Category: ព័ត៌មានសង្គម

  • « ខ្លោងទ្វារមេឃ ​» គឺជាទីកន្លែងទេសចរណ៍ដ៏យូរលង់ និង បង្កប់ដោយជំនឿនៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ

    « ខ្លោងទ្វារមេឃ ​» គឺជាទីកន្លែងទេសចរណ៍ដ៏យូរលង់ និង បង្កប់ដោយជំនឿនៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ

    ខេត្តកំពត៖ អ្នកទេសចរទាំងឡាយដែលធ្វើដំណើរមកកម្សាន្តនៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោ ពិសេសអ្នកមានជំនឿលើអប្បិយជំនឿគេតែងមិនភ្លេចឡើយនៃ”ខ្លោងទ្វារមេឃ”និងតំបន់ថ្មប្រាសាទ”ដែលបង្កប់ទៅដោយជំនឿដ៏យូរលង់មកហើយ។ទីកន្លែងនេះក្រៅពីមានជំនឿគេក៏បានគយគន់ទេសភាពដ៏ស្រស់ត្រកាលរួមជាមួយនឹងខ្យល់ត្រជាក់ស្រួល ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយផង។ ទីកន្លែងដែលបង្កប់ដោយជំនឿរបស់មនុស្សចាស់បុរាណ ហើយដែលបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននេះគឺតែងប្រតិបត្តិតៗគ្នានូវការបន់ស្រន់ទៅតាមក្តីប៉ងប្រាថ្នារៀងៗខ្លួន។នៅទីកន្លែងនេះគេមានជំនឿអាចជម្រុះនូវផលអាក្រក់ឬឧបទ្រពចង្រៃតាមខ្លួនឱ្យអស់តាមរយៈការឆ្លងកាត់ខ្លោងទ្វារមួយទៀតផង។ ទាក់ទិនក្នុងរឿនេះលោក ធឿន ប៊ុនថន ប្រធានផ្នែកលក់ក្រុមហ៊ុន សុខាអូតែល បានរៀបរាប់ពី ខ្លោងទ្វារមេឃ ឬដែលបុរសរូបនេះហៅតៗពីចាស់បុរាណថាខ្លោងទ្វារកន្លែងនេះគឺជាទំនាក់ ឋានសួគ៌រវាងមនុស្សលោកនឹងទេវតា។ទីកន្លែងនេះត្រូវបានគេចាត់ទុកថាបាន បែងចែករវាងមនុស្សលោកនិងទេវតា ហើយតាមអត្ថន័យដូនតាយើងនិយាយតគ្នាមកតំណាលថាជីវិតមនុស្សយើងតែងតែមានបញ្ហាឧបសគ្គ តិចខ្លះ និងច្រើនខ្លះជារឿងធម្មតា ។ លោកបានរៀបរាបតាមរយៈជំនឿរបស់មនុស្សសម័យមុនថា”កន្លែងនេះដូនតាយើងនិយាយថាជាកន្លែងដែលជម្រុះរឿងអាក្រក់ទាំងឡាយឲ្យអស់។ ពេលបួងសួងរួចហើយ យើងឆ្លងខ្លោងទ្វារកន្លែងនេះនឹងបានទទួលនូវអ្វីៗដែលជាសេចក្តីប្រាថ្នាច្រើនគ្នាមកហើយ។ លោកបានរៀបរាបប្រាប់ថា”នៅពេលដើរឆ្លងកាត់មាត់ទ្វារនេះហើយយើងនឹងជម្រុះសភាវៈអាក្រក់ទាំងឡើយចេញពីខ្លួនអស់ ហើយអ្វីដែលអ្នកឆ្លងកាត់ទ្វារនេះមិនត្រូវដើរងាយក្រោយឡើយត្រូវឆ្លងកាត់ឱ្យផុតទីកន្លែងនេះរហូតដល់ទីវាលថ្មមួយទៀតដែលមានខ្យល់អាកាសត្រជាក់ស្រួលទើបឈប់គយគន់ទេសសភាពទើបត្រឡប់មកវិញ។ទីកន្លែងនេះក្រៅពីឆ្លងកាត់ខ្លោងទ្វារក៏នៅមានផ្ទាំងថ្មប្រវត្តិសាស្រ្តនៅក្បែរៗនោះដែរដែលយើងអាចទស្សនានិងថតរូបបានទៀតផង។ គួរបញ្ជាក់ថានៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោមានទីកន្លែងដែលជាជំនឿច្រើនកន្លែងក្នុងនេះដូចជារូបសំណាកយាយម៉ៅ ល្អាងសមាធិ វិមានអ្នកតាភ្នំ វត្តសំពៅប្រាំ និងទីកន្លែងជាទីសក្ការៈមួយចំនួនទៀត៕ ដោយ ៖ ម៉ាដេប៉ូរូបភាព ៖ ជីម ភារ៉ា

