Category: ព័ត៌មានសង្គម

  • អភិបាលខេត្តពោធិ៍សាត់ប្រាប់ប្រជានេសាទពីរដូវបិទនេសាទ

    អភិបាលខេត្តពោធិ៍សាត់ប្រាប់ប្រជានេសាទពីរដូវបិទនេសាទ

    ពោធិ៍សាត់៖ដោយមានការចូលរួមពីប្រជានេសាទ មកពីខេត្ត​កំពង់ធំ សៀមរាបនិងខេត្តពោធិ៍សាត់ជាច្រើននាក់ព្រមទាំង មន្រ្តីជលផល បរិស្ថាន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លើផែបណ្ដែតទឹកក្នុងឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ខួយ រីដា អភិបាល​ខេត្តពោធិ៍សាត់ បានប្រកាសពីរដូវបិទនេសាទដែលចាប់​​អនុវត្ត​ពីថ្ងៃនេះទៅ។ សូមជម្រាបថា រដ្ឋបាលជលផលបានសម្រេចបិទនេសាទតាម​តំបន់ទឹកសាបនានានៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែ​មិថុនាដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤។ក្នុងអំឡុងពេលបិទ​នេសាទនេះអនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបែបគ្រួសារប៉ុណ្ណោះ។ការបិទនេសាទនេះ នៅដែននេសាទទឹកសាបរួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។ ដោយឡែកផ្នែកខាងត្បូងខ្សែស្របនៃទន្លេចតុមុខនិង ខេត្តមួយ​ចំនួនទៀតដូចជា ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ នឹងចាប់​បិទនេសាទពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា។  រដ្ឋបាលជលផលបានបញ្ជាក់ថាក្នុងរដូវបិទនេសាទនេះប្រជានេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារប៉ុណ្ណោះ  ដែលមានចែងក្នុងប្រកាសលេខ ៤៥៨ ប្រក.កសក ចុះ​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ២០១២។…

  • ឧបករណ៍ សម្ភារៈអគ្គិសនី អំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន ត្រូវបានប្រគល់ជូនវិទ្យាល័យជប់វារី

    ឧបករណ៍ សម្ភារៈអគ្គិសនី អំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន ត្រូវបានប្រគល់ជូនវិទ្យាល័យជប់វារី

    បន្ទាយមានជ័យ៖ឧបករណ៍ សម្ភារៈអគ្គិសនី ដែលជាអំណោយ​របស់ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយ មានជ័យនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវត្រូវបានក្រុមការងារប្រគល ទទួលជូនដល់អគារពហុបច្ចេកទេស ស្ថិតនៅ​វិទ្យាល័យជប់វារី ស្រុកព្រះនេត្រព្រះរួមជាមួយការ​បើកវគ្គ​បណ្ដុះបណ្ដាលជំនាញអគ្គិសនីផងដែរ។ អគារពហុបច្ចេកទេសនៅវិទ្យាល័យជប់វារី ផ្ដួចផ្ដើមសាងសង់ និងគាំទ្រពីឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវនៅឆ្នាំ២០១៤ ហើយសង់រួចរាល់នៅឆ្នាំ២០១៥។សាលាបានដំណើរការ​បង្រៀន​និងបណ្ដុះបណ្ដាលដល់សិស្សលើផ្នែកកុំព្យូទ័រនិងភាសា អង់គ្លេស​រហូតមកដល់ឆ្នាំ២០១៩ ត្រូវបានផ្អាកដំណើរការដោយ​សារជំងឺកូវីដ១៩។ លោក ភុក ទិច ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក​ព្រះនេត្រព្រះ និងលោក ហ៊ូ ប៊ុនហេង បានឱ្យដឹងថា ដោយ​ទទួលបានការឧបត្ថម្ភពីឯកឧត្តម កែគឹមយ៉ាននិងលោកជំទាវ ទើបអគារពហុបច្ចេកទេស បានចាប់ផ្ដើមបើកវគ្គបណ្ដុះ បណ្ដាល​ជំនាញអគ្គិសនីឡើងវិញដល់យុវជនក្រៅសាលា និងសិស្សក្នុង​សាលារយៈពេលសិក្សាបីខែចាប់ពីខែមិថុនាដល់ ខែសីហា។ក្នុងមួយសប្តាហ៍សិក្សាពីរថ្ងៃនៅថ្ងៃអាទិត្យនិងថ្ងៃព្រហស្បតិ៍។វគ្គទី១មានសិក្ខាកាមចំនួន ៣៣នាក់ (ស្រី១០នាក់) បង្រៀន​ដោយគ្រូអគ្គិសនីក្នុងសាលាពីររូប។ សិក្ខាកាមទទួលបាន​សម្លៀកបំពាក់ឯកសណ្ឋានឧបត្ថម្ភដោយលោក ឃូ ពៅ អភិបាល​ស្រុកព្រះនេត្រព្រះ។ ឯកឧត្តម អ៊ី ឡុង តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ លោក យឹម សំណាងអភិបាលរងខេត្តបានផ្តាំផ្ញើដល់សិក្ខាកាម សូមយកចិត្តទុកដាក់ស្ដាប់និងខិតខំរៀនសូត្រយកនូវមុខជំនាញនេះឱ្យបានច្បាស់លាស់ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យ ក្លាយទៅជាប្រភពចំណូលជួយដល់ជីវភាពគ្រួសារ។ ចំណែកឯកឧត្តម ឈើយ ចាន់ណា…

