Category: ព័ត៌មានសង្គម

  • យានយន្តល្មើសចំនួន ៣៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែឧសភា

    យានយន្តល្មើសចំនួន ៣៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៣គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១៥០គ្រឿង ម៉ូតូ ៣០៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៥គ្រឿងមានរថយន្តធំ ០៦គ្រឿង រថយន្តតូ ១០៦គ្រឿង និងម៉ូតូចំនួន ២៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែឧសភា បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២០នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែឧសភា បណ្តាលឱ្យមនុស្សស្លាប់ ០៣នាក់ និងរងរបួស ២០នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅ ថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំង ប្រ ទេស កើត ឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៣ នឹងរងរបួសធ្ងន់ស្រាលចំនួន ២០នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើស ល្បឿន ០៤លើក ស្លាប់ ០៣នាក់ ធ្ងន់ ០៤នាក់ ស្រាល ០២នាក់ មិនគោរពសិទិ្ឋ ០៣លើក ស្លាប់ ០០នាក់ ធ្ងន់ ០៤នាក់ ស្រាល ០៣នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០២នាក់ និងប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០២នាក់ ស្រាល ០១នាក់…

  • ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១១ ខែឧសភា

    ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី១១ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២០ករណី ទូទាំងប្រទេស នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ១០ករណី ឃាត់ ៣២នាក់ស្រី ៤នាក់ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែឧសភា រួមមាន មេតំហ្វេតា មីន (Ice) ស្មើ ២២៩,៨៧ក្រាម ។ មេតំហ្វេតាមីន (Wy) ស្មើ ២,០៦ក្រាម។ កេតាមីន (Ke) ស្មើ ១៤៦,៤៤ក្រាម។ អុិចស្តាសុី(mdma)ស្មើ ៤៣៥,៩៨ក្រាម។ ហេរ៉ូអុីន (Heroine) ស្មើ ៣,៧៣ក្រាម។ លទ្ធផលខាងលើ…

  • បេក្ខជនដែលបានប្រឡងជាប់ វិញ្ញាសាសរសេរលើកទី១ ត្រូវប្រឡងនៅថ្ងៃទី១៨ ខែឧសភា នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    បេក្ខជនដែលបានប្រឡងជាប់ វិញ្ញាសាសរសេរលើកទី១ ត្រូវប្រឡងនៅថ្ងៃទី១៨ ខែឧសភា នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

    (ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់ វិញ្ញាសាសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡង វិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម៖👉សម័យប្រឡង៖ ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤👉មណ្ឌលប្រឡង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សហគ្រាសមួយជាសហគមន៍សុខសាន្តក៏ជាប្រធានបទក្នុងកិច្ចពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងការងារជាមួយមន្រ្តីអង្គការអន្តរជាតិខាងការងារប្រចាំតំបន់

    សហគ្រាសមួយជាសហគមន៍សុខសាន្តក៏ជាប្រធានបទក្នុងកិច្ចពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងការងារជាមួយមន្រ្តីអង្គការអន្តរជាតិខាងការងារប្រចាំតំបន់

