Category: ព័ត៌មានសង្គម

  • ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំចូលរួមក្នុងបុណ្យសពអតីតយុទ្ធជន នៅស្រុកបារាយណ៍ និងប្រគល់ផ្ទះមួយខ្នង

    ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំចូលរួមក្នុងបុណ្យសពអតីតយុទ្ធជន នៅស្រុកបារាយណ៍ និងប្រគល់ផ្ទះមួយខ្នង

    កំពង់ធំ៖ ដោយបានទទួលដំណឹងដ៏ក្រៀមក្រំពីក្រុមគ្រួសារសពអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត រស់នៅភូមិដូង ឃុំបល្ល័ង្ក  ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅចូលរួមក្នុងពិធីបុណ្យសព និងនាំយកនូវថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យសពនេះផងដែរ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់ជីវិតរបស់លោកព្រិន្ទបាលឯក ឡេង សុធី ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិក្នុងសម័យសង្គ្រាម ហើយត្រូវបានទទួលមរណភាពក្នុងជន្មាយុ៦២ ឆ្នាំ ដោយរោគាពាធ នៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លោកបានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ។…

  • រកឃើញព្រែកជីកបុរាណមុនសម័យអង្គរ សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

    រកឃើញព្រែកជីកបុរាណមុនសម័យអង្គរ សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

    ភ្នំពេញ៖ អ្នកស្រាវជ្រាវខ្មែរ បានរកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង ២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប នៃខេត្តសៀមរាប។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរអប្សរានៅថ្ងៃព្រហស្បតិ៍នេះ។ព្រែកជីកបុរាណនេះ ពុំធ្លាប់មានអ្នកបុរាណវិទ្យា ផ្នែកវិស្វកម្ម និងផ្នែកធារាសាស្ដ្រធ្វើការសិក្សានៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានការសិក្សាពីអ្នករស់នៅក្នុងសហគមន៍តាមបណ្តោយព្រែកជីកខ្លះដែរ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថតពីលើអាកាស ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៤១ ដោយបានបង្ហាញថាព្រែកស្រមោចនេះ សណ្ដូកតាមទិសពីជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។ ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ ហើយកន្លែងខ្លះមានទទឹង៣០០នម៉ែត្រ និងកន្លែងខ្លះទៀតមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាបច្រាលចូលក្នុងព្រែក។   បើទោះជាពុំមានការបញ្ជាក់ថា ព្រែកជីកដ៏ធំនេះ កសាងនៅសម័យណា ប៉ុន្តែគេអាចសន្និដ្ឋានបានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកបុរាណនេះ ឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច“ថ្នល់ចែក”…

  • ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី៩ ខែឧសភា

    ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី៩ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៥នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣០នាក់ស្រី ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ២១នាក់ស្រី ៦នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ១០៤,០៤ក្រាម។ កេតាមីន(Ke)ស្មើ ១២៥,៤៣ក្រាម។កញ្ឆា ស្មើ ១,៥១ក្រាម។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • កូនខ្មែរបង្កើតបង្គន់បណ្តែតទឹកដោយប្រើ ស្រកីដូង

    កូនខ្មែរបង្កើតបង្គន់បណ្តែតទឹកដោយប្រើ ស្រកីដូង

    ភ្នំពេញ៖ បន្ទាប់ ពី ធ្វើ ការ ស្រាវជ្រាវ អស់ រយៈពេលជាច្រើនឆ្នាំ កញ្ញា វន ថារី បាន សម្រេច បង្កើត បង្គន់ បណ្តែត ទឹក ដោយ ប្រើ ស្រកី ដូង ដំបូង គេ នៅ កម្ពុជា។ បង្គន់ នេះ សំដៅ ការពារ ទាំង ផ្នែក បរិស្ថាន និង ដើម្បី ជួយ ធ្វើ ឲ្យ កាន់ តែ ប្រសើរឡើង ថែម ទៀត នូវ ផ្នែក អនាម័យ នៃសហគម ន៍បណ្តែត ទឹក ។ កញ្ញា ថារី ដែលបច្ចុប្បន្ន ជា នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន…

  • យានយន្តល្មើសចំនួន ៣១៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែឧសភា

    យានយន្តល្មើសចំនួន ៣១៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៩ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៣២គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ៤៣គ្រឿង ម៉ូតូ ៣៤៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៥គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ៣១គ្រឿង និងម៉ូតូចំនួន ២៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១០នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៩ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ១០នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃ ទី៩ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន ០៧នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើស ល្បឿន ០៤លើក ស្លាប់ ០៣នាក់នធ្ងន់ ០១នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ស្រវឹង ០១លើកស្លាប់ ០១នាក់ , ធ្ងន់ ០០នាក់ ស្រាល ០០នាក់និងកត្តាផ្លូវ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នា ក់ ស្រាល ០០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ យើងរួមគ្នាកសាងសមិទ្ធផលនានាបាន គឺដោយសារ សុខសន្តិភាព