  • ស្ពានព្រៃក្រាំង ឃុំជ្រៃបាក់លេចចេញជារូបរាង ខណៈត្រូវការ​ថវិកាបន្ថែមដើម្បីបញ្ចប់

    ស្ពានព្រៃក្រាំង ឃុំជ្រៃបាក់លេចចេញជារូបរាង ខណៈត្រូវការ​ថវិកាបន្ថែមដើម្បីបញ្ចប់

    កំពង់ឆ្នាំង៖ការសាងសង់ស្ពានព្រៃក្រាំង ក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃ​បាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងគិតត្រឹមថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០២៤សម្រេចកសាងបានប្រមាណ៧០ភាគរយ។ជា​ស្ពានដែលសាងសង់ឡើងដោយការជួយឧបត្ថម្ភពីក្រុមការងារគ្រប់ថ្នាក់,អាជ្ញាធរមូលដ្ឋាននិងសប្បុរសជនជិតឆ្ងាយ។ខណៈនេះ​អាជ្ញាធរមូលដ្ឋានអំពាវនាវដល់ស្បុរជនសូមមេត្តាជួយជាថវិកាបន្តទៀត។ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានប្រាប់ថា ស្ពានព្រៃក្រាំង​គិតត្រឹមថ្ងៃទី២ ខែមិថុនាបានឈានដល់ការចាក់ធ្នឹមស្ពាន ។លោកមេឃុំបញ្ជាក់ដូច្នេះក្នុងឱកាសទទួលថវិកាឧបត្ថម្ភបន្ថែមរបស់ឯកឧត្តម សឹង សំណាង អគ្គមេបញ្ជាការរងកងយោធ​ពល​ខេមរភូមិន្ទ  និងជាមេបញ្ជាការទ័ពអាកាស ។ ស្ពានព្រៃក្រាំងនេះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ ឃុំរលាប្អៀរ ស្រុករលាប្អៀរឬប្រជាពលរដ្ឋមកពីទី កន្លែង​ដទៃតែងតែធ្វើដំណើរក៏ដូចជាដឹកកសិផលផ្សេងៗ។តែជា​អកុសល​ដោយសារស្ពានចាស់ដែលមានសភាពទ្រុឌទ្រោមផង បានត្រូវទឹកជំនន់កាលពីរដូវវស្សាកន្លងទៅហូរបុក​បណ្ដាល​ឱ្យបាក់ដាច់។ អវត្តមានស្ពានព្រៃក្រាំងក៏ដូចជាការផ្តាច់ផ្លូវធ្វើដំណើរ,ផ្លូវដឹកជញ្ជូនដូច្នោះដែរ។ ក្រោយពេលដាច់ស្ពាន លោក សំ សំណាង មេភូមិបាញ់ឆ្គោល ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមូលមតិគ្នាប្រមូល ថវិកា​តាមរយៈធ្វើបុណ្យផ្កាសាមគ្គី និងសប្បុរសជននានាជួយផង​បានកសាងស្ពាននេះឡើងវិញជាបន្តបន្ទាប់។ម្តងមួយ ដំណាក់​កាលៗ រហូតមកដល់ពេលនេះឈានដល់ការចាក់ធ្នឹម។ការងារ​នៅសល់ គឺនៅចាក់ប្លង់សេស្ពានមួយសន្លឹក និងបង្កាន់ដៃស្ពាន​តែប៉ុណ្ណោះ ។ដោយឡែកផ្លូវធ្វើដំណើរចេញពីភូមិបាញ់ឆ្គោល មកកាន់គល់ស្ពាន ព្រៃក្រាំងមានប្រវែង ២៦៤ម៉ែត្រ រួមនិងលូ​ប្រអប់មួយផងបានកសាងដោយថវិកាបដិភាគឃុំជ្រៃបាក់ចំនួនជាង ៥០ លានរៀល។ លោកមេភូមិបាញ់ឆ្គោលបានប្រាប់ថា ធ្នឹមដែលកំពុងចាក់​ថ្ងៃនេះ​មានតម្លៃសរុប១៤,៣ លានរៀល ។ក្នុងនោះមានថ្លៃជាង ៧ ,៥លានរៀល,ថ្លៃដែក ៣,២លានរៀលនិងថ្លៃបេ​តុង២,៨​លានរៀល។ ប៉ុន្តែថវិកាដែលប្រមូលសម្រាប់យកមកចាក់​ធ្នឹម​ព្រឹកនេះ មានតែជាង ៥លានរៀលប៉ុណ្ណោះនៅខ្វះប៉ុន្មាន​ជំពាក់​ថ្លៃជាងបណ្ដោះអាសន្នសិន…