    ភ្នំពេញ៖ទំនាក់ទំនងវិជ្ជាជីវៈ និងសហគ្រាសមួយជាសហគមន៍ សុខសាន្តមួយ ក៏បានក្លាយជាប្រធានបទមួយក្នុងកិច្ចពិភាក្សា ការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោកស្រី Chihoko Asada-Miyakawa ឧបកា រីអគ្គនាយកអង្គការអន្តរជាតិ ខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ(ILO) ប្រភពក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបកាលពីរសៀល ថ្ងៃសុក្រទី១០ ខែឧសភា នៅទីស្តីការក្រសួងមន្រ្តីជាន់ខ្ពស់ ទាំងពីររូប បានផ្លាស់ប្តូរទស្សនៈគ្នា ពីកម្មវិធី ថ្នាក់ជាតិស្តីពីការ បណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្តោតលើយុវជន១,៥លាននាក់មកពីគ្រួសារក្រីក្រ ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការ អនុវត្តការហ្វឹកហ្វឺនកូនជាងជាដើមដែលជាចំណុចសំខាន់ក្នុងការកសាង និងជំរុញភាព ប្រសើរឡើងរបស់កម្មករនិយោជិត និងផលិតភាពការងារនៅកម្ពុជា។ជាមួយគ្នានេះ ប្រធានបទ នៃការ ពិភាក្សាលើទំនាក់ទំនងវិជ្ជាជីវៈ និងសហគ្រាសមួយ ជាសហគមន៍ សុខសាន្ត មួយ ក៏ត្រូវបានថ្នាក់ដឹកនាំទាំងពីរ ជជែក និងផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក។ប៉ុន្តែប្រភព ពុំបានបញ្ជាក់លំអិតអំពីខ្លឹមសារលំអិតលើចំណុចនេះឡើយ។ ក្នុងចំណោមដៃគូជាច្រើនរបស់ក្រសួងការងារ ,អង្គការអន្តរ ជាតិ ខាងការងារ គឺជាដៃគូដ៏សំខាន់របស់ក្រសួងមួយនេះ។បញ្ជាក់ពី ទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ លើគម្រោងជាច្រើន…

  • កាកបាទក្រហមកម្ពុជាបានទទួលថវិកាបរិច្ចាគជាង២១១លានរៀលពីសប្បុរសជនប្រាំបីក្រុម

    កាកបាទក្រហមកម្ពុជាបានទទួលថវិកាបរិច្ចាគជាង២១១លានរៀលពីសប្បុរសជនប្រាំបីក្រុម

    ភ្នំពេញ ៖អំណោយជាថវិកានិងស្បៀងចំនួនជាង២១១លានរៀលនិងអង្ករចំនួនប្រាំតោនរបស់សប្បុរសជន ចំនួនប្រាំបីក្រុមត្រូវបាន យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជានាទីស្នាក់ការកាកបាទក្រហមក្នុងសប្ដាហ៍នេះ។លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិ ការ កាកបាទក្រហមកម្ពុជាបានអញ្ជើញទទួលដោយផ្ទាល់ ពី សប្បុរសជន។ សកម្មភាពបរិច្ចាគដែលកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេសគាំទ្រដល់កាកបាទក្រហមកម្ពុជានាខែឧសភានេះ គឺក្នុងឱកាស ដែល ពិភព លោក ទាំងមូល អបអរសាទរ ខួបទី១៦១ ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា២០២៤ ។ សប្បុរសជន ទាំងប្រាំបីក្រុមរួមមាន៖ក្រុមទី១៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានឧបត្ថម្ភថវិកាចំនួន ២០លានរៀល និងអង្ករ ៥តោន។ក្រុមទី២៖ ឯកឧត្តម ហាក់ ប៊ុនធឿន និងលោកជំទាវ ស្រី តូច ថវិកាចំនួន ៥០០ដុល្លារអាម៉េរិក។ក្រុមទី៣៖ ធនាគារ ស្ថាបនា ភីអិលស៊ី ថវិកាចំនួន ២០លានរៀល។ក្រុមទី៤៖ PHNOM PENH MEDICAL SERVICE COMPANY LIMITED…

