-
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក ដែល ព្រះរាជពិធីដង្ហែនឹងហែចេញពីវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនព្រះរាជពិធី និងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញ ចូលរួមព្រះរាជពិធី មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង សិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ ប្រភេទដែលធ្វើដំណើរតាមតម្រាយផ្លូវដង្ហែ និងជុំវិញទីតាំងប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៤:០០នាទីព្រឹក…
-
រដ្ឋបាលជលផលបញ្ជាក់ពីកាលបរិច្ឆេទនៃការបិទរដូវនេសាទឆ្នាំ២០២៤

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ពីកាលពី បរិច្ឆេទសម្រាប់រដូវបិទនេសាទឆ្នាំ ២០២៤ តែអ្នកនេសាទទាំងអស់ក៏អាចប្រើឧបករណ៍នេសាទគ្រួសារបានផងដែរ ។ រដ្ឋបាលជលផលបានកំណត់ ៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។សម្រាប់ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ ជាមួយគ្នានេះរដ្ឋបាលជលផលបានបញ្ជាក់ដែរថា ៖ ក្នុងរយៈពេលបិទនេសាទនេះ…
-
មន្ត្រីនគរបាលចំណុះនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវប្រជុំជួរត្រួតពិនិត្យកម្លាំង ពង្រឹងវិន័យ រៀងរាល់ព្រឹកថ្ងៃចន្ទ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ កាន វឌ្ឍនា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ បានចេញបទបញ្ជាណែនាំដល់មន្ត្រីនគរបាលជាតិចំណុះនាយកដ្ឋាន ត្រូវធ្វើការប្រជុំជួរត្រួតពិនិត្យកម្លាំង នៅរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៧ និង ១៥នាទីព្រឹក ដើម្បីលើកកម្ពស់វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព តម្លៃ សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ លោកឧត្តមសេនីយ៍ទោ កាន វឌ្ឍនា បានបញ្ជាក់ថា ការប្រជុំជួរត្រួតពិនិត្យកម្លាំងនៅរៀងរាល់ព្រឹកថ្ងៃចន្ទនេះ ធ្វើឡើងក្នុងបរិការណ៍ នៃការកែទម្រង់នគរបាលជាតិរបស់ក្រសួងមហាផ្ទៃ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវប្រកាសលេខ ៨៧៣ប្រ.ក ស្ដីពីបទវិន័យនគរបាលជាតិកម្ពុជា ស្របតាមអនុសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ក៏បានដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំងដោយផ្ទាល់ និងណែនាំដល់មន្ត្រី អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទវិន័យនគរបាលជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់អង្គភាព ក៏ដូចជាអគ្គនាយកដ្ឋាន និងក្រសួងមហាផ្ទៃ ៕ ដោយ…
-
ជនសង្ស័យ ១០៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី២៦ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១០៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ១០៩នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១៧នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២០នាក់ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ៧២នាក់ស្រី ០នាក់ វត្ថុតាងចាប់យកសរុប ៖ -មេតំហ្វេតាមីន(Ice)ស្មើ ៦៥៧,៩២ក្រាម, -កេតាមីន(Ke)ស្មើ ៦៨០,៩៥ក្រាម, អ៊ិចស្តាស៊ី (mdma) ស្មើ ១៧,៦០ក្រាម ។ អ្នកមានផ្ទុកសារធាតុញៀន ៧២នាក់ ជួញដូរ ស្មើ ០នាក់/៣៧នាក់,ប្រើប្រាស់ ស្មើ ៧២នាក់/៧២នាក់។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួស ០៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្តាលអោយមនុស្សស្លាប់០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីតប្រាំនាក់បន្ថែមទៀតបានមកដល់កម្ពុជានៅថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឳ្យដឹងថា ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួនប្រាំនាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារនិងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ពលការិនីត្រូវបានក្រសួងការងារជួយសម្របសម្រួលតាំងពីនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយទទួលបានការយកចិត្តទុកដាក់ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និងការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររ៉ាប់ម៉ឺនកន្លែងដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1)ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្នុងករណីមានបណ្ណសមធម៌ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋាន។ សូមជម្រាបថា ក្រោយពីទទួលបានដំណឹងស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួលជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីតដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕ដោយៈដេប៉ូ
-
កង្កែបអាចម៍គោ ជាប្រភពចំណូលមួយរបស់ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ អ្នកឆ្លុះកង្កែបអាចម៍គោ សប្បាយរីករាយដោយសារសាច់សត្វកង្កែបប្រភេទនេះមានទីផ្សារល្អហើយបានតម្លៃសមរម្យ ដែលពីមុនមកពុំសូវមានទីផ្សារនោះទេ គឺមានតែតាមតៀមលក់ទឹកត្នោតជូរធ្វើជាគ្រឿងក្លែមប៉ុណ្ណោះ។ កង្កែបអាចម៍គោ ជាឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក។ អ្នកឆ្លុះកង្កែបអាចម៍គោ រស់នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ បានឳ្យដឹងថា ពេលមានភ្លៀងធ្លាក់ម្ដងៗគាត់បានចេញឆ្លុះកង្កែបអាចម៍គោនិងកង្កែបកូប ដើម្បីយកទៅលក់នៅផ្សារវាលយន្តស្វាយរៀង ក៏ដូចជាផ្សារមួយចំនួនទៀតនៅក្នុងខេត្ត ។លោកថា កង្កែបនេះបានតម្លៃខ្ពស់ ជាងកង្កែបចិញ្ចឹម។ ប្រភពដដែលបន្តថា កង្កែបធម្មជាតិបកស្បែកហើយមួយគីឡូតម្លៃបីម៉ឺនរៀល ។បើប្រៀបធៀបសាច់មាន់មួយគីឡូក្រាមតម្លៃ២៨.០០០រៀល ។កង្កែបចិញ្ចឹមបកហើយតម្លៃ១៨.០០០រៀលទៅ២០.០០០រៀលប៉ុណ្ណោះ។ចំណែកកង្កែបអាចម៍គោវិញ នៅស្រស់មួយគីឡូតម្លៃ២០.០០០រៀល ។បើធ្វើជាចង្កាក់ហាលស្ងួតមួយដុំតម្លៃ ១០ ០០០រៀល(១០ចង្កាក់)បើសម្បូរមួយដុំ តម្លៃ៥.០០០រៀលទៅ៧.០០០រៀល។ ជុំវិញការរកកង្កែបអាចម៍គោនេះដែរ ស្ត្រីឈ្មោះ ស៊ុម សំបូរ អាយុ៤២ឆ្នាំ នៅភូមិបាយ៉ាប ឃុំប្រាសាក់ ស្រុកស្វាយជ្រំ បានឳ្យដឹងថា គាត់មានកូនប្រុសបីនាក់ ,ប្តីគាត់ប្រកបមុខរបរនេសាទត្រី នៅបឹងបាយ៉ាប ពេលមានភ្លៀងធ្លាក់ហើយរលឹម គឺប្តីគាត់ទៅឆ្លុះកង្កែបនិងចាប់កង្កែបអាចម៍គោបានច្រើន។ ប៉ុន្តែនៅតាមមាត់បឹងជិតផ្ទះរកលែងបានហើយ គឺខ្សត់កង្កែបនិងកង្កែបអាចម៍គោ។ដូច្នេះប្តីគាត់ត្រូវទៅឆ្លុះនៅឯមាត់បឹងនិងតាមវាលស្រែជិតព្រំដែនទើបមាន ។ក្នុងមួយយប់រកបានកង្កែបពីរគីឡូក្រាមទៅបីគីឡូក្រាម ។បកហើយលក់បានមួយគីឡូតម្លៃបីម៉ឺនរៀល ។ចំណែកកង្កែបអាចម៍គោមួយយប់រកបានប្រាំគីឡូក្រាម ។កង្កែបអាចម៍គោស្រស់ វះពោះស្អាត ក្នុងមួយគីឡូក្រាម តម្លៃពីរម៉ឺនរៀល ។ រីឯស្ត្រីឈ្មោះប៊ី…
-
ក្មេងទំនើងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយកាំបិត ដាវ

កំពង់ចាម៖កាលពីយប់ទី២៤ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងពីរជាមួយនឹងដាវ កាំបិត ខណៈពេល សមត្ថ កិច្ចកំពុងល្បាតចល័ត នៅលើផ្លូវជាតិលេខ៧ ត្រង់ ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រទះឃើញក្មេងទំនើងមួយក្រុម មានគ្នាពីរនាក់ ម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោដើម និងដាវមួយ ដើម ធ្វើសកម្មភាពជិះម៉ូតូកាន់ដាវអូសកាត់លើថ្នល់ ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ព្រមទាំងវត្ថុតាង អធិការដ្ឋាននគរបាលស្រុកព្រៃឈរកំពុងចាត់ការតាមនីតិវិធី៕ ដោយ៖លីពៅ
-
ព្រះសង្ឃ ៥,០០០អង្គ នឹងប្រារព្ធពិធីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

ភ្នំពេញ: រាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយក នៅល្ងាចថ្ងៃទី២៧ ខែឧសភា នឹងរៀបចំមហាព្រឹត្តិការណ៍នៅមុខវត្តឧណ្ណាលោម គឺការបដិបត្តិសមាធិរបស់ព្រះសង្ឃ ៥,០០០អង្គ ដើម្បីឧទ្ទិសកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ហើយសាធារណជនអាចចូលរួមតាមក្ដីជ្រះថ្លា។ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈគ្រប់គ្រងវត្តឧណ្ណាលោម បានមានបន្ទូលនាល្ងាចថ្ងៃទី២៥ ខែឧសភាថា រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃបូជាថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះរាជរដ្ឋាភិបាល ក្រសួងធម្មការ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចរៀបចំមហាព្រឹត្តិការណ៍មួយ គឺការបដិបត្តិសមាធិ ដោយមានព្រះសង្ឃចំនួន ៥,០០០អង្គនិមន្តចូលរួម ហើយព្រះសង្ឃ ពុទ្ធបរិស័ទ និងជនានុជនជិតឆ្ងាយក៏អាចនិមន្ត និងអញ្ជើញចូលរួមតាមសេចក្ដីជ្រះថ្លាដោយពុំមានកំណត់ចំនួន។ ព្រឹត្តិការណ៍ដ៏មហាកុសល និងមហាសាមគ្គីនេះ កិច្ចានុកិច្ចនឹងចាប់ផ្ដើមតាំងពីម៉ោង ៣រសៀល នាថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នាទីលានមុខវត្តឧណ្ណាលោម ខាងជើងព្រះបរមរាជវាំង ហើយកិច្ចពិសមាធិ នឹងចាប់ផ្ដើមនៅម៉ោង ៥ល្ងាច។ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត…
-
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខការបោះឆ្នោត

(កំពង់ឆ្នាំង)៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសៅរ៏ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភុមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៏ការពារសន្តិសុខ សម្រាប់ការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤។ បន្ទាប់ពីការបោះឆ្នោតលើកទី១នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិជាបន្តបន្ទាប់មានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ នេះគឺជាសក្ខីភាពដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស…