-
ឧបនាយករដ្ឋមន្ត្រី ស សុខា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោត លើ ការ អនុវត្តគណនេយ្យភាពសង្គមនៅមូលដ្ឋាន

កំពត៖ការងារគណនេយ្យភាពសង្គម គឺជាផ្នែកដ៏សំខាន់ មួយ នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ ការប្រាស្រ័យទាក់ទងគ្នារវាង អាជ្ញាធរមូលដ្ឋាន និងក្រុម ប្រជាពលរដ្ឋនៅក្នុងកិច្ច ដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍ មូលដ្ឋាន។ នេះជាការបញ្ជាក់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)នៅខេត្តកំពត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិ ស សុខា បន្តថា រាជរដ្ឋាភិបាលកំពុងផ្តោត លើ ការអនុវត្តគណនេយ្យភាពសង្គម តាមបែប ប្រជាធិបតេយ្យ ថ្នាក់ក្រោម ជាតិឱ្យមានប្រសិទ្ធិខ្ពស់។ ការអនុវត្តការងារគណ នេយ្យភាពសង្គមបានចាប់ផ្តើមឡើងផ្អែកលើផែនការយុទ្ធសាស្ត្រ ស្តីពីការងារ គណនេយ្យភាពសង្គម សម្រាប់ ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និង អនុម័ត ដោយ គ.ជ.អ.ប. នៅក្នុងខែ កក្កដា ឆ្នាំ២០១៣។គ.ជ.អ.ប. បានដាក់ចេញនូវផែនការ អនុវត្តគណនេយ្យភាព…
-
យានយន្តល្មើសចំនួន ៣១៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២១ ខែឧសភា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៤២គ្រឿង រថយន្តធំ ៣៧គ្រឿង រថយន្តតូច ១២៧គ្រឿង ម៉ូតូ ២៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៤គ្រឿងមានរថយន្តធំ ១០គ្រឿង រថយន្តតូច ៧២គ្រឿង និងម៉ូតូចំនួន ២៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ៩នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈល្មើសល្បឿន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០៥លើក ស្លាប់ ០២នាក់, ធ្ងន់ ០៤នាក់ ស្រាល ០២នាក់ ងងុយ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ និងកត្តាផ្លូវ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០២នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
យានយន្តល្មើសចំនួន ៣១៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៤៧គោលដៅ មានយានយន្ត ចូលគោលដៅចំនួន ៣៦២គ្រឿង រថយន្តធំ ០០គ្រឿង រថយន្តតូច ៧៨គ្រឿង ម៉ូតូ ២៨៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៣គ្រឿង មានរថយន្តធំ ០០គ្រឿង រថយន្តតូច ៧១គ្រឿង និងម៉ូតូចំនួន ២៤២គ្រឿង ត្រូវបានផាកពិន័យតាម អនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស ១០នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១០នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៥លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៤នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ និងបត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ៤០លានរៀល ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ៤០.០០០.០០០ រៀល (សែសិបលានរៀល) ជូនកាកបាទ ក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ពិធីប្រគល់ និងទទួលថវិកាសប្បុរសធម៌ខាងលើនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាល កាកបាទ ក្រហមកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គម កិច្ច អតីតយុទ្ធជន…
-
ប្រជាពលរដ្ឋជួបការលំបាក ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា

(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃឈរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ ៥គ្រួសារ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ។ ទី១ ៖ លោកយាយ ម៉ៅ ថុល មានកូន ៣នាក់ ដែលនៅរស់រានមានជីវិត គឺកូនស្រីទី១ឈ្មោះ សូត្រ ធឿន អាយុ ៧៤ឆ្នាំ (មានពិការភាពភ្នែក ដូចដែលសាធារណជនបានឃើញ កំពុងដឹកដៃគ្នាក្នុងបណ្តាញសង្គម TikTok), កូនប្រុសទី២ ឈ្មោះ សូត្រ គីន អាយុ ៧២ឆ្នាំ (មានគ្រួសាររស់នៅដាច់ដោយឡែក)…
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែឧសភា បណ្តាលឱ្យមនុស្សស្លាប់ ០៨នាក់ និងរងរបួស ១២នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្តាលអោយមនុស្សស្លាប់ ០៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
អភិបាលរាជធានីភ្នំពេញ ផ្តល់ថវិកា ៥លានរៀល ជូនក្រុមគ្រួសារសព លោក ហោ ម៉ៅ អ្នកម្រួលចរារណ៍ នៅស្តុបចាក់អង្រែលើ ដែលបានបាត់បង់ជីវិត ដោយ គាំង បេះដូង

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៩ ឧសភានេះ បានចេញសាររំលែកទុក្ខ និងបានចាត់អោយមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញនាំយកថវិកាចំនួន៥លានរៀល ទៅជូនក្រុមគ្រួសារសព លោក ហោ ម៉ៅ ដែលតែងតែសម្រួលចរារណ៍នៅស្តុបចាក់អង្រែលើ ដែលបានបាត់បងជីវិត ដោយជម្ងឺគាំងបោះដូង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលម៉ិញនេះ ។ លោក ហោ ម៉ៅ មានទីលំនៅជាប់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្ថិតក្នុង ភូមិដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពីទទួលបានពត៌មានថា លោក ហោ ម៉ៅ បានទទួលមរណៈភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ឧស ភា នេះ បានចាត់អោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាចំនួន ៥លាន រៀល…
-
រដ្ឋបាលក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នឹងមានអគាររដ្ឋបាលថ្មីស្អាតសមរម្យ

បន្ទាយ មានជ័យ៖ មិនយូរប៉ុន្មាន រដ្ឋបាលក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី នឹងមានវត្តមានអគាររដ្ឋបាលថ្មីសន្លាងស្អាតសមរម្យស័ក្តិសមជាទីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។សំណង់នេះ ក៏ព្រមគ្នាជាមួយនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅថ្ងៃទី២៦ ខែឧសភា ខាងមុខដែរ ។ អគារថ្មីនេះសាងសង់ក្នុងបរិវេណរដ្ឋបាលក្រុង ស្រុកទាំងពីរ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាង់សង់អគារទាំងពីរព្រមៗគ្នា នៅថ្ងៃទី១៩ ខែឧសភានេះ បានបញ្ជាក់ថា អគាររដ្ឋបាលក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី សង់ដោយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមបន្តថា អគាររដ្ឋបាលក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ជំនួសអគាររដ្ឋបាលចាស់ដែលមិនត្រូវតាមស្តង់ដាបច្ចេកទេស ។ដោយសារតម្រូវការការងារកាន់តែច្រើន ការរីកចម្រើននៃវិស័យឌីជីថលកាន់តែលឿនរហ័សទើប រដ្ឋបាលខេត្តត្រូវសាងសង់អគាររដ្ឋបាលថ្មីសម្រាប់ក្រុង និងស្រុកនាពេលនេះ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់រដ្ឋបាលក្រុង និងស្រុក។ មន្ត្រីបច្ចេកទេសបានឳ្យដឹងថា អគារ រដ្ឋបាលក្រុង សិរីសោភ័ណ និងអគារ រដ្ឋបាល ស្រុកមង្គលបូរីសង់យកស្តង់ដាដូចគ្នា ។អគារមួយខ្នងៗកម្ពស់ពីរជាន់,មាន បណ្ដោយប្រវែង ២៨ ម៉ែត្រ និងទទឹងប្រវែង១៣ម៉ែត្រ, សង់ពីបេតុងនិងឥដ្ឋ ។សំណង់អគារទាំងពីរចំណាយ២៨ ០០០ លាន រៀល៕ដោយៈគៀន ច័ន្ទហ៊ីន