  • រូបព្រះពុទ្ធបដិមា ដែលខ្ពស់ជាងគេនៅតំបន់អាស៊ី នឹងក្លាយជាតំបន់ទេសចរវប្បធម៌ ដ៏សំខាន់មួយកន្លែងនៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោ

    រូបព្រះពុទ្ធបដិមា ដែលខ្ពស់ជាងគេនៅតំបន់អាស៊ី នឹងក្លាយជាតំបន់ទេសចរវប្បធម៌ ដ៏សំខាន់មួយកន្លែងនៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោ

    ខេត្តកំពត៖ នៅថ្ងៃខាងមុខនេះយើងនឹងយកគោលដៅទេសចរណ៍វប្បធម៌ជាសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ពិសេសរូបព្រះពុទ្ធបដិមាដែលមានកម្ពស់ ខ្ពស់ជាងគេនៅ តំបន់អាស៊ី និងតំបន់តាំងសមាធិមួយចំនួនទៀតស្ថិតនៅលើ ឧទ្យាជាតិព្រះមុនីវង្សបូកគោ។នេះបើតាមការលើកឡើងពីសំណាក់ អ្នកឧញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល។ ការលើកឡើងពីសំណាក់អ្នកឧញ៉ាបណ្ឌិត សុខ គង់នេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងពេលក្លិបអ្នកកាសែតកម្ពុជាដឹកនាំមកបំពេញទស្សនកិច្ច”ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ក្រុងបូកគោ”។ ក្រុមហ៊ុន សុខាអូតែល បានកំពុងសាងសង់ព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំបំផុតនៅកម្ពុជា និងខ្ពស់បំផុតក្នុងចំណោមព្រះពុទ្ធបដិមានៅទូទាំងអាស៊ីអាគ្នេយ៍ នៅលើខ្នងភ្នំបូកគោ ដែលរហូតមកទល់នឹងពេលនេះ សម្រេចការសាងសង់បានប្រហែល ៣០ភាគរយហើយ។ ការសាងសង់រូបបដិមានេះបន្ទាប់ពីបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ព្រះពុទ្ធប្បដិមាដែលមានកម្ពស់រហូតដល់ ១០៨ម៉ែត្រ។ ទាក់ទិនក្នុងរឿងនេះដែរ លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនសុខាអូតែល បានលើកឡើងថា ក្រុមហ៊ុន បានផ្តល់ឱកាសសម្រាប់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាសម្រាប់អង្គធំ អាចចូលរួមជាបច្ច័យតាមសទ្ធារៀងៗខ្លួន ឬអាចជាវព្រះពុទ្ធរូបអង្គតូចៗ ដើម្បីដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿន ដែលអាចចារឹកឈ្មោះសប្បុរសជនផ្ទាល់ ឬឈ្មោះអ្នកមានគុណនៅខាងមុខបល្ល័ង្ក។ លោក បានបញ្ជាក់ប្រាប់ដែរថា រហូតមកទល់នឹងពេលនេះ មានសប្បុរសជន បានជាវព្រះពុទ្ធរូបតូចៗ សម្រាប់ដាក់តម្កល់លើជញ្ជាំងនៅក្នុងខឿន ប្រមាណជាង ១០០០អង្គហើយ ។ លោកថា កន្លែងសមាធិកន្លែងព្រះគម្រោងសាងសង់រូបព្រះពុទ្ធបដិមាស្ថិតនៅលើខ្នងភ្នំបូកគោដែលជាតំបន់ប្រវត្តិសាស្ត្ររបស់កម្ពុជាមានអាយុកាលជាងច្រើនពាន់ឆ្នាំមកនេះក៏មានតំបន់ទេសចរណ៍ជាច្រើនដែលធ្វើឱ្យអ្នកទេសចរណ៍មិនជិនណាយក្នុងទស្សនានៅលើភ្នំបូកគោ។តំបន់ភ្នំបូកគោនេះដែរក៏ជាកន្លែងនៃការទស្សនចម្រុះនៃសាសនាមកស្សនាផងដែរនាពេលខាងមុខ។ គួរបញ្ជាក់ថាព្រះពុទ្ធបដិមាកម្ពស់ ១០៨…

