-
សិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្ដីពីការអនុវត្តក្របខណ្ឌ បង្កើនការងារថែទាំសុខភាពបឋម នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកអង្គសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្ដីពីការអនុវត្តក្របខណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ជូនដល់លោក លោកស្រី នាយក នាយករងសាលាខេត្ត ប្រធាន.អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងប្រធានឬតំណាងអង្គការដៃគូ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ។ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា ៖ ការបើកសិក្ខាសាលានៅថ្ងៃនេះសបញ្ជាក់នូវការយកចិត្តទុកដាក់ ការគិតគូរអំពីសុខទុក្ខ និងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ឆាប់រហ័ស និងធានានិរន្តរភាពខ្ពស់ដល់ប្រជាជន។ ជាពិសេសមានគោលដៅធ្វើយ៉ាងណាឲ្យប្រជាជនមានសុខភាពល្អ សប្បាយរីករាយ និងអាយុវែង និងក្នុងគោលបំណងគឺធ្វើឲ្យបុគ្គលនិងគ្រួសារទទួលបានសេវាសុខភាពដែលមានលក្ខណៈសមាហរណកម្មដោយយកប្រជាជនជាមជ្ឈមណ្ឌល(កាបង្ការ ការលើកកម្ពស់សុខភាព ការថែទាំអ្នកជំងឺ) ប្រកបដោយគុណភាព នវានុវត្តន៍ សមធម៌ និងអាចប្រើប្រាស់សេវាបានដោយគ្មានរបាំងហិរញ្ញវត្ថុ ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការវាយតម្លៃ និងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទាំងអស់ដែលជាសេនាធិការឲ្យក្រសួងសុខាភិបាល…
-
សមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ ចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង រឹបអូសឈើអារ ៧០សន្លឹក សង្ស័យឈ្មួញបានកាប់ និងដឹកជញ្ជូនចេញ ពីដែនជម្រកសត្វព្រៃព្រះរកា-ឆែប

ខេត្តព្រះវិហារ៖ ដែនជម្រកសត្វព្រៃព្រះរកា-ឆែប គេនៅតែកត់សម្គាល់ឃើញថា ឈ្មួញមួយក្រុមតូចដែលមានឥទ្ធិពលអំណាច និងលុយកាក់យ៉ាងក្រាស់ក្រែល នៅតែបន្តធ្វើសកម្មភាពបំផុសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យសម្រុកចូលក្នុងព្រៃការពារដោយបរិស្ថាន កាត់ផ្លួល អារ ពុះ និងជ្រៀកដើមឈើធំៗ ដឹកជញ្ជូនយកទៅធ្វើជំនួញ ដោយគ្មានញញើតច្បាប់រដ្ឋបន្តិចណាសោះ ។ ក្នុងសកម្មភាពបិទបាំងពីភ្នែកសមត្ថកិច្ច ដោយគ្មានញញើតច្បាប់នេះ បានញ៉ាំងឱ្យសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ដែលដឹកនាំការចុះអនុវត្តច្បាប់ ដោយ លោក លិញ ស៊ឹមឡូត ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប ក្រោយទទួលបានបញ្ជាពី លោក ឡង់ សុបិន អភិបាល នៃគណៈអភិបាលស្រុកឆែប ចុះស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់មួយគ្រឿង នាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី៣០មេសា២០២៤ កន្លងទៅ ។ លោក លិញ ស៊ឹមឡូត បានឱ្យដឹង នៅថ្ងៃ២ឧសភានេះថា ក្រោយទទួលបានបញ្ជាពី លោក ឡង់ សុបិន អភិបាលស្រុកឆែប លោកបានដឹកនាំកម្លាំងចុះស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ មួយគ្រឿង ជាប្រភេទរថយន្តកែច្នៃ ឃ្លុប ពណ៌ទឹកប្រាក់…
-
អភិបាលខេត្តរតនគិរី ប្រាប់កងកម្លាំងការពារព្រំដែន កម្ពុជា-វៀតណាម ត្រូវពង្រឹងការទប់ស្កាត់ និងការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ

ខេត្តរតនគិរី៖ ប្រសាសន៍ដាស់តឿនរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន នៅក្នុងដំណើរចុះសួរសុខទុក្ខ និងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន៤ និងកម្លាំងយោធាការពារព្រំដែន កម្ពុជា-វៀតណាម នាថ្ងៃទី១ឧសភា២០២៤ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ អំណោយដែលត្រូវផ្តល់ជូន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ ចំណុះវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ គឺ ប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ ៦០៧ (ប៉ុស្តិ៍ខ្លាធំ) ,ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៦០៩ (ប៉ុស្តិ៍៥០០) ,ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៧០១ (ប៉ុស្តិ៍អូរលាវ) និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៧០៣ (ប៉ុស្ត៍ពាមអូរលាវ) និងកម្លាំងយោធាការពារព្រំដែន ដោយអង្គភាពនីមួយៗទទួលបាន អង្ករ ៤០០គីឡូក្រាម, ស្រាបៀរគ្រុឌ ៣០កេស ,ទឹកបរិសុទ្ធ ២០កេស ,ទឹកត្រី ៨យួរ ,អំបិល ៤បេ ,ទឹកស៊ីអ៊ីវ ៨យួរ ,ប្រេងឆា ៤ដប ,ត្រីខកំប៉ុង ៤កេសធំ ,ប្រេងសាំង…
-
អ្នកស្រុកអង្គរបួងសួងសុំទឹកភ្លៀង រំដោះគ្រោះទុរ្ភិក្ស

ភ្នំពេញៈទន្ទឹមនឹងការរង់ចាំភ្លៀងធ្លាក់យ៉ាងអន្ទះសារ អ្នកស្រុកអង្គរធំនៃខេត្តសៀមរាប បានងាកទៅរកទំនៀមទម្លាប់បុរាណ ដើម្បីទប់ទល់នឹងអាកាស ធាតុក្តៅហួតហែង និងគ្រោះរាំងស្ងួតដ៏កំណាចដែលអាចកើតមាន។ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ពួកគេបានជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីរៀបចំពិធីបួងសួងសុំទឹកភ្លៀងតាមប្រពៃណី ដែលមានការចូលរួមផងដែរពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប៉ុន្តែ អ្នកតាមដានសង្គមថា នេះជាជំនឿដែលមិនអាចក្លាយជាការពិត។ លោក អ៊ឹម សឺន វ័យ៨៦ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យមួយរូបក្នុងតំបន់អង្គរ។ លោកបានប្រាប់ទូរទស្សន៍អប្សរាថា ឆ្លងកាត់បួនសម័យកាលក្នុងតំបន់អង្គរ លោកមិនធ្លាប់ជួបអាកាសធាតុក្តៅហួតហែងដូចឆ្នាំនេះទេ។ លោកមានជំនឿថា បារមីនៅប្រាសាទនាគព័ន្ធអាចជួយឲ្យមានភ្លៀងធ្លាក់ ដោយសំអាងថា ភូមិរបស់លោកធ្លាប់បន់ស្រន់សុំទឹកភ្លៀងដែរនាពេលកន្លងមក។ ក្រៅពីនៅប្រាសាទនាគព័ន្ធ ពិធីសុំទឹកភ្លៀងនេះត្រូវបានរៀបចំផងដែរនៅតំបន់ផ្សេងៗមួយចំនួនទៀតនៅខេត្តសៀមរាប ដែលជាប្រមូលផ្តុំដោយប្រាសាទបុរាណ វប្បធម៌ និងសាសនា។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា បានប្រាប់ទូរស្សន៍អប្សរាថា អ្នករលស់ខាងស្រុកប្រាសាទបាគងក៏ប្រមូលគ្នាបួងសួងដែរទៅតាមពេលវេលាដែលពួកគេកំណត់។ លោកបណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រវត្តិវិទូខ្មែរ និងជាប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានអប់រំអន្តរជាតិ បានប្រាប់ទូរទស្សន៍អប្សរាថា នេះជាជំនឿតគ្នា ជាពិសេសនៅពេលជួបគ្រោះទុរភិក្ស ឬហេតុការណ៍អ្វីមួយ។ ដូចគ្នាដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ថា អបិយជំនឿនេះអាចជួយដល់ផ្លូវចិត្តរបស់ពលរដ្ឋឱ្យមានសង្ឃឹម…
-
សេដ្ឋីនីឈ្មោះល្បី ស្រីតូច ចំណាន វិលចូលសិល្បៈ ផ្តល់ក្តីសង្ឃឹមថ្មីដល់វិស័យដែលរង្គោះរង្គើ

ភ្នំពេញ៖ នៅថ្ងៃនេះ សេដ្ឋីនីឈ្មោះល្បីល្បាញ លោកជំទាវ ស្រីតូច ចំណាន ដែលជាភរិយារបស់មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានសមាគមសិល្បៈករខ្មែរ។ ជ័យជម្នះនេះមិនត្រឹមតែជាការត្រឡប់ចូលសិល្បៈវិញរបស់អតីតតារាសម្តែងដ៏មានប្រជាប្រិយរូបនេះប៉ុណ្ណោះទេ តែជាក្តីសង្ឃឹមថ្មីរបស់សិល្បៈករ និងប្រជាជនជាច្រើនផងដែរ។ សង្ឃឹមដោយសារតែកន្លងមកវិស័យនេះត្រូវគេមើលឃើញថាមិនទាន់រឹងមាំ និងមានជម្លោះហែកហួរក្នុងចំណោមអ្នកសិល្បៈខ្លះ ដែលប៉ះពាល់ដល់សង្គម និងវប្បធម៌ខ្មែរ។ ភ្លាមៗក្រោយបានជ័យជម្នះឈ្នះដាច់លើបេក្ខជនពីររូបទៀត ជំទាវ ស្រីតូច ចំណាន ដែលជាអតីតពិធីការិនីជួរមុខកាលពីជិត២០ឆ្នាំមុន បានប្តេជ្ញាបង្រួមបង្រួមអ្នកសិល្បៈ និងលើកស្ទួយវិស័យនេះ។ « នាងខ្ញុំសូមសន្យា និង ប្រឹង ប្រែងឳ្យអស់ ពី សមត្ថភាព និងលទ្ធភាព ចំណេះជំនាញ ដែលនាងខ្ញុំ មាន នាងខ្ញុំ នឹង សហការជាមួយរៀមច្បង ថ្នាក់ដឹកនាំ បូក រួម គំនិត ច្នៃប្រឌិត ដឹកនាំ សមាគមសិល្បៈករ ខ្មែរ មាន ភាព ល្អ ប្រសើរទាន់សម័យ កាល និង រក្សា បាននូវ…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផលថ្មីនៅតាមវត្តអារាមបង្ហាញពីការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ

ភ្នំពេញ៖ សមិទ្ធផលថ្មីនៅក្នុងវត្តអារាមនានា គឺជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ សមិទ្ធផលនៅក្នុងវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី ដែលសម្ពោធឆ្លងរួមមានដូចជាប ឧបដ្ឋានសាលា (សាលាឆាន់)ទំហំ ១៨ម៉ែត្រ គុណ២៧ម៉ែត្រ,សាលាធម្មសភាពីរជាន់ ទំហំ ២១ម៉ែត្រ គុណ ១៦ម៉ែត្រ ,ខ្លោងទ្វារ ទំហំ ៥ម៉ែត្រ គុណ ៨ម៉ែត្រ ,ផ្លូវបេតុងប្រវែងមួយគីឡូម៉ែត្រ ,រូបសំណាកសម្តេចសង្ឃរាជ ជួន ណាត និងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តវេឡុវនារាមសរុបចំនួន ៧៦៥.៧៥០ដុល្លារ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សមិទ្ធផលក្នុងពុទ្ធចក្រ…
-
ជនសង្ស័យ ៣៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿង ញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី១ ខែឧសភា

ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន ជួញដូរ ៤ករណី ឃាត់ ១៤នាក់ស្រី ៦នាក់ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៤នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី ០១ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៣២៧៩០១,៤២ក្រាម។ មេតំហ្វេតាមីន(Wy)ស្មើ ៨៨,៥៥ក្រាម។ កេតាមីន(Ke)ស្មើ ២២៦៨៤,០ក្រាម។ អុិចស្តាសុី(mdma)ស្មើ ១១៩៩១,៨៦ក្រាម។ ហេរ៉ូអុីន(Heroine )ស្មើ ២៨៤២៦,៨០ក្រាម។ លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៕ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
យានយន្តល្មើសចំនួន ២៣៩គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១ ខែឧសភា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែឧសភា ធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៨គោលដៅ មាន យានយន្តចូលគោលដៅចំនួន ២៤៩គ្រឿង រថយន្តធំ០គ្រឿង រថយន្តតូច ៤៨គ្រឿង ម៉ូតូ ២០១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៣៩គ្រឿង មាន រថយន្តធំ ០គ្រឿង រថយន្តតូច ៤៨ គ្រឿង និងម៉ូតូចំនួន ១៩១គ្រឿង ត្រូវបានផាក ពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ០៣នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្តាលអោយមនុស្សស្លាប់០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៤លើក ស្លាប់ ០៣នាក់ ធ្ងន់ ០២នាក់ ស្រាល ០០នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និងមិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
សប្បុរសជន ៧ក្រុម ឧបត្ថម្ភកាកបាទក្រហមកម្ពុជា អបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកា និងសម្ភារៈ ពីសប្បុរសជនចំនួន ៧ក្រុម ដែលអញ្ជើញនាំយកថវិកា និងសម្ភារៈទាំងនោះ មកផ្តល់ជូននៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា បានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដែលសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងជួយសម្រាលការលំបាកជូនបងប្អូនប្រជាជនងាយរងគ្រោះបំផុតឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតអគ្គហេរញ្ញិក បានជម្រាបជូនផងដែរអំពី ការប្រើប្រាស់មូលនិធិរបស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំកន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុតនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាងសង់ផ្ទះ…