-
ផុតរលកកម្តៅ ប្រជាជនជនភ័យទឹកលិចក្រុង! លិច ឬអត់ឆ្នាំនេះ?

ភ្នំពេញ៖ រលកកម្តៅកន្លង ឆ្លងចូលវស្សា ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ កំពុងភ័យបារម្ភរឿងជំនន់ទឹកភ្លៀងវិញម្តង ខណៈដែលប្រព័ន្ធរំដោះទឹកហាក់មិនទាន់គ្រប់គ្រាន់។ នៅតំបន់ចំការដូង ខណ្ឌដង្កោ ដែលងាយរងគ្រោះដោយទឹកជំនន់ អ្នកស្រី ជ្រុន គឹមសាន អាយុ ៤០ឆ្នាំ ព្រួយថា ផ្ទះរបស់គាត់នឹងត្រូវជន់លិចម្តងទៀតនៅរដូវវស្សាឆ្នាំនេះ។ អ្នកស្រីត្អូញត្អែរថា ភ្លៀងធ្លាក់ដំបូង ទឹកចាប់ផ្តើមលិចផ្លូវខ្លះទៅហើយ។ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមុននេះ បានបន្ថយកម្តៅដែលកើនលើស៤០អង្សារសេ ប៉ុន្តែទឹកភ្លៀងក៏បានជន់លិចតំបន់មួយចំនួនភ្លាមៗដែរ ដូចជា ចំការដូង ដំបូកខ្ពស់ បឹងត្របែក ទួលសង្កែជាដើម។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ទូរទស្សន៍អប្សរាថា ការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល បណ្តាលពីបរិមាណទឹកភ្លៀងផង និងជំនន់ពីទឹកទន្លេ និងស្ទឹងព្រែកត្នោតដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផង។ ទំហំហូរកាត់នេះធ្វើឲ្យកម្ពស់ទឹកកើនឡើងពី ១ ៣០០ ទៅ១ ៧០០ម៉ែត្រគូបក្នុងមួយវិនាទី។ គិតត្រឹមឆ្នាំ២០២៣ រាជធានីភ្នំពេញ មានស្ថានីយបូមទឹករំដោះទឹកភ្លៀងចេញពីក្រុងចំនួន១៤កន្លែងដែលកំពុងដំណើរការ និងបណ្តាញលូសរុបប្រវែង៤២០គីឡូម៉ែត្រ ដែលអាចកាត់បន្ថយទឹកលិចបាន៦០ភាគរយប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់មន្ទីរសាធារណការរាជធានីភ្នំពេញនាពេលកន្លងមក។ ថ្មីៗនេះ អាជ្ញាធរបានស្តារប្រឡាយចំនួន១០ខ្សែប្រវែង ២៦០គីឡូម៉ែត្រ និងជីកស្តារប្រឡាយមេ៩៦…
-
សប្បុរសជនប្រាំក្រុម បន្តឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ មានសប្បុរសជនជាបន្តបន្ទាប់ បានអញ្ជើញនាំយកថវិកាសប្បុរសធម៌ មកកាន់ទីស្នាក់ការ កណ្ដាលកាកបាទក្រហមកម្ពុជាដើម្បីចូលរួមជាវិភាគទានជួយទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សមាគមជាតិមួយនេះឲ្យកាន់តែមានវិសាលភាពនិងនិរន្តរភាព។ ដោយឡែកនៅថ្ងៃព្រហស្បហិ៍នេះសប្បុរសជនប្រាំក្រុម បានគាំទ្រនិងបន្តឧបត្ថម្ភថវិកាដលកាកបាទក្រហមកម្ពុជា។ក្នុងនេះ រួមមាន ៖១.ធនាគារ ខេប៊ី ប្រាសាក់ ថវិកា១០០លានរៀល ,២.ឯកឧត្តម ហូ សិទ្ធី និង លោកជំទាវ អគ្គមហាឧបាសិកាពហុវុឌ្ឍា ម៉ែន នារីវុឌ្ឍី និងសប្បុរសជន៧រូបទៀតមួយមុឺនដុល្លារ ,៣.ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់(ABA) ថវិកា១០ម៉ឺនដុល្លារ,៤.ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ថវិកា៣ម៉ឺនដុល្លារនិងក្រសួងអធិការកិច្ច ឧបត្ថម្ភ អង្ករ ៨តោន មីជាតិ១០០កេះ ទឹកសុទ្ធ ១០០កេះ ទឺកសុទ្ធ១០០កេះ ទឹកស៊ី អ៊ីវ ១០០យួរ ដែលនាំមកប្រគល់ជូនដោយ ឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជា ក្នុងនាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត…
-
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ត្រូវបានតែងតាំងជាប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥

កំពង់ចាម៖ លោកជំទាវ ពុំ ចន្ទីនី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ និងអបអរសាទរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ។ ឯកឧត្តម អ៊ុន ចាន់ដា បានឡើងអានរបាយការណ៍អំពីសមិទ្ធផល ៤ឆ្នាំរបស់សាខា ដែលបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត និងបានអប់រំផ្សព្វផ្សាយស្តីពី ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារសុខភាព និងការថែទាំសុខភាព សហគមន៍វិញ ក្រុមការងារ ឥស្សរជនឆ្នើម ថ្នាក់ជាតិ ថ្នាក់សាខា បានសហការរៀបចំ ទិវាសុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ-ទិវា ឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺ…
-
ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី ១០ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធីបណ្តុះ បណ្តាល ជំនាញបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំអ្នកសារព័ត៌មានក្នុងស្រុកចំនួន ២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែង យល់ អំពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ទៅដល់យុវជន មកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិ ទី៧ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (PIKS)។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជា ជីវៈបានគូសបញ្ជាក់ថា ការដឹកនាំអ្នកសារព័ត៌មានចុះទៅវិទ្យាស្ថានបណ្តុះ បណ្តាល បច្ចេកទេសខេត្តកំពង់ស្ពឺនៅពេលនេះគឺមានគោលបំណងឱ្យអ្នកសារព័ត៌មានបានស្វែងយល់កាន់តែស៊ីជម្រៅ និងទទួលបានបច្ចុប្បន្នភាពពីវឌ្ឍនភាព ស្តីពីកម្មវិធីបណ្តុះ បណ្តា ល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងបង្កើនភាពស្និតស្នាល និងការផ្សារភ្ជាប់អ្នកសា រព័ត៌ មាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមបន្តថា នៅក្នុងការចុះស្វែងយល់ពីកម្មវិធីនេះដែរ អ្នកសារព័ត៌មានក៏អាចផលិត និងចេញផ្សាយមតិការព័ត៌មានកាន់តែច្រើនស្តីពី កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសតាមរយៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីកៀរគរយុវជន…
-
ជនសង្ស័យ ២០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៨ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ២០នាក់ រួមមាន ជួញដូរ ០ករណី ឃាត់ ០នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១០នាក់ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១១,៥៥ក្រាម។ មេតំហ្វេតាមីន(Wy)ស្មើ ២,៦១ក្រាម។លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៨ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ០៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ០៣នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល គ្មាន មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល គ្មាន ប្រជែងគ្មាន ស្លាប់គ្មាន ធ្ងន់គ្មាន ស្រាលគ្មាន និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់គ្មាន ស្រាលគ្មាន កត្តា យានយន្ត ០១លើក ស្លាប់គ្មាន ធ្ងន់គ្មាន ស្រាលគ្មាន កត្តាផ្លូវ ០១លើក ស្លាប់គ្មាន, ធ្ងន់គ្មាន…
-
ឯកឧត្តម ឌិត ទីណា ៖ កាកបាទក្រហមកម្ពុជា មានគ្រប់កន្លែង ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ក្នុងពិធីដែលរៀបចំឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងបញ្ហាប្រឈមផ្សេងៗទៀត ។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា កម្មវិធីនេះ ប្រារព្ធឡើងដើម្បីកៀរគរ ប្រមូលសប្បុរសជនក្នុងខេត្ត ចូលរួមក្នុងចលនាជាតិជាមួយកាកបាទក្រហមកម្ពុជា ដើម្បីការងារមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានា ។ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា កាកបាទក្រហមកម្ពុជាមានគ្រប់កន្លែង និងមិនទុកនរណាម្នាក់ចោលឡើយ។…
-
ឯកឧត្តម ហួត ហាក់ នាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច នាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលទទួលស្វាគមន៍ដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា និងជាសមាជិកព្រឹទ្ធសភា និងលោកជំទាវអគ្គលេខាធិការកាកបាទក្រហម ឯកឧត្តមនាយកពិធីការ ក្នុងឱកាសអបអរសាទរខួបទី ១៦១ (៨ ឧសភា ឆ្នាំ២០២៤) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ពិធីប្រគល់-ទទួលអំណោយនេះ ធ្វើនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។ អំណោយសប្បុរសធម៌ និងសម្ភារៈ រួមមាន៖ អង្ករសែនក្រអូប (ស្រង៉ែ) ៨តោន, ទឹកបរិសុទ្ធវីតាល់ ១០០កេស, មីជាតិ ១០០កេស, និងទឹកស៊ីអ៊ីវ ១០០យួរ ប្រគល់ជូនកាកបាទក្រហមកម្ពុជា ដើម្បីយកទៅប្រើប្រាស់បន្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកដោយគ្រោះធម្មជាតិ…
-
ចលនាជាតិយ៉ាងច្រើនដាក់ស៊ុម(Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”

(ភ្នំពេញ)៖ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីការប្រកាសគាំទ្រតាមបណ្តាញជាវីដេអូ អត្ថបទ ជាញាតិ្តគាំទ្រ របស់ស្ថាប័នកំពូលៗជាតិ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អង្គការសង្គមស៊ីវិល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញការគាំទ្រ កាន់តែច្រើនទៅលើគម្រោងជីកព្រែកជីកហ្វូណនតេជោ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៦ ដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឺទ្ធសភា ។ ការគាំទ្រ ប៉ុន្មានថ្ងៃចុងក្រោយនេះបន្ថែមលើមុនៗ ដោយចលនាជាតិយ៉ាងច្រើនដាក់ស៊ុម(Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” ។ តាមរយៈបណ្តាញសង្គម Facebook, TikTok ឬ Twitter(X) Frame មហាជនជាច្រើនបានដាក់ជាប្រូហ្វាល់ ឬជាស៊ុមគាំទ្រ គម្រោងព្រែកជីកហ្វណនតេជោ នេះ ជាលក្ខណៈឯកជន គ្រួសារ និងស្ថាប័ន ជាដើម។ គួររំលឹកផងដែរថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុស ។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត…
-
ដីព្រៃកាប់គាស់ រុករានយកធ្វើកម្មសិទ្ធិខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តក្រចេះ ត្រូវមោឃភាព និងដកហូតមកជាសម្បត្តិរដ្ឋ

(ភ្នំពេញ)៖ ដីព្រៃដែលកាប់រុករានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០១៩ មក វាជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះរដ្ឋបាលខេត្តក្រចេះ ផ្នែកជំនាញ ទប់ស្កាត់ និងបង្ក្រាបយ៉ាងណាក្តី ក៏នៅមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតាមបណ្តាខេត្តផ្សេងៗ មកកាប់រាន ដុតព្រៃយកដីជាកម្មសិទ្ធិ និងសង់ទីលំនៅយ៉ាងអនាធិបតេយ្យ ដោយហេតុនេះហើយ រដ្ឋបាលខេត្តក្រចេះបានធ្វើមោឃភាពរាល់លិខិតស្នាម និងដកហូតដីមកធ្វើជាសម្បត្តិរដ្ឋវិញ ។ នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយអភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានចេញវិធានការយ៉ាងក្តៅគគុក និងបន្ទាន់ គឺធ្វើមោឃភាពចោលនូវរាល់លិខិតលក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំសង់លំនៅដ្ឋាន ធ្វើជារបងហ៊ុមព័ទ្ធក្នុងតំបន់ការពារធម្មជាតិ ។ អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយហាមឃាត់ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសខាងលើ ក្នុងករណីមិនអនុវត្តតាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការក្តៅតាមនីតិវិធី ។ សកម្មភាពល្មើសទាំងប៉ុន្មានខាងលើ មានចែងនៅក្នុងមាត្រា ៦១ និងមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕ ដោយ ៖ ម៉ាដេប៉ូ