Category: ព័ត៌មានសង្គម

  • ការជួសជុលខឿនព្រះលានជល់ដំរី ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ និងអាចបញ្ចប់នៅចុងឆ្នាំ២០២៤

    ការជួសជុលខឿនព្រះលានជល់ដំរី ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ និងអាចបញ្ចប់នៅចុងឆ្នាំ២០២៤

    (ភ្នំពេញ)៖គិតរហូតមកដល់ពេលនេះការជួសជុលខឿនរបស់ព្រះលានជល់ដំរីកំពុង ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ហើយគេរំពឹងថាអាចនឹងបញ្ចប់នៅចុង ឆ្នាំ២០២៤ខាងមុខ។ គួរបញ្ជាក់ថាអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ ( KOICA) តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) បានធ្វើការជួសជុល រចនាសម្ព័ន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការ ខូចខាតឱ្យប្រសើរឡើងវិញ។ ការជួសជុលព្រះលានជល់ដំរីបាន ធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាង ជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង ១៥ម៉ែត្របានចាប់ផ្តើម តាំងពី ចុង ឆ្នាំ ២០២១មក។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការ អនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធ ផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយ ឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។ អ្នកបុរាណវិទ្យា និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណ វិទ្យា ប្រចាំការនៅការដ្ឋានជួសជុលព្រះលានជល់ដំរីទីតាំងA អ្នកស្រី សៀង សុផានី ឱ្យដឹងថាការងារដែលសម្រេចនៅទីតាំងA បានបញ្ចប់ការងារកំណាយស្រាវជ្រាវ បែបបុរាណវិទ្យា និងជួសជុលសម្រាលថ្មបាយក្រៀមផ្នែកខាងលើដែលស្រុត ព្រមទាំង បានពង្រីកការជួសជុលកម្រាលនៅទិសខាងត្បូងប្រវែង៣ម៉ែត្របន្ថែមទៀតនូវផ្នែកដែលស្រុតបញ្ចៀសការហូរច្រោះដោយទឹកភ្លៀង និងជួសជុលពង្រឹងគ្រឹះ ហើយរៀបជញ្ជាំង ថ្មភក់ផ្នែកខាងកើតនៃព្រះលានជល់ដំរីបានចំនួន៥រួត។ ចំណែក…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការប្រែប្រួលអាកាសធាតុបង្កឱ្យមានការគំរាមកំហែង ដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការប្រែប្រួលអាកាសធាតុបង្កឱ្យមានការគំរាមកំហែង ដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុបានថ្លែងថា៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត ។ ពិភពលោកទាំងមូលបានសម្តែងនូវក្តីព្រួយបារម្ភអំពីបញ្ហានេះជាសកល ។ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ឯកឧត្តម ជួប ប៉ារីស៍បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូលបានសម្តែងនូវក្តីព្រួយបារម្ភអំពីបញ្ហាជាសកលនេះ ។ ឯកឧត្តមបញ្ជាក់ថាការដោះស្រាយបញ្ហានៃប្រែប្រួលអាកាសធាតុនៅគ្រប់កម្រិត ទាមទារឱ្យមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំនិងអនុវត្តគោលនយោបាយ ផែនការសកម្មភាព ច្បាស់លាស់ ជាពិសេស តាមរយៈការបញ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែងដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ជា អវិជ្ជមានទាំងអស់នេះ កម្ពុជាបានរៀបចំ និង អនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា មានរយៈពេល១០ឆ្នាំ ២០១៤-២០២៣ ខណៈផែនការយុទ្ធសាស្ត្ររយៈពេលដប់ឆ្នាំបន្តទៀត ២០២៤-២០៣៣ បាននិងកំពុងរៀបចំ ។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា…

  • លោក សេង គន្ធ ៖ កាកបាទក្រហមកម្ពុជា តែងតែគិតគូរនិងជួយប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានទាន់ពេលវេលា

    លោក សេង គន្ធ ៖ កាកបាទក្រហមកម្ពុជា តែងតែគិតគូរនិងជួយប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានទាន់ពេលវេលា

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ និងជួយសង្គ្រោះ ប្រជា ពលរដ្ឋនៅទូទាំងប្រទេសបានទាន់ពេលវេលា ។ នេះជាការលើកឡើង របស់ លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក្នុងឱកាស នាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយ សារគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកស្រី ហួត ឃីម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ។ លោក សេង គន្ធ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានគណកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ជាមួយនឹងការចូលរួមសោកស្តាយ ជាពន់ ពេកចំពោះម្ចាស់ផ្ទះ ដែលបានជួបឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ តែមិន បណ្តាល ឱ្យសមាជិកក្នុងក្រុមគ្រួសារណាម្នាក់រងគ្រោះថ្នាក់នោះទេ ។ លោកបានបន្តថា កាកបាទក្រហមតែងតែងបានចុះជាប់ និងជួយដោះស្រាយបញ្ហា ប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា…

  • តំណាងប្រធានបក្សខេត្តកំពង់ធំ ដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្តក្រុមទី៣ ចុះជួបសមាជិកបក្សជាក្រុមប្រឹក្សាឃុំ សង្កាត់

    តំណាងប្រធានបក្សខេត្តកំពង់ធំ ដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្តក្រុមទី៣ ចុះជួបសមាជិកបក្សជាក្រុមប្រឹក្សាឃុំ សង្កាត់

        កំពង់ធំៈ លោក សុក ហៃ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្ស ប្រធានក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ និងជាតំណាងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីថ្ងៃអាទិត្យបានដឹកនាំក្រុមបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុមទី៣ ចុះសំណេះសំណាល សមាជិកសមាជិកាគណបក្ស សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែង របស់គណបក្សប្រជាជនកម្ពុជាក្នុងក្រុងស្ទឹងសែន និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ខាងមុខនេះ។      ថ្លែងពិធីនេះ ឯកឧត្តម សុក ហៃ បានលើកឡើងថា ដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងទាំងអស់ត្រូវមានសុខភាពល្អ ត្រូវចេះបោះឆ្នោត និងចេះគូសសញ្ញាគាំទ្រគណបក្ស ,ស្គាល់លេខរៀងក្នុងសន្លឹកឆ្នោត ។ពោលត្រូវត្រៀមចូលរួមបោះឆ្នោតគាំទ្រក្រុមប្រឹក្សាក្រុង/ស្រុក ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២៦ ខែឧសភាខាងមុខឳ្យបានគ្រប់ៗគ្នា៕ ដោយៈប៊ុន រដ្ឋា

  • មន្រ្តីនាំយកអំណោយទៅផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ២៦គ្រួសារ នៅក្នុងក្រុងព្រះវិហារ

    មន្រ្តីនាំយកអំណោយទៅផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ២៦គ្រួសារ នៅក្នុងក្រុងព្រះវិហារ

    ព្រះវិហារ៖ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា និងលោកជំទាវ បានដឹកនាំក្រុមការងារសមាគម អញ្ជើញសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ២៦គ្រួសារ និងបាននាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅផ្តល់ជូន។ពិធីនេះប្រព្រឹត្តទៅនៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារកាលពីថ្ងៃទី២៨មេសា២០២៤ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ អំណោយដែលគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រទាំង ២៦គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ,មី ,ទឹកត្រី ,ត្រីខកំប៉ុង និងថវិកាមួយចំនួន ផងដែរ។ ក្នុងឳកាសនេះប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ អភិបាលខេត្តព្រះវិហារឯកឧត្តម គីម រិទ្ធី ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា…

  • អភិបាលខេត្តកំពង់ចាមនាំយកថវិកាជាង ៤២៣លានរៀល និងជិត ៩.០០០ដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

    អភិបាលខេត្តកំពង់ចាមនាំយកថវិកាជាង ៤២៣លានរៀល និងជិត ៩.០០០ដុល្លារប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

     កំពង់ចាមៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារនាំយកថវិកាដែលទទួលបានពីសប្បុរសជន នៅក្នុងខេត្តកំពង់ចាមជាង ៤២៣លានរៀល និងប្រាក់ដុល្លារ ជិត ៩.០០០ដុល្លារ ទៅប្រគល់ជូន មន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។ពិធីប្រគល់និងទទួលមានការអញ្ជើញចូលរួម ពីឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស និងលោក លោកស្រី ជាក្រុមការងារ នៃអង្គភាពប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាច្រើននាក់ ។ សូមជម្រាបថា អនុវត្តអនុសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងន័យមនុស្សធម៌ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រក្រុង ស្រុកទាំង១០ របស់ខេត្តកំពង់ចាម រយ:ពេលប្រាំពីថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។ យុទ្ធនាការនេះមានអ្នកចូលរួមចំនួន…

  • ប្រជាពលរដ្ឋនៃសហគមន៍នេសាទខេត្តកំពត និងកែបចំនួន១២៥គ្រួសារទទួលបានទុនសម្រាប់បង្កើតមុខរបរផ្សេងៗ

    ប្រជាពលរដ្ឋនៃសហគមន៍នេសាទខេត្តកំពត និងកែបចំនួន១២៥គ្រួសារទទួលបានទុនសម្រាប់បង្កើតមុខរបរផ្សេងៗ

    កំពត៖ ប្រជានេសាទចំនួន១២៥គ្រួសារនៃសហគមន៍នេសាទខេត្តកំពត និងខេត្តកែប ដែលរងការប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ នឹងទទួលបានទុនវិយោគពីគម្រោង ខូ សេវ របស់អង្គការ អេដ អេ អាក់ស្យុង ដើម្បីយកទៅបង្កើតមុខរបរសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។ កាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលាស្រុកទឹកឈូ មានរៀបចំកម្មវិធីវាយតម្លៃ និងផ្តល់ទុនវិនិយោគដល់សហគ្រិនមូលដ្ឋាន នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព  និងគាំទ្រសំឡេង ដើម្បីសមធម៌ (CO-SAVE) ក្រោមវត្តមាន លោកស្រី ង៉ែត សូសែង អភិបាលរងស្រុកទឹកឈូ ។គម្រោងនេះមានជាសាច់ប្រាក់។ នាយកគម្រោង ខូ សេវ (CO-SAVED) របស់អង្គការ អេដ អេអាក់ស្យុង (Aide et Action) លោកម៉ៅ យេង បានអធិប្បាយថា គម្រោងខូសេវ ជាគម្រោងធ្វើការរួមគ្នារវាង អង្គការសង្គមស៊ីវិល វិស័យឯកជន និងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋគោលដៅ នៅតំបន់ឆ្នេរ នៃខេត្តជាប់មាត់សមុទ្រទាំងបួនគម្រោងមានគោលបំណងបីធំៗ  ។ទី១ កសាងសមត្ថភាពឲ្យក្រុមដៃគូ  ,ទី២. ផ្តោតទៅលើការអប់រំ និងអនាម័យទឹកស្អាត និងទី៣ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។ក្នុងនោះសេដ្ឋកិច្ចក្រៅប្រព័ន្ធជាផ្នែកមួយស្ថិតនៅក្នុងគម្រោងនេះដែរ។ …

  • អគ្គស្នងការរងនគរបាលជាតិរំលឹកឳ្យកងកម្លាំងខេត្តបន្ទាយមានជ័យបន្តទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន

    អគ្គស្នងការរងនគរបាលជាតិរំលឹកឳ្យកងកម្លាំងខេត្តបន្ទាយមានជ័យបន្តទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន

    បន្ទាយមានជ័យ៖ ថ្លែងក្នុងកិច្ចប្រជុំជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកក្រុង កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៤ នៅសាលប្រជុំសាលានខេត្ត នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានក្រើន រំលឹកដល់សមត្ថកិច្ចខេត្តបន្តទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសងនានានៅក្នុងខេត្ត។ឯកឧត្តមក៏បានកត់សម្គាល់ដោយកោតសរសើរផងដែរចំពោះលទ្ធផលកន្លងមក។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងទៅកាន់កម្លាំងយោធា កងរាជអាវុធហត្ថ និងនគបាលក្នុងកិច្ចប្រជុំនេះថា អនុវត្តឳ្យបាននូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការក្សាសុខសុវត្ថិភាពសង្គម ជូនប្រជាជន។ដូចនេះសូមកងកម្លាំង ពិសេសនគបាល និងកងរាជអាវុហត្ថត្រូវមានកិច្ចសហការល្អ បន្តបង្កើនកាអង្កេតស្រាវជាវ លើមុខសញ្ញាបណ្ដាញបក្ខពួកជនសង្ស័យពាក់ព័ន្ធ ការ ជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនឈានទៅបង្ក្រាប និងទប់ស្កាត់បទល្មើស។ នាយឧត្តមសេនីយ៍បន្តថា អាជ្ញាធរ មូលដ្ឋាន ឃុំ សង្កាត់ ជួយបង្កលក្ខណៈសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនីមួយៗអនុវត្តភូមិ ឃុំ មានសុវត្ថិភាព។ នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរនិងរំលេចស្នាដៃកងកម្លាំង និងអាជ្ញាធរមូលដ្ឋានដែលកន្លងមកនិងថ្មីៗនេះ បានបង្ក្រាបដោយចាប់បានជនសង្ស័យនិងរឹបអូសវត្ថុតាងគ្រឿងញៀនជាច្រើនរយគ្រាប់ជួញដូរសារធាតុនៅបន្ទាយមានជ័យខេត្តជាប់ព្រំដែនកម្ពុជា ថៃ បញ្ជូនតុលាការ។ សូមជម្រាបថា ខេត្តបន្ទាយមានជ័យជាខេត្តភាគខាងលិចប្រទេសជាប់នឹងប្រទេសថៃ ។បញ្ហាប្រឈមនៅខេត្តនេះ គឺជំនួញគ្រឿងញៀន និងការនាំចេញពលករខុសច្បាប់៕អត្ថបទនិងរូបភាពៈគៀន…

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ៤នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ៤នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួម មាន ៖ មិនគោរពសិទ្ធិ ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ២នាក់ ស្រាល ១នាក់ ប្រជែងគ្រោះថ្នាក់ ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០នាក់ បត់ គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី២៨ ខែមេសា

    ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី២៨ ខែមេសា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមានជួញដូរ ៤ករណី ឃាត់ ១៤នាក់ ស្រី ១នាក់ ដឹកជញ្ជូនរក្សា ទុក ៨ករណី ឃាត់ ១៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៦នាក់ (ស្រី ២នាក់ អនុវត្ដន៍ ដីកា ៖ ដីកា ០ ចាប់ ០នាក់ ( ស្រី ០នាក់ ) វត្ថុតាង ចាប់យកសរុប រួមមាន មេតំហ្វេតាមីន (Ice) ស្មើ ២៨៧,៧៣ ក្រាម ។ មេតំហ្វេតាមីន (Wy)ស្មើ ០,២៧ ក្រាម ។…