-
កម្ពុជាទាញសញ្ញាអាសន្នចំពោះក្មេងទំនើង

ភ្នំពេញ៖យុវជនប្រាំបីនាក់ត្រូវចាប់ឃាត់ខ្លួនក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាថ្ងៃត្រង់ ថ្ងៃសុក្រទី២៤ ខែឧសភានេះ ដោយបានរកឃើញជាប់នឹងពួកគេនូវកាំបិត ដាវ និងគ្រឿងញៀន។ មួយថ្ងៃមុននេះក្រុមសមត្ថកិច្ចខណ្ឌមានជ័យ បានចុះល្បាតនិងអប់រំក្រុមយុវជនជាច្រើនដើម្បីទប់ស្កាត់សកម្មភាពក្មេងទំនើង។ វិធានការនេះធ្វើឡើង ក្រោយពីក្រុមក្មេងទំនើងបង្កអំពើហឹង្សា កាចសាហាវ ជាច្រើន ដោយប្រើដាវ និងកាំបិត ដេញកាប់គ្នាក្នុងរាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា «សកម្មភាពក្មេងទំនើងបានកើតមានឡើងជាញឹកញាប់ និង មានចរិតកាចសាហាវគួរឱ្យព្រួយបារម្ភ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កឱ្យមានការភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងរំខានដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន»។ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានប្រកាសឱ្យដឹងបន្ថែមថាខ្លួននឹងចាត់គ្រប់វិធានការ ដើម្បី«បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពរក្មេងទំនើង ឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត»។ វិធានការរបស់ក្រុមប៉ូលិស ធ្វើឡើងភ្លាមៗក្រោយពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ក្រុមអាជ្ញាធរ និងសមត្ថកិច្ច«រឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់»ចំពោះក្រុមក្មេងទំនើង។ ក្រុមក្មេងទំនើងដែលសម្តេចសម្គាល់ឃើញថា បានបង្ក ដោយប្រើប្រាស់កាំបិត ដាវ ពូថៅ និងបង្កឲ្យ«ប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន»។ លោកបណ្ឌិត យង់…
-
កម្ពុជា មានធារាសាស្ត្រជាង២៣០០កន្លែង អាចស្រោចស្រពបាន ៦៣ភាគរយនៃផ្ទៃដី

ភ្នំពេញ៖រហូតមកដល់ពេលនេះ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រសរុប២ ៣៥២កន្លែង ដែលអាចស្រោចស្រពផ្ទៃដីកសិកម្មជិតពីរលានហិកតា ឬស្មើ ៦៣ ភាគរយប៉ុណ្ណោះនៃផ្ទៃដីកសិកម្មសរុបជាង៣លានហិកតា។ អ្នកឃ្លាំមើល យល់ថា ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ប្រទេសកម្ពុជាដែល ៨០ភាគរយនៃប្រជាជនពឹងផ្អែកលើការធ្វើកសិកម្ម។ ការដាំដុះជាច្រើននៅតែត្រូវពឹងលើប្រភពទឹកបែបបូរាណ ដូចជាបឹងបួរ អូរស្ទឹង និង ទឹកភ្លៀង។ ប្រព័ន្ធធារាសាស្ត្រទាំងជាងពីរពាន់កន្លែង នោះ រួមមាន អាងស្តុកទឹក ដែលអាងនីមួយៗ អាចរក្សាទឹកពី៥០ ម៉ឺនម៉ែត្រគូប រហូតច្រើនជាង៥០លានម៉ែត្រគូប ហើយក៏មានប្រព័ន្ធប្រឡាយ ដែលប្រឡាយខ្លះក៏ដើរតួជាប្រភពស្រូបនិងបញ្ចៀសទឹកជំនន់ផងដែរ។ សំណង់ធារាសាស្ត្រធំជាងគេមួយ គឺទំនប់ពហុបំណង ឬទំនប់សេកសកនៅខេត្តបាត់ដំបង។ ទំនប់នេះ មានតម្លៃជាង១០០ លានដុល្លាអាចស្រោចស្រពបានជាង៦ម៉ឺនហិកតា។ ធារាសាស្ត្រធំបន្ទាប់ គឺទំនប់អាងស្តុកទឹក រក្សា ស្ថិតនៅលើដងស្ទឹងសែននៃខេត្តព្រះវិហារ។ ធារាសាស្ត្រនេះអាចស្រោចស្រពបានជិត១សែន ៥ ម៉ឺនហិកតានៅរដូវវស្សា និងបានដល់ជាង ២២ម៉ឺនហិកតានៅរដូវប្រាំង។ ក្រៅពីនោះ មានប្រឡាយធំៗមួយចំនួនផងដែរ ដូចជាប្រឡាយលេខ១៥ នៅខេត្តតាកែវ។ មានប្រវែងជាង ៥៦គីឡូម៉ែត្រ ប្រឡាយលេខ១៥ អាចស្រោចស្រពផ្ទៃដី ប្រមាណ១២០០០ ហិកតា។ ប្រឡាយទឹកថ្មីមួយខ្សែទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ផលដំណាំដល់ទៅ ៣៤៦០០ ហិចតា។ ម្យ៉ាងទៀតប្រឡាយនេះក៏អាចរំដោះទឹកជំនន់ពីទំនប់អាងអូរខៃដនដែលភ្ជាប់ពីប្រទេសថៃផងដែរ។…
-
តំបន់រ៉ាមសារបឹងទន្លេឆ្មារនៅតែជាទីជម្រក និងទីតាំងដ៏ល្អសម្រាប់សត្វស្លាបរកចំណី

(ភ្នំពេញ)៖ក្រុមមន្រ្ដីឧទ្យានុរក្សបានប្រទះឃើញ និងកត់ត្រានូវវត្ដមានហ្វូងសត្វត្រដក់ធំ និងសត្វស្លាបទឹកជាច្រើនក្បាលកំពុងរកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលមួយចំនួនធំជាប្រភេទកំពុងរងគ្រោះជាសកល។ តំបន់រ៉ាមសារបឹងទន្លេឆ្មារដែលស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា នៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជាទីជម្រក និងទីតាំងរកចំណីសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ថាក្នុងការកត់សំគាល់គឺហ្វូងសត្វត្រដក់ធំដែលមានជាច្រើនក្រុមនិងមានចំនួនយ៉ាងតិច២០ក្បាល ។ ជាមួយគ្នានេះអង្គការជីវិតធម្មជាតិនៅកម្ពុជាបានគាំទ្រដល់ឧទ្យានុរក្សតំបន់រ៉ាមសារនេះធ្វើការល្បាតតាមដានជីវចម្រុះចាប់តាំងពីឆ្នាំ២០២០មក ចំនួនត្រដក់ធំដែលធ្លាប់កត់ត្រាបានកន្លងមកច្រើនបំផុតមានប្រម៉ាណជា១០ក្បាលប៉ុណ្ណោះ។ក្នុងឆ្នាំនេះប្រឈមនិងការប្រែប្រួលអាកាសធាតុ ក្រុមការងារយើងសង្កេតឃើញកំណើនវត្ដមានហ្វូងសត្វចូលមករកចំណីក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ នេះសរបញ្ជាក់ពីសក្ដានុពលនៃតំបន់ដីសើមមួយនេះ ក្នុងការដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្ដល់ជាទីជម្រក និងទីតាំងរកចំណី ។ គួរបញ្ជាក់ថាតំបន់រ៉ាមសារទន្លេឆ្មា នេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។ សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក ស្មោញ ត្រដក់តូច និងត្រដក់ធំ។ ជាពិសេសតំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍បែបធម្មជាតិ ៕ ដោយ ៖ ម៉ាដេប៉ូ
-
ឯកឧត្តម ឃួង ស្រេង ចូលរួមបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ថ្ងៃទី២៤ ឧសភាឆ្នាំ២០២៤នេះជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ ១៤របស់រាជធានីភ្នំពេញ បានធ្វើពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតនេះព្រមៗគ្នា ។ ក្នុងពិធី “បិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានកោតសរសើរនិងអរគុណចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជានៅខណ្ឌព្រែកព្នៅ ដែលបានខិតខំធ្វើការអភិវឌ្ឍន៍មូលដ្ឋានខណកឌឱ្យមានការអភិវឌ្ឍន៍រីកចម្រើននិងរក្សាបាននូវភូមិសង្កាត់មានសុវត្ថិភាពស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដម បន្តថា ផ្អែកតាមច្បាប់របស់ គជប គឺការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ឧសភា និងបញ្ចប់នៅថ្ងៃទី២៤ខែឧសភានេះ។ ក្នុងរយៈពេលនៃការ ឃោសនាបោះឆ្នោតនេះ គឺបានដំណើរការទៅដោយរលូនតាមច្បាប់របស់ គ ជ ប ។ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នានិងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។បន្ថែមពីនេះអាជ្ញាធរទាំងអស់ត្រូវបំផុសចលនាមហាជនឲ្យគាំទ្រគម្រោង “ព្រែកជីកហ្វូណន-តេជោ” ៕ ដោយ ៖ ហេង សម្បត្តិ
-
អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម” សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធពិធីប្រគល់ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារចុះឈ្មោះ និងបន្ទប់រង់ចាំបរិច្ចាគឈាម” ដែលជាគម្រោងឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានសម្ពោធដាក់ឱ្យប្រើប្រាសនេះ គឺជាគម្រោងជំនួយឧបត្ថម្ភរបស់មូលនិធិ២៥រៀលរបស់វីតាល់ ក្នុងការជួយសម្រួលដល់ការចង្អៀតណែននៃកន្លែងចុះឈ្មោះ និងបន្ទប់រងចាំចាស់ របស់មជ្ឍមណ្ឌល ដោយប្តូរមកជាបន្ទប់ដាច់ដោយឡែត ប្រកបដោយផាសុខភាព និងចូលរួមកាត់បន្ថយការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើងមួយកម្រិតទៀតជូនដល់សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ការចូលរួមរបស់ឧបត្ថម្ភគាំទ្ររបស់មូលនិធិ២៥រៀល វីតាល់ នេះពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការចង់បាននូវបន្ទប់ដាច់ដោយឡែកសម្រាប់ការរងចាំ និងកន្លែងចុះឈ្មោះរបស់ សប្បុរសជនដែលអញ្ជើញមកបរិច្ចាគឈាម អគារនេះពិតជាជួយសម្រួលបានច្រើនដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌល ក្នុងការទទួលស្វាគមន៍អ្នកអញ្ជើញមកបរិច្ចាគឈាម បានទូលាយជាងមុន មានផាសុខភាព និងដាច់ដោយឡែកទៅនឹងកន្លែងបរិច្ចាគឈាមតែម្តង ។ បន្ថែមពីនេះលោកប្រធាន ក៏បានថ្លែងអំណរគុណដល់ វីតាល់ ដែលបានបន្តចូលរួមគាំទ្រ និងបំពេញបន្ថែមជានិច្ចនូវរាល់ តម្រូវការចាំបាច់ និងការស្នើសុំរបស់មជ្ឍមណ្ឌលជាតិផ្តល់ឈាមប្រមាណជាង១០ឆ្នាំរួចមកហើយ។លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន…
-
គុនសាវលីង បើកបង្ហាត់ នៅស្រុកខ្មែរ

ភ្នំពេញ៖ មួយខែក្រោយពីព្រឹត្តិការសម្តែងក្បាច់គុន នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប ឥឡូវនេះ ក្បាច់គុនសាវលីង របស់ចិន នឹងបើកបង្រៀនសិស្សនៅប្រទេសកម្ពុជា។ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់ Apsara Tonight នៅថ្ងៃព្រហស្បត្តិ៍នេះថា«មជ្ឈមណ្ឌលវប្បធម៌របស់វត្តសាវលីង នឹងរៀបចំទទួលបង្ហាត់ក្បាច់គុនសាវលីងដល់កូនសិស្សខ្មែរ និងបរទេស»។ សេចក្តីអះអាងនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាគមមិត្តភាពសាវលីងដើម្បីកម្ពុជា បានបង្កើតមជ្ឈមណ្ឌលវប្បធម៌របស់វត្តសាវលីង ដែលជាវត្តដ៏ចំណាស់បំផុតមួយរបស់ចិន នៅខណ្ឌសែនសុខរាជធានីភ្នំពេញ។ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ដដែល បញ្ជាក់ថា ការចុះឈ្មោះសិស្សចូលរៀនក្បាច់គុនសាវលីង «ចាប់ផ្តើមហើយ ចាប់ពីពេលនេះតទៅ»។ទោះជាយ៉ាងណានៅមិនទាន់មានតួលេខនៃចំនួនអ្នកចុះឈ្មោះចូលរៀនក្បាច់គុនសាវលីងនៅឡើយរហូតមកទល់ថ្ងៃនេះ។ ក្បាច់គុណសាវលីងដ៏មានវ័យចំណាស់ រហូតដល់ទៅ ១ ៥០០ឆ្នាំ របស់ចិននេះ ត្រូវបានប្រជាពលរដ្ឋកម្ពុជាស្គាល់យ៉ាងទូលំទូលាយតាមរយៈភាពយន្តបុរាណចិនដែលសាយភាយពាសពេញប្រទេសកម្ពុជារាប់ទសវត្សមកហើយ។ ក្បាច់គុននេះគឺជាប្រភេទក្បាច់គុនដែលមានសភាពទន់ភ្លន់ទាំងផ្នែកដៃ និងជើង ប៉ុន្តែមានថាមពលខ្លាំង រស់រវើក និងមានសន្ទុះវាយលុកយ៉ាងរហ័សរហួនទៅលើគូរសត្រូវ។កាលពីថ្ងៃទី២៤ ខែមេសា ក្បាច់គុនសាវលីង ត្រូវបាននាំមកសម្តែងជាសាធារណៈលើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សម្តែងក្បាច់គុន ជាមួយក្បាច់គុនល្បុក្កតោខ្មែរ នៅមុខប្រាសាទបាយ័ន ដ៏ល្បីល្បាញ ក្នុងខេត្តសៀមរាប។ លោក ឆន ច័ន្ទវិរៈ គ្រូក្បាច់គុនល្បុក្កតោមួយរូបយល់ថា ការបើកវគ្គបង្ហាត់ក្បាច់គុនរបស់វត្តសាវលីងចិន នៅកម្ពុជា មិនមានផលប៉ះពាល់អ្វីដល់ក្បាច់គុនបុរាណខ្មែរនោះទេ។លោក ច័ន្ទវិរៈ…
-
កូនអណ្តើកហ្លួង ដែលជិតផុតពូជចំនួន ១០ក្បាលបានញាស់ក្នុងមជ្ឈមណ្ឌល អង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)

ភ្នំពេញ៖កូនអណ្តើកហ្លួងដែលជាសត្វកម្របំផុតមួយប្រភេទត្រូវបានញាប់កូនមួយ សំបុកដែលមានចំនួនចំនួន១០ក្បាលនៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ថា ការញាស់កូនអណ្តើកហ្លួងទាំងនេះនឹងដើរតួដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) នៃប្រភេទនេះ និងនៅទីបំផុតជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។ គួរបញ្ជាក់ថាអណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួងហើយត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជាដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះគេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា” ពួកយើងផ្តល់ ការថែទាំ សម្រាប់អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាល នៅក្រោមការថែទាំរបស់ពួកយើង វាជាផ្នែក មួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះដែលអាចធ្វើទៅបាន តាមយរៈភាពជាដៃគូរបស់ពួកយើងជាមួយរដ្ឋបាលជលផលនិងអង្គការសមាគមន៍អភិរក្សសត្វព្រៃ ប្រចាំកម្ពុជា (WCS) ប្រចាំកម្ពុជា” ៕ ដោយ ៖ ម៉ាដេប៉ូ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស ៦នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧ សភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០៣នាក់ ធ្ងន់ ០១នាក់ ស្រាល ០៣នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
យានយន្តល្មើសចំនួន ១៨៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែឧសភា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៣៧គោលដៅ មានយានយន្តចូល គោលដៅចំនួន ២១៣គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច៥៦គ្រឿង ម៉ូតូ ១៥៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨៣គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៤៥គ្រឿង និងម៉ូតូចំនួន ១៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
សិស្សវគ្គមួយនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ ដំបង ប្រឡងសមត្ថភាព

បាត់ដំបង៖ មិនមែន”រៀនដើម្បីចប់ តែរៀនដើម្បីចេះ” សិស្ស មក ពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យដែល បញ្ចប់វគ្គ បណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈបច្ចេកទេសកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ(C1) សម្រាប់សិស្សក្នុង កម្មវិធី១.៥ លាន នាក់ ជំហាន ទី១ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនបាត់ដំបង ត្រូវបានប្រឡងធ្វើតេស្តដើម្បីវាស់ ស្ទង់ កម្រិតសមត្ថភាព បន្ទាប់ ពី បញ្ចប់ ការសិក្សាទ្រឹស្តី និងបានចុះ ហាត់ការតាម គ្រឹះស្ថាន សហគ្រាសនានា និងដើម្បីវាយតម្លៃ ពីសមត្ថភាពលើជំនាញ មុនចូលទៅ កាន់ ទីផ្សារការងារ។ សិស្សដែលឆ្លងកាត់ការធ្វើតេស្ត បានសិក្សារយៈពេលបួនខែ និងបានចុះធ្វើកម្មសិក្សា រួចហើយ។ ការប្រឡងតេស្ត បានធ្វើ ឡើងនាពាក់កណ្ដាលសប្ដាហ៍នេះនៅវិទ្យាស្ថានពហុ បច្ចេក ទេសភូមិភាគតេជោសែន បាត់ដំបង ដោយមានការចុះត្រួត ពិនិត្យផ្ទាល់ ពីឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋា ភិបាល ទទួលបន្ទុកអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេក…