Category: ព័ត៌មានសង្គម

  • ជនសង្ស័យ ៧១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៨ករណី ថ្ងៃទី៦ ខែឧសភា

    ជនសង្ស័យ ៧១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៨ករណី ថ្ងៃទី៦ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៧១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៧១នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១៩នាក់ស្រី ២នាក់ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៨នាក់ស្រី ២នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ប្រើប្រាស់ ៩ករណី ឃាត់ ៣២នាក់ស្រី ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ១៥២,១២ក្រាម។ មេតំហ្វេតាមីន(Wy)ស្មើ ៧,៩៨ក្រាម។ កេតាមីន(Ke)ស្មើ ៨១,៥៦ក្រាម។ អុិចស្តាសុី (mdma)ស្មើ ២៣០,១៩ក្រាម។ គីមីផ្សំ ស្មើ ១១៥៥១,១២ក្រាម។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖…

  • ឯកឧត្ដម ឃួង ស្រេង ៖ ស្ថានីយបូមទឹកបឹងទំពុន ធំជាងគេបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹករំដោះការជន់លិចបានជាច្រើនខណ្ឌ ក្នុងរាជធានីភ្នំពេញ

    ឯកឧត្ដម ឃួង ស្រេង ៖ ស្ថានីយបូមទឹកបឹងទំពុន ធំជាងគេបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹករំដោះការជន់លិចបានជាច្រើនខណ្ឌ ក្នុងរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រឿនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង ៤០ម៉ែត្រគុប ហើយស្ថានីយនេះ រំដោះទឹកបានជាច្រើនខណ្ឌ ក្នុងរាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់បែបនេះ ខណៈ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ព័ន្ធចុះទៅពិនិត្យ ប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ និងប្រឡាយស្ថានីយ៍បឹងត្របែក នាព្រឹកថ្ងៃ០៦ ឧសភានេះដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាន់តែប្រសើរឡើង ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ស្ថានីយបូមទឹកបឹងទំពុននេះ អាចរំដោះទឹកបានជាច្រើនខណ្ឌ ក្នុងរាជធានីភ្នំពេញ ដូចជា ខណ្ឌទួលគោក សែន សុខ ពោធិសែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន ៥០គម្រោង ហើយក្នុងគម្រោងនេះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ ។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណង…

