។លោកបន្ថែមថាការចែកជូននឹងធ្វើឡើង នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះ។លោកបញ្ជាក់ថា ការដាំដើមឈើឡើងវិញនេះ ជាការយកចិត្តទុកដាក់ខ្លាំងរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរបរិស្ថានផងដែរ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកលក្នុងរយៈពេលកន្លងមកនេះ។ តាមរយៈទូរទស្សន៍អប្សរា លោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានដំណឹងដល់អាជ្ញាធរមូលដ្ឋាន បណ្តាមន្ទីរអង្គភាព គ្រឹះស្ថានសិក្សា សាលារៀន ប្រជាពលរដ្ឋដែលមានបំណង និងត្រូវការកូនឈើ យកទៅដាំលម្អតាមស្ថាប័ន ឬដាំតាមដងផ្លូវក្នុងទីប្រជុំជនមូលដ្ឋានខ្លួនឬក៏ដាំជាសហគមន៍ សូមមកដាក់ពាក្យស្នើសុំនៅឯមន្ទីរបរិស្ថានខេត្តឲ្យបានរួសរាន់ ព្រោះចំនួនកូនឈើមានកំណត់។ សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថាន ត្រូវរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដាតទៅ សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហឋាន សាលារៀន តាមទីវត្តអារាម កន្លែងសាធារណៈនិងទីតាំងឯកជននានាដោយឥតគិតថ្លៃ។អនុវត្តនូវអនុសាសន៍នេះឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានប្រកាសយុទ្ធនាការបណ្តុះកូនឈើមួយលានដើម ក្នុងមួយឆ្នាំសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )
-
ស្នងការនគរបាលខេត្ត ប្រាប់អធិការក្រុងប៉ោយប៉ែតឱ្យយកចិត្តទុកដាក់លើការងារបណ្ដាញសង្គម

បន្ទាយមានជ័យ៖ឧត្តមសេនីយ៍ទោ សិទ្ធិ៍ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរំលឹកដល់អធិការដ្ឋានក្រុងប៉ោយប៉ែតដែលទើបទទួលតំណែងឱ្យយកចិត្តទុកដាក់លើការងារបណ្ដាញទំនាក់ទំនងសង្គម ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិតខ្លះបានបំពុលសង្គម។ កាលពីថ្ងៃទី៣០ ខែឧសភា លោកវីរសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អតីតអធិការរងត្រូវបានប្រកាសតែងតាំងជាអធិការក្រុងប៉ោយប៉ែតជំនួសអធិការចាស់គឺលោក សៅ សារឿន ដែលទទួលអនិច្ចកម្ម ។ឧត្តមសេនីយ៍ទោ សិទ្ធិ៍ ឡោះ បានបញ្ជាក់ទៅកាន់លោក ព្រហ្ម ពិសិទ្ធ ថា ដោយសារការរីកចម្រើនខ្លាំងនៃឌីជីថល ឬបច្ចេកវិទ្យាទំនើបខ្ពស់លើកការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមនានាដូចជា ហ្វេសប៊ុក តិកតុក យូធូប ជាដើម ហើយរាល់ដំណឹង ឬពត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។បើជាព័ត៌មានពិតគឺល្អ។ ផ្ទុយមកវិញបើជាពត៌មានគ្មានការពិតនាំឱ្យបំពុលសង្គម ។ដូច្នេះត្រូវធ្វើការងារដោយបុរេសកម្ម ឬបន្សាបពត៌មានក្លែងក្លាយទាំងនោះឱ្យបានទាន់ពេល ។ត្រូវអង្កេតស្រាវជ្រាវដើម្បីចាត់វិធានការជំនាញ និងវិធានការច្បាប់ដើម្បីថែរក្សាសណ្ដាប់ធ្នាប់សន្តិសុខសង្គមជាតិ ។ ទន្ទឹមនេះលោកស្នងការក៏បានក្រើនរំលឹកដល់អធិការដ្ឋាន និងកម្លាំង នគរបាលទូទាំងខេត្តបន្តពង្រឹងការងារសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ពិសេសបង្រ្កាបពួកក្មេងទំនើង៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
កុមារ១២០នាក់ មើលកុន3D លើកដំបូងក្នុងឆាកជីវិត ជាមួយមីជាតិ នៅខេត្តសៀមរាប

