-
ភាពស្អាតចេញពីក្នុងចិត្តជំរុញឱ្យប្រជាជននៅឃុំព្រះធាតុ ចេញមកសម្អាតបរិស្ថាននៅតាមមូលដ្ឋាន

(ភ្នំពេញ )៖ យុទ្ធនាការសំអាតសម្រាមនៅកម្ពុជា បានជំរុញឱ្យអ្នកចូលរួម ចេញមកប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅតាមមូលដ្ឋាន ជាពិសេសចូលរួមពង្រឹងចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ។ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀនទាំង ៨ ព្រះសង្ឃ រួមជាមួយចាស់ព្រឹទ្ធាចារ្យ គណៈកម្មការ អាចារ្យ តាជី យាយជី នៅតាមវត្តអារាមចំនួន ៤ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ទាំង ២២ភូមិ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាង ២៥០០ អង្គ/នាក់ បានស្ម័គ្រចិត្ត ចំណាយពេលត្រឹម ១៥នាទីយ៉ាងតិច ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក នៅថ្ងៃសៅរ៍ទី០៤ ខែឧសភា ឆ្នាំ២០២៤ នេះ បានចូលរួមសហការគ្នា ចេញមកសំអាត ប្រមូលទុកដាក់សំរាម ជាពិសេសសំណល់ប្លាស្ទិកនៅក្នុងផ្ទះ ជុំវិញផ្ទះ សាលារៀន វត្តអារាម តាមដងផ្លូវ ទីសាធារណៈ ក្នុងមូលដ្ឋានឃុំព្រះធាតុ។ នៅក្នុងយុទ្ធនាការសម្អាតកម្ពុជា ក្រោមប្រធានបទ«ឃុំព្រះធាតុស្អាត ផ្តើមពីយើងទាំងអស់គ្នា» អាជ្ញាធរឃុំព្រះធាតុ បានប្រមូលនិងទុកដាក់សំណល់សំរាមប្លាស្ទិកសរុប…
-
ប្រធាន-អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្ដេជ្ញាដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពស្ដីពីការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានប្ដេជ្ញាចិត្តនឹងដាក់ចេញនូវធានការគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានជាង ១ ៨០០ករណី ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ក្រាបបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥នាក់) រឹបអូសគ្រឿងញៀនបានជិត ២តោន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បង្ក្រាប បានចំនួន ១ ៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣ ៩០៣នាក់ (ស្រី ២៧០នាក់) រឹបអូសគ្រឿងញៀន បានជាង ៨០គីឡូក្រាម។ ក្នុងនាមអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញឿនខុសច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ…
-
ពូជ ឈើព្រៃ សំខាន់ៗមួយចំនួននៅ តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី កំពុងបានជួយគាំទ្រ សត្វឃ្មុំ ព្រៃ

(ភ្នំពេញ)៖ អង្គការWWFបានឱ្យដឹងថាពូជឈើព្រៃមួយចំនួនដែលកំពុងស្ថិតនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី កំពុងបានជួយទ្រទ្រង់ដល់ប្រភេទសសត្វឃ្មុំព្រៃធ្វើសំបុក និងនេះវាក៏ជាប្រភពផ្តល់នូវប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍មូលដ្ឋានផងដែរ ។ អង្គការមួយនេះបានលើកឡើងថា៖តើអ្នកដឹងទេតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី (EPL) មានពូជឈើព្រៃសំខាន់ជាង ៥០ ប្រភេទ ដែលផ្តល់ជាប្រភពទឹកដមដ៏សំខាន់សម្រាប់ឃ្មុំព្រៃខេត្តមណ្ឌលគិរី? របកគំហើញនេះបង្ហាញពីជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់ និងតួនាទីសំខាន់ដែលដើមឈើទាំងនេះដើរតួក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ។ អង្គការWWFបានឱ្យដឹងដែរថាចំពោះការអភិរក្សប្រភេទដើមឈើទាំងនេះ មិនត្រឹមតែការពារជម្រករបស់ឃ្មុំព្រៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទាំងមូលផងដែរ។ តម្លៃនៃធនធានដ៏សំខាន់នេះ បញ្ជាក់ពីសក្តានុពលសម្រាប់ការអនុវត្តការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព និងបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការពារធនធានធម្មជាតិរបស់យើង ។ នាពេលនេះអង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ៕ ដោយ ៖ ម៉ាដេប៉ូ
-
ពលរដ្ឋបង្ហោះរូបភាពភ្លៀងធ្លាក់ និងស្វាគមន៍ភ្លៀងធ្លាក់នៅស្រុកភូមិរបស់ខ្លួន ក្រោយអាកាសធាតុក្តៅខ្លាំង និងខកខានភ្លៀងច្រើនខែមក

(ភ្នំពេញ)៖ បន្ទាប់ពីខកខានភ្លៀងច្រើនខែ រួមជាមួយនឹងអាកាសធាតុក្តៅខ្លាំង ហើយចាប់ពីចុង ខែ មេសា មក និង ពិសេស នៅដើម ខែ ឧសភា នេះភ្លៀងចាប់ផ្តើមធ្លាក់តាមតំបន់មួយចំនួននោះគេឃើញតាមបណ្តាញសង្គម ពលរដ្ឋបានធ្វើការបង្ហោះទិដ្ឋភាពភ្លៀងធ្លាក់នៅតាមស្រុកភូមិដែលខ្លួនរស់នៅ។ ការភ្លៀងធ្លាក់ជាថ្មីនៅពេលនេះប្រៀបដូចបានទទួលកាដូពិសេសអ្វីមួយពីធម្មជាតិ។ពលរដ្ឋជាច្រើនកំពុងរង់ចាំទឹកភ្លៀង និងមិនថាមនុស្សទេសូម្បីតែសត្វ រុក្ខជាតិក៏កំពុងរង់ចាំទឹកភ្លៀងដើម្បីជីវិតរស់ដូចគ្នា។វត្តមានភ្លៀងធ្លាក់ត្រូវបានគេសង្ឃឹមថា នឹងជួយកាត់បន្ថយកំដៅដែលចេះតែក្តៅឡើងរហូតស្ទើរទ្រាំពុំបាន ។ គួរបញ្ជាក់ថាអស់រយៈពេលជាច្រើនខែមកហើយ អាកាសធាតុក្តៅខ្លាំងកំពុងដុតកំឡោចនៅប្រទេសមួយចំនួនដូចជាកម្ពុជាឡាវថៃភូមាជាដើម។ប្រទេសទាំងអស់នេះកំពុងរងគ្រោះជាមួយនឹងរលកកម្តៅកាន់តែក្តៅខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចាប់តាំងតែពីដើម ខែឧសភា មកពិសេសនៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ដែលមានភ្លៀងធ្លាក់ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមិនត្រឹមតែបង្ហាញក្តីសប្បាយរីករាយទេ តែពិសេសនៅមានការបង្ហោះតាមបណ្តាញសង្គមព្រោងព្រាតដូចជាថា នៅភូមិ ឃុំ ឬ ស្រុកខ្ញុំភ្លៀងធ្លាក់ហើយ!! ខ្លះថា ទេវតាប្រទានទឹកភ្លៀងហើយ និងខ្លះទៀតថា ស្វាគមន៍យ៉ាងកក់ក្តៅស្រុកភូមិខ្ញុំភ្លៀងជាដើម។ ដូចជាម្ចាស់អាខោនហ្វេសប៊ុក តាវ សៀវលៀង និងអាខោហ្វេសប៊ុក Sophal Chan នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីតំណក់ទឹកភ្លៀងកំពុងធ្លាក់នៅតំបន់ផ្សារស្លាបលែង ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រៅពីនេះម្ចាស់ អាខោនសែមរឿន ផេកតន្រ្តីសម័យថ្មី…
-
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងអំពាវនាវឱ្យប្រុងប្រយ័ត្នអគ្គិភ័យ

កំពង់ឆ្នាំង:ស្នងការរងទទួលការងារបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្នបង្កាគ្រោះអគ្គិភ័យដែលតែងកើតមាន ក្នុងរដូវក្តៅហួតហែងនេះ ។ ក្នុងឱកាសដឹកនាំ ក្រុមរថយន្តពន្លត់អគ្គិភ័យចំនួនប្រាំគ្រឿងទៅបាញ់ទឹកស្រោចស្រពសម្រន់កម្ដៅនៅវិទ្យាល័យព្រះបាទសុរាម្រិត នា កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤លោកស្នងការរង លុយ ឌីណា បានរំលឹកថា បងប្អូនអាជីវករ ប្រជាពលរដ្ឋ និងតាមបណ្តាសហគ្រាស សាលារៀន មុនពេលចាកចេញពីកន្លែង ត្រូវបិទចរន្តអគ្គិសនីឱ្យបានត្រឹមត្រូវ ។ ត្រូវពន្លត់ភ្លើង ចង្ក្រាន ភ្លើងទៀនធូប ជាដើម ដើម្បីជៀសវាងគ្រោះអគ្គិភ័យដែលតែងកើតឡើងជាយកថាហេតុ ។ ជាមួយគ្នានេះសូមបងប្អូនទិញបំពង់ពន្លត់អគ្គភ័យ ដាក់តាមផ្ទះ ឬតាមកន្លែងធ្វើការ ដើម្បីបង្ការសម្រាប់ការពន្លត់បន្ទាន់។ ចំណែក លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ដែរថាក្នុងរដូវក្តៅនេះតាមបណ្ដាសាលារៀន បានកាត់បន្ថយពេលសិក្សាខ្លះដែរ ទៅតាមកាលៈទេសៈ ដូចជាចូលរៀនម៉ោង ៧ ចេញ ម៉ោង៩:៣០ ឬម៉ោង ១០ ។ ពេល ល្ងាចចូលម៉ោង ២ ចេញម៉ោង…
-
កូនក្ងោកមួយសំបុកបានញាស់ចំនួន ៤ក្បាលនឹងត្រូវគេយកទៅលែងក្នុងធម្មជាតិ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB)បានធ្វើការប្រកាសពីភាពជោគជ័យក្នុងការញាស់របស់កូនក្ងោក ដែលជាប្រភេទកំពុងរងគ្រោះថ្នាក់ ចំនួន ៤ក្បាល បន្ទាប់ពីវាបានក្រាបពងអស់រយៈពេល ២៧ថ្ងៃរួចមក។ បើតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤នេះថា”ខណៈពេលបច្ចុប្បន្ននេះ ពួកវានៅតូចនៅឡើយ ហើយត្រូវបានចិញ្ចឹមថែទាំដោយមេរបស់ពួកវា នៅពេលចុងក្រោយ កូនក្ងោកទាំងអស់នេះនឹងត្រូវលែងទៅក្នុងតំបន់ការពារដែលមានសុវត្ថិភាពនៅប្រទេសកម្ពុជា ដោយមានការជួយគាំទ្រពីដៃគូរដ្ឋាភិបាលរបស់ពួកយើង”។ ការលែងកូនក្ងោកទាំងអស់នេះនឹងជួយបង្កើនចំនួនប្រជាសាស្ត្រសត្វក្ងោកព្រៃ ដែលនៅប្រទេសកម្ពុជា ជាជម្រកដ៏រឹងមាំមួយសម្រាប់បក្សីប្រភេទនេះ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា”ពួកយើងសូមថ្លែងអំណរគុណ World Pheasant Association ចំពោះការបន្តឧបត្ថម្ភគាំទ្ររបស់ពួកគេសម្រាប់ការងារអភិរក្សសត្វក្ងោករបស់យើង”។ គួរបញ្ជាក់ថា ក្ងោក ជាប្រភេទសត្វជិតផុតពូជ (EN) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ ព្រៃល្បោះចម្រុះ តាមមាត់ទឹក ជាយព្រៃ ព្រៃ ឫស្សី ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ ក្ងោកវាមានបណ្តោយខ្លួនធំ ជើងវែង កវែង ស្លាប និង ខ្លួនពណ៌បៃតងភ្លឺ កំប៉ោយឈរត្រង់ មានកន្ទុយធំវែងមានដៅពណ៌លឿងលាយខៀវដូចភ្នែករាប់រយ សត្វញីស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់ជាង និងមានកន្ទុយខ្លី។ នៅរដូវបន្តពូជសត្វ ឈ្មោលបើកកន្ទុយវែងដូចផ្លិត ដើម្បីទាក់ទាញសត្វញី…
-
ជនសង្ស័យ ៤៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី២ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ៩នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣២នាក់ស្រី ៤នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៤៤៦,៧៣ក្រាម។ អុិចស្តាសុី (mdma) ស្មើ ៤៤,៨២ក្រាម។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
យានយន្តល្មើសចំនួន ៣១៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៨៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៥៤គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ១០៨គ្រឿង ម៉ូតូ ២៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣១៧គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ៨៨គ្រឿង និងម៉ូតូចំនួន ២២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ០៨នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៨នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមាន គ្រោះថ្នាក់ រួម មាន ៖ ល្មើសល្បឿន ០៣ លើក ស្លាប់ ០១ នាក់ ធ្ងន់ ០១ នាក់ ស្រាល ០២ នាក់ មិន គោរព សិទ្ធិ ០១ លើក ស្លាប់ ០០ នាក់ ធ្ងន់ ០១ នាក់ ស្រាល ០០ នាក់ និង មិន ប្រកាន់ ស្តាំ ០៣ លើក ស្លាប់ ០២ នាក់ ធ្ងន់…
-
ខេត្តកំពតនឹងបើកយុទ្ធនាការសង្គ្រោះគ្រោះរាំងស្ងួត បើគ្មានភ្លៀងធ្នាក់ក្នុងរយៈពេល ១០ថ្ងៃទៀត

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខេត្តបានគិតគូរ និងរៀបចំផែនការត្រៀមបម្រុងដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិនានា ទៅលើទីតាំងភូមិសាស្ត្រមួយចំនួន នៅក្នុងខេត្ត ដែលងាយរងគ្រោះរួចហើយ ថាទីតាំងណាដែលងាយរងគ្រោះការជន់លិច និងទីតាំងណាដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួត។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជន នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត ។ ឯកឧត្តមបន្តថា កន្លងមករដ្ឋបាលខេត្តបានដាក់ផែនការទៅឲ្យអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ស្រុក និងជំនាញ ដោយផ្អែកទៅលើការប្រើបា្រស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីអន្តរគមន៍ទៅលើបញ្ហាទាំងនោះ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយជាងមួយឆ្នាំមកនេះ ខេត្តបានរៀបចំស្តាប្រឡាយ បឹង បួរ ដើម្បីស្តុកទឹកទុកបានមួយចំនួនធំ ។ ឯកឧត្តមបានបញ្ជាក់ថា ការងារនេះត្រូវបានធ្វើឡើងយ៉ាងម៉ឹងម៉ាត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រោមកិច្ចដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។ ឯកឧត្តមបានបន្តទៀងថា…