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ យើងរួមគ្នាកសាងសមិទ្ធផលនានាបាន គឺដោយសារ សុខសន្តិភាព

    ភ្នំពេញ៖ ក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ) ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា សមិទ្ធផលដែលយើង សម្ពោធនៅ ពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ។ យើងទាំងអស់គ្នាត្រូវចងចាំថា ការដែលយើងអាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន។ ឯកឧត្ដម បន្តថា សន្តិភាព ស្ថេរភាពនយោបាយបាននាំឲ្យយើងមានឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ជាមួយនឹងការធ្វើឲ្យប្រទេសជាតិមានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាចនៅលើពិភពលោក ក៏បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជា រក្សាបាននូវសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨។ ឯកឧត្តមហ៊ុន ម៉ានី ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួមគ្នាគាំទ្រ ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • ខេត្តបាត់ដំបង ប្រារព្ធទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥

    ខេត្តបាត់ដំបង ប្រារព្ធទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥

    បាត់ដំបង៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ក្នុងបរិវេណទីលានបាល់ទាត់ វាលបែកចាន ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ឯកឧត្តម ស សុខា បានរំលេចថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដោយបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំនិងតែងតែប្រារព្ធធ្វើឡើងតាមបណ្តាប្រទេសនានាទូទាំងសកលលោក និងដើម្បីជាការក្រើនរំលឹកដាស់តឿនទៅដល់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក។ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ដើម្បីឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលកំពុងតែចោទជាបញ្ហាប្រឈមខ្លាំង ។ ឆ្នាំ២០២៤ គឺជាឆ្នាំលើកទី១៥ ដែលប្រទេសកម្ពុជាបានប្រារព្ធនូវ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ស សុខា បន្ថែមថាការប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់នូវទុក្ខសោកលំបាក និងភាពក្រីក្ររបស់ប្រជាពលនិងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យ ផែនការសកម្មភាពទសវត្សរ៍ចរាចរណ៍ផ្លូវគោក២០២៤-២០៣០របស់អង្គការសហប្រជាជាតិ។ ឯកឧត្តមសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវ ដល់អ្នកដែលប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមតម្កល់ឆន្ទៈក្នុងការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ សូមជម្រាបថា កម្មវិធីនេះរៀបចំដោយ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

  • ពលរដ្ឋក្នុងស្រុកដងទង់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ

    ពលរដ្ឋក្នុងស្រុកដងទង់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ

    កំពត៖ ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកខេត្តកំពត ព្រះសីហនុ និងខេត្តកែប ។ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដងទង់ ក្នុងនោះដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់។ ឯកឧត្តម សុខ សុភ័ក្រ្ត បានឳ្យដឹងថា ដោយទទួលបានការណែនាំពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីសុខទុក្ខ ពិសេសសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមមសាយ សំអាល់ បានចុះមកពិនិត្យ…

  • អភិបាលស្រុកស្ទោងផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រឃុំបន្ទាយស្ទោង

    អភិបាលស្រុកស្ទោងផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រឃុំបន្ទាយស្ទោង

    កំពង់ធំ៖ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលមស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាការសំណេះសំណាលសួរសុខទុក្ខ និងណែនាំដល់រដ្ឋបាលឃុំនិងប្រជាពលរដ្ឋនៅក្នុងឱកាសនោះលោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំបន្ទាយស្ទោង ត្រូវប្រគល់បណ្ណសមធម៌ ជូនពលរដ្ឋក្រីក្រប្រកបដោយតម្លាភាពនិងបច្ចុប្បន្នភាពបំផុត ។ លោកបានបន្ថែមថាការធ្វើបែបនេះគឺជាការយកចិត្តទុកដាក់និងឆ្លើយតបបានទាន់ពេលវេលា ជាមួយនឹងតម្រូវការជាក់ស្ដែងជាពិសេសការលើកកម្ពស់ជីវភាពគ្រួសារដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពពលរដ្ឋនិងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរពុំបានដឹងឬមិនបានយកចិត្តទុកដាក់នោះឡើយ។ សូមជម្រាបថា បណ្ណសមធម៌ដែលប្រគល់ជូនពលរដ្ឋនៅក្នុងឱកាសនេះមានចំនួន ៦៩៧បណ្ណ៕ដោយៈ ប៊ុន រដ្ឋា