  • ក្រសួងព័ត៌មាន និងក្រសួងធម្មការ បញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មានស្តីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ

    ក្រសួងព័ត៌មាន និងក្រសួងធម្មការ បញ្ជ្រាបការយល់ដឹងដល់អ្នកសារព័ត៌មានស្តីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ

    ភ្នំពេញ៖ ក្រសួងព័ត៌មាន សហការជាមួយក្រសួងធម្មការ និងសាសនា និងស្ថាប័នមន្ត្រីសង្ឃ រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពីការប្រើសង្ឃសព្ទ រាជសព្ទ រាជសង្ឃសព្ទ និងការស្វែងយល់ពីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកសារព័ត៌មានមកពីបណ្តាអង្គភាពស្ថាប័នសារព័ត៌មានរដ្ឋ និងឯកជន។ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមានប្រសាសន៍ថា ភាសាខ្មែរ ជាភាសាប្រចាំជាតិ ជាមរតកដ៏មានតម្លៃដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យ ជាអត្តសញ្ញាណសម្តែងដល់ភាពជាខ្មែរ កូនខ្មែរគ្រប់រូបត្រូវតែយល់ឱ្យបានច្បាស់នូវសារៈសំខាន់របស់ភាសាជាតិ។ តាមការគ្រោងទុក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ កម្ពុជា ហើយក្នុងព្រះរាជពិធីនោះ ការផ្សព្វផ្សាយច្រើនតាមរយៈវិទ្យុ ទូរទស្សន៍ និងទូរទស្សន៍អនឡាញ ដើម្បីឱ្យសាធារណជនទាំងក្នុង និងក្រៅប្រទេសបានស្ដាប់ និងទស្សនា នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញដល់ពិធីករ-ពិធីការិនី នៅក្នុងអង្គភាពសារព័ត៌មានគ្រប់អង្គភាព ត្រូវសិក្សាស្រាវជ្រាវកំណត់សម្គាល់ឱ្យបានច្បាស់អំពីគោរមងារសម្តេចព្រះមន្ត្រីសង្ឃជាន់ខ្ពស់គ្រប់ព្រះអង្គ…

  • ក្រសួងបរិស្ថានថ្កោលទោស ចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះ​ចំណាត់ការ អាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់

    ក្រសួងបរិស្ថានថ្កោលទោស ចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះ​ចំណាត់ការ អាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់

    ភ្នំពេញ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ បានប្រព្រឹត្តល្មើសច្បាប់ ជាមួយអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន សូមធ្វើការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តច្បាប់ ធ្វើការផាកពិន័យនិងទោសទណ្ឌ ចំពោះបុគ្គលដែលបានបោះសំរាម ចោលទៅក្នុងទន្លេក្នុងភូមិសាស្រ្តរបស់ខ្លួន។ ក្នុងពេលនេះដែរ ក្រសួងបរិស្ថាន សូមថ្កោលទោសចំពោះ បុគ្គលណាដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬ ទីកន្លែងដែល រដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា២០ ត្រូវទទួលការពិន័យជាអន្តរការន៍ជាប្រាក់ និងទណ្ឌកម្ម។ សូមបញ្ជាក់ មាត្រា២០ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម…

  • ព្រឹត្តិការណ៍រត់សប្បុរសធម៌ អង្គការផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៤ រាល់ជំហានពិតជាសំខាន់ ៖ រត់ ចែករំលែកក្តីស្រឡាញ់ ផ្សាភ្ជាប់ទំនាក់ទំនង

    ព្រឹត្តិការណ៍រត់សប្បុរសធម៌ អង្គការផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៤ រាល់ជំហានពិតជាសំខាន់ ៖ រត់ ចែករំលែកក្តីស្រឡាញ់ ផ្សាភ្ជាប់ទំនាក់ទំនង