  • ចាប់ផ្តើមដាំដើមដូង និងដើមក្ងោកជុំវិញរមណីយដ្ឋានបឹងកន្សែង

    ចាប់ផ្តើមដាំដើមដូង និងដើមក្ងោកជុំវិញរមណីយដ្ឋានបឹងកន្សែង

    រតនគិរី៖ ជាផ្នែកមួយនៃការកែលម្អនិងលើកកម្ពស់សោភណភាព​នៅក្រុងបានលុង កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរិ និងជាប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកជំទាវ បានដឹកនាំយុវជនសហភាព សហព័ន្ធយុវជន កម្ពុជាជាច្រើននាក់(ស. ស. យ.ក )ដាំដើមដូងនិងដើមក្ងោកជុំវិញរមណីយដ្ឋានបឹងកន្សែង។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃអនាគតដ៏ ខ្លីខាងមុខនៅជុំវិញរមណីយដ្ឋានធម្មជាតិ មួយនេះនឹងកាន់តែស្រស់បំព្រង ។ជាកន្លែងមានពណ៌​បៃតង​គ្រប់រដូវគួរជាទីទាក់ទាញ នឹងក្លាយជាកន្លែងមួយសម្រាប់ សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់​អស់ភាព នឿយហត់ អារម្មណ៍តានតឹងនិងជាកន្លែង សម្រាប់​ធ្វើលំហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាន​លុង​ទាំង​មូល។ ឯកឧត្តមបានកត់សម្គាល់ដោយកោតសសើរចំពោះអាជ្ញាធរក្រុង-សង្កាត់ និងកម្លាំង ស. ស. យ.កដែលបានចូលរួមដាំកូនឈើ​នាពេលនេះហើយបន្តធ្វើកិច្ចការនេះតទៅទៀតដើម្បីឱ្យរមណីយដ្ឋានមួយនេះក្លាយជាទីមនោរម្យ៕ដោយ៖ គតិ យុត្ត

  • យានយន្តល្មើសចំនួន ៣៣២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែមិថុនា ខែឧសភា

    យានយន្តល្មើសចំនួន ៣៣២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែមិថុនា ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែមិថុនា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣២គ្រឿង រថយន្តធំ ១៦គ្រឿង រថយន្តតូច ១៥១គ្រឿង ម៉ូតូ ១៦៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣២គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ១៥១គ្រឿង និងម៉ូតូចំនួន ១៥៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែមិថុនា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ១៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០១លើក ស្លាប់ ០នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០០នាក់ ធ្ងន់ ០៥នាក់ ស្រាល ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់០១នាក់ បត់គ្រោះថ្នាក់ ០៤លើក ស្លាប់ ០២នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ ភ្លើងសញ្ញា ០១លើក ស្លាប់ ០នាក់ របួសធ្ងន់២នាក់កត្តាអាកាសធាតុ ១លើក ស្លាប់ ០នាក់ ធ្ងន់ ០នាក់ ស្រាល ០នាក់…

  • ព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងប្រព្រឹត្តទៅនៅម៉ោង៦ព្រឹកនេះ

    ព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងប្រព្រឹត្តទៅនៅម៉ោង៦ព្រឹកនេះ