សៀមរាប៖ គម្រោងខ្មែរដើម្បីខ្មែរ របស់ក្រុមហ៊ុនផលិត មីជាតិ នៅថ្ងៃទី៣០ ខែឧសភា បានផ្ដួចផ្ដើមរៀបចំកម្មវិធីសប្បុរសធម៍ចែករំលែកក្តីស្រឡាញ់ ជាមួយកុមារប្រមាណ ១២០នាក់ នៅអង្គការកសាងក្ដីសង្ឃឹម ខេត្តសៀមរាប តាមរយៈការអញ្ជើញទស្សនាខ្សែភាពយន្តគំនូរជីវចល 3D ជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេនៅរោងភាពយន្តលេជិនខេត្តសៀមរាប ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា។ លោក ងិន សុភន នាយកប្រតិបត្តិ អង្គការកសាងក្ដីសង្ឃឹម បានសម្តែងនូវការកោតសសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (មីជាតិ) ដែលបានផ្ដួចផ្ដើមរៀបចំកម្មវិធីដ៏ពិសេសនេះ ក្នុងការផ្តល់នូវក្តីស្រឡាញ់ និងបទពិសោធន៍ថ្មីមួយទៀតដល់កុមារនៅអង្គការ Feeding Dreams Cambodia ព្រមដោយការផ្តល់ជូនបន្ថែមនូវគ្រឿងឧបភោគបរិភោគសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ, វត្ថុអនុស្សាវរីយ៍ និងអាហារសម្រន់មីជាតិប្រកបដោយឱជារស និងបរិយាកាសសប្បាយរីករាយ ។ លោក ជា ម៉េងគួង ប្រធានផ្នែកទំនាក់ទំនងទីផ្សារ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានបង្ហាញឱ្យឃើញថាការរៀបចំកម្មវិធីសប្បុរសធម៍នាទឹកដីខេត្តសៀមរាបនេះគឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់យើងទាំងអស់គ្នា ជាវិស័យឯកជន ឯកត្តកបុគ្គល គឺយើងទាំងអស់គ្នាគប្បីចូលរួមលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ និងជំរុញការអភិវឌ្ឍចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់ ប្អូនៗកុមារ។ ពិសេសជាងនេះ…
-
ត្រីសណ្ដាយ ត្រូវបានកត់បញ្ចូលទៅក្នុងបញ្ជីក្រហមកំពុងរង គ្រោះដែលនឹងអាចឈានទៅផុតពូជ

ភ្នំពេញ៖ជាមួយរូបថតមួយសន្លឹក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេររអត្ថបទខ្លីទាក់ទងនឹងត្រីសណ្ដាយពីផែខេត្តក្រចេះ។ត្រីសណ្តាយត្រូវបានគេកត់ ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Near Threatened) ក្នុងឆ្នាំ២០១០ ជាប្រភេទត្រីដែលកំពុង រងគ្រោះដែលនឹងអាចឈានទៅផុតពូជ។ ឯកឧត្តមបានពណ៌នាថា នៅពីតូចគេហៅថាត្រីក្រពាត់ ហើយ ធំឡើងកាលណាគេហៅថាត្រីសណ្តាយ។ត្រីសណ្តាយជាប្រភេទត្រីទឹកសាប មានឈ្មោះ វិទ្យាសាស្ត្រ (Wallago attu)។ ត្រីសណ្តាយអាចមានប្រវែងដងខ្លួនអតិបរមា ២៤០ សង់ទីម៉ែត្រ។ ត្រីនេះជាត្រីល្មោភស៊ី និងរីកធំលូតលាស់នៅ តាមមាត់ច្រាំងទន្លេ អូរដែលដុះស្មៅនិងភាគច្រើន។ ត្រីនេះតែង លាក់ខ្លួននៅក្នុងរន្ធ។ ត្រីប្រភេទនេះ មានសកម្មភាពយឺត និង ស្ងប់ស្ងាត់។ វាស្វែងរកចំណីនៅបាតទន្លេជ្រៅៗដែលមាន ទឹក នឹង ឬទឹកហូរតិចៗព្រមទាំងនៅស្រទាប់បាតក្រោមមានភក់ ឬល្បាប់ផងដែរ ។ ឯកឧត្តមបន្តថា ត្រីសណ្តាយនៅពេលវ័យជំទង់ស៊ីអាហារ ចម្បង របស់វាគឺសត្វល្អិត។ ចំណែកត្រីពេញវ័យស៊ីត្រីតូចៗ ពពួកសត្វឥតឆ្អឹងកង និងគ្រុំ ខ្ចៅ ខ្យង លៀសជាដើម។ ត្រីសណ្តាយធ្វើចរាចរផ្លាស់ទីចូលទៅក្នុង ស្ទឹងតូចៗ ប្រឡាយ និង…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣០ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ៩នាក់ និងរងរបួស ១៥នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក បណ្តាលអោយមនុស្សស្លាប់៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៥នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៦លើក ស្លាប់ ០៤នាក់ ធ្ងន់ ០៥នាក់ ស្រាល ០២នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០១នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ប្រជែង ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងងងុយ ០១លើក…
-
រៀបចំបង្កើតសហគមន៍បម្រើសេវាជិះទូកគយគន់ធម្មជាតិចម្រុះនិងទស្សនាថ្ងៃលិចនៅបារាយណ៍នាគព័ន្ធ

ភ្នំពេញ៖ អនាគតដ៏ខ្លីនឹងមានបម្រើសេវាដឹកទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)ក្នុងទឹកដីខេត្តសៀមរាប។ទេសចរអាចគយគន់សម្រស់ធម្មជាតិពណ៌បៃតងខ្ចី ទស្សនាបក្សាបក្សី ទស្សនាព្រះអាទិត្យអស្តង្គត ជាមួយផ្ទៃទឹកថ្លាឈ្វេង ។ខណៈនេះអាជ្ញាធរជាតិអប្សរាបាន និង កំពុងរៀបចំសហគមន៍សាមគ្គីមួយដើម្បីបម្រើសេវាកម្មដែលពុំធ្លាប់មានពីមុនមក។ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលបរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។ អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។ អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយមានការគាំទ្រពីស្ថាប័នGIZ និងអង្គការយូណេស្កូ។ បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន សាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅពេលទេសចរបានជិះទូកនៅក្នុងបារាយណ៍ហាក់បីដូចជានាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរ និងមានលក្ខណៈពិសេសខុសប្លែកពីទីតាំងផ្សេងៗ។ អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ដែលជាផលិតផលទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាពផ្តល់ឱ្យទេសចរមិនខកបំណងនោះឡើយ៕ដោយ:ម៉ាដេប៉ូ
-
ពិធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ បានចាប់ផ្តើមហើយ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១ ខែមិថុនា

ភ្នំពេញ៖ ពិធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក៖ «ចម្រៀង និងស្នាមញញឹម ភ្នំពេញចែងចាំង» រៀបចំដោយ INTERKULTUR និង All Dreams Cambodia បានប្រារពឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេសង្ឃឹមជឿជាក់ថា នឹងនាំមកនូវឱកាសពិសេសមួយ ក្នុងការពង្រីកបន្ថែមទៀតនូវការអភិវឌ្ឍវប្បធម៌និងសិល្បៈ នៅកម្ពុជា និងក៏ដូចពិភពលោក ។ ក្រសួងវប្បធម៌ឱ្យដឹងថា មានការចូលរួមពីក្រុមចម្រៀងចំនួន ៧ក្រុម និងអ្នកចូលរួមជាង ២០០នាក់មកពីប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងកម្ពុជា។ព្រឹត្តិការណ៍ដ៏ធំនេះក្រៅពីបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាល្អរវាងប្រទេសជាមិត្តហើយ នៅជាការទាក់ទាញលើវិស័យទេសចរណ៍ថែមទៀត។ ថ្លែងក្នុងពិធីបើកនាសាលសន្និសីទ ចតុមុខ កាលពីល្ងាចថ្ងៃទី២៩ ខែ ឧសភា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា៖ការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នេះមានចំនួនប្រាំពីរក្រុម មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីប្រកួតប្រជែងដណ្តើមយកពានរង្វាន់ និងបង្ហាញ ចែករំលែក និងអបអរសាទរវប្បធម៌នៃប្រទេសនីមួយៗរៀងៗខ្លួន វាបាន…
-
សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់ចូលរួមរំលែកទុក្ខ ប្រជាពលរដ្ឋ ២គ្រួសារ កូនបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

ស្វាយរៀង៖ ដោយមើលឃើញពីសេចក្តីសោកសង្រេងនូវទឹកចិត្តរបស់ឳពុកចំពោះការបាត់បង់កូនជាទីស្រឡាញ់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា និងលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខ ចំនួន ២គ្រួសារ ដែលមានកូនបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ គ្រួសាររងគ្រោះទាំង២ មានទីលំនៅក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាមួយគ្រួសារសពទាំងពីរ ដែលបានបាត់បង់កូនជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យុវជន ផាត ភារិត និងយុវជន តូច សុធា សូមបានចាប់កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ / គ្រី សម្បត្តិ