    ភ្នំពេញ៖ អង្គការផ្កាយសមុទ្រ (ISF) បានប្រកាសព័ព៌មានស្តីអំពីការរៀបចំព្រឹត្តិការណ៍​រត់សប្បុរសធម៌ ដែលជាកម្មវិធីដ៏ធំ និងសំខាន់មួយរបស់អង្គការផ្កាយសមុទ្រ ។ ដោយ ទទួលបានការឧបត្ថម្ភគាំទ្រផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ។ ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤នេះ គឺកាន់ តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់ សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។   ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ខាងមុខនឹងទទួលស្វាគមន៍អ្នកចូលរួមរត់រាប់ពាន់នាក់មកជួបជុំគ្នារត់យ៉ាងច្រើនកុះករ ក្នុងបរិវេណ Eco Park 2 ក្នុងបុរី ប៉េង ហួត ហ្រេ្គនស្តាផ្លាទីនីម (បឹងស្នោ) ។ ព្រឹត្តិការណ៍រត់ សប្បុរសធម៌នេះរៀបចំឡើងក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់​ការងារដ៏សំខាន់គឺផ្តល់ ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់​នៅអង្គការផ្កាយសមុទ្រ ។ សម្រាប់ព្រឹត្តិការណ៍រត់សប្បុសធម៌ប្រចាំឆ្នាំនេះ អង្គការផ្កាយសមុទ្រក៏មានក្តីរីករាយ​ជាពន់​ពេក ក្នុងការទទួលស្វាគមន៍ក្រុមហ៊ុន KPMG…

  • អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ថនិកសត្វប្រភេទមានដោយកម្រ និងមាន ដោយបង្គួរ ជាច្រើន ត្រូវបានរកឃើញនៅតំបន់ ទេសភាព ភ្នំ ថ្មកំបោរ

    អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ថនិកសត្វប្រភេទមានដោយកម្រ និងមាន ដោយបង្គួរ ជាច្រើន ត្រូវបានរកឃើញនៅតំបន់ ទេសភាព ភ្នំ ថ្មកំបោរ

    បាត់ដំបង៖ សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង។នេះបើ តាមការលើកឡើងរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ។ ឯកឧត្តមបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ថា ថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមាន ដោយបង្គួរ ដែលត្រូវបានរកឃើញទាំង នោះរួមមាន សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រមា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម ។ ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញ របស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំ កម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ចំនួន ជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូល ទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែន ការអភិរក្ស ការការពារភ្នំថ្មកំបោរ ។លោកបន្តថាសកម្មភាពទាំងនេះ ក្រោមជំនួយឧបត្ថម្ភថវិកា…

  • មន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងអះអាងពីកំណើនសត្វស្លាបនៅតំបន់រ៉ាមសារព្រែកទាល់

    មន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងអះអាងពីកំណើនសត្វស្លាបនៅតំបន់រ៉ាមសារព្រែកទាល់

    បាត់ដំបង៖ដោយសារបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យសត្វ ស្លាបទឹកជាច្រើនប្រភេទនិងក្នុងចំនួនដ៏ច្រើនធ្វើបម្លាស់ទីមករស់នៅតំបន់រ៉ាមសារព្រែកទាល់ នៃឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។នេះដោយសារតែកត្តាកង្វះចំណី និងប្រភព ទឹកដែលជា តម្រូវការចាំបាច់របស់ពួកវា។ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងប្រាប់ ទូរទស្សន៍អប្សរាថា មកដល់ពេលនេះកំណើននៃពពួកសត្វស្លាបទឹកយ៉ាងច្រើន បាននាំគ្នាមករស់នៅក្នុងតំបន់រ៉ាមសារ ព្រែកទាល់ ។វត្តមានពួកវាកើនច្រើនឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេលចុងក្រោយនេះ។ ទន្ទឹមនឹងការកើនឡើងនៃសត្វស្លាបទាំងនេះ មន្ទីរក៏មានវិធាន ការក្នុងការទប់ស្ទាក់ទឹកក្នុងតំបន់សត្វស្លាបរស់នៅដើម្បីរក្សា ត្រីនិងកុំឱ្យទឹកក្នុងតំបន់នោះគោករាក់ខះរីង ដែលប៉ះពាល់ ដល់ចំណីសត្វ។ មន្ទីរក៏មានវិធានការត្រៀមបង្ការទុកជាមុន ផងដែរចំពោះហានិភ័យកើតឡើងដោយភ្លើងឆេះព្រៃ ជាដើម។ លោក កត បូរ៉ាន បានបន្ថែមថាដោយសាររដូវនេះទឹកមានការ គោករាក់ធ្វើឱ្យចំនួនភ្ញៀវទេសចរមកទស្សនាសត្វស្លាបថយចុះ។ ការថមថយនេះដោយសារតែការធ្វើដំណើរ ទៅកាន់ “តំបន់ បន្ទាយសត្វស្លាប”ពិបាកខ្លាំងជាង នៅរដូវវស្សាដែល អាចធ្វើ ដំណើរតាមទូកស្មាច់ឬ កាណូត បាន។ សូមបញ្ជាក់ថា តំបន់រ៉ាមសារ”ព្រែកទាល់” គឺជាតំបន់ដីសើម (ទឹកសាប)ដ៏សំខាន់នៃចំណុចបឹងទន្លេសាប ស្ថិតក្នុងខេត្ត បាត់ដំបង។ភ្ញៀវអាចធ្វើដំណើរទៅកាន់តំបន់នោះ តាម មធ្យោបាយផ្លូវទឹកដោយទូកស្មាច់ ឬកាណូត ។ ចំណែក ក្នុងរដូវប្រាំង គេអាចធ្វើដំណើរតាមរថយន្តទៅកាន់ខេត្ត សៀមរាប…

