-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែមេសា បណ្តាល ឱ្យមនុស្សស្លាប់ ០១នាក់ និងរងរបួស ៧នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្តាលអោយមនុស្សស្លាប់ ០១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ រួម មាន ៖ មិនគោរពសិទ្ឋិ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០ នាក់ ស្រវឹង ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ និង ប្រ ជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០៦នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
-
ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ៧ករណី ថ្ងៃទី២៥ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការ ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ជួញដូរ ០ករណី ឃាត់ ០នាក់ ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៨នាក់ស្រី ០នាក់ប្រើប្រាស់ ២ករណី ឃាត់ ១៨នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់ យក សរុបក្នុង ថ្ងៃទី២៥ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ២,៧៤ក្រាម ។លទ្ធផលខាងលើ ០៤អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
អភិបាលខេត្តកំពង់ធំបន្តដាក់បទបញ្ជាឳ្យទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្ត

កំពង់ធំ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាឳ្យប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសអ្នកដែលមានការពាក់ព័ន្ធនឹងបទល្មើសត្រូវដកខ្លួនជាបន្ទាន់ ។ ក្នុងកិច្ចប្រជុំឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរស្ថាប័នពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំងប្រាំបួនចូលរួមអនុវត្តក្នុងការប្រើប្រាស់កម្លាំង ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទាំងមូល ឱ្យមានប្រសិទ្ធភាពខ្ពស់និងទទួលបានជោគជ័យ តាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ពាក់ព័ន្ធនឹងវិធានខាងលើឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន រាយការណ៍ពីប្រើប្រាស់កម្លាំងសរុប និងវិធានការសរុប និងភារកិច្ចសំខាន់ៗ ក្នុងការអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការប្រគល់ភារកិច្ច របស់ឯកឧត្ដម មេបញ្ជាការយោធភូមិភាគ ទី៤ ដេីម្បី ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឳ្យមានប្រសិទ្ធភាព ។ ចំណែកលោកវរសេនីយ៍ឯក សោម សុភាវុធ…
-
ប្រគល់ថវិកាធានារ៉ាប់រងសង្គមជាង២២លានរៀលជូនគ្រួសារសពអតីតយុទ្ធជនពីរគ្រួសារនៅអាចារ្យលាក់

កំពង់ធំ៖គ្រួសារសពអតីតយុទ្ធជនពីរគ្រួសារ បានទទួលថវិកា ធានារ៉ាប់រងសង្គមចំនួន២២.១៩៥.២០០រៀល ពីឧត្តម សេនីយ៍ ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២៤ ខែមេសា រួមជាមួយ អំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ ថវិកា និងអំណោយដែលបានទទួលក្នុងមួយគ្រួសារសព ទទួលបានថវិកាជាង ១១ លានរៀល និង អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុងមួយយួរ ។ពួកគេរស់នៅភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។ លោក ជួន សិលាវុត ប្រធានសាខាមូលនិធិជំនួយសង្គម នៃមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានឱ្យ ដឹង ថា របបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនី មួយៗ ទទួលបានទៅតាមឋានន្តរសក្តិ និងអតីតភាពការងារ…
-
ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី និងសន្តិសុខជាតិ