    ភ្នំពេញ៖ ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅនៅព្រឹកព្រលឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោមនៅម៉ោង៦ព្រឹក ។ ព្រះរាជពិធីដង្ហែនឹងធ្វើដំណើរតាមតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងថ្វាយព្រះភ្លើងនៅខាងមុខវត្តបទុមវតី ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សូមរំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ…

  • ព្រះរាជជីវប្រវត្តិសម្ដេចព្រះ អគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

    ព្រះរាជជីវប្រវត្តិសម្ដេចព្រះ អគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា

    ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅ ភូមិ ត្រពាំង ឈូក ស្ថិតក្នុង ឃុំ ជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានបិតា នាម ទេព ឈិ ត និង មាតា នាម ប៉ិច អាត់ ។ សម្ដេចព្រះ អគ្គ មហា សង្ឃ រាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតនទេព វង្ស គឺជាសម្តេចព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេស្គាល់ថា ព្រះអង្គបានមានស្នាព្រហស្ថ ក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយសម័យកម្ពុជាប្រជាធិតេយ្យដួលរលំនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។ កាលពីព្រះជន្ម បាន ១០ វស្សា ក្នុងឆ្នាំ១៩៤១ សម្តេចត្រូវបាន មាតាបិតា បញ្ជូន ឲ្យ ទៅ សិក្សា អក្សរសាស្ត្រ និង គណិត សាស្ត្រ នៅ វត្ត…

  • ថ្វាយព្រះគោរមងារ “ព្រះមហាវីរសង្ឃសិរីធម្មរាជ” ចំពោះព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស

    ថ្វាយព្រះគោរមងារ “ព្រះមហាវីរសង្ឃសិរីធម្មរាជ” ចំពោះព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស

    ភ្នំពេញ៖ ព្រះគោរមងារ“ព្រះមហាវីរសង្ឃសិរីធម្មរាជ” ត្រូវបានថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃអាទិត្យទី២ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ព្រះគោរមងារកិត្តិយស “ព្រះមហាវីរសង្ឃសិរីធម្មរាជ ដែលមានករុណាដ៏ជ្រាលជ្រៅបំផុត និងជាគូ្រនៃមាគ៌ាដ៏បរិសុទ្ធរបស់ពុទ្ធសាសនា”។ លើសពីនេះទៅទៀត ការសម្រេចថ្វាយព្រះគោរម្យងារនេះ ក៏ជាការទទួលស្គាល់នូវព្រះតួនាទីរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលសម្តេចជាព្រះសមាជិកស្ថាបនិក និងជាព្រះអនុប្រធាននៃជំនួបកំពូលពុទ្ធសាសនា ហើយសម្តេចបានយាងចូលរួមជំនួបកំពូលព្រះពុទ្ធសាសនាលើកដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលឆ្នាំ១៩៩៨។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ការថ្វាយព្រះគោរមងារកិត្តិយសនេះ មិនគ្រាន់តែជាការថ្វាយព្រះកិត្តិយសចំពោះសម្តេចជាអម្ចាស់និងជាមោទនភាពសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមវិភាគទានមួយថ្មីទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន និយាយជារួម និង និយាយដោយឡែក គឺការពង្រឹងទំនាក់ទំនងរវាងគណៈសង្ឃព្រះពុទ្ធសាសនានៅកម្ពុជា និងអង្គការជំនួបកំពូលពុទ្ធសាសនាផងដែរ។ ឯកឧត្តម វង្សី វិស្សុតមានជំនឿយ៉ាងមុតមាំថា ការពង្រឹងទំនាក់ទំនងនេះ ពិតជានឹងបន្តចូលរួមចំណែកដល់ការពង្រឹងសាមគ្គីភាពក្នុងចំណោមពុទ្ធសាសនិក ទូទាំង ៥…

  • លោក ម៉ានី ផាកគីអាវ កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយាបានអញ្ជើញចូលទស្សនាប្រាសាទអង្គរ ប្រសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ

    លោក ម៉ានី ផាកគីអាវ កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយាបានអញ្ជើញចូលទស្សនាប្រាសាទអង្គរ ប្រសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ

    ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក បានអញ្ជើញទស្សនាប្រសាទអង្គរ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលសម្បត្តិបេតិកភណ្ឌពិភពលោក ។ សូមបញ្ជាក់ផងដែរថា នៅពេលមកដល់ព្រះរាជាណាចក្រកម្ពុជា លោក ម៉ានី ផាកគីអាវ និងភរិយាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចូលទស្សនាសារមន្ទីរជាតិផងដែរ ៕ ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