  • អណ្តូងទឹកជាងប្រាំពីរម៉ឺនខូច និងគ្មានទឹក គំរាមកំហែងខេត្តចំនួនប្រាំពីរនៅកម្ពុជា

    អណ្តូងទឹកជាងប្រាំពីរម៉ឺនខូច និងគ្មានទឹក គំរាមកំហែងខេត្តចំនួនប្រាំពីរនៅកម្ពុជា

    ភ្នំពេញ៖ អណ្តូងទឹក ជាងប្រាំពីរម៉ឺនអណ្តូង នៅទូទាំង ប្រទេសកម្ពុជា បានរីងស្ងួតខះទឹក ដោយសារតែគ្រោះរាំងស្ងួតនាពេលនេះផង និងដោយសារអណ្តូងមួយចំនួនបានខូចព្រោះតែអាយុកាលផង។អណ្តូង ទាំងនេះ ស្ថិតក្នុង ចំណោម អណ្តូង សរុប ជាង ៥៨ម៉ឺន អណ្តូង ដែលប្រជាជនប្រមាណបីលាននាក់កំពុងត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្តម ពិត ករុណា អ្នកនាំពាក្យក្រសួង អភិវឌ្ឍន៍ ជន បទ បាន ប្រាប់ទូរទស្សន៍ អប្សរាថា បញ្ហានេះបានធ្វើឱ្យឲ្យ ប្រជាពលរដ្ឋនៅតាម បណ្តា ខេត្ត មួយចំនួន ដូចជា ខេត្ត កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ កំពង់ធំ ព្រៃវែង កំពង់ចាម រតនគីរីជាដើម ខ្វះខាត ទឹក ប្រើ ប្រាស់។«អណ្តូង ខ្លះខូច ដោយ សារ អាយុកាល អណ្តូង ខ្លួះទៀតលែងចេញទឹក ដោយ សារ ប្រភពទឹក នៅ…

  • វៀតណាមព្រមបើកទ្វារទំនប់ទឹកទន្លេសេសានខាងលើក្រោយពលរដ្ឋខ្មែរតាមព្រំដែនតវ៉ារឿងអត់ទឹក

    វៀតណាមព្រមបើកទ្វារទំនប់ទឹកទន្លេសេសានខាងលើក្រោយពលរដ្ឋខ្មែរតាមព្រំដែនតវ៉ារឿងអត់ទឹក

    ភ្នំពេញ៖ អាជ្ញាធរវៀតណាម បានបើកទ្វារទំនប់ទឹកទន្លេសេសានខាងលើវិញ បន្ទាប់ពីបានបិទ ដើម្បីបង្ខាំងទឹកទុក ដែលបណ្តាលឲ្យពលរដ្ឋខ្មែររស់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងស្រុកអូយ៉ាដាវខេត្តរតនគិរីខ្វះទឹកប្រើ។  ទំនប់ទឹកដែលបិទនេះមានឈ្មោះទំនប់ទន្លេសេសានយ៉ាលី មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីតំបន់ព្រំដែន ដែលស្ថិតនៅខាងលើទន្លសេសានកម្ពុជា។ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់ទូរទស្សន៍អប្សរា នៅថ្ងៃសុក្រនេះថា ភាគីវៀតណាម បានបើកទ្វារទំនប់ទឹកសេសានខាងលើ ១៩៦ម៉ែត្រគូប ក្នុងមួយវិនាទី ដើម្បីបង្ហូរទឹកចុះក្រោមឱ្យពលរដ្ឋខ្មែរបានប្រើប្រាស់ និងអាស្រ័យផល។លោកលើកឡើងថា« ខាងវៀតណាម ក្នុងមួយខែ គេផ្តល់ដំណឹងឱ្យយើងពីរដង បានន័យថា ថ្ងៃទី១ គេផ្តល់ដំណឹងឱ្យយើងរហូតដល់ថ្ងៃទី ១៥ ហើយថ្ងៃទី ១៦ គេផ្តល់ដំណឹងឱ្យម្តងទៀតរហូតដល់ដាច់ខែ ។អ៊ីចឹង ១៩៦ម៉ែត្រគូបក្នុងមួយវិនាទី គឺរយៈពេលពីថ្ងៃទី ១ដល់ថ្ងៃទី ១៥ ហើយពីថ្ងៃទី១៦ទៅមានការប្រែប្រួលយ៉ាងម៉េចគេនឹងប្រាប់យើងម្តងទៀត»។ឯកឧត្តម អភិបាលខេត្តឱ្យដឹងថា កន្លងមកវៀតណាម តែងតែជូនដំណឹងអំពីការបើកឬបិទទំនប់ទឹក ប៉ុន្តែមួយរយៈចុងក្រោយនេះ ហាក់មានការយឺតយ៉ាវ តែឯកឧត្តមមិនបានបញ្ជាក់ពីមូលហេតុទេ។នៅតាមព្រំដែននេះ ទន្លេសេសាន៤ មានសភាពខ្ពស់ មានជ្រលងស្លាបឆ្វេងស្តាំសងខាង ដោយស្លាបទាំងពីរនៅមានទឹកធម្មតា ប៉ុន្តែខ្វះទឹកនៅចំណុចកណ្តាល។ ឯកឧត្តម អភិបាលខេត្តរតនគិរី រំពឹងថា ចូលដល់រដូវវស្សាប្រជាលរដ្ឋ នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់។ទន្លេសេសានជាទន្លេដែលហូរកាត់ភាគកណ្តាលប្រទេសវៀតណាម (https://km.wikipedia.org/wiki/%E1%9E%9C%E1%9F%80%E1%9E%8F%E1%9E%8E%E1%9E%B6%E1%9E%98)…

