-
យានយន្តល្មើសចំនួន ៣៣៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៨ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣៧គ្រឿង រថយន្តធំ ០១គ្រឿង រថយន្តតូច ១៣៥គ្រឿង ម៉ូតូ ២៥៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៧គ្រឿងមានរថយន្តធំ ០១គ្រឿង រថយន្តតូច ៩៧គ្រឿង និងម៉ូតូចំនួន ២៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ និងនាំយកថវិកាសម្តេចធិបតី ប្រគល់ជូនក្រុមគ្រួសារសព

កំពង់ស្ពឺ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធយោធិន២០រូប ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈផងដែរ។ នៅក្នុងឱកាសអញ្ជើញគោរពវិញ្ញាណក្ខន្ធយោធិនដែលបានពិលីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ក៏បាននាំយកនូវសារចូលរួមរំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារសពផងដែរ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី ក៏បាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពយោធិន ដោយ១គ្រួសារទទួលបាន ២ម៉ឺនដុល្លារជាថវិការបស់សម្តេចធិបតី, ៣លានរៀលជាថវិកាក្រសួងការពារជាតិ, ៥ពាន់ដុល្លារជាថវិកាបានមកពីសប្បុរសជននានា និង១គ្រួសារ១លានរៀល ជាថវិការបស់ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគីទី៣ បណ្តាលឱ្យយោធិនចំនួន…
-
បំផុសស្មារតីអាជីវករខេត្តកែបឳ្យចូលរួមសម្អាតប្លាស្ទិកនៅឆ្នេរអង្កោល

កែប៖ មន្ទីរបរិស្ថានខេត្តកែប និងរដ្ឋបាលស្រុកដំណាក់ចង្អើរ បានរៀបចំយុទ្ធនាការសម្អាតប្លាស្ទិកនៅតាមបណ្ដោយឆ្នេរអង្កោល ។សកម្មភាពនេះធ្វើឡើង ក្នុងគោលបំណងបញ្រ្ជាប និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ពិសេស អាជីវករ ភ្ញៀវទេសចរ អំពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន គឺ ស្អាត បៃតង និងនិរន្តរភាព ដោយផ្តោតសំខាន់លើការទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមបណ្តាទីតាំងអាជីវកម្មនៅតំបន់ឆ្នេរអង្កោលនេះ។ ក្នុងយុទ្ធនាការដែលបានប្រារព្ធកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមានលោកស្រី ទិត សុខា អភិបាលរងខេត្តកែប , លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានឳ្យដឹងថា បច្ចុប្បន្នឆ្នេរអង្កោលបានក្លាយជាទិសដៅថ្មីនិងមានសក្តានុពលខ្ពស់ក្នុងខេត្តកែប ។ភ្ញៀវទេសចរមកច្រើន ធ្វើឳ្យការទុកដាក់សំរាមនៅមានបញ្ហាប្រឈម ។ក្នុងនោះធុងសំរាមនៅមិនទាន់មានគ្រប់គ្រាន់ ហើយការយល់ដឹងរបស់ពលរដ្ឋ ។ជាពិសេសអាជីវករក៏នៅមិនទាន់ចេះទុកដាក់សំរាមឳ្យមានរៀបរយ។ក្នុងនាមមន្ទីរបរិស្ថាន កំពុងយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណាឳ្យឆ្នេរអង្កោលក្លាយជាឆ្នេរគ្មានសំរាមនៅថ្ងៃខាងមុខ តាមរយៈយុទ្ធនាការដែលធ្វើក្នុងថ្ងៃនេះ។ អាជីវករឆ្នេរអង្កោល កញ្ញា ស្រីឡាង បានបង្ហាញចំណាប់អារម្មណ៍ថា ការរៀបចំយុទ្ធនាការសម្អាតប្លាស្ទិកនៅឆ្នេរអង្កោលនេះ ជារឿងល្អ។នេះជាការបំផុសស្មារតីដល់អាជីវករទាំងអស់ឳ្យយល់ដឹងពីការរក្សាអនាម័យបរិស្ថានជាពិសេសនៅជុំវិញកន្លែងលក់ដូរ។ កញ្ញាយល់ថា កាលណាឆ្នេរអង្កោលគ្មានសំរាម នោះប្រាកដជាទាក់ទាញអ្នកទេសចរឳ្យមកកម្សាន្តកាន់តែច្រើន ហើយប្រាក់ចំណូលរបស់អ្នកលក់ដូរក៏នឹងកើនទៅតាមនោះដែរ៕ដោយៈសិលា សារិន
-
វគ្គបណ្ដុះបណ្ដាលមន្ត្រីពាក់ព័ន្ធខេត្តបន្ទាយមានជ័យស្ដីពីការប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជាឆ្នាំ២០២៤

បន្ទាយមានជ័យ៖ មន្ទីរផែនការខេត្តបន្ទាយមានជ័យបានរៀបចំពិធីបើកវគ្គបណ្ដុះ បណ្ដាលមន្ត្រីត្រួតពិនិត្យ មន្ត្រីសម្ភាសន៍ ស្ដីពីការប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យលោក ពេជ ពោធី ទីប្រឹក្សាក្រសួងផែនការ និងជាមន្ត្រីប្រចាំតំបន់ លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ ។វគ្គបណ្ដុះបណ្ដាលមានរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ លោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីសារៈសំខាន់នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បងដែលមានការកើនឡើងជាលំដាប់ របស់ក្រសួងស្ថាប័នអង្គការជាតិនិងអង្គការអន្តរជាតិនានាសម្រាប់ជាធាតុចូលដល់សំខាន់ក្នុងការ រៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ក្នុងគោលបំណងបម្រើឳ្យការចុះប្រតិបត្តិការ សម្ភាសន៍នៅមូលដ្ឋានចំនួនប្រាំបួនក្រុង ស្រុក ៣០ឃុំ សង្កាត់ និង៣០ភូមិ ដែលចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងខេត្តបន្ទាយមានជ័យ។ជាពិសេសគឺដើម្បីជំរុញការអនុវត្តការងារឳ្យបានជោគជ័យ ប្រកបដោយគុណភាពល្អប្រសិទ្ធភាព និងបានទាន់ពេលវេលា។លោកអភិបាលបានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រនិងពិភាក្សាជាមួយក្រុមគ្រូបង្គោលស្នូលបច្ចេកទេសរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលមានបទពិសោធន៍ជាច្រើនក្នុងការងារជំរឿន និងអង្កេតសម្រាប់យកទៅអនុវត្តការងារអង្កេតចន្លោះជំរឿនប្រជាជននេះឲ្យទទួលបានជោគជ័យ៕ដោយ៖ឃិន គន្ធា
-
រាជធានីភ្នំពេញ នឹងមានតំបន់ទេសចរណ៍ ថ្មីក្នុងភូមិសាស្រ្ត ខណ្ឌ ដូនពេញ

ភ្នំពេញ៖ ផលិតផលទេសចរណ៍ថ្មីនៅរាជធានីភ្នំពេញ ដែល ស្ថិតក្នុងនៅភូមិសាស្ត្រខណ្ឌដូនពេញ ។ក្នុងនោះមាន ផ្លូវ ថ្មើរជើង មាន ហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ រង្គសាល និងផាប់ស្រ្ទីត ផងនោះ គ្រោងនឹងរៀបចំឡើងនៅដើម ខែ ឧសភា ខាងមុខ ហើយ រួចរាល់នៅ មុនចូលឆ្នាំសកលឆ្នាំ ២០២៥ ខាងមុខនេះ។គម្រោងនេះដើម្បីបម្រើ ភ្ញៀវជាតិ អន្តរជាតិ បាន ដើរ ទិញទំនិញ និង កម្សាន្ត នាពេលរាត្រី។ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជាស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពី រសៀល ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបង្ហាញថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មាន ទំហំ៥៧ ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខ ប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤,…
-
រយៈពេលជិតប្រាំឆ្នាំ អង្គការសំអាតទន្លេ សមុទ្រប្រមូលសំរាម បានជាង ១ ៧០០តោនពីទន្លេចំនួនបី

ភ្នំពេញ៖គិតចាប់តំាងពីឆ្នាំ២០២០ មកដល់ខែមេសាឆ្នាំ២ ០២៤ នេះអង្គការសំអាតទន្លេ សមុទ្រ(Ocean River) បានប្រមូល សំរាម ១ ៧៥០តោន ចេញពីទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ។សកម្មភាពនេះ ជាផ្នែកមួយសំខាន់មួយ ក្នុងការ ទាក់ទាញភ្ញៀវ ទេសចរ និងការថែទាំធនធានធម្មជាតិ។ អង្គការសំអាតទន្លេ សមុទ្រ សហការជាមួយរដ្ឋបាលខេត្ត កណ្ដាល ប្រារព្ធ “ទិវាអំពើល្អ” លើកទី៥ នាសួនច្បារ ក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ទិវានេះត្រូវបានគេរំពឹងថានឹងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេចតុមុខ ចូលរួមស្រឡាញ់បរិស្ថាន ដោយវេចខ្ចប់ និង ទុកសំរាមឱ្យ បានត្រឹមត្រូវ។ លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បានលើកឡើងថាបញ្ហាបរិស្ថាន កំណើនកម្ដៅ ទឹកជំនន់ គ្រោះរាំ ង ស្ងួត វិបត្តិខ្វះទឹកប្រើបា្រស់ បាននិងកំពុងគំរាមកំហែង…
-
ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing”

ទស្សនៈវិទូឥណ្ឌា Sadhguru នឹងដឹកនាំប្រតិភូអន្តរជាតិចំនួនប្រមាណ ១៣០នាក់ មកកាន់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិ “Mystic Musing” ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០២៤ នៅទឹកដីអង្គរខេត្តសៀមរាប។ គួរបញ្ជក់ផងដែរថា លោកសាស្ត្រចារ្យ Sadhguru ជាទស្សនៈវិទូល្បីល្បាញ និងមានឥទ្ធិពលមួយរូបក្នុងពិភពលោកដែលមានចំនួនអ្នកចូលទស្សនារាប់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា និងជាប្រធានមូលនិធិ ISHA Foundation កំពុងដឹកនាំប្រតិភូរបស់លោក ចូលទស្សនាកម្ពុជា ជាពិសេសប្រាសាទនានាជាច្រើនក្នុងតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។ ចាន់ វិចិត្រ
-
ផ្លូវបេតុងអាមេចំនួន ៤ ខ្សែ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ខេត្តកណ្ដាល)៖ ផ្លូវបេតុងអាមេចំនួន ៤ ខ្សែប្រវែង២,១៤០ម៉ែត្រ» ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានលើកឡើងថា នេះ គឺជាសមិទ្ធផល ថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ស្រុកខ្សាច់កណ្ដាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង បរិយាប័ន្ន។ ហើយផ្លូវបេតុងនេះនឹងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការលំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់ ។ ឯកឧត្ដមអភិបាលខេត្ត បានគោរពដឹងគុណ និងអរគុណចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ក្រុមការងាររាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានជួយ ឧបត្ថម្ភ គាំទ្រ ទាំង ស្មារតី និង សម្ភារៈ ដោះស្រាយបញ្ហាការលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន…
-
ទៅទស្សនាសត្វស្លាប និងត្រី នៅបឹងពារាំង ខេត្តសៀមរាប

(ភ្នំពេញ)៖ បឹងពារាំងគឺជាកន្លែងអភិរក្សធនធានជលផល និងត្រីមេពូជ ស្ថិតនៅក្នុងតំបន់បឹងរណបមួយជាប់នឹងបឹងទន្លេសាប ដែលមាន ចម្ងាយ ប្រមាណ ១៤ គីឡូម៉ែត្រ ពីទីប្រជុំជនសង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ តំបន់អភិរក្សមួយកន្លែងនេះបានផ្តល់ផលល្អសម្រាប់ហ្វូងសត្វស្លាបជាច្រើនរស់នៅ និង ស្វែងរកចំណី ហើយទីកន្លែងនេះក៏ជា ទីជម្រកយ៉ាងសុខសាន្ត សម្រាប់ទាំងពពួកមច្ឆារស់នៅផងដែរ ។ បឹងពារាំងបន្ទាប់ពីត្រូវបានបង្កើតជាសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ និង ក្រោយពេលដែលបានរៀបចំរួចរាល់ ទីតាំងនេះ ផ្តល់នូវទស្សនីភាព សត្វស្លាប ទឹក ព្រៃលិចទឹក មច្ឆា និងថ្ងៃរៈនិងថ្ងៃរៀបលិចគួរជាទីចាប់ អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជិតឆ្ងាយ។ក្រៅពីមានជីវ:ចម្រុះដ៏សម្បូរបែប សត្វត្រីយ៉ាងច្រើន នៅក្នុងបឹងដែលហ៊ំព័ទ្ធដោយព្រៃលិចទឹកមួយនេះ បានទាក់ទាញសត្វស្លាបប្រមាណជាង ១៧០ប្រភេទ ឲ្យមកជ្រក កោននៅលើព្រៃឈើ និងរកស៊ីចំណីនៅលើផ្ទៃទឹករៀងរាល់ថ្ងៃ។ តាមការប៉ាន់ប្រមាណ នាកន្លងមកគេបានរកឃើញថាចំនួនសត្វស្លាប ដែលកំពុងអាស្រ័យនៅក្នុងបឹងអភិរក្ស ពារាំង មានចន្លោះពី១៣០ ទៅ ១៦០ប្រភេទ ដែលសុទ្ធតែជា ប្រភេទកម្រៗ ដូចជា ៖ ក្អែកទឹក ទុង រនាល និងត្រដក់ជាដើម ។ ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរទៅកាន់ទីតាំងទេសចរណ៍នេះ…
-
យានយន្តល្មើសចំនួន ៣៥៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២៥ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៦គោល ដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៩គ្រឿង រថយន្តធំ ១១គ្រឿង រថយន្តតូច ១០២គ្រឿង ម៉ូតូ ២៧៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន៣៥៤គ្រឿងមានរថយន្តធំ០៧គ្រឿង រថយន្តតូច ១០០ គ្រឿង និងម៉ូតូចំនួន២៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