  • យានយន្តល្មើសចំនួន ២៤៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែឧសភា

    យានយន្តល្មើសចំនួន ២៤៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែឧសភា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៥៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៤៤គ្រឿង រថយន្តធំ ៣២គ្រឿង រថយន្តតូច ១២៧គ្រឿង ម៉ូតូ ១៨៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤៥គ្រឿងមានរថយន្តធំ ០៤គ្រឿង រថយន្តតូច ៨៥គ្រឿង និងម៉ូតូចំនួន ១៥៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២៣នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២៣នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈល្មើសល្បឿន ០៥លើក ស្លាប់ ០១នាក់ ធ្ងន់ ០៦នាក់ ស្រាល ១៣នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ប្រជែង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • ផ្លូវល្បាយថ្មភ្នំប្រវែងជាង ១១គីឡូម៉ែត្រជួយជំរុញសេដ្ឋកិច្ច នៅស្រុកសំពៅលូន

    ផ្លូវល្បាយថ្មភ្នំប្រវែងជាង ១១គីឡូម៉ែត្រជួយជំរុញសេដ្ឋកិច្ច នៅស្រុកសំពៅលូន

    បាត់ដំបង៖ផ្លូវក្រាលល្បាយថ្មភ្នំមួយខ្សែផ្លូវដែលស្ថិតក្នុង ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយបញ្ចប់ ការថែទាំខួបរួច បានក្លាយទៅជាសរសៃ ឈាម ជនបទមួយ ក្នុងជួយលើកស្ទួយជីវភាពប្រជាជននៅក្នុងតំបន់ ក៏ដូចជា ការតភា្ជប់គមនាគមន៍ពីតំបន់មួយទៅតំបន់ក្នុងខេត្ត ជង្រុក ផលិតផលកសិកម្មផងដែរ។ ក្នុងឱកាសចុះពិនិត្យត្រួតពិនិត្យនិងវាយតម្លៃការងារ កាល ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះបានផ្តល់សារៈប្រយោជន៍ច្រើនដល់សហគមន៍ នៅទីនេះ ។ដូចជា ជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារបានឆាប់រហ័ស។ជួយលើកស្ទួយកម្រិតជីវភាពនិងការរស់របស់ប្រជាកសិករកាន់តែប្រសើរមួយកម្រិតថែមទៀត។ ពាក់ព័ន្ធនឹងផ្លូវទំហំជាង៥ម៉ែត្រនេះដែរ លោក វ៉ាន់ ថុល ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានប្រាប់ ទូរទស្សន៍ អប្សរាថា ផ្លូវនេះគឺជាផ្លូវការងារថែទាំខួបដោយ ក្រាល ល្បាយថ្មភ្នំ។ ជាខ្សែផ្លូវឆ្លងកាត់ភូមិអូរល្វា ទៅភូមិភ្នំឫស្សី ស្ថិតក្នុង ឃុំជ្រៃសីមាស្រុកសំពៅលូន។ផ្លូវនេះមានប្រយោជន៍ សាធារណៈក្នុងសហគមន៍ពិសេសប្រជាពលរដ្ឋជាង៣០០គ្រួសារដែលរស់នៅក្នុងភូមិទាំងពីរនិងអ្នកធ្វើដំណើរឆ្លងកាត់។លោកបន្តថា មន្ទីរមានគម្រោងកែលម្អផ្លូវនេះ ជាផ្លូវក្រាល កៅស៊ូ DBST នៅពេលខាងមុខ តាមរយៈជំនួយពីដៃគូ អភិវឌ្ឍន៍ ។ សូមបញ្ជាក់ថា ផ្លូវល្បាយថ្មភ្នំនេះមានប្រវែងសរុប…