-
ជនសង្ស័យ ៦៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៩ករណី ថ្ងៃទី១៥ ខែឧសភា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមានជួញដូរ ៥ករណី ឃាត់ ១៣នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៩ករណី ឃាត់ ៣៧នាក់ស្រី ៤នាក់ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៥ ខែឧសភា រួមមាន មេតំហ្វេតាមីន (Ice) ស្មើ២៩២,២០ក្រាម ។ មេតំហ្វេតាមីន (Wy) ស្មើ ១,២៨ក្រាម ។លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០នាក់ និងរងរបួស ៩នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រទេស កើតឡើងចំនួន៥លើក បណ្តាលអោយមនុស្សស្លាប់ ០នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន ៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០២នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ប្រជែង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល…
-
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង អំពាវនាវយុវជនក្នុងគ្រួសារក្រីក្រមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ វគ្គ២

បាត់ដំបងៈនាយករងនៃវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានអំពាវនាវដល់យុវជន នយុវនារី ដែលចង់ស្វែងរៀនមុខជំនាញដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរផ្សេងៗ ជាពិសេសយុវជនដែលមកពីក្រុមគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ សូមនាំគ្នាមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈវគ្គទី២ ឳ្យបានច្រើន ខណៈដែលសិស្សវគ្គទី១ បាននិងកំពុងចុះហាត់ការអនុវត្តជាក់ស្ដែង នៅតាម ក្រុមហ៊ុន សហគ្រាសឯកជន ហើយនឹងត្រូវបិទបញ្ចប់វគ្គនៅពេលខាងមុខនេះ។លោក នាង លីវុឌ្ឍន៍ នាយករងនៃវិទ្យាស្ថានមជាតិវិជ្ជាជីវៈបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា វិទ្យាស្ថាននៅតែបន្តការបើកទទួលការចុះឈ្មោះសិស្សចូលរៀនជារៀងរាល់ថ្ងៃ ហើយការចូលរៀនវគ្គបន្តបន្ទាប់នេះ នឹងបើកដំណើរការរៀងរាល់ដើមខែនីមួយៗ។សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ ចុះឈ្មោះរៀនដោយមិនបង់ប្រាក់ និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែទៀតផង។ លោក នាង លីវុឌ្ឍន៍ បញ្ជាក់ថា វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានផ្ដល់នូវការបណ្ដុះបណ្ដាល លើជំនាញ១២មុខ ដូចជា ការដំឡើងនិងរៀបចំតបណ្ដាញអគ្គិសនីក្នុងអគារ,ការថែទាំ និងជួសជុលរថយន្ត, ការផ្សារអគ្គិសនី, សេវាកម្មរដ្ឋបាល, សេវាកម្មសម្អាងកាយ, ការងារកំបោរ, ការដំឡើងបណ្ដាញបំពង់ទឹក,ការផលិតនំ,ការដាំដុះថែទាំនិងប្រមូលផលស្វាយកែវរមៀត, ការចិញ្ចឹម និងថែទាំត្រីប្រា ព្រមទាំងការកែច្នៃបន្លែ ផ្លែឈើ ជាដើម។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញកម្មវិធីបណ្ដុះ បណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រុមគោលដៅ ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ។អនុវត្តដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ…
-
សិស្សដែលសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ៧០ភាគរយ បានទទួលការងារធ្វើ

ស្វាយរៀង៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានបញ្ជាក់ថា ក្នុងចំណោមសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមកសិក្សាវិជ្ជាជីវៈ បច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគជាង១០០នាក់ មានប្រមាណ៧០ភាគរយ បានទទួលការងារធ្វើ។កាលពីព្រឹកថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ក្រុមការងារបានធ្វើតេស្តបញ្ចប់វគ្គ បណ្តុះ បណ្តាលកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ នៃកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5Mនៅវិទ្យាស្ថានពហុ បច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានឳ្យដឹងថា ថ្ងៃនេះមានសិស្សចំនួន១២២នាក់ (ស្រី១១នាក់ ) បានបំពេញគ្រប់លក្ខខណ្ឌរបស់វិទ្យាស្ថាន អាចធ្វើតេស្តបញ្ចប់ការសិក្សាបញ្ជាក់អំពីសមត្ថភាពរបស់ពួកគេ ដើម្បីទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបន្តថា ទន្ទឹមនឹងការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ សិស្សប្រមាណ៧០ភាគរយ បាននិងកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស យានដ្ឋាន ទៅតាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួនៗ ហើយនៅប្រមាណ៣០ភាគរយទៀត វិទ្យាស្ថាននឹងរៀបចំឱ្យពួកគេទៅបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងយានដ្ឋាន ។ពោលគឺ សិស្សទាំងអស់ក្រោយរៀនចប់ ត្រូវមានការងារធ្វើស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ យោងតាមផែនការរបស់ក្រសួងការងារ…
-
រកឃើញព្រះកេសទេវតា ក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ

(ភ្នំពេញ)៖ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា កន្លងទៅថ្មីៗនេះ បានប្រទះឃើញ ព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយ កប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ ។ ទាក់ទិនក្នុងរឿងនេះ លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។ លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ ។ បើតាម លោក អន សុភាព បានឱ្យដឹងដែរថាវា ជាការចៃដន្យ ក្នុងពេលក្រុមការងារលោកកំពុងកំណាយនោះ ក៏បានប្រទះឃើញព្រះកេសមួយនៅស្អាត កប់ក្នុងរណ្ដៅជើងគ្រឹះទេវតាទាញព្រ័ត្រតែម្ដង។ ក្រោយការសិក្សា និងពិនិត្យ អ្នកជំនាញសន្និដ្ឋានថា ព្រះកេសនោះបានបាក់ធ្លាក់ពីរូបទេវតា នៅចំណុចលេខទី២៣ បើរាប់ពីជួរខាងមុខមក។ ព្រះកេសធ្វើពីថ្មភក់នេះមានបណ្ដោយ ២០ស.ម ទទឹង១១ស.ម និងកម្ពស់ ១២ស.ម ។ ក្រោយកំណាយស្រាវជ្រាវបានមួយផ្នែកធំ…
-
ទីក្រុងភ្នំពេញ និង ទីក្រុងគុនមីញ នឹងរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋនៃទីក្រុងទាំងពីរ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ. ឯកឧត្ដមឃួង ស្រេង ចង់រៀបចំព្រឹត្តិការណ៍ទេសចរមួយ ជាមួយទីក្រុងគុនមីញដើម្បីឲ្យវិស័យទេសចរណ៍រាជធានីភ្នំពេញរបស់កម្ពុជានិងទេសចរណ៍នៃទីក្រុងគុនមីញប្រទេសចិន មានការកើនឡើង ។ ការបង្ហាញពីបំណងបែបនេះរបស់ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាន និងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញនារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ ។ ឯកឧត្ដមបានបញ្ជាក់ថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយបន្ថែមពីនេះកម្ពុជា ក៏មានប្រសាទជាច្រើន ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា ។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម ។ ទាំងនេះគឺអាចជំរុញឲ្យវិស័យទេសចរណ៍នៃទីក្រុងទាំងពីរ មានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញអាចមកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ ។ ឯកឧត្ដមឃួង ស្រេងក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះ ស្ថិតនៅទន្លេបួនមុខជាទីក្រុងមានលក្ខណៈល្អប្រសើរ មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ រាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យមាន អគារខ្ពស់ៗយ៉ាងច្រើន ប៉ុន្តែទោះបីជីយ៉ាងណាក្តីរាជធានីភ្នំពេញ ក៏នៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ នោះគឺបញ្ហា កកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងដោះស្រាយឲ្យបានប្រសើរឡើង។ ឯកឧត្តម លីវ ហុងឈាន (H.E. Mr.…
-
ជនសង្ស័យ ១០៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី១៤ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ១០៣នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៧៨នាក់ស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១២នាក់ស្រី ២នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១២នាក់ស្រី ០នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ២៨០,៦៥ក្រាម ។លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
យានយន្តល្មើសចំនួន ៣៧៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៤ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៩គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ១៥៣គ្រឿង ម៉ូតូ ២៥៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៩គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ១២៩គ្រឿង និងម៉ូតូចំនួន ២៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា បណ្តាលឱ្យមនុស្សស្លាប់ ០៥នាក់ និងរងរបួស ៩នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០៤លើក ស្លាប់ ០៤នាក់ ធ្ងន់ ០២នាក់ ស្រាល ០៥នាក់ និងមិនគោរពសិទិ្ធ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
បារីអេឡិចត្រូនិកវាយលុកយុវជនខ្មែរ ក្រសួងសុខាភិបាលបង្ហាញផលប៉ះពាល់

ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជានាពេលថ្មីៗនេះបានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការជក់បារីអេឡិចត្រូនិក នៅចំពេលបារីនេះបន្តវាយលុកយុវជនខ្មែរមួយចំនួន ជាពិសេសក្នុងចំណោមសិស្សានុសិស្ស នៅជាច្រើនរាជធានី-ខេត្ត។ ក្រសួងសុខាភិបាលឲ្យដឹងថា ការជក់បារីអេឡិចត្រូនិកអាចបណ្តាលឲ្យកើតជំងឺសួតធ្ងន់ ជំងឺមហារីក ប៉ះពាល់ការលូតលាស់ខួរក្បាល និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ ការគ្រប់គ្រងកំហឹង និងប្រឈមការញៀននឹងសារធាតុញៀនផ្សេងទៀត។ ក្រសួងបានពន្យល់ថា បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្មបង្កើតជាកម្ដៅដុតអង្គធាតុរាវដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត។ ចំហាយចេញពីបារីអេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ដូចជា នីកូទីនដែលបណ្តាលឲ្យញៀនខ្លាំង, ភាគល្អិតដែលអាចស្រូបចូលជ្រៅទៅក្នុងសួត, សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលនាំឲ្យកើតជំងឺសួតធ្ងន់ធ្ងរ, បង់សែន ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត, និងមានសារធាតុគីមី ដែលអាចបណ្ដាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde ក៏ ដូចជា ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។ ក្រសួងសុខាភិបាល អំពាវនាវ ឲ្យអាជ្ញាធរ និងពលរដ្ឋចូលរួមទប់ស្កាត់បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងនាំចូល ផលិតផលបារីអេឡិចត្រូនិក។ ការអំពាវនាវនេះ ធ្វើឡើង មួយរយៈបន្ទាប់ពីគណៈគ្រប់គ្រង សាលា មធ្យមសិក្សា ជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានរាយការណ៍ពីបញ្ហាសិស្សជក់បារីអេឡិចត្រូនិកខ្លះជក់ដោយបើកចំហ និងខ្លះទៀតលួចជក់ ដូចជានៅក្នុងបន្ទប់ទឹកជាដើម…