  • សំពោច ឬហៅថា ឈ្មុសប្រែង ជាថនិកសត្វរាត្រីចរ និង ជាសត្វដ៏អាថ៌កំបាំងរបស់កម្ពុជា

    សំពោច ឬហៅថា ឈ្មុសប្រែង ជាថនិកសត្វរាត្រីចរ និង ជាសត្វដ៏អាថ៌កំបាំងរបស់កម្ពុជា

    (ភ្នំពេញ)៖ សត្វសំពោច ឬ ដែលគេហៅថាឈ្មុសប្រែង សត្វដែលអាចរស់នៅ ក្នុងទីជំរក គ្រប់ ប្រភេទ ប៉ុន្តែវាចូលចិត្តរស់នៅក្នុងទីជម្រកដែលមានព្រៃស្រោងជាង ហើយអាច ឡើង ដើមឈើបានយ៉ាងលឿន។ ជាញឹកញាប់វាចុះមកក្រោមដើម្បីរកចំណី។ អង្គការ សម្ព័ន្ធមិត្ដសត្វព្រៃ Wildlife Alliance Cambodia បានលើកឡើង ទាក់ទិន ទៅនឹង ស ត្វសំពោចថាសត្វប្រភេទនេះ គេប្រៀបប្រដូចទៅនឹងត្បូងដ៏មានតម្លៃ ចែងចាំង លើព្រៃព្រឹក្សាដ៏អាថ៌កំបាំងរបស់កម្ពុជា។សំពោចពិតជាមានសម្រស់គួរជាទីទាក់ទាញ ដោយសារតែភិនភាគល្អឯកគ្មានពីរមានកន្ទុយវែងដែលអាចពត់ពេនតោងពីចុងឈើមួយទៅចុងឈើមួយ។ សំពោ ចមានមាឌធំមាំគ្រប់ដណ្តប់ដោយរោមក្រាស់ៗពណ៌ក្រម៉ៅលាយត្នោត និង មានមុខមាត់គួរអោយស្រលាញ់អមដោយពុកមាត់វែងៗពណ៌ស ។ តាមការស្រាវជ្រាវ បានបង្ហាញថា សត្វនេះមានអាយុកាល ១៤ឆ្នាំ និងមានកូនជាមធ្យម ៣-៤ក្បាល។ តើអ្នកដឹងទេ? នៅក្បែរកន្ទុយរបស់ឈ្មុសប្រែង មានអវៈយវៈម្យ៉ាង ដែលអាចបញ្ចេញក្លិន ក្រអូប យ៉ាង ពិសេស ស្រដៀងក្លិនពោតលីងប័រ! ក្លិននេះត្រូវបានឈ្មុសប្រែងប្រើជាការ កំណត់ ទឹកដី និងការទាក់ទងជាមួយឈ្មុសប្រែងដទៃទៀត។ ថនិកសត្វរាត្រីចរទាំងនេះចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងក្រាស់ៗនៃព្រៃត្រូពិចរបស់កម្ពុជា ជាកន្លែងដែលពួកគេដើរតួនាទីដ៏សំខាន់ក្នុងការពង្រាយគ្រាប់រុក្ខជាតិ ដែលរួម ចំណែកដល់សុខុមាលភាព និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី៕…

  • សត្វទន្រ្ទីតធំ ពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    សត្វទន្រ្ទីតធំ ពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

    ភ្នំពេញ៖ សត្វទន្រ្ទីតធំ បានបន្លាស់ទី ពីទីតាំងរកចំណីនៅរដូវមិនពងកូនក្នុងប្រទេសអូស្រ្តាលី មកតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ កំឡុងចុង ខែ មេសា ឆ្នាំ២០២៤កន្លងមក ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថា ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបាន កត់ត្រាពងសត្វទន្ទ្រីតធំនាពេលថ្មីៗមកនេះយ៉ាងហោចណាស់ចំនួន ០៤សម្បុក ។ កត្តាភ្លើងឆេះព្រៃ និង វាលស្មៅគឺជាប្រឈមដ៏ធំសម្រាប់ការពងកូនរបស់សត្វនេះ ។ ជាមួយគ្នាដោយសារពេលនេះ អាកាសធាតុក្តៅហែង ក្រុមមន្រ្តី ឧទ្យានុរក្សបានអំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ឱ្យខាងតែបាន ៕ ដោយ ៖ ម៉ាដេប៉ូ

  • ថ្នាល «បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជានឹងចេញជារូបរាងនៅត្បូងឃ្មុំ

    ថ្នាល «បណ្តុះកូនឈើ» ខ្នាតធំបំផុតនៅកម្ពុជានឹងចេញជារូបរាងនៅត្បូងឃ្មុំ

    ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាងមួយលានដើមក្នុងមួយឆ្នាំ នឹងលេចចេញជារូបរាងនៅក្នុងខេត្តត្បូងឃ្មុំ ។ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ក្រសួងបរិស្ថានបានឱ្យដឹងថាថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១,២លានកូនក្នុងមួយឆ្នាំ និង ជាថ្នាលដែលបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដើរដោយថាមពលព្រះអាទិត្យ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០ភាគរយនៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០ភាគរយ នៃផ្ទៃដីប្រទេស៕ដោយ៖ម៉ាដេប៉ូ

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៥ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១៤នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៤លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០២នាក់ មិនគោរពសិទិ្ឋ ០២លើក ស្លាប់ ០០នាក់ ធ្ងន់ ០៤នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ ប្រជែង ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់  និងកត្តាយាន ០១លើក ស្លាប់ ០០នាក់, ធ្ងន់ ០៣នាក់ ស្រាល…

  • យានយន្តល្មើសចំនួន ១២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៥ ខែឧសភា

    យានយន្តល្មើសចំនួន ១២៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៥ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៥ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ១២៨គ្រឿង រថយន្តធំ ០គ្រឿង រថយន្តតូច ២១គ្រឿង ម៉ូតូ ១០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១២៨គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ២១ គ្រឿង និងម៉ូតូចំនួន ១០៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ ភារ៉ា

  • ជនសង្ស័យ ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី៥ ខែឧសភា

    ជនសង្ស័យ ៤០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៧ករណី ថ្ងៃទី៥ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១០នាក់ស្រី ២នាក់ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៣នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៦៣៨,៦៦ក្រាម ។ មេតំហ្វេតាមីន(Wy)ស្មើ ១៨៥៩,០៦ក្រាម។កេតាមីន(Ke)ស្មើ ៣៧៩៦,៣០ក្រាម ។ លទ្ធផលខាងលើ ០៧អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមព្រះរាជពិធីបុណ្យ ថ្ងៃគម្រប់ ទី ៦៩ នៃការយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមព្រះរាជពិធីបុណ្យ ថ្ងៃគម្រប់ ទី ៦៩ នៃការយាងចូលព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

    ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហ នុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃអាទិត្យទី៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមព្រះរាជពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃ កម្ពុជា ក្នុងថ្ងៃគម្រប់ទី៦៩ នៃការយាងចូលព្រះទិវង្គត របស់ព្រះអង្គ ដែលព្រះបរមសពកំពុងតម្កល់រៀបចំព្រះរាជពិធី បុណ្យនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងគណៈប្រតិភូ បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាថ្វាយព្រះពុទ្ធបដិមា និងព្រះបរមសព ព្រមទាំងបានចុះហត្ថលេខាលើលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតផងដែរ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងគណៈប្រតិភូ…

  • អគ្គនាយករដ្ឋាករទឹកបាត់ដំបង អំពាវនាវប្រជាពលរដ្ឋនិងអតិថិជនប្រើប្រាស់ទឹកដោយសន្សំសំចៃ

    អគ្គនាយករដ្ឋាករទឹកបាត់ដំបង អំពាវនាវប្រជាពលរដ្ឋនិងអតិថិជនប្រើប្រាស់ទឹកដោយសន្សំសំចៃ

    បាត់ដំបង៖ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បាន អំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនដែល កំពុង តែ ប្រើ ប្រាស់ ទឹកស្អាតក្នុងទីប្រជុំជនក្រុងបាត់ដំបង សូមប្រើប្រាស់ ទឹកដោយសន្សំសំចៃក្នុងក ម្រិតខ្ពស់បំផុត ខណៈដែលរដូវ ប្រាំងឆ្នាំ នេះ មានអាកាសធាតុក៏ក្ដៅហួតហែងខ្លាំងនិងអូស បន្លាយពេលយូរ ធ្វើឱ្យប្រភពទឹកសំខាន់ៗរីងខះ ហើយ កំណើនការប្រើប្រាស់ទឹក ស្អាតកើនឡើងខ្ពស់ ។ ឯកឧត្តម អ៊ុត ក្លឹង បានប្រាប់ទូរទស្សន៍អប្សរាថា ថ្វីត្បិតតែ បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ច របស់រដ្ឋាករទឹកបាត់ដំបង នៅមិនទាន់មានកា រ ប្រឈមការខ្វះខាតនៅឡើយ តែក៏សំណូមពរដល់អតិថិជន ប្រើប្រាស់ដោយសមស្របនិងសន្សំសំចៃខ្ពស់ ។ជាមួយគ្នានេះ លោកបានស្នើដល់ប្រជាពលរដ្ឋនិងក្រុមហ៊ុននានាមុន នឹង ធ្វើ ការជីកកកាយដីសាងសង់អ្វីមួយ ត្រូវមានកិច្ចសហការជា មុនជាមួយនិងអង្គភាពរដ្ឋាករទឹក ដើម្បីធ្វើការត្រួតពិនិត្យ ទីតាំងដែល ត្រូវធ្វើ ,ចៀសវាងការជីកកកាយធ្វើឱ្យដាច់ធ្លាយ បែកបំពង់ទុយោក្នុងដី ប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់ ទឹកស្អាត ខណៈកំពុងមានតម្រូវ…