-
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ រកឃើញកូនផ្សោតកើតថ្មី ១ក្បាលបន្ថែមទៀតនៅអន្លង់កាំពី ខេត្តក្រចេះ

(ភ្នំពេញ)៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ៩:១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ២ក្បាលផ្សេងទៀត។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃទី ១ ខែ ឧសភានេះថា”នេះគឺជាកូនផ្សោតទី៨ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ” ។ ជាមួយនឹងការរកឃើញវត្តមានកូនផ្សោតទើបកើតថ្មីមួយក្បាលថ្មីនេះដែរក្រសួងការសិកម្មបានអំពាវនាវឱ្យដល់ពលរដ្ឋពិសេសស ប្រជានេសាទបើបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩ ១៨ ១៤ ៤ និង ០១៧៨១៨៣៨២ ៕ ដោយ៖ម៉ាដេប៉ូ
-
ក្រុមហ៊ុន MSI ពង្រីកវិសាលភាពការលេងហ្គេមទៅជាឧបករណ៍យួរដៃដែលរួមបញ្ចូលគ្នាជាមួយនឹង Skull & Bones

ភ្នំពេញ ៖ ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា AI ដែលកំពុងតែវាយលុកលឿនដូចព្យុះក្នុងពិភពលោក ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោកុំព្យូទ័រយួរដៃប្រណិតឈានមុខគេលើពិភពលោកមួយបានបោះជំហានតាមរយៈជំនាញវិជ្ជាជីវៈរបស់ខ្លួនទៅលើសោភ័ណភាពដ៏ប្រណិត ប្រព័ន្ធដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត ។ ក្រុមហ៊ុន MSI បានប្រកាសចេញនូវឧបករណ៍ហ្គេមយួរដៃស៊េរីថ្មីគឺ MSI Claw ។ រចនាឡើងផ្អែកលើរូបរាង ដំឡើងជាមួយកម្មវិធី Cooler Boost HyperFlow ផ្តាច់មុខរបស់ MSI និងបំពាក់ថ្មធំទំហំ 53WHr ជាមួយនឹងការសាកថ្មលឿនល្បឿន 65W សម្រាប់ការលេងហ្គេមបានកាន់តែយូរ ។ អ្វីដែលសំខាន់បំផុតនោះគឺ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃដំបូងដែលដំណើរការដោយបន្ទះឈីប Intel Core Ultra។ ឥឡូវនេះ The Claw បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកក្នុងពិភពលោក ។ វាអាចរកទិញបាននៅតាមតំណាងចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ជាមួយនឹងតម្លៃចាប់ពី 739 ដុល្លារអាមេរិក។ជាមួយនឹងវិធីសាស្ត្រនៃការរចនាដែលសាមញ្ញតែមានប្រយោជន៍របស់ Claw វារួមបញ្ចូលនូវម៉ាកសញ្ញានាគ MSI តាមរយៈផ្នត់គំនិតរបស់ Claw រក្សាបាននូវអត្តសញ្ញាណជាប់លាប់ដែលមានតែមួយគ្មានពីរនៃម៉ាកយីហោ MSI ។…
-
ទឹកក្រោមដីប្រឈមរីងខះក្នុងតំបន់មួយចំនួននៅប្រាំបីខេត្ត សញ្ញាគ្រោះរាំងស្ងួត

ភ្នំពេញ៖ អាកាសធាតុក្តៅហួតហែងមិនត្រឹមតែធ្វើឲ្យទន្លេ ស្ទឹង បឹងបួរ ហួតទឹកប៉ុណ្ណោះទេ តែកំពុងគំរាមគំហែងដល់ទឹកក្រោមដីទៀត។ អង្គការ អេកសិន អេដ(Action Aid )ដែលបេសកកម្មមួយផ្នែកផ្តោតលើទឹក និងអនាម័យ បានរកឃើញថា ទឹកក្រោមដីប្រឈមរីងខះ នៅតំបន់មួយចំនួននៃខេត្តចំនួន៨ មានខេត្តពោធិ៍សាត់ កំពត កំពង់ស្ពឺ កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។ អេកសិន អេដ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយភ្ជាប់ជាមួយនឹងរូបភាពក្តៅស្ងួតហួងហែងផង អង្គការនេះថា ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល នឹងដាក់ចេញវិធានការដើម្បីសង្រ្គោះបន្ទាន់ដោយបញ្ចៀសកុំឱ្យមានគ្រោះរាំងស្ងួតដែលអាចនឹងកើតមានឡើង។ មន្ត្រីនៃអង្គការ Action Aid ដែលសុំមិនបង្ហាញអត្តសញ្ញាណបានផ្តល់ព័ត៌មានបឋមតាមរយៈទូរទស្សន៍អប្សរាថា ការវាយតម្លៃនេះគឺផ្អែកតាមឧបករណ៍វាស់កម្រិតទឹកក្រោមដី ហើយថាក្រុមការងារកំពុងវិភាគទិន្ន័យ មុននឹងអាចផ្តល់ព័ត៌មានលម្អិតជាងនេះ។ការរកឃើញនេះ ស្របគ្នាទៅនឹងការប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានបញ្ជាក់ថា ខេត្តចំនួន១០ កំពុងប្រឈមការខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ បើនៅតែបន្តមិនមានភ្លៀងធ្លាក់ ហើយកម្តៅកាន់តែក្តៅឡើង។យោងតាមរបាយការណ៍ចេញផ្សាយរួមគ្នាដោយគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហិន្តរាយ រួមជាមួយស្ថាប័នជាតិ និងអន្តរជាតិចំនួនប្រាំផ្សេងទៀត បានឲ្យដឹងថា ប្រទេសកម្ពុជា ធ្លាប់មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរចំនួនបួនដង គឺឆ្នាំ១៩៩៥, ១៩៩៨, ឆ្នាំ២០០១ និងឆ្នាំ២០០២។ គ្រោះនៅឆ្នាំ២០០១ បានធ្វើប្រជាជនប្រមាណជាងប្រាំសែននាក់…
-
អាកាសធាតុក្តៅខ្លាំងសម្លាប់ត្រីមេពូជនៅបឹងទន្លេសាប ទិន្នផលត្រីធ្លាក់ចុះ

ការឡើងកម្តៅនៅសកលលោក និងទូទាំងប្រទេសកម្ពុជានាពេលនេះ បានសម្លាប់ត្រីមេពូជ និងកំពុងធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវទិន្និផលត្រីធម្មជាតិ និងត្រីចិញ្ចឹមក្នុងស្រុក ជាសញ្ញាហានិភ័យសម្រាប់ឧស្សាហកម្មនេសាទ និងវិស័យជលផលរបស់ខ្មែរ។ បឹងទន្លេសាបដ៏ល្បីល្បាញ ដែលធ្លាប់តែសម្បូរត្រី ពេលនេះទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិអាកាសធាតុ ដោយត្រីបានថយចុះគំហុកក្នុងរដូវប្រាំងនេះ។ លោក លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានប្រាប់ទូរទស្សន៍អប្សរាថា កម្តៅខ្លាំងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ ស្ទឹង បឹងបួរ និងជម្រកត្រី នៅគ្រប់កន្លែង។ លោកថា ជាធម្មតា ប្រជានេសាទខ្មែរម្នាក់អាចនេសាទត្រីបានពី ៣ទៅ៥គីឡូក្រាមក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះពួកគេរកបានច្រើនបំផុត ២ ទៅ៣គីឡូក្រាម និងថ្ងៃខ្លះរកមិនបាន។ កាន់តែធ្ងន់ធ្ងរ លោក លាង សុផា បញ្ជាក់បន្ថែមថា ត្រីមេពូជមួយចំនួនបានងាប់បណ្តើរៗ ដែលគំរាមកំហែងវិស័យជលផល និងអាចមានផលប៉ះពាល់យូរអង្វែង។លោក បានបញាក់៖«ពេលរដូវប្រាំងនេះ វាអស់ទឹករលីងហើយ ដូចនៅទន្លេសាបអី នៅសល់ទឹកតែតិចកន្លែងណាជ្រៅទេ។ ចឹងមេពូជ វាបង្កនៅហ្នឹង តែបើកាលណា មេពូជអស់ទៀត រដូវវស្សាមក អត់មានពូជត្រី។ សល់មេពូជតិច ដល់ឆ្នាំបន្ទាប់ វាអាចស្តារឡើងវិញបាន ប៉ុន្តែមិនអាចល្អប្រសើរច្រើនទេ។ យើងទាមទារពេលវេលាច្រើនឆ្នាំទៀត ទម្រាំវាកើតច្រើនឡើងវិញ»។ ភ្នាក់ងារសារព័ត៌មាន…
-
ប្រយ័ត្ន! ខេត្តចំនួនប្រាំពីររបស់កម្ពុជាមានអត្រាជំងឺគ្រុនចាញ់ខ្ពស់បំផុត

ភ្នំពេញ:នៅកម្ពុជា ខេត្តចំនួនប្រាំពីរកំពុងតែតស៊ូជាមួយនឹងជំងឺគ្រុនចាញ់ ដែលមានអត្រាអ្នកកើតជំងឺនេះខ្ពស់ជាងបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស។ ខេត្តទាំងនេះមាន ស្ទឺងត្រែង មណ្ឌលគីរី កំពង់ស្ពឺ រតៈគិរី ព្រះវិហារ ពោធិសាត់ និងខេត្តក្រចេះ។ ក្នុង រយៈពេលបួនខែដើម ឆ្នាំ ២០២៤នេះ ខេត្តទាំងប្រាំពីរមានករណីជំងឺគ្រុនចាញ់សរុប ១៨៧ ក្នុងចំណោម ២០១ ករណីនៅ២៥រាជធានីខេត្ត។ ក្នុងនោះខេត្តស្ទឹងត្រែងមានអត្រាជំងឺនេះខ្ពស់ជាងគេរហូតដល់ទៅ ៩៦ករណី ខេត្តមណ្ឌលគីរីមាន ៤២ករណី។ ចំណែក ខេត្តប្រាំផ្សេងទៀតមានអត្រាចន្លោះពី៥ទៅជិត២០ករណី។បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ អត្រាកើតជំងឺគ្រុនចាញ់នេះបានថយចុះជាង៦០ភាគរយ ក៏ប៉ុន្តែ លោក វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធាន ការិយាល័យ បច្ចេកទេស នៃ មជ្ឈមណ្ឌល ជាតិ ប្រយុទ្ធ នឹង ជំងឺ គ្រុនចាញ់ ប៉ារ៉ាស៊ីត សា ស្ត្រ និង បាណក សាស្រ្ត បានប្រាប់ទូរទស្សន៍អប្សរាថា ភាពងាយរងគ្រោះជាពិសេសសម្រាប់ខេត្តទាំង៧នោះ គឺនៅតែខ្ពស់។ នេះដោយសារតែទីតាំងភូមិសាស្ត្រ ដូចជាស្ថិតនៅតំបន់ដាច់ស្រយាល ខ្ពង់រាប និងកន្លែងមានព្រៃឈើច្រើនជាដើម។ពេញមួយឆ្នាំ…
-
ហេតុអ្វីគ្រួសារកាន់តែច្រើននៅកម្ពុជាយកកូនកាន់តែតិចទៅៗ?

ភ្នំពេញ:ប្រទេសកម្ពុជាកំពុងជួបប្រទះការផ្លាស់ប្តូរប្រជាសាស្រ្តដ៏គួរឲ្យព្រួយបារម្ភដោយក្រុមគ្រួសារ ឬប្តីប្រពន្ធកាន់តែច្រើន ជ្រើសរើសយកកូនកាន់តែតិចទៅៗ ជានិន្នាការដែលជំរុញដោយសម្ពាធពីការចំណាយខ្ពស់ ទាំងក្នុងការចិញ្ចឹមបីបាច់ ការអប់រំ និងការថែទាំសុខភាព ផលលំបាកក្នុងការមើលថែកូន និងការប្រែប្រួលបទដ្ឋានយេនឌ័រជាដើម។អ្នកតាមដានប្រជាសាស្ត្រទាំងក្នុងនិងក្រៅរដ្ឋាភិបាល បានកត់សម្គាល់ថា ប្រជាជនខ្មែរមួយចំនួននៅតាមទីក្រុងមានទំនោរយកកូនត្រឹមតែ២នាក់ ខណៈដែលអ្នកនៅខេត្ត និងជនបទ ចង់បានកូនបីនាក់ ឬច្រើនបំផុត បូននាក់។កំណត់សម្គាល់នេះគឺស្របគ្នានឹងរបាយការណ៍ស្តីពីប្រជាជនរបស់អង្គការសហប្រជាជាតិ ដែលបានរកឃើញថា អត្រាកំណើតនៅកម្ពុជា បានបន្តធ្លាក់ចុះពី ៦នាក់ក្នុងស្ត្រីម្នាក់នៅឆ្នាំ ១៩៨១ មកប្រហែល ២នាក់ក្នុងស្ត្រីម្នាក់នៅឆ្នាំ ២០២៤ នេះ។ ស្របគ្នានេះ របាយការណ៍របស់វិទ្យាស្ថានជាតិស្តិតិ ឆ្នាំ២០២១ បង្ហាញថា អត្រាកំណើតនឹងបន្តធ្លាក់ចុះដល់ប្រហែលតែ១នាក់ប៉ុណ្ណោះក្នុងស្ត្រីម្នាក់នៅឆ្នាំ២០៥០។ អ្នកនាង យឹម សុធារី អ្នកចិត្តសាស្ត្រនៃមជ្ឍមណ្ឌលស្នេហា មើលឃើញថា ទំនោរចង់បានកូនតិចមានកាន់តែច្រើន ហើយសម្ពាធសេដ្ឋកិច្ចជាកត្តាចម្បង។ អ្នកនាង យឹម សុធារី៖«ភាគច្រើន យកកូន២ ហើយខ្ញុំជឿថា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចហ្នឹងធំៗ ព្រោះការចិញ្ចឹមបីបាច់មើលថែកូនក្នុងជំនាន់នេះ អត់ថោកទេ អត់ដូចជំនាន់ឪពុកម្តាយរបស់យើងទេ »។អ្នកស្រី ម៉ានិត្យ ជាគ្រូបង្រៀនម្នាក់នៅរាជធានីភ្នំពេញ យកកូនតែម្នាក់ប៉ុណ្ណោះ ព្រោះមិនមានអ្នកជួយមើលថែ ខណៈអ្នកស្រីជាប់បំពេញការងារ។ អ្នកស្រីនិយាយ៖«ខ្ញុំគិតថា ប្រហែលជាមាន៥០ ភាគរយ…
-
យានយន្តល្មើសចំនួន ២៧៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប៥៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៩៦គ្រឿង រថយន្តធំ០២គ្រឿង រថយន្តតូច ៧១គ្រឿង ម៉ូតូ ២២៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៧៥គ្រឿងមានរថយន្តធំ០២គ្រឿង រថយន្តតូ៥៥ គ្រឿង និងម៉ូតូចំនួន ២០០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមេសា បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួស ០៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៧លើក បណ្តាលអោយមនុស្សស្លាប់ ០៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ប្រជែង ០៣លើក ស្លាប់ ០២នាក់, ធ្ងន់ ០២នាក់ ស្រាល ០១នាក់និងបត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ស្រាល ០០នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ផ្ទះជាង ១០ខ្នង នៅក្រុងព្រះវិហារ បានរងការខូចខាតដោយខ្យល់កន្ត្រាក់

ព្រះវិហារ៖ ភ្លៀងមួយមេធំបលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានធ្វើឳ្យផ្ទះ១២ខ្នង និងតូបលក់ដូរពីរខ្នង បានរងការរបើកដំបូលខូចខាតធ្ងន់ និងស្រាល ។ជាមួយគ្នានេះដើមឈើជាង១០ដើម បង្គោលភ្លើងសូឡា បានដួលរលំកាត់ផ្លូវ ក្នុងហេតុការណ៍កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានឳ្យដឹងថា កាលពីយប់ថ្ងៃទី២៨ ខែមេសាមានភ្លៀងកក់ខែមួយមេធំ លាយឡំជាមួយខ្យល់កន្រ្តាក់ផងបណ្តាលឳ្យ ផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាតធ្ងន់ និងស្រាលចំនួន១២ខ្នង តូបលក់ដូរពីរ បង្គោលភ្លើងសូឡាមួយដើមនិងដើមឈើ១៧ដើម ដួលរលំនៅសង្កាត់ប៉ាលហាល និងសង្កាត់កំពង់ប្រណាក។ក្រោយហេតុការណ៍កម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុងព្រះវិហារនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍។ ក្នុងហេតុការណ៍នេះមិនបណ្តាលឳ្យមានគ្រោះថ្នាក់ដល់មនុស្សទេ៕ ដោយ៖ឡុង សំបូរ
-
ប្រតិបត្តិការបង្រ្កាបបទល្មើសកាប់រានដីព្រៃទ្រង់ទ្រាយធំ ២៣ថ្ងៃនៅខេត្តស្ទឹងត្រែងចាប់បានមេខ្លោង១០នាក់

ស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមអន្តរាគមន៍ពិសេសទី២ របស់ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំក្រុមការងាររួមជាមួយគណៈបញ្ជាការឯកភាពខេត្ត បានចុះប្រតិបត្តិការបង្រ្កាបការកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋ បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានយកដីក្នុងតំបន់ការពារ និងអភិរក្សដែលមានទំហំដីរាប់ពាន់ហិកតាមកនោះ នៅក្នុងភូមិសាស្រ្តអូរវល្លិ៍ប្រាំដំឡឹង នៃស្រុកបុរីអូស្វាយសែនជ័យ និងភូមិសាស្រ្តក្រឡាពស់ នៃស្រុកសេសាន ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលព្រឹកថ្ងៃទី២៩ ខែមេសា ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាឈប់ជឿលើការឃោសនារបស់មេខ្លោង ឬមេខ្យល់ដែលបំផុសបំផុលនាំឱ្យមានការប្រព្រឹត្ត បទល្មើសដោយមិនដឹងខ្លួន ។ សូមជម្រាបថា ប្រតិបត្តិការទ្រង់ទ្រាយធំក្រុមការងារបានកំណត់មុខសញ្ញា និងចាប់ខ្លួនជនប្រព្រឹត្តបទល្មើសទន្រ្ទានដីព្រៃរបស់រដ្ឋ បានចំនួន១០នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងដាក់ពន្ធនាគារដោយគ្មានការលើក លែង ។ បេសកកម្មពិសេសនេះ បានចាប់ផ្តេីមកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី២៩ ខែមេសា ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។ ក្រោយការចាប់ខ្លួនជនប្រព្រឹត្តបទល្មើសទន្រ្ទានដីព្រៃរបស់រដ្ឋជាបន្តបន្ទាប់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចមក ក្រុមការងាររួមទាំងថ្នាក់ខេត្ត និងមន្ទីរពាក់ព័ន្ធ បានសម្របសម្រួល និងណែនាំដល់ប្រជាពលរដ្ឋដែលចាញ់បោកក្រុមមេខ្យល់នាពេលកន្លងមកនោះ ឱ្យពួកគាត់យល់អំពីផ្លូវច្បាប់ ហើយពួកគាត់ទាំងនោះ…