បាត់ដំបង៖ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃ ពុធទី២៤ ខែមេសា ឆ្នាំ២០២៤ បានធ្វើការផ្សព្វផ្សាយផែន ការ យុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នា សាល ប្រជុំ សាលាខេត្តបាត់ដំបង ។ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែល អញ្ជើញជាអធិបតីក្មុងពិធីនេះបានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ជាឆ្អឹងខ្នងនិង ដើរតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ ទាំងលើវិស័យ នយោបាយ រដ្ឋបាល និង ដឹកនាំ គ្រប់គ្រងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាព សង្គមក្នុងព្រះរាជាណា ចក្រ កម្ពុជា។លោកបន្តថា ដោយ សារកត្តាទាំងនេះដែលក្រសួងមហាផ្ទៃ ចាំបាច់ត្រូវតែ ឈានមុខ ក្នុងការដឹកនាំរៀបចំ និងអនុវត្តគោលនយោបាយអាទិភាពនិងវិធានការគន្លឹះនានាពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួនឲ្យឆ្លើយតបស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ឯកឧត្តម សុខ ផល រំលេចបន្ថែមថា ផែនការយុទ្ធសាស្ត្រស្តីពី ការ លើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម…
-
ហ្វូងដំរីព្រៃអាស៊ីប្រមាណ ២០ក្បាល ត្រូវបានឃើញបង្ហាញខ្លួននៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ ហ្វូងដំរីព្រៃ ឬដំរីអាស៊ី បានបង្ហាញខ្លួននៅតាមតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី នាលពេលថ្មីៗកន្លងមកនេះ ដែលមានចំនួនច្រើនជាងការមើលឃើញជាងបណ្តាឆ្នាំកន្លងទៅ ។ ហ្វូងដំរីព្រៃអាស៉ីប្រមាណ ២០ក្បាល ត្រូវបានប្រទះឃើញនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលជាសញ្ញាបញ្ជាក់ថា សត្វដំរីព្រៃរស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ។ មន្រ្តីឧទ្យានុរក្ស បានសង្កេតលើវត្តមានដំរីព្រៃ ដែលធ្វើដំណើរក្នុងតំបន់ព្រៃ ហើយពេលខ្លះបានចូលមកក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជាហ្វូងៗចន្លោះពី២០ ទៅ ៣០ក្បាល ដែលចំនួននេះ មានការកើនឡើងពីចំនួន៣ ទៅ ៥ក្បាល ដែលបានបង្ហាញខ្លួន កាលពីពេលកន្លងទៅ ។ ថ្មីៗនេះនៅអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្ត្រីម្នាក់ដែលចូលទៅរកទំពាំងឬស្សីក្នុងព្រៃ ត្រូវដំរីមួយក្បាលរុំបោកស្លាប់ភ្លាមៗ ត្រង់ចំណុចអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ក្រោយការស្លាប់របស់ស្ត្រីម្នាក់នេះ មន្ត្រីជំនាញរកឃើញថា ស្ត្រីរងគ្រោះបានចូលទៅតំបន់ដែលហ្វូងដំរីព្រៃកំពុងការពារសមាជិករបស់វាមួយក្បាល ដែលមានសភាពឈឺហើមជើងដើរចូលព្រៃជ្រៅវិញមិនរួច ហើយដំរីព្រៃគិតថាស្ត្រីរងគ្រោះជាសត្រូវរបស់ពួកវា ដែលចូលមកយាយីសមាជិកកំពុងឈឺ ។ នាយកដែនជម្រសត្វព្រៃកែវសីមា លោក ស៊ិន សត្ថា បានឱ្យដឹងថា៖ «មន្ត្រីបច្ចេកទេសបានប្រទះឃើញសត្វដំរីឈ្មោល ០១ក្បាល ឈឺជើងខាងឆ្វេងនៅក្នុងអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម…
-
វេទិកាសាធារណៈ នៅតែជាប្រធានបទសកម្មភាពសំខាន់សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តរៀបចំវេទិកាសាធារណៈនានាដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ។ បញ្ជាក់ទៅកាន់អ្នកចូលរួមនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារទាំងអស់ថា ស្ថិតក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល សូមក្រុមការបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ និងការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសនានាដល់យុវជនតាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន។ សូមជម្រាបថា កម្មវិធីវេទិកាសាធារណៈត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងទៀងទាត់ដោយមន្រ្តីក្រុមការងាររាជរដ្ឋាភិបាល ,អាជ្ញាធររាជធានី ខេត្ត ខណ្ឌ ស្រុក សង្កាត់ ឃុំ ក្នុងអាណត្តិរាជរដ្ឋាភិបាលមុនៗ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលបានបញ្ជាក់ថា តាមរយៈលទ្ធផលដែលសម្រេចរួចមកហើយ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តកម្មវិធីជាតិ…
-
ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបិទបញ្ចប់កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារ

រតនគិរី : បន្ទាប់ពីបានដំណើរការទៅរយៈពេលពេញមួយព្រឹករួចមក កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៤របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីត្រូវប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី២៣ ខែមេសាក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ងិន ណែល អភិបាលខេត្តស្តីទី។ ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តបានធ្វើរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រជុំការងារប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋានឆ្នាំ២០២៤ ។លោក ងិន ណែល អភិបាលខេត្តស្តីទីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចបានល្អប្រសើរ ។ ពិសេសចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។ ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិបានធ្វើការផ្តាំផ្ញើដល់មន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តរតនគិរី រួមសាមគ្គីគ្នា ដើម្បីការពារនូវសន្តិភាព ទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ។ទន្ទឹមនេះ កែប្រែឥរិយាបថ និងទម្លាប់ក្នុងការបំពេញការងារ ឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងកែលម្អរបៀបគ្រប់គ្រងរបស់ខ្លួន ផ្អែកតាមគោលនយោបាយ កំណែទម្រង់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល…
-
ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សមកពីគ្រួសារក្រីក្រជំហានទី១ បែងចែងបីផ្នែកសំខាន់

បាត់ដំបងៈមន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជំហាន១ឆ្នាំ២០២៤ ដល់សិស្សមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យត្រូវបានបែងចែកបីផ្នែកធំ៖ទី១.ផ្នែកទ្រឹស្តី,ទី២.ផ្នែកអនុវត្ត,និងទី៣.ផ្នែកកម្មសិក្សាដែលតម្រូវឱ្យសិស្សត្រូវសិក្សាយ៉ាងតិចចំនួន៦៣០ម៉ោងក្នុងមួយមុខជំនាញ ដោយបន្ថែមនូវជំនាញទន់ ដែលជាតម្រូវការចំាបាច់ នៅក្នុងទីផ្សារការងារ។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft skill)ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកស្រី ឃុន ស្រីលាភ អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថាកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅជាយុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន១.៥ លាននាក់ គឺក្នុងគោលបំណងចម្បងផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ក្នុងការជួយដល់យុវជន ដើម្បីទទួលបានឱកាសការងារ ឬ បង្កើតមុខរបរដោយខ្លួន ឯងប្រកបដោយភាពម្ចាស់ការ ។មានគុណភាពនិងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់គ្រួសារ ព្រមទាំងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។លោកស្រីបន្ថែមថា ក្នុងកម្មវិធីបណ្តុះបណ្តាលនេះដែរ ជំហានទី១ឆ្នាំ២០២៤ ផ្តោតលើបីផ្នែកធំ៖ ទី១.ផ្នែកទ្រឹស្តី,ទី២.ផ្នែកអនុវត្ត,និងទី៣.ផ្នែកកម្មសិក្សាដែលតម្រូវឱ្យសិស្សត្រូវសិក្សាយ៉ាងតិចចំនួន៦៣០ម៉ោងក្នុងមួយមុខជំនាញ។កាន់តែបង្កលក្ខណៈងាយស្រួលថែមទៀតដល់សិស្សមកពីគ្រួសារក្រីក្រ គឺ សិស្សដែលបានចុះឈ្មោះចូលរៀនទទួលបាននូវការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ,ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ,ការចុះកម្មសិក្សានៅតាមបណ្តាសហគ្រាស, គ្រឹះស្ថាន, ក្រុមហ៊ុន,រោងចក្រ។សិស្សទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និង ឱកាសទទួលបានការងារធ្វើសមរម្យ និង ប្រាក់ចំណូលទៀងទាត់។នេះជាការគូសរំលេចបន្ថែមដោយលោកស្រីអនុប្រធាននាយកដ្ឋាន។ វគ្គបណ្តុះបណ្តាលជំនាញទន់ដែលបានបើកនៅខេត្តបាត់ដំបង ធ្វើឡើងសម្រាប់សិស្សជាង៤០០នាក់ ដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមវិទ្យាស្ថានចំនួនបីនៅក្នុងខេត្តបាត់ដំបង…
-
យានយន្តល្មើសចំនួន ២៩១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែមេសា

ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែមេសាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣១២គ្រឿង រថយន្តធំ ០៥គ្រឿង រថយន្តតូច ៧៤គ្រឿង ម៉ូតូ ២៣៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៩១គ្រឿងមានរថយន្តធំ ០គ្រឿង រថយន្តតូច ៦០គ្រឿង និងម៉ូតូចំនួន ២១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