  • ពិធីប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជ័យលាភីថ្នាក់ជាតិ

    ពិធីប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជ័យលាភីថ្នាក់ជាតិ

    ភ្នំពេញ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញ ប្រគល់រង្វាន់គំនូរយុវជនកាកបាទក្រហមកម្ពុជា ជ័យលាភីថ្នាក់ជាតិ ដើម្បីអបអរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង បានឱ្យដឹងថា “យុទ្ធនាការឈានឆ្ពោះទៅកាន់ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា បានរៀបចំការប្រលងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដែលមានយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមសរុបចំនួន ១,៧២៤នាក់ មកវិទ្យាល័យចំនួន ១២៤ ហើយសាខាកាកបាទក្រហមកម្ពុជា ទាំង ២៤ខេត្ត និងអនុសាខា ១៤ នៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានជ្រើសរើសជ័យលាភីសរុបចំនួន ១១៧ផ្ទាំង មកចូលរួមប្រកួតនៅថ្នាក់ជាតិ” ។ លោកជំទាវ ហួន ច័ន្ទបូរ៉ា…

  • គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បង្ហាញលទ្ធផល ប្រាំពីរថ្ងៃ

    គណៈកម្មាធិការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បង្ហាញលទ្ធផល ប្រាំពីរថ្ងៃ

    កំពង់ធំ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ និងការបង្ហាញអំពីលទ្ធផលសកម្មភាព រយៈពេលប្រាំពីរថ្ងៃនៃការប្រើប្រាស់កម្លាំងសរុប វិធានការសរុប ក្នុងការការពារទប់ស្កាត់  និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្ត ដែលកិច្ចប្រជុំនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី៧ឧសភា ។ លោក ពេជ្រ ថាល់ អនុប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានឡើងរាយការណ៍ អំពីសភាពការណ៍ទូទៅ និងសភាពការណ៍សន្តិសុខសណ្ដាប់ ធ្នាប់សង្គមក្នុងរយៈពេលមួយខែកន្លងទៅ និងបានដាក់ចេញ នូវទិសដៅសំខាន់ៗមួយចំនួនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រាប់អនុវត្តបន្ត។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានរាយការណ៍អំពីលទ្ធផលទទួលបាន ក្នុងរយៈពេល៧ ថ្ងៃ ក្នុងការអនុវត្តន៍តាមបទបញ្ជាលេខ០១៣/បជ ២០២៤ របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោ ធពលខេមរភូមិន្ទ ចូលរួមក្នុងផែនការប្រើប្រាស់កម្លាំងសរុប ដែលមានកងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ ចំនួន